បើកប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចាប់​ក្រុម​ជនជាតិចិន ដែលចាប់​ជំរិត​តាម internet


រាជធានី​ភ្នំពេញ៖ ថ្ងៃ​បើក​ឆាក​នៃ​ដើម​ខែ​ថ្មី ខែកក្កដា ឆ្នាំ​២០១៧​នេះ កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្គេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​តាម​បណ្តា​ខេត្ត ក្រុង បើក​ប្រតិបត្តការ​ទ្រង់ទ្រាយ​ធំ ចុះ​បង្ក្រាប​ក្រុម​ចិន​ចាប់​ជំរិត​តាម​ប្រព័ន្ធ internet តាម​គោលដៅ​ជា​ច្រើន ពិសេស​ក្នុង​រាជធានី​ភ្នំពេញ។



ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ទោ អ៊ុក ហៃសីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្គេត និង​អនុវត្តនី​តិវិធី នៃ​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ និង​មាន​ការ​សម្របសម្រួល​ពី​ព្រះរាជ​អាជ្ញា​រង​ខេត្តក្រុង តាម​មូលដ្ឋាន​នីមួយៗ។



មន្ត្រី​នគរបាល​នាយកដ្ឋាន​ស៊ើបអង្គេត និង​អនុវត្តនី​តិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អោយ​ដឹង​ថា ថ្ងៃនេះ​កម្លាំង​នគរបាល​បើក​ប្រតិបត្តិការ ១៣​គោលដៅ​ធំៗ គឺ​ក្នុង​រាជធានី​ភ្នំពេញ ៧​គោលដៅ, ខេត្ត​កណ្តាល ២​គោលដៅ, កំពង់​សោម ៣​គោលដៅ និងកំពត​១​គោលដៅ។


មន្ត្រី​នគរបាល​បន្ថែម​ថា ប្រតិបត្តិការ​នេះ​ពុំ​មាន​ឃាត់​ជន​ជាតិ​ចិន​ពាក់ព័ន្ធ និង​ការ​ចូល​មក​ធ្វើការ និង​រស់​នៅ​ដោយ​ខុស​ច្បាប់​ឡើយ គឺ​សុទ្ធសឹង​ជា​ក្រុុម​ចាប់​ជំរិត​តាម​ប្រព័ន្ធ internet។ ប៉ុន្តែយ៉ាង​ណា​មិញ ជា​លទ្ធផល​គិត​មក​ត្រឹម​ម៉ោង​១២​ថ្ងៃ​ត្រង់​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ចិន​ចាប់​ជំរិត​បាន​ជា​បន្តបន្ទាប់​ហើយ គ្រាន់​តែ​យើង​នៅ​មិនទាន់​ដឹង​ពី​តួ​លេខ នៃ​ចំនួន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ឡើយ​ទេ៕

រថយន្ដ​ដឹកសំរាមស៊ីន​ទ្រី​ បើកបុក​ម៉ូតូ​ពីក្រោយ នៅខាងមុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់



រាជធានីភ្នំពេញ ៖ រថយន្ដ​ស៊ីន​ទ្រី​មួយ​គ្រឿង​បើក​មក​បុក​គូទ​ម៉ូតូ​បណ្ដាល​ឲ្យ​រង​របួស​ស្រាល​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៧​:៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​១​ ខែ​កក្កដា ​ឆ្នាំ​២០១៧ ​ស្ថិត​នៅ​មុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​ ។



យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក អាយ​ខន ដែល​ពាក់​ស្លាក​លេខ​កណ្ដាល​1M-4144​ដែល​ធ្វើ​ដំណើ​រ​​ពីរ​នាក់​ពី​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​ស្រប​គ្នា ​លុះ​មក​ដល់​និង​ចំណុច​កើត​ហេតុ​គេ​ឃើញ​មាន​ការ​ស្ទះ​ផ្លូវ​ក៏​ម៉ូតូ​ចាប់​ហ្វាំង​ឈប់ ស្រាប់​តែ​រថយន្ដ​មក​ពី​ក្រោយ​ជាន់​ហ្វាំង​មិន​ទាន់​បាន​មក​បុក​គូទ​ម៉ូតូ​ពី​ក្រោយ​តែ​ម្ដង ​ភ្លាមៗ​នោះ​អ្នក​រង​របួស​ត្រូវ​រថយន្ដ​នៃ​មន្ទីរ​ពេទ្យ​សួគ៌​មក​ទទួល​យក​ទៅ​សង្រ្គោះ ។



ក្រោយ​ពេល​កើត​ហេតុ​តំណាង​រថយន្ដ​ស៊ីន​ទ្រី​បាន​​ចុះ​​មក​​ធ្វើ​​ការ​​សម្រប​​សម្រួល​ជា​មួយ​ជន​រង​គ្រោះ​និង​បញ្ចប់​រឿង​នៅ​កន្លែង​កើត​ហេតុ ៕



សង្ស័យ​រំលោភ​សម្លាប់ ហើយ​យក​សព​ទៅ​ចោល​ក្នុង​ស្រះ


ខេត្ត​កំពត៖ សាក​សព​ក្មេង​ស្រី​ម្នាក់ អាយុ​ប្រហែល​ជាង ១០​ឆ្នាំ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ស្រះ ក្នុង​វត្ត​ដីក្រហម ស្ថិតនៅ​ភូមិ​ព្រេច ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្ត​កំពត កាល​ពី​ព្រឹក ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៧ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ដែល​នៅ​ម្ដុំ​នោះ​ជា​ខ្លាំង។

សាកសព​ពុំ​ទាន់​ត្រូវ​បាន​ដឹង​អត្តសញ្ញាណ​នៅ​ឡើយ ហើយ​ជុំវិញ​ករណី​នេះ សមត្ថកិច្ច​ពុំ​ទាន់​អាច​សន្និដ្ឋាន​ថា​ជា​ករណី​អ្វី​ឲ្យ​ច្បាស់​នៅ​ឡើយ​ទេ តែ​បើ​តាម​ការ​លេច​ឮ​សម្ដី​ពី​មហា​ជន​ឃើញ​ហេតុការណ៍​ថា សង្ស័យ​ករណី​រំលោភ​ហើយ​សម្លាប់។ កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ និង​ស្វែងរក​ឪពុក​ម្ដាយ ឬ​សាច់​ញាតិ។


ប្រភពពី ដំណឹងយប់មិញ

ម៉ែខ្ញំ រុញរទេះលក់នំកាឆាយទាំងភ្លៀង!

ភ្លៀងធ្លាក់មកហើយ​ម៉ែ​ តើម៉ាក់​រងា​ទេ ?

ម្ដាយគេ​ ម្ដាយយើង​ រុញរទេះលក់នំកាឆាយទាំងកណ្ដាលភ្លៀង

គាត់តស៊ូលំបាក និងសុខចិត្តេធ្វើអ្វីគ្រប់សព្វបែបយ៉ាងដើម្បីកូន👩
ជួយ Share បន្តផង!​ ទឹកចិត្តអ្នកម្ដាយ


មេឃុំបក្សសង្គ្រោះជាតិ ឡើងកាន់តំណែង ជាមេឃុំពិតមែន តែគ្មានសិទ្ធិសម្រេចដោះដូរ មេភូមិ អនុភូមិ តាមទំនើងចិត្តបានឡើយ!

សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា «ការផ្លាស់ប្តូរមេភូមិ អនុភូមិអាចធ្វើទៅបាន លុះត្រាតែមានលក្ខខណ្ឌចំនួនបីដាច់ខាត ក្នុងនោះរួមមាន៖

  1. មេភូមិដែលកំពុងធ្វើការងារបម្រើប្រជាពលរដ្ឋបច្ចុប្បន្ន គាត់ដាក់ពាក្យលាលែងពីដំណែងជាប្រធានភូមិ ដោយមូលហេតុច្បាស់លាស់ ។
  2. មេភូមិគាត់ទទួលមរណភាពដោយប្រការផ្សេងៗ ។
  3. មេភូមិនោះមានកំហុសធ្ងន់ធ្ងរ ត្រូវបានហៅមកធ្វើការណែនាំ អប់រំ ធ្វើកិច្ចសន្យា ហើយមិនព្រមកែទើបអាចជ្រើសរើសអ្នកថ្មីជំនួសបាន»។ 
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមថា មេភូមិ អនុភូមិត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ដូច្នេះមិនអាចចេះតែដោះដូរដូចអ្វី ដែលអ្នកយោបាយមួយក្តាប់លើកឡើងឱ្យតែបានៗនោះទេ។

នេះជាសារច្បាស់លាស់មួយជូនដល់បក្សប្រឆាំង និងសកម្មជនរបស់ខ្លួនដែលទទួលបានការសន្យាតំណែងខ្យល់ពីបក្សខ្លួន។ សូមកុំរញ៉េរញ៉ៃ ល្មើសច្បាប់ទាំងងងឹតងងុលដូចពេលកន្លងទៅដែលបន្ទាប់ពីដឹងថាបក្សខ្លួននាំមុខក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ សកម្មជនបក្សប្រឆាំងនៅខណ្ឌដង្កោ និងនៅខេត្តបាត់ដំបង បានចេញមុខមកចាត់ចែងការងារ និងចុះហត្ថលេខាលើក្រដាសស្នាមក្នុងនាមជាមេភូមិ និងអនុប្រធានភូមិ រហូតដល់ត្រូវបានជាប់ក្តីក្តាំថែមទៀត។ គេមិនអាចយកការសន្យារបស់បក្សមករំលោភលើច្បាប់រដ្ឋដែលមានជាធរមាននោះឡើយ៕


ប្រភពពី ចៅ ចាក់ស្មុក