
➤ពិភពចែករំលែក World Share ~ Blogger Network Social News Update ⇧
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសថា ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលព្យុះទី៨ឈ្មោះ សុនកា ( SONCA ) ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើន ផ្ទៃសមុទ្រមានរលកខ្ពស់ៗ ហើយទឹកទន្លេក៏នឹងហក់ឡើងវិញជាថ្មី។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងបន្តកើតមានឡើងរហូតដល់ចុងខែកក្កដា ឆ្នាំ២០១៧ ហើយតំបន់មាត់សមុទ្រ នឹងបង្កឲ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន រលកសមុទ្រធំៗ និងមានខ្យល់បក់ខ្លាំង។
ជាមួយស្ថានភាពបែបនេះ ក្រសួងធនធានទឹក សូមអំពាវនាវឲ្យប្រជានេសាទ និងប្រជាពលរដ្ឋធ្វើដំណើរតាមមាត់សមុទ្រ បង្កើនការប្រុងប្រយ័ត្ន ចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕
សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោមនេះ៖
|
|
➤ពិភពចែករំលែក World Share ~ Blogger Network Social News Update ⇧


















លោកឧត្តមសេនីយ៍ ទោអាត់ខែម បានប្រាប់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុនោះ ក្រុមជនល្មើសបានឲ្យឈ្មោះ ឡុង ទូរស័ព្ទទៅប្រាប់ជនរងគ្រោះថា មានម៉ូយឡានរង់ចាំនៅផ្លូវចំការខ្នុរ ច្រកចូលផ្លូវចំការត្របែកចំនួន៦នាក់។ នៅពេលទទួលទូរស័ព្ទពីជនសង្ស័យហើយ ជនរងគ្រោះបានបើករថយន្តមកដល់ចំណុចកើតហេតុ រួចចុះពីលើរថយន្ត។ ពេលនោះស្រាប់ក្រុមជនល្មើសបានយកម៉ាឡេត វាយទៅលើជនរងគ្រោះ រួចនាំគ្នាចងលើកដាក់លើឡានរបស់ជនរងគ្រោះ ដោយកុហកអ្នកឃើញនៅកន្លែងកើតហេតុថា ក្រុមខ្លួនជានគរបាល ចុះប្រតិបត្តិការចាប់ជនល្មើស។ បន្ទាប់មកបានបើកឡានមកដល់ជិតសួនស្នេហ៍ ជនរងគ្រោះបានត្រដរខ្យល់ស្លាប់តែម្ដង។ លោកឧត្ដមសេនីយ៍ទោអាត់ ខែម បានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះពួកក្រុមជនសង្ស័យ បានយកសព ទៅដុតបំផ្លាញវត្ថុតាងនៅវត្តពង្រ នៅពេលសមត្ថកិច្ចទៅដល់សពត្រូវបានដុតសុសរួចអស់ហើយ។ ចំណែករថយន្តរបស់ជនរងគ្រោះត្រូវបានយកទៅផ្ញើទុកនៅផ្ទះបងនៅឯស្រុកស្វាយចេក។
លោកឧត្ដមសេនីយ៍ទោ អាត់ ខែម បានប្រាប់ឲ្យដឹងបន្តទៀតថា ជនសង្ស័យឃាត់ខ្លួនបាននោះ កំពុងសាកសួរ និងស្វែងរកចាប់បក្សពួកបន្តទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដាក់ទោសទៅតាមផ្លូវច្បាប់៕