ពិតជាគួរឲ្យអាណិតណាស់ កាលពីព្រឹកមិញនេះលោកពាក់មីបានរៀបរាប់ថា លោកអុិត សេដ្ឋា សន្លប់លែងដឹងខ្លួនហើយ ចំណែកឯក្រុមនាយពាក់មីកំពុងនាំលោកពីផ្ទះ ទៅពេទ្យរុស្សី បច្ចុប្បន្នស្ថានភាពរបស់លោកអុិត សេដ្ឋា ស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យរុស្សី។ លោកពាក់មីបានអំពាវនាវឲ្យបងប្អូនជួយដល់លោក អុិត សេដ្ឋា ផង ។
ដោយហើយមុននេះបន្តិចវេលាម៉ោងប្រហែល ០២:៣០នាទីរសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ លោកពាក់ មី បានចេញវិដេអូមួយទៀតបង្ហោះរៀបរាប់ថា លោកអុិត សេដ្ឋា បានទទួលមរណៈភាពហើយ សូមបងប្អូនទាំងអស់មេត្តាជួយគាត់ទាំងអស់ផង ព្រោះ គាត់នៅសល់ម្តាយចាស់ជរាម្នាក់ និងកូនប្រុសស្រី៣នាក់ ចំណែកភរិយារបស់គាត់នៅស្រុកក្រៅឯណោះ។