រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានប្រជាពលរដ្ឋដេញតាមចាប់បានហើយនាំគ្នាស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួន និងបែកក្បាលហូរឈាមស្រោចខ្លួន បន្ទាប់ពីរពួកគេបានធ្វើសកម្មភាពលួចចូលគាស់ផ្ទះយកទ្រព្យសម្បត្តិបានសម្រេច ហេតុការបង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៤:១០នាទីទៀបភ្លឺថ្ងៃទី៥ខែ កក្កដាឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ជា បុរី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិក នៅក្លឹបកំសាន្ត ប្លូឡាញ ។
ចំណែកជនសង្ស័យ មានឈ្មោះ ចន្ដា វុទ្ធ ភេទប្រុស អាយុ ២១ឆ្នាំមុខរបរមិនពិតប្រាកដដល់ស្នាក់នៅផ្ទះជួលខណ្ឌសែនសុខ ។
បើតាមសម្ដីជនរងគ្រោះបានអោយដឹងថាមុនពេលកើតរូបគេចេញមកពីធ្វើការមកដល់ផ្ទះឃើញទ្វារបន្ទប់បើកស្រាប់ក្រឡេកទៅឃើញជនសង្ស័យចំនួន៣នាក់មានយួស្បោងខោអាវពេលនោះខ្លួនស្រែកឆោឡោធ្វើអោយភ្ញាក់ផ្អើលដល់អ្នកនៅក្បែខាងនាំគ្នារត់ដេញចាប់បានម្នាក់រួចនាំគ្នាស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួននិងបែកក្បាលហូរឈាមស្រោចខ្លួន ចំណែកបក្ខពួករបស់គេចំនួន២នាក់ទៀតបានយកស្បោងខោអាវជនរងគ្រោះរត់ឡើងជិះម៉ូតូគ្នាគេគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុហើយបាននាំជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលបឹងទំពុននិងឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ៕