បុរសម្នាក់ឈ្លោះ​​ប្រកែក​​​ជា​មួយ​​ប្រពន្ធ​​​ ​សម្រេច​​ចិត្ដ​​ចងក​សម្លាប់​ខ្លួន

រាជធានីភ្នំពេញ ៖ ​ជន​ជាតិ​វៀត​ណាម​ម្នាក់​បាន​ធ្វើ​អត្ដ​ឃាត​ដោយ​ចង​ក​សម្លាប់​ខ្លួន​ឯង​នៅ​ក្នុង​បន្ទាប់​ខា​រ៉ា​អូ​ខេ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០១៧​ស្ថិត​នៅ​ក្នុង​បន្ទាប់​ខា​រ៉ា​អូ​ខេ​មួយ​កន្លែង​ដែល​មាន​យី​ហោ គ្រួសារ MY​Love​169​​​ ផ្លូវ​លេខ​13 ជាន់​2 បន្ទាប់​៨ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌ​ដូន​ពេញ ។

ជន​ជាតិ​វៀត​ណាម​ដែល​ចង​ក​មាន​ឈ្មោះLAI THAIHIEU អាយុ​៣២​ឆ្នាំ មុខ​របរ​ចុង​ភៅ ហាង​ស្នាក់​នៅ​ក្បែរ​កន្លែ​ង​កើត​ហេតុ មានប្រពន្ធ៣នាក់ ។  យោង​តាម​សាក្សី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​បុរស​ជា​ជន​ជាតិ​វៀត​ណាម​នោះ​បាន​ឈ្លោះ​ប្រកែក​ជា​មួយ​ដើម​និង​ខឹង​ប្រពន្ធ​ដេញ​ចេញ​ពី​ផ្ទះ​មិន​ត្រូវ​គ្នា​ផង បុរស​ជន​ជាតិ​វៀត​ណាម​សមេ្រច​ចិត្ត​ចងក​សម្លាប់​ខ្លួន​ខាង​លើ​នេះ​​តែ​ម្ដង លុះ​មក​ដល់​ម៉ោង​កើត​ហេតុ​ទើប​មាន​អ្នក​ឡើង​ទៅ​ឃើញ​បង្ក​កា​ភ្ញាក់​ផ្អើល​តែ​ម្ដង ។ 
ក្រោយ​ពេល​កើត​ហេតុ​ម្ចាស់​ខារ៉ាអូខេ​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យ​វិច័យ​ឲ្យ​មិន​ពិនិត្យ​លើ​សាក​សព​យ៉ាង​ល្អិត​ល្អន់​បំផុត​បាន​ហើយ​ បាន​សន្និ​ដ្ឋាន​ថា បុរស​ជន​ជាតិ​វៀត​ណាម​ពិត​ជា​បាន​ចង​ក​សម្លាប់​ខ្លួន​ឯង​ពិត​ប្រាក​ដ​មែន សាក​សព​ត្រូវ​សមត្ថកិច្ច​ប្រគល់​ជូន​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕
ប្រភពពី : ដំណឹងយប់មិញ

រណ្ដៅដីមួយកន្លែងជីក​ជិត​ដល់ ក្បាលប្រែត​ហើយទាន!

កន្លង​មក​គេ​ឮ​ត្រឹមតែ​ពាក្យ​ថា​រណ្តៅ​ដី​ជម្រៅ​ដល់​ក្បាល​ប្រែ​ត ឥឡូវនេះ​រណ្តៅ​ដី​ចំនួន​៣​កន្លែង ស្ថិត​ក្នុងភូមិ​ឈូក​ធំ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល បាន​ត្រូវ​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​ដែល​បានឃើញ​រណ្តៅ​ដី​នោះ​ថា ជីក​ជិត​ដល់​ខ្លួន​ប្រែ​ត​ហើយ ។
ដោយ​បារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ជីករណ្តៅ​ទាំង​៣​កន្លែង​របស់​ឈ្មួញ​ឈ្មោះ ណាត ឈ្មោះ ស៊ី​ឡៅ ក្រុម​អ្នក​ភូមិ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ពិសេស​ក្រសួង​រ៉ែ​និង​ថាមពល ក៍​ដូច​ជា​ក្រសួង​ជំនាញ​ពាក់​ព័​ន្ឋ​នានា ចុះ​ត្រួតពិនិត្យ​រណ្តៅ​ដី​របស់​ឈ្មួញ​ខាងលើ ព្រោះ​ពេល​នេះ​គេ​នៅ​តែ​បន្ត​ជីក​ជ្រៅ​ទៅ​ៗ និង​ដឹក​ជញ្ជូន​អាចម៍ដី​ហុយ​ពេញ​ផ្លូវ​និង​ក្នុងភូមិ​។នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ ២០១៧​នេះ «​អង្រុត​»​ ​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​ឆ្លើយ​តប​បាន​ទេពី​ឈ្មួញ​ជីករណ្តៅ​ដី​នៅ​ក្នុងភូមិ​ឈូក​ធំ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល ក៍​ដូច​ជា​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ​នានា​៕

ប្រភពពី : "អង្រុត"

ចោរសង្ហាច្រមុះស្រួចលួច​ម៉ូតូ​បាន​សម្រេច​យក​ទៅ​បញ្ចាំ​ ត្រូវ​ម្ចាស់​តាម​រក​ឃើញ​ចាប់​ប្រគល់​ឲ្យ​សមត្ថ​កិច្ច

រាជធានីភ្នំពេញ ៖​ ជន​សង្ស័យ​ម្នាក់​បាន​បន្លំ​លួច​ម៉ូតូ​គេ​យក​ទៅ​បញ្ចាំ​បាន​៥​ម៉ោង​​ ​ត្រូវ​ម្ចាស់​តាម​រក​ឃើញ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​:៣០​នាទី​យប់​ថ្ងៃ​ទី​២៦​ខែ​មិថុនា​ ឆ្នាំ​២០១៧​នៅ​ផ្ទះ​ជួល​ជិត​គុក​ទួល​ស្លែង​សង្កាត់​បឹង​កេង​កង​៣​ ខណ្ឌ​ចំការ​មន។
ជន​សង្ស័យ​​មាន​ឈ្មោះ​ ចាន់​ សុខវិចិត្រា​ ភេទ​ប្រុស​ អាយុ​២២ឆ្នាំ​ មុខ​របរ​​នៅ​ផ្ទះ​ ស្នាក់​នៅ​សង្កាត់​​បឹង​កេង​កង​១​ ខណ្ឌ​​ចំការ​មន​ ​ជន​រង​គ្រោះ​​ជា​ម្ចាស់​​ម៉ូតូ​​មាន​​ឈ្មោះ​ កន​ សុវណ្ណា​ ភេទ​ប្រុស​ អាយុ​ ២១​​និស្សិត​ ស្នាក់​នៅ​​ផ្ទះ​​លេខ​ ១០៦​​E1​ផ្លូវ​​៨០​ ភូមិ​​២០​ សង្កាត់​ស្រះ​ចក​ ខណ្ឌ​​ដូន​ពេញ​ ហើយ​​ម៉ូតូ​​ដែល​ជន​សង្ស័យ​​លួច​​យក​​ទៅ​​គឺ​​ម៉ាក​ ឌ្រីម​​សង់​ សេរី​​ឆ្នាំ​២០១៧​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GH-0759 ។បើ​តាម​សម្ដី​ជន​រងគ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​នៅ​វេលា​ម៉ោង​ប្រហែល​ជា​៣​រសៀល​ជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​លេង​ហ្គេម​បាញ់​ត្រី​នៅ​ក្នុង​កោះ​ពេជ្រ​ពេល​នោះ​ខ្លួន​បាន​ទុក​សោរ​នៅ​លើ​តុ​តែ​ត្រូវ​ជន​សង្ស័យ​លួច​យក​សោរ​ទៅ​ចាក់​ជិះ​គេច​ខ្លួន​បាត់​ស្រមោល​ ហើយ​នៅ​ពេល​ដែល​ខ្លួន​បាន​ចេញ​មក​រក​ម៉ូតូ​មិន​ឃើញ​ក៏​បាន​ឆោ​ឡោ​រួច​បាន​អោយ​ម្ចាស់​ហ្គេម​ឆែក​កាមរ៉ា​ក៏​បាន​ឃើញ​សម្ម​ភាព​ជន​សង្ស័យ​យក​ម៉ូតូ​ភ្លាមៗ​ក៏​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ទន្លេ​បាសាក់​ ហើយ​ដោយ​មាន​អ្នក​ស្គាល់​ផ្ទះ​ជួល​ជន​សង្ស័យ​បាន​នាំ​ទៅ​រក​ក៏​ឃើញ​ហើយ​នាំ​ទៅ​លួស​ម៉ូតូ​មក​វិញ​ដែល​គេ​យក​ទៅ​បញ្ចាំ​នៅ​ឃ្លាំង​រំសេវ​ចំនួន​១៦០​(ដុល្លារ​)​ដោយ​ជន​រងគ្រោះ​ចំណាយ​លុយ​ខ្លួន​ឯង​ព្រោះ​លុយ​ដែល​បញ្ចាំ​នោះ​ជន​សង្ស័យ​បាន​ចាយ​អស់​ហើយ​ ។

ក្រោយ​ពី​លួស​ម៉ូតូ​បាន​មក​វិញ​ហើយ​ជន​រងគ្រោះ​បាន​នាំ​ខ្លួន​ជន​សង្ស័យ​មក​ប្រគល់​អោយ​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ទន្លេ​បាសាក់​ដើម្បី​ធ្វើ​ការ​សួរ​នាំ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់ ៕


ប្រភពពី : ដំណឹងយប់មិញ

អស់ទាស់! សម័យឥលូវលក់គ្រឿងញៀនតាម Online ទៀត សូមសមត្ថកិច្ចជួយចាត់វិធានការផង!

ដោយសារតែបច្ចេកវិទ្យាជឿនលឿន គេសង្កេតឃើញបច្ចុប្បន្នមនុស្សជាច្រើនបានងាកមកធ្វើការប្រកបរបររកស៊ីតាមអនឡាញដូចជាការលក់ទំនិញផ្សេងៗជាដើម ដោយសារតែវាមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នារវាងអ្នកលក់ និងអ្នកទិញ។ ដោយសារតែការលក់ដូរនេះមានលក្ខណៈទូលំទំលាយពេក ធ្វើឲ្យមនុស្សមួយចំនួនប្រកបរបរមិនត្រឹមត្រូវនៅតាមបណ្តាញអនឡាញនេះផងដែរ។ ជាក់ស្តែងដូចគណនីខាងក្រោមនេះបានធ្វើការបង្ហោះលក់គ្រឿងញៀនជាសាធារណៈតែម្តង ដោយមិនខ្លាចញញើតកម្លាំងសមត្ថកិច្ចទាល់តែសោះ។
ម្ចាស់គណនីឈ្មោះ “បងកែវ អង្គរជុំ” បានសរសេរដូច្នេះថា “ទឹកកកលក់អស់ហើយលូវដល់ងៃឡើងទៅយកទឹកកកបងនៅថៃ មានបងប្អូនណាត្រូវការអាចទាក់ទងមកខ្មុំបាទបានមានសេវាដឹកជុញជូនដល់កន្លែបេនឡានក្រុងសាខានៅស្រុកអង្គជុំ ខេត្តសៀមរាប ភូមិចាលរការ..លេខទូរសព័្ធ 0643319099 ទឹកកក 5.00.1g=150$, 1ជ្រុង=1000$, 1gថៃ =50$, 1ហុន=30$,1កញ្ចប់មានចាប់ពី10$ដល់20$ យកចាបពី1gឡើងទៅមានសេវាដឹងជុញជូនដល់ផ្ទះ #ជក់ថ្ងៃមិនក្រុបជក់យប់បន្ថែម

អបអរសាទរថ្ងៃនេះកូនស្រី នាយក្រូច ភ្ជាប់ពាក្យហើយ!

តារាកំប្លែង នាយ ក្រូច ដែលជាតារាកំប្លែងមានឈ្មោះបោះសំលេងមួយរូប និងមានដើមកំណើតនៅក្នុងខេត្តកំពង់ស្ពឺ ហើយរូបគេក៏មានកូនពីរនាក់ ដោយក្នុងនោះមាន ស្រី១នាក់ ប្រុស១នាក់ ប៉ុន្តែមកដល់ថ្ងៃនេះដូចជាមានដំណឹងថាកូនស្រីរបស់លោកបានភ្ជាប់ពាក្យដោយយោងទៅតាមគណនី Sao Sovy បានបង្ហោះថា ” មកភ្ជាប់ពាក្យកូននាយក្រូច ស្តាយមិនបានមកទាន់កម្មវិធីនិងគេតែនៅមានភាគបន្តមិនទាន់ចប់ទេរង់ចាំថតជាមួយក្មួយនិងគ្រួសារមួយវគ្គទៀត ” ៕

ក្នុងពិធីភ្ជាប់ពាក្យ ហាក់បីដូចជាមានសភាពស្ងប់ស្ងាត់ដោយមិនសូវឃើញមាន តារាកំប្លែងរួមក្រុមមកចូលរួមនោះដោយមានត្រឹមតែបងប្អូន ខាងប្រុស និងខាងស្រី ចូលរួមតែ និយាយរួមគឹធ្វើឡើងតាមបែបសមញ្ញធម្មតា ហើយលើសពីនេះទៅទៀត  នាយ ក្រូច ក៏មិនទាន់ទម្លាយ ពីថ្ងៃរៀបការរបស់កូននៅឡើយទេ ដោយមិនច្បាស់ថានៅឆ្នាំនេះ ឬក៏ឆ្នាំក្រោយដែរ ៕

ប្រភពពីហ្វេសប៊ុក : Sao Sovy