វិធីដើម្បីលួងមិត្តស្រីរបស់អ្នកពេលដែលនាងខឹង

វាមិនមែនជាការងាយស្រួលនោះទេ ដែលអ្នកចង់អោយមិត្តស្រីរបស់អ្នកអត់ទោសអោយ​ នៅពេលដែលអ្នកបានធ្វើរឿងអ្វីមួយ​ដែលនាងមិនពេញចិត្ត​ ឬ ការក្បត់ពាក្យសន្យាជាមួយនាង។​ នៅពេលដែលនាងខឹងនាងពិតជាចង់អោយអ្នកលួង​ហើយនឹងបកស្រាយហេតុផលដ៏សមស្របមួយសំរាប់នាង។​ ពេលខ្លះហេតុផលនិងការបកស្រាយរបស់អ្នកកាន់តែធ្វើអោយនាងខឹង។ ដូចនេះអ្នកអាចសាកល្បងវិធីទាំងនេះដើម្បីលួង និង បកស្រាយពីកំហុសរបស់អ្នក។

ទី១​ ស្តាប់នាងនិយាយអោយអស់សិន
នៅពេលដែលមនុស្សស្រីខឺងភាគច្រើនសុទ្ធតែមានរឿងជាច្រើនដែលលើកមកនិយាយហើយរឿងខ្លះក៏អាចប៉ះពាល់ដល់អារម្មណ៍អ្នកដូចគ្នាប៉ុន្តែអ្នកគួរតែនៅអោយស្ងៀមសិន​ហើយស្តាប់នាងនិយាយអោយចប់សិនព្រោះថា​បើសិនជាអ្នកបកស្រាយរឿងកាន់តែច្រើននាងនឹងមានរឿងរឹតតែច្រើនដើម្បីអោយអ្នកបកស្រាយ។ ពេលដែលនាងកំពុងនិយាយអ្នកគួរតែស្តាប់​ហើយកត់សំគាល់ចំណុចធំៗណាខ្លះដែលនាងកំពុងខឹង។


ទី២ បកស្រាយតាមតំណាក់កាល
ការបកស្រាយ​ និង​ ពន្យល់តាមដំណាក់កាលមួយៗ ពិតជារឿងសំខាន់មួយដែលត្រូវតែរៀបពាក្យនិយាយដើម្បីអោយនាងស្តាប់យល់ នឹង ទទួលយកបានព្រោះថាពេលដែលនាងកំពុងតែខឹងអ្នកនាងនឹងមិនចង់សួរដេញដោលច្រើននោះទេតែនាងចង់ស្តាប់ការបកស្រាយរបស់អ្នក។ ដូច្នេះហើយអ្នកគួរបកស្រាយទៅតាមលំដាប់រឿងថាវាមកពីអ្វី ឬ មានហេតុផលអ្វីវាកើតឡើងពីណាដល់ណា។

ទី៣ សន្យានឹងនាងថានឹងមិនកើតឡើងម្តងទៀត

បន្ទាប់ពីនាងបាន​ស្តាប់ការ​បកស្រាយ និង ហេតុផលរបស់អ្នកហើយការខឹងរបស់នាងប្រាកដជាថយចុះ។ អ្នកគួរតែនិយាយទៅកាន់នាងថា “បងសុំទោសម្តងទៀត ហើយសន្យាថានឹងគ្មានរឿងនេះកើតឡើងម្តងទៀតនោះទេ បងស្រលាញ់អូន” ។ ធ្វើបែបនេះនាងប្រាកដជា​លើកលែងអោយអ្នកពីព្រោះមនុស្សដែលស្រលាញ់គ្នាគឺតែងតែចេះយោគយល់អត់អោនអោយគ្នាទៅវិញទៅមក ប្រសិនបើនេះលើកទីមួយដែលអ្នកធ្វើខុសទៅនាង។



ទី៤ លួងលោមនាងរហូតទាល់តែនាងឈប់ខឹង
ជាការពិតណាស់មនុស្សស្រីគឺ ចូលចិត្តអោយគេលួងលោមនាងនៅពេលដែលនាងខឹងជាពិសេសគឺមនុស្សដែលនាងស្រលាញ់ហើយចំពោះវិធីសាស្រ្តក្នុងការលួងលោមមនុស្សស្រីគឺមានច្រើនប្រភេទណាស់ដូចជា៖ ទិញបាច់ផ្កាជូននាង ទិញអ្វីដែលនាងចូលចិត្ត ឬ ​ស្រលាញ់​ នាំនាងទៅញុំាអីនៅខាងក្រៅ ធ្វើអោយនាងសើច ឬ ​ក៏ធ្វើអ្វីម្យ៉ាងដែលនាងចូលចិត្ត។

ទី៥ កុំចាកចេញពីនាងនៅពេលដែលនាងខឺង
មនុស្សស្រីនៅពេលដែលនាងខឺង នាងតែងតែធ្វើចរិកងក់ងរ​ ដាក់អ្នកដូចជាមិននិយាយរកអ្នក ធ្វើអ្វីមួយដែលអ្នកមិនចូលចិត្តមកបញ្ឈឺអ្នក ឬ អាចមិននិយាយរកអ្នកក៏មាន។ ដូច្នេះហើយបើអ្នកជួបនៅទង្វើទាំងនេះចូលអ្នកកុំចាកឆ្ងាយពីនាងអោយសោះព្រោះអីមនុស្សស្រីភាគច្រើនគឺមាត់រឹងតែចិត្តទន់ទេ។ ព្យាយាមលួងលោមនាង រឺ ក៏ចាប់អោបនាងតែម្ដង បើពិបាកនិយាយគ្នាខ្លាំង បើទោះបីជានាងព្យាយាមរុញអ្នកចេញក៏ដោយតែអ្នកមិនត្រូវធ្វើតាមចិត្តនាងទេ អោបនាងអោយជាប់ហើយប្រាប់នាងថា ឈប់ខឹងទៅ បងសុំទោសណា។

ប្រភពពី ៖ យេីងដឹង Yerng Deng

សម្ដេច​ហ៊ុន សែន ​និងសម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ​ផ្ដល់​ថវិកា​១​ម៉ឺន​ដុល្លារ​ ដល់​គ្រួសារ​សព​លោក អ៊ិត សេដ្ឋា


រាជធានី​ភ្នំពេញ​៖ តាម​រយះ​លោក ហ៊ុយ វណ្ណះ​ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន​សែន និង​​សម្ដេច​កិត្ដិ​​ព្រឹទ្ធ​​បណ្ឌិត​​បាន​​ផ្ដល់​​ថវិកា​​ចំនួន​​១​​ម៉ឺុន​ដុល្លារ​​ជូន​​ដល់​ក្រុម​គ្រួសារ​សព​លោក អ៊ិត សេដ្ឋា ពិធី​ករ​ទូរទស្សន៍​CTN​ ដែល​ទើប តែ​ទទួល​​មរណៈ​ភាព​ថ្មី​ៗ​នេះ ។
ជា​រួមគ្នា​នេះ​ដែរ​​គេ​បាន​សង្កេត​ឃើញ​ថា សម្ដេច​ទាំង​ធ្វេរ​តែង​តែ​ជួយ​ឧបត្ថម្ភដល់​អ្នក​សារព័ត៌មាន​ដែល​ជួប​ការ​លំបាក​ជាក់​ស្ដែង​ស្ទើរ​គ្រប់​រូប ។ 
គួរ​បញ្ជាក់​ថា មរណៈ​ភាព​របស់​លោក អ៊ិត សេដ្ឋា បាន​ធ្វើ​ឲ្យ​មហាជន​ដែល​ស្គាល់​រូប​លោក តាម​កញ្ចក់​ទូរ​ទស្សន៍​CTN​​មាន ក្ដី អាណិត អាសូរ​យ៉ាង​ខ្លាំង ជាក់​ស្ដែង លោក លី ឆេង អគ្គនាយក ប៊ែល ធី គ្រុប​ម្ចាស់​សាលា​ប៊ែល​ធី អន្តរជាតិ បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​Facebook​របស់​លោក​ថា ផ្តល់​អាហា​រូប​ករណ៍ ១០០% ដល់​កូន​ប្រុស​ស្រី ទាំង​៣​នាក់ របស់​លោក អ៊ិត សេដ្ឋា​ឲ្យ​​ចូល​រៀន​​ថ្នាក់​ចំណេះ​ទូទៅ​និង​ភាសា​អង់គ្លេស​រហូត​ដល់​បញ្ចប់​ការ​សិក្សា​ដោយ​មិន​មាន​ការ​បង់​ប្រាក់​នោះ​ទេ ។
លោក ​​លី​ ឆេង បាន​បន្ដ​ដោយ​សារ​លោក​មើល​ឃើញ​ពី​ភាព​លំបាក​របស់​គ្រួសារ​លោក អ៊ិត សេដ្ឋា ជា​ពិធី​ករ​​ល្បី​​ឈ្មោះ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​CTN​ពោល​គឺ ក្រោយ​ពេល​ដែល​លោក អ៊ិត សេដ្ឋា លា​​ចាក​​លោក​​ទៅ​​បន្សល់​ទុក​កូន​ប្រុស​ស្រី​៣​នាក់​ដែល​ធ្លាក់​លើ​បន្ទុក​ជី​ដូន ចាស់​ជរា គ្មាន​ទីពឹង​​ហើយ​​កូន​​ប្រុស​​ស្រី​របស់​​លោក អ៊ិត សេដ្ឋា កំពុង​​ស្ថិត​​ក្នុង​​វ័យ​សិក្សា​​ផង​​ដែរ​ ៕








ប្រភពពី ៖ ដំណឹងយប់មិញ − Yobminh

ខ្លឹមសារនៃក្រមសីលធម៌ វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា មានដូចខាងក្រោមនេះ 


អ្នកសារព័ត៌មានអាជីពត្រូវបានគ្រប់គ្រងដោយ 

  1. ច្បាប់ស្តីពីរបបសារព័ត៌មាន
  2. ក្រមសីលធម៌នៃសារព័ត៌មាន 
  3. គ្រប់គ្រងដោយនិពន្ធនាយក


ដើម្បីរក្សាឯករាជ្យនៃសារព័ត៌មាន ការត្រូវពិនិត្យមុនពេលបោះពុម្ពផ្សាយត្រូវហាមឃាត់ (មាត្រា ៣ នៃច្បាប់ស្តីរបបសារព័ត៌មាន)។

ដោយយល់ឃើញថា ក្រមសីលធម៌ គឺជាមូលដ្ឋានគ្រឹះមួយសម្រាប់អ្នកសារព័ត៌មានក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន និងដោយមើលឃើញពីកង្វះខាតនៃការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក៏ដូចជាប្រទេសកម្ពុជាមិនទាន់មានក្រមសីលធម៌វិជ្ជាជីវៈរួមមួយ សម្រាប់អ្នកសារព័ត៌មានយកមកអនុវត្តនៅទ្បើយនោះ ទើបសមាគម និងអង្គការសារព័ត៌មានមួយចំនួន បានផ្តួចផ្តើមចងក្រងនូវក្រមសីលធម៌ វិជ្ជាជីវៈរួមមួយ ដែលបានមកពីការច្របាច់បញ្ចូលគ្នានូវក្រមសីលធម៌វិជ្ជាជីវៈរបស់សមាគម និងអង្គការសារព័ត៌មាននានា នៅក្នុងប្រទេសកម្ពុជា ព្រមទាំងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានរបស់ប្រទេសជឿន លឿនមួយចំនួនទៀត ដើម្បីបង្កើតជាក្រមសីលធម៌វិជ្ជាជីវៈរួមមួយ សម្រាប់អ្នកសារព័ត៌មានកម្ពុជា យកមកអនុវត្តនៅក្នុងការបំពេញការងាររបស់ខ្លួនជាអ្នកសារព័ត៌មាន។


យើងជាអ្នកសារព័ត៌មានកម្ពុជា ជឿជាក់ថា ការមានក្រមសីលធម៌រួមមួយ គឺជាការចាំបាច់ណាស់សម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្ត ដើម្បីឲ្យមានការជឿទុកចិត្តពីសាធារណជន និងខិតខំបម្រើសាធារណជន ប្រកបដោយភាពម៉ឺងម៉ាត់ និងស្មោះត្រង់។


ខ្លឹមសារនៃក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជា មានដូចខាងក្រោមនេះ 

១-ការស្វែងរក និងរាយការណ៍ព័ត៌មានពិត

១-១) ត្រូវលើកកម្ពស់ការសរសេរ និងការផ្សព្វផ្សាយទាំងទ្បាយឲ្យមានការពិតនិងត្រឹមត្រូវ។

១-២) ប្រើវិធីដោយសុច្ចរិតត្រឹមត្រូវ ដើម្បីស្វែងរកដំណឹង រូបថត និងឯកសារផ្សេងៗក្នុងការចុះផ្សាយ។

១-៣) ត្រូវត្រួតពិនិត្យព័ត៌មានទ្បើងវិញមុន ការផ្សព្វផ្សាយដើម្បីបញ្ជាក់អំពីការពិត និងភាពច្បាស់លាស់នៃហេតុការណ៍។

១-៤) ត្រូវបែងចែក និងញែកចេញឲ្យដាច់រវាងព័ត៌មាន និងការបញ្ចេញទស្សនៈយោបល់ ដើម្បីបង្ហាញនូវអ្វីដែលជាហេតុការណ៍ពិតនៃព័ត៌មាន និងអ្វីដែលជាការបញ្ចេញមតិ។

១-៥) រាល់ការបញ្ចេញយោបល់រិះគន់ត្រូវធ្វើទ្បើងដោយភាពថ្លៃថ្នូរ និងត្រូវគោរពសិទ្ធិអ្នកដទៃឲ្យសមជាអ្នកសារព័ត៌មានពិតប្រាកដ។

១-៦) ត្រូវរាយការណ៍ តែតាមហេតុការណ៍ដែលខ្លួនបានឃើញ និងបានដឹងពីប្រភពដើមតែប៉ុណ្ណោះ។ អ្នកសារព័ត៌មាន មិនត្រូវលប់បំបាត់ចោល និងបំភ្លៃនូវព័ត៌មានសំខាន់ៗ ឬកែបន្លំឯកសារផ្សេងៗទ្បើយ។

១-៧) ផ្សព្វផ្សាយព័ត៌មានដែលពិតជាក់ស្តែង មិនលំអៀង មានតុល្យភាព និងមិនត្រូវផ្សព្វផ្សាយព័ត៌មាន ណាដែលនាំឲ្យមានការភ័ន្តច្រទ្បំដល់សាធារណជនឡើយ។

១-៨) អ្នកសារព័ត៌មានត្រូវផ្តល់សំទ្បេងទៅក្រុមណាដែលមិនមានលទ្ធភាព ឬមិនមានឱកាសក្នុងការបញ្ចេញសំទ្បេងនូវអ្វីដែលពួកគេចង់បាន។

១-៩) ព្យាយាមស្វែងរកអ្នកដែលពាក់ព័ន្ធនៅក្នុងសាច់រឿងព័ត៌មាន ដើម្បីផ្តល់ឱកាសឲ្យគេបានបកស្រាយទៅនឹងអ្វីដែលបានចោទប្រកាន់។

១-១០) ជៀសវាងការប្រើប្រាស់វិធីសម្ងាត់ ដើម្បីទទួលបានព័ត៌មាន លើកលែងតែពេលដែលប្រើប្រាស់វិធី បើកចំហរមិនអាចទទួលបានព័ត៌មានសម្រាប់សាធារណជន។

២-ការទទួលខុសត្រូវ

២-១) បំពេញករណីយកិច្ចក្នុងវិជ្ជាជីវៈតាមក្របខណ្ឌច្បាប់ស្តីពីរបប សារព័ត៌មានកម្ពុជា និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

២-២) ការសរសេរ និពន្ធ និយាយសម្រាប់ការផ្សព្វផ្សាយ ត្រូវគោរពតាមក្បួនខ្នាតវេយ្យាករណ៍ អក្ខរាវិរុទ្ធខ្មែរ អោយ បានត្រឹមត្រូវ។

២-៣) ទទួលខុសត្រូវចំពោះរាល់ការផ្សព្វផ្សាយដែលខុសការពិត ហើយត្រូវធ្វើការចុះផ្សាយកែតម្រូវ រកការពិតទ្បើងវិញ។ ការកែតម្រូវនេះជាកាតព្វកិច្ចផ្ទាល់នៃអង្គការសារព័ត៌មាន ដែលបានប្រព្រឹត្តិកំហុស។

២-៤) ហាមឃាត់ការលួចចម្លង និងថតចម្លងអត្ថបទ និងរូបភាពរបស់អ្នកដទៃ ហើយដាក់ឈ្មោះខ្លួនឯង។ បើថតចម្លងអត្ថបទ និងរូបភាពរបស់អ្នកដទៃ ដើម្បីយកមកចុះផ្សាយត្រូវដាក់ឈ្មោះ និងការអនុញ្ញាតពីម្ចាស់ប្រភព។

២-៥) ទទួលយកតែភារកិច្ចណាដែលថ្លៃថ្នូរតាមវិជ្ជាជីវៈសារព័ត៌មាន និងមិនធ្វើឲ្យខូចប្រយោជន៍ ឬធ្វើឲ្យបែកបាក់សាមគ្គីភាពរវាងអ្នកសារព័ត៌មានដូចគ្នា។

២-៦) ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវផ្សាយពាណិជ្ជកម្មទាំងទ្បាយណា ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រពៃណី ទំនៀមទម្លាប់ និងតម្លៃរបស់ជាតិ។

៣-ភាពឯករាជ្យ

៣-១) ត្រូវធ្វើការផ្សព្វផ្សាយប្រកបដោយសីលធម៌វិជ្ជាជីវៈដែលគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សឈរលើមូលដ្ឋានច្បាប់ មិនលំអៀងមានតុល្យភាព សច្ចៈភាព និងឯករាជ្យ។

៣-២) ត្រូវហ៊ានសរសេររាយការណ៍ព័ត៌មានពិត និងហ៊ានបដិសេធសរសេរ និយាយ បញ្ចាំង រូបភាព ដែលផ្ទុយពីការពិត ដែលជាការផ្តល់ផលប្រយោជន៍ ឲ្យការរកស៊ីរបស់បុគ្គល ឬក្រុមមនុស្ស។ ធ្វើបែបនេះដើម្បីពង្រឹងកិត្យានុភាព និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។

៣-៣) ចាងហ្វាង ឬនិពន្ធនាយក ត្រូវបែងចែកឲ្យដាច់ពីគ្នារវាងអត្ថបទព័ត៌មាន និងអត្ថបទឃោសនា។ ធ្វើបែបនេះ គឺដើម្បីពង្រឹងកិត្យានុភាព និងឯករាជ្យភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ។

៣-៤ ) ត្រូវប្រកាន់ខ្លួនជាអ្នកសារព័ត៌មាន សេរី ឯករាជ្យ យុត្តិធម៌ អព្យាក្រិត មិនលំអៀង ឬប្រកាន់ និន្នាការនយោបាយណាមួយទ្បើយ។

៣-៥) ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ត្រូវរួបរួមគ្នាការពារសេរីភាពសារព័ត៌មាន និងការពារមិនឲ្យមានការត្រួតពិនិត្យមុនពេលផ្សព្វផ្សាយ។

៣-៦) អ្នកសារព័ត៌មានមិនត្រូវរំលោភបំពានអធិបតេយ្យ (សិទ្ធិអំណាច) របស់ស្ថាប័នផ្សព្វផ្សាយឯករាជ្យ និង វិជ្ជាជីវៈ ដែលខ្លួនធ្វើការនោះទេ។

៤-ប្រភព

៤-១) រក្សាជាសម្ងាត់ចំពោះប្រភពព័ត៌មានដែលផ្តល់ឲ្យ និងមិនត្រូវប្រើសិទ្ធិអំណាចក្នុងការផ្សាយរបស់ខ្លួន ដើម្បីបង្ហាញអត្តសញ្ញាណរបស់ប្រភពព័ត៌មានទេ ប្រសិនបើគ្មានការយល់ព្រមពីសាម៉ីខ្លួនជាមុននោះ។

៤-២) ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានមិនត្រូវយកស្នាដៃអ្នកដទៃមកធ្វើជាស្នាដៃរបស់ ខ្លួនទ្បើយ (រាល់ការចម្លង និងប្រើរូបភាពផ្សេងៗ ត្រូវបញ្ជាក់ពីប្រភពដើមឲ្យបានច្បាស់លាស់)។

៥-បុគ្គលឯកជន

៥-១) អ្នកសារព័ត៌មានត្រូវគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ និងសិទ្ធិបុគ្គលស្របតាមគោលការណ៍ច្បាប់ ។

៥-២) អ្នកសារព័ត៌មានមិនត្រូវរំលោភបំពានលើជីវិតឯកជនរបស់បុគ្គលទ្បើយ លើកលែងតែមានភាពចាំបាច់តម្រូវឲ្យមានការផ្សព្វផ្សាយ ដើម្បីបម្រើ និងការពារផលប្រយោជន៍សាធារណៈ និងសង្គម។

៥-៣) អ្នកសារព័ត៌មានមិនត្រូវទទួចសួរ ទូរស័ព្ទ តាមស្វែងរក និងថតរូបបុគ្គលណាម្នាក់ក្នុងរឿងឯកជន នៅពេលដែលការស្នើរសុំនោះត្រូវបានបដិសេធន៍ ហើយមិនត្រូវបំពានលើទ្រព្យសម្បត្តិគេទេ នៅពេលដែលត្រូវបានស្នើសុំឲ្យចាកចេញ និងមិនត្រូវតាមប្រមាញ់គេទ្បើយ។

៥-៤) ក្នុងករណីដែលជាប់ពាក់ព័ន្ធទៅនឹងទុក្ខសោក និងភាពតក់ស្លុតរបស់បុគ្គល ការសាកសួររបស់អ្នកសារព័ត៌មានត្រូវធ្វើទ្បើង ដោយយល់ចិត្តប្រកបដោយការប្រុងប្រយ័ត្ន និងមិនត្រូវធ្វើឲ្យប៉ះពាល់អារម្មណ៍ផ្លូវចិត្តរបស់បុគ្គលដែលពាក់ព័ន្ធនោះទេ។ ទាំងនេះមិនត្រូវដាក់កំរិតលើសិទ្ធិក្នុងការរាយការណ៍ ប្រកបដោយភាពត្រឹមត្រូវដូចជាការស៊ើបសួរនោះទេ។

៥-៥) ត្រូវទទួលស្គាល់ថា បុគ្គលឯកជនមានសិទ្ធិក្នុងការគ្រប់គ្រងព័ត៌មានអំពីខ្លួនគេ ច្រើនជាងមន្ត្រីសាធារណៈ និងអ្នកដទៃទៀតដែលខិតខំស្វែងរកអំណាច ឥទ្ធិពល ឬការចាប់អារម្មណ៍។ មានតែសេចក្តីត្រូវការជាចាំបាច់ពីសាធារណជនតែមួយគត់ដែលអាចជ្រៀតចូលឯកជនភាពរបស់នរណាម្នាក់។

៥-៦) ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបង្ហាញរូបថតរបស់បុគ្គលណាម្នាក់ ដោយសារតែនិយោជកបញ្ឈប់ពីការងារនោះទេ។ លើកលែងតែបុគ្គលនោះពាក់ព័ន្ធទៅនឹងបទល្មើសផ្សេងៗ ដូចជាការលួចបន្លំ ប្រាក់កាស ឆបោក រំលោភសេចក្តីទុកចិត្ត។ល។

៥-៧) ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវផ្សព្វផ្សាយអំពីសម្ព័ន្ធភាពផ្លូវភេទ នៅក្នុងចំណងអាពាហ៍ពិពាហ៍ ឬក្រោយការលែងលះ ដោយគ្មានការអនុញ្ញាតពីសាម៉ីខ្លួនទ្បើយ។

៦-ស្ត្រី កុមារ និងជនពិការ

៦-១) អ្នកសារព័ត៌មានត្រូវ គិតគូរពីផលប៉ះពាល់ដល់ជីវភាពសាធារណ: ជាពិសេសស្ថានភាព ស្ត្រី កុមារ និងជនពិការ។

៦-២) មិនត្រូវប្រើប្រាស់រូបភាពអាក្រាត ឬរូបភាពដែលស្រើបស្រាលរបស់ជនរងគ្រោះក្នុងការផ្សព្វផ្សាយ ដែលធ្វើឲ្យបាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីទូទៅ។

៦-៣) អ្នកសារព័ត៌មានមិនត្រូវប្រើប្រាស់ពាក្យ ឬឃ្លាដែលហាក់ដូចជាមានការវិនិច្ឆ័យទៅលើជនរងគ្រោះ ឬជនសង្ស័យដែលជាស្ត្រី កុមារ និងជនពិការ។ ឧទាហរណ៍៖ ស្ត្រីពេស្យា ស្រីខូច អ្នកញៀនថ្នាំ កំបុតដៃ កំបុតជើង ទ្បប់សតិ។ល។

៦-៤) អ្នកសារព័ត៌មានមិនត្រូវធ្វើកិច្ចសម្ភាសន៍ និងថតរូបកុមារមានអាយុតិចជាង១៨ឆ្នាំ ដែលជាប់ពាក់ព័ន្ធនឹងសុខមាលភាពរបស់ខ្លួនគេ ឬរបស់កុមារដទៃទៀត ដើម្បីធ្វើការផ្សាយទេ លុះត្រាតែមានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាល ឬអ្នកដែលទទួលខុសត្រូវលើរឿងនោះ។

៦-៥) អ្នកសារព័ត៌មានមិនត្រូវប្រើសម្ភារៈ ដើម្បីជាថ្នូរនឹងការទទួលបានព័ត៌មានទាក់ទងនឹងសុខមាលភាពរបស់កុមារទេ។

៦-៦) ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបង្ហាញអត្តសញ្ញាណកុមារ ដែលមានអាយុក្រោម១៨ឆ្នាំ ដែលជាជនរងគ្រោះ ឬជាសាក្សី នៅក្នុងករណីបទល្មើសផ្លូវភេទទ្បើយ។

៧-ការរើសអើង

៧-១) អ្នកសារព័ត៌មានត្រូវគោរព និងអនុវត្តតាមអនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស និងការលុបបំបាត់រាល់ទម្រង់នៃការរើសអើង ប្រកាន់ពូជសាសន៍ សាសនា និងបញ្ហាភេទ។

៧-២) អ្នកសារព័ត៌មានត្រូវជៀសវាងការប្រើពាក្យរិះគន់ ឬសេចក្តីបញ្ជាក់ដែលធ្វើឲ្យមានគ្រោះថ្នាក់ ដល់ពូជសាសន៍ ពណ៌សប្បុរ សាសនា យេនឌ័រ ភេទរបស់បុគ្គល ឬធ្វើឲ្យមានគ្រោះថ្នាក់ ដល់ជនពិការ ឬអ្នកដែលមានជំងឺផ្លូវកាយ និងផ្លូវចិត្ត។

៧-៣) អ្នកសារព័ត៌មានត្រូវចៀសវាងការស្អប់ បុរេវិនិច្ឆ័យ អាកប្បកិរិយាមើលងាយ និងការប្រកាន់ពូជសាសន៍ យេនឌ័រ ភេទ ភាសា សាសនា នយោបាយ ពិការរាងកាយ ពិការស្មារតី ឬអ្វីផ្សេងៗ ទៀតរបស់សារវតាសង្គម។

៧-៤) សេចក្តីលំអិត ពូជសាសន៍ ពណ៌សម្បុរ សាសនា ភេទ ជំងឺផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គល ឬជនពិការ ត្រូវជៀសវាងមិនត្រូវលើកទ្បើងទេ លុះត្រាតែលក្ខណ:ទាំងនោះវាទាក់ទងទៅនឹងសំណុំរឿង។

៨-ការញុះញង់

៨-១) មិនត្រូវផ្សព្វផ្សាយនូវព័ត៌មានណាដែលមួលបង្កាច់កេរ្តិ៍ឈ្មោះ បុគ្គល ឬបំភ្លៃសភាពការណ៍ផ្សេងៗ ខុសពីការពិត ដែលនាំឲ្យមានការចលាចលសង្គម និងប្រទេសជាតិ។

៨-២) អ្នកសារព័ត៌មានត្រូវចាត់ទុកថាមានកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរ ចំពោះការប្រើពាក្យអសុរស មួលបង្កាច់ និងការចោទប្រកាន់ដោយគ្មានភស្តុតាង ព្រមទាំងការកាទ្បៃព្រឹត្តិការណ៍ផ្ទុយពីការពិត។

៩-ការសូកប៉ាន់

៩-១) អ្នកសារព័ត៌មានគួរជៀសវាងទទួលយកការផ្គាប់ផ្គុន ឬការតម្រូវចិត្តណាមួយដែលនាំឲ្យអាប់ឱន ប៉ះពាល់ដល់កិត្តិយសវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនទ្បើយ។

៩-២) ហាមដាច់ខាតមិនត្រូវទទួលយកនូវសំណូកសូកប៉ាន់ ដើម្បីជាថ្នូរនឹងការផ្សាយ ឬមិនផ្សព្វផ្សាយព័ត៌មាន។

៩-៣) អ្នកសារព័ត៌មានត្រូវចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលនាំឲ្យប្រទេសជាតិធ្លាក់ទៅក្នុងគ្រោះមហន្តរាយ។

១០- ប្រពៃណីជាតិ

១០-១) អ្នកសារព័ត៌មាន ត្រូវគោរពប្រពៃណីទំនៀមទម្លាប់ល្អរបស់សង្គមជាតិ។ ( មិនត្រូវបោះពុម្ពផ្សាយ មាត្រា ១៤ នៃច្បាប់របបសារព័ត៌មាន = ពិន័យប្រាក់ ១លានរៀល ដល់ ៥ លានរៀល)

១០-២) ត្រូវរក្សានូវអត្តសញ្ញាណ សាសនា ប្រពៃណី និងវប្បធម៌ជាតិ។

១០-៣)មិនត្រូវផ្សព្វផ្សាយរូបភាពអាសអាភាស រូបភាពសោកនាកម្មដោយមិនបិទបាំង និងអត្ថបទដែលធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីល្អរបស់ជាតិ។

១១- ការរាយការណ៍ពីអំពើឧក្រិដ្ឋកម្ម

១១-១) សេចក្តីរាយការណ៍ព័ត៌មានអំពីបទឧក្រិដ្ឋដែលកំពុងស្ថិតក្រោមការ ស៊ើបអង្កេត ឬតុលាការមិនទាន់វិនិច្ឆ័យ ត្រូវបានហាមឃាត់មិនឲ្យអ្នកសារព័ត៌មានបញ្ចេញមតិយោបល់នៅក្នុងអត្ថបទនោះ។

១១-២) នៅពេលរាយការណ៍ពីអំពើឃាតកម្ម គប្បីត្រូវយកចិត្តទុកដាក់ដើម្បីចៀសវាងនូវការផ្សាយលម្អិតពីវិធីដែលប្រើប្រាស់ក្នុងការសម្លាប់ណាមួយហួសហេតុ។

១១-៣) អ្នកសារព័ត៌មានត្រូវគោរពសិទ្ធិរបស់ជនសង្ស័យដែលជាប់ពាក់ព័ន្ធ ទៅនឹងអំពើឧក្រិដ្ឋ និងមិនត្រូវថតរូប និងមិនត្រូវចោទប្រកាន់ជនណាម្នាក់ថាជាឧក្រិដ្ឋជន នៅពេលដែលតុលាការមិនទាន់បានវិនិច្ឆ័យទោសនោះឡើយ។

១១-៤) សាច់ញាតិ ឬមិត្តភ័ក្តិ របស់អ្នកដែលត្រូវបានចោទប្រកាន់ ឬកាត់ទោសពីបទឧក្រិដ្ឋ ជាទូទៅមិនត្រូវបង្ហាញអត្តសញ្ញាណ ដោយគ្មានការយល់ព្រមពីពួកគេទ្បើយ លុះត្រាតែពួកគេជាអ្នកជាប់ទាក់ទងនឹងរឿងក្តីតែម្តង។

១១-៥) ត្រូវផ្តោតការយកចិត្តទុកដាក់ ជាពិសេសដល់សុវត្ថិភាពអ្នកដែលងាយរងគ្រោះ ជាកុមារ ជាសាក្សី ឬក៏ជាជនរងគ្រោះនៃឧក្រិដ្ឋកម្ម។ អ្នកសារព័ត៌មានមិនគួរទាមទារសិទ្ធិក្នុងការរាយការណ៍ដែលត្រឹមត្រូវតាមច្បាប់នោះទេ។

១១-៦) ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបង្ហាញអត្តសញ្ញាណជនរងគ្រោះ ដោយការរំលោភផ្លូវភេទ និងជនសង្ស័យមិនគ្រប់អាយុ ឬផ្សព្វផ្សាយនូវអ្វីដែលរួមចំណែកក្នុងការធ្វើឲ្យស្គាល់អត្តសញ្ញាណរបស់ជនរងគ្រោះ លុះត្រាតែមានហេតុផលស្របច្បាប់។

១១-៧) អ្នកសារព័ត៌មានមិនត្រូវផ្សព្វផ្សាយព័ត៌មានដែលមានលក្ខណ:មិនសមរម្យ ឃោឃៅ ឬអំពើហិង្សាលើរាង្គកាយ និងអំពើហិង្សានៃការរួមភេទនោះទេ។ Social News

វិធីដើម្បីលួងមិត្តស្រីរបស់អ្នកពេលដែលនាងខឹង



វាមិនមែនជាការងាយស្រួលនោះទេ ដែលអ្នកចង់អោយមិត្តស្រីរបស់អ្នកអត់ទោសអោយ​ នៅពេលដែលអ្នកបានធ្វើរឿងអ្វីមួយ​ដែលនាងមិនពេញចិត្ត​ ឬ ការក្បត់ពាក្យសន្យាជាមួយនាង។​ នៅពេលដែលនាងខឹងនាងពិតជាចង់អោយអ្នកលួង​ហើយនឹងបកស្រាយហេតុផលដ៏សមស្របមួយសំរាប់នាង។​ ពេលខ្លះហេតុផលនិងការបកស្រាយរបស់អ្នកកាន់តែធ្វើអោយនាងខឹង។ ដូចនេះអ្នកអាចសាកល្បងវិធីទាំងនេះដើម្បីលួង និង បកស្រាយពីកំហុសរបស់អ្នក។
ទី១​ ស្តាប់នាងនិយាយអោយអស់សិន
នៅពេលដែលមនុស្សស្រីខឺងភាគច្រើនសុទ្ធតែមានរឿងជាច្រើនដែលលើកមកនិយាយហើយរឿងខ្លះក៏អាចប៉ះពាល់ដល់អារម្មណ៍អ្នកដូចគ្នាប៉ុន្តែអ្នកគួរតែនៅអោយស្ងៀមសិន​ហើយស្តាប់នាងនិយាយអោយចប់សិនព្រោះថា​បើសិនជាអ្នកបកស្រាយរឿងកាន់តែច្រើននាងនឹងមានរឿងរឹតតែច្រើនដើម្បីអោយអ្នកបកស្រាយ។ ពេលដែលនាងកំពុងនិយាយអ្នកគួរតែស្តាប់​ហើយកត់សំគាល់ចំណុចធំៗណាខ្លះដែលនាងកំពុងខឹង។
ទី២ បកស្រាយតាមតំណាក់កាល
ការបកស្រាយ​ និង​ ពន្យល់តាមដំណាក់កាលមួយៗ ពិតជារឿងសំខាន់មួយដែលត្រូវតែរៀបពាក្យនិយាយដើម្បីអោយនាងស្តាប់យល់ នឹង ទទួលយកបានព្រោះថាពេលដែលនាងកំពុងតែខឹងអ្នកនាងនឹងមិនចង់សួរដេញដោលច្រើននោះទេតែនាងចង់ស្តាប់ការបកស្រាយរបស់អ្នក។ ដូច្នេះហើយអ្នកគួរបកស្រាយទៅតាមលំដាប់រឿងថាវាមកពីអ្វី ឬ មានហេតុផលអ្វីវាកើតឡើងពីណាដល់ណា។
ទី៣ សន្យានឹងនាងថានឹងមិនកើតឡើងម្តងទៀត
បន្ទាប់ពីនាងបាន​ស្តាប់ការ​បកស្រាយ និង ហេតុផលរបស់អ្នកហើយការខឹងរបស់នាងប្រាកដជាថយចុះ។ អ្នកគួរតែនិយាយទៅកាន់នាងថា “បងសុំទោសម្តងទៀត ហើយសន្យាថានឹងគ្មានរឿងនេះកើតឡើងម្តងទៀតនោះទេ បងស្រលាញ់អូន” ។ ធ្វើបែបនេះនាងប្រាកដជា​លើកលែងអោយអ្នកពីព្រោះមនុស្សដែលស្រលាញ់គ្នាគឺតែងតែចេះយោគយល់អត់អោនអោយគ្នាទៅវិញទៅមក ប្រសិនបើនេះលើកទីមួយដែលអ្នកធ្វើខុសទៅនាង។
ទី៤ លួងលោមនាងរហូតទាល់តែនាងឈប់ខឺង
ជាការពិតណាស់មនុស្សស្រីគឺ ចូលចិត្តអោយគេលួងលោមនាងនៅពេលដែលនាងខឹងជាពិសេសគឺមនុស្សដែលនាងស្រលាញ់ហើយចំពោះវិធីសាស្រ្តក្នុងការលួងលោមមនុស្សស្រីគឺមានច្រើនប្រភេទណាស់ដូចជា៖ ទិញបាច់ផ្កាជូននាង ទិញអ្វីដែលនាងចូលចិត្ត ឬ ​ស្រលាញ់​ នាំនាងទៅញុំាអីនៅខាងក្រៅ ធ្វើអោយនាងសើច ឬ ​ក៏ធ្វើអ្វីម្យ៉ាងដែលនាងចូលចិត្ត។
ទី៥ កុំចាកចេញពីនាងនៅពេលដែលនាងខឺង
មនុស្សស្រីនៅពេលដែលនាងខឺង នាងតែងតែធ្វើចរិកងក់ងរ​ ដាក់អ្នកដូចជាមិននិយាយរកអ្នក ធ្វើអ្វីមួយដែលអ្នកមិនចូលចិត្តមកបញ្ឈឺអ្នក ឬ អាចមិននិយាយរកអ្នកក៏មាន។ ដូច្នេះហើយបើអ្នកជួបនៅទង្វើទាំងនេះចូលអ្នកកុំចាកឆ្ងាយពីនាងអោយសោះព្រោះអីមនុស្សស្រីភាគច្រើនគឺមាត់រឹងតែចិត្តទន់ទេ។ ព្យាយាមលួងលោមនាង រឺ ក៏ចាប់អោបនាងតែម្ដង បើពិបាកនិយាយគ្នាខ្លាំង បើទោះបីជានាងព្យាយាមរុញអ្នកចេញក៏ដោយតែអ្នកមិនត្រូវធ្វើតាមចិត្តនាងទេ អោបនាងអោយជាប់ហើយប្រាប់នាងថា ឈប់ខឹងទៅ បងសុំទោសណា។ 
ប្រភពពី ៖ យេីងដឹង Yerng Deng

មុននេះបន្តិច ឧកញ៉ា ម៉ុង ឫទ្ធី ប្រកាស​ជូន​ផ្ទះ​មួយ​ខ្នង​ដល់​ក្រុម​គ្រួសារ​ អ៊ិត សេដ្ឋា

នៅ​កម្មវិធី​បូជា​សព​ល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧​នេះ ឧកញ៉ា ម៉ុង ឫទ្ធីបាន​ប្រកាស​ថា​លោក​ នឹង​ផ្ដល់​ផ្ទះ​មួយ​ខ្នង​ទៅ​ដល់ ក្រុម​គ្រួសារ​សព​ លោក​ អ៊ិត សេដ្ឋា​ បើ​សិន​ជា​អ្នក​ទាំង​អស់​គ្នា​យល់​ព្រមទទួល​។

តាម​ការ​រាយការណ៍​ពី​ក្រុម​ការងាររបស់ Sabay បានឲ្យដឹងនៅ​មុន​នេះ​បន្តិច​បានថា​ ឧកញ៉ា ម៉ុង ឫទ្ធី នឹង​ផ្ដល់​ជូន​ផ្ទះ​មួយ​ខ្នង​ឲ្យ​ទៅ​ កូន​ទាំង​៣ និង​ម្ដាយ​ជរា របស់​លោក​ អ៊ិត សេដ្ឋា។ ដែល​ផ្ទះ​នោះ​មាន​ទី​តាំង​នៅ​ភូមិ​ រិទ្ធី៣ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហៅ​ ខេត្ត​ព្រះសីហនុ។ ដែល​​លោក​បាន​បញ្ជាក់​ដែរ​ថា ​ទីតាំង​នោះ​គឺ​នៅ​តំបន់​អភិវឌ្ឍន៍ ដែល​មាន​ សាលារៀន មន្ទីរពេទ្យ គ្រប់គ្រាន់ និង​មាន​ការងារ​ធ្វើ​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹម​។ ​​​
ឧកញ៉ា សប្បុរស​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ លោក​ពិត​ជា​មាន​ភាព​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ដែល​មិនធ្លាប់​​ដឹង​សោះ​ថា ពិធីករ​រូប​នេះ​ធ្លាក់​ខ្លួន​ដល់​ថ្នាក់​ហ្នឹង បើ​ដឹង​មុន​នេះ​ម្ល៉េះ​លោក​នឹង​ព្យាយាម​ជួយ​តាំង​ពី​យូរ​ណាស់​មក​ហើយ៕

អត្ថបទ៖ Men Sokna