តើស្វាមីរបស់អ្នកបានធ្វើឲ្យអ្នកសប្បាយចិត្តដែរឬទេ? ភរិយារបស់ខ្ញុំនឹងឆ្លើយថា...

សប្បាយចិត្ត នៅក្នុងសិក្ខាសាលាមួយ វាគ្មិនបានសួរទៅកាន់អ្នកចូលរួមទាំងឡាយថា: តើស្វាមីរបស់អ្នកបានធ្វើឲ្យអ្នកសប្បាយចិត្តដែរឬទេ?

ខ្ញុំក្រោកឈរឡើង ប្រកបដោយភាពជឿជាក់ ហើយសង្ឃឹមថា ភរិយារបស់ខ្ញុំនឹងឆ្លើយថា "ចាស" ព្រោះក្រោយពីរៀបការរួចមក នាងមិនដែលត្អូញត្អែរថា ខ្ញុំបានធ្វើបាបចិត្តរបស់នាងម្ដងណាឡើយ។ 

តែប្រពន្ធរបស់ខ្ញុំងើបឡើងហើយឆ្លើយថា : ប្ដីរបស់ខ្ញុំមិនដែលធ្វើឲ្យខ្ញុំសប្បាយចិត្តឡើយ! ខ្ញុំភ្ញាក់វិះតែផ្ងារក្រោយ ព្រោះតែខ្ញុំខកចិត្តផង និងខ្មាសគេផង។ 


ប្រពន្ធរបស់ខ្ញុំបន្ថែមទៀតថា : ប្ដីរបស់ខ្ញុំមិនបាន ហើយក៏មិនដែលធ្វើឲ្យខ្ញុំសប្បាយចិត្តទេ! តែខ្ញុំសប្បាយចិត្ត! ព្រោះខ្ញុំសប្បាយ ឬ មិនសប្បាយចិត្ត មិនមែនមកដោយសារតែគាត់ទេ គឺដោយសារតែខ្ញុំម្នាក់ឯងគត់! ខ្ញុំតាំងចិត្តឲ្យរីករាយរាល់ដង្ហើមចេញចូល ហើយប្រសិនបើការសប្បាយចិត្តរបស់ខ្ញុំស្ថិតក្នុងដៃអ្នកដទៃ នោះខ្ញុំគ្មានពេលណាដែលត្រូវសប្បាយចិត្តនោះទេ! ក្នុងជីវិតរបស់យើង អ្វីៗតែងតែប្រែប្រួល ដូចជា រូបសម្រស់ អាកាសធាតុ ជីវភាពមាននិងក្រ ចៅហ្វាយនាយ មិត្តភក្ដិ ទុក្ខសោក ជាដើម..! ខ្ញុំត្រូវតែតាំងចិត្តថា ខ្ញុំសប្បាយចិត្ត ទោះជាមានអ្វីកើតឡើងក៏ដោយ! ទោះជាខ្ញុំមានប្រាក់ដ៏តិចតួច ក៏ខ្ញុំសប្បាយចិត្តដែរ ព្រោះខ្ញុំចាយតិចទៅតាមនោះ! ទោះបីជាខ្ញុំមាន ឬ ក្រ ក៏ខ្ញុំត្រូវតែសប្បាយចិត្តដែរ។ 

អ្វីៗដែលនៅជុំវិញខ្លួនយើង សុទ្ធតែកំណត់នូវសេចក្ដីរីករាយ និង ទុក្ខសោកដល់យើង។ នៅពេលដែលខ្ញុំបាត់បង់មនុស្សជាទីស្រឡាញ់ ខ្ញុំគិតថា វាជារឿងធម្មតា ព្រោះតែមានកើត គឺមានស្លាប់ហើយ! 

ខ្ញុំស្រឡាញ់ជីវិតរបស់ខ្ញុំ មិនមែនមានន័យថា ជីវិតរបស់ខ្ញុំ មានលក្ខណៈល្អប្រសើរជាងជីវិតរបស់គេនោះទេ តែខ្ញុំត្រូវតែធ្វើឲ្យខ្លួនខ្ញុំសប្បាយចិត្ត និង ថែរក្សាសុភមង្គលរបស់ខ្ញុំ។ 

នៅពេលដែលខ្ញុំទទួលយកកាតព្វកិច្ចនៃការធ្វើឲ្យខ្ញុំមានសុភមង្គល ចេញពីអម្រែករបស់ប្ដីខ្ញុំ មានន័យថា ខ្ញុំបានជួយសម្រាលបន្ទុករបស់ប្ដីខ្ញុំ ហើយខ្ញុំនិងគាត់សប្បាយចិត្តដូចគ្នា ហើយនេះគឺជាសុភមង្គលដែលខ្ញុំមានក្រោយពីខ្ញុំបានរៀបការមក។ 

សូមមេត្តាជឿខ្ញុំចុះ គឺសូមកុំប្រគល់សុភមង្គលរបស់យើង ឲ្យទៅអ្នកដទៃគ្រប់គ្រងឲ្យសោះ! សូមមេត្តាតាំងចិត្តឲ្យសប្បាយ ទោះបីជាអ្នកគ្មានប្រាក់ច្រើន ទោះបីជាអ្នកមានបញ្ហាសុខភាព ទោះបីជាគេធ្វើឲ្យអ្នកឈឺចាប់ ឬ ទោះបីជាមិនមានគេស្រឡាញ់អ្នកក៏ដោយចុះ!!!

[ដកស្រង់ពី ~ Bo Tuth]

ការអត់ធ្មត់គឺមានដែនកំណត់បើឱកាសដែលផ្ដល់ហើយ មិនចេះកែប្រែទៀត នោះគឺអាត្មានិយមបំផុតហើយ

ទទួលយកការពិតពេលនេះវាល្អជាជាងឈឺចាប់នៅថ្ងៃក្រោយ🙂អោយតំលៃដល់ខ្លួនឯងកុំចាំអោយគេមកអោយតំលៃ🙂ជ្រើសរើសផ្លូវដែរល្អសាកសមវានឹងនាំអោយជីវិតមាននយ័ទៅថ្ងៃមុខ😊រឿងដែរគិតថាវានឹងគ្មានថ្ងៃកើតឡើងពេលនេះវាកើតឡើងហើយអស់ទៅហើយគ្មានអីត្រូវស្ដាយទៀតឡើយ🙂ឈប់ទ្រាំហើយក្រោកឈរអោយគេឃើញទៅថាខ្ញុំពិតជាមិនអន់ទេ👍 ពាក្យដែលគេមើលងាយយើងទាំងប៉ុន្មានត្រូវតែចាំទុកហើយនឹងធ្វើអោយគេដឹងថាពាក្យទាំងនោះគឺគេមើលងាយខ្លួនគេមិនមែនយើងទេ។


ការអត់ធ្មត់គឺមានដែនកំណត់បើឱកាសដែរបានផ្ដល់ហើយមិនចេះកែប្រែទៀតនោះគឺអាត្មានិយមបំផុតហើយ🙂ហើយកុំស្ដាយក្រោយ ឲ្យសោះពេលដែរបាត់បង់ព្រោះគ្រប់យ៉ាង គឺអ្នកជាអ្នកបំផ្លាញ😏 ហើយចាំអោយច្បាស់មនុស្សដូចខ្ញុំគ្មានថ្ងៃអោយខ្លួនឯងឈឺជាលើកទី2នោះទេ😏ឈប់ធ្វើតាមអារម្មណ៏នឹងបេះដូូងខ្លួនឯងទៀតហើយ❌

Create : Phasy Rous

[ABC] ផ្លូវមួយៗធំក្លិនឆ្អាបឈាម សម្លេងស្រែកថ្ងូរ ភាពឈឺចាប់ សម្លេងទ្រហោយំ វាមិនមែនជាទំនាយ ឬថ្ងៃត្រូវស្លាប់ ដែលគេកំណត់ឲទេ គឺមនុស្សមួយចំនួន មិនព្រមគោរពច្បាប់

គ្រប់គ្នាដឹង គ្រប់គ្នាលឺ គ្រប់គ្នាឃេីញ គ្រប់គ្នារន្ធត់ ចំពោះដំណឹងបន្ទាន់ៗថា មនុស្សស្លាប់និងពិការរាល់ថ្ងៃតាមការផ្ដល់ព័ត៍មានភ្លាមៗពីប្រិយមិត្តអ្នកឃេីញហេតុការណ៍ផ្ទាល់ទាក់ទងរាយការណ៍មកកាន់ស្ថានីយ៍វិទ្យុABC គឺស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរ នៅតាមផ្លូវគ្រប់ខេត្ត−រាជធានី

លេីផ្លូវមួយៗធំក្លិនឆ្អាបដោយឈាម ពោរពេញដោយសម្លេងស្រែកថ្ងូរ ដោយភាពឈឺចាប់ ពោរពេញដោយសម្លេងទ្រហោយំ នៃជនរងគ្រោះ និងសាច់ញាតិរបស់គេ តែមនុស្សមួយចំនួននៅតែមិនព្រមភ្ញាក់រលឹក មិនគោរពច្បាប់ មិនគោរពភ្លេីងចរាចរ មិនគោរពជីវិតគ្នា ដែលបញ្ជាយានយន្តតាមដងផ្លូវ នៅតែព្យាយាមល្មេីសច្បាប់ចរាចរ តេីសប្បាយចិត្តឬ នៅពេលបេីកបុកគេស្លាប់ តេីសប្បាយចិត្តឬ នៅពេលធ្វេីឲ្យគេបាត់បង់សាច់ញាតិជាទីស្រលាញ់ ទាំងឡាន ទាំងម៉ូតូ ទាំងអ្នកថ្មេីរជេីង ទាំងគេទាំងយេីង ទាំងប្រទេសទាំងមូល គោរពជីវិតគ្នាទៅវិញទៅមកបានទេ???

ABC សុំសួរថាចេះតំរង់ជួរបានទេ? ផ្ដល់ក្តីអនុគ្រោះឲ្យគ្នាតាមដងផ្លូវបានទេ? កុំរំលោភគន្លងផ្លូវរបស់គេបានទេ? កុំបេីកបរបញ្ច្រាសទិសគេបានទេ? សូមគោរពច្បាប់ចរាចរ គោរពភ្លេីង គោរពផ្លាកសញ្ញាចរាចរណ៍បានទេ? 

ប្រទេសកម្ពុជាយេីងគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានអ្នកស្លាប់ច្រេីនរាប់មិនអស់ហេីយជារៀង រាល់ថ្ងៃ សរុបទៅក្នុងមួយឆ្នាំៗរាប់រយនាក់ ដែលស្ថានីយ៍វិទ្យុABC ទទួលបានពីប្រិយមិត្តអ្នកឃេីញហេតុការណ៍ផ្ទាល់ទាក់ទងរាយការណ៍មកប្រាប់វិទ្យុABCដេីម្បីផ្សាព្វផ្សាយបន្តរាល់ថ្ងៃ 


សរុបទៅយេីងខាតធនធានមនុស្សច្រេីនហេីយ ចាប់ពីឆ្នាំ២០១៧នេះទៅ សុំឈប់បន្តអោយមានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរទៀតទៅ កូនៗស្ទាវៗ ជិះម៉ូតូ ជិះឡាន មេត្តាកុំធ្វេីបាបចិត្តម្តាយឪពុកទៀតទៅ គាត់ទ្រាំអត់បានទេនៅពេលបាត់បង់យេីងទៅ តោះទៅរៀនច្បាប់ចរាចរ ពាក់មួកសុវត្តិភាព និងកុំជិះលឿនពេក ស្តាប់ចាស់ៗប្រាប់ខ្លះទៅ ចង់បន្តអោយមានអ្នកស្លាប់ដល់ពេលណាទៀត? មិនទាន់គ្រប់មែន? ABCថាវាមិនមែនដោយសារទំនាយ ឬថ្ងៃត្រូវស្លាប់ របស់នរណាម្នាក់ដែលគេកំណត់មកទេ បេីទាំងអស់គ្នាគោរពជីវិតគ្នា គោរពច្បាប់ទាំងអស់គ្នា នោះគឺដូចយេីងបានជួយសង្គ្រោះជីវិតគ្នាទៅវិញទៅមក ព្រោះនៅតាមដងផ្លូវ អ្នកបេីកបរប្រេីជីវិតរួមគ្នា ដូចនេះសូមកុំបណ្តោយអោយជីវិតយេីងគ្រប់គ្នាបាត់បង់តទៅទៀតនៅលេីផ្លូវថ្នល់ គ្រោះថ្នាក់ដូចរាល់ថ្ងៃច្រេីនពេកហេីយ ស្លាប់ពិការច្រេីនពេកហេីយ ។ 


ពាក្យចុងក្រោយដែលABCផ្ញេីទៅកាន់អ្នកបេីកបរគ្រប់រូប ៖ សូមចាំថាមនុស្សជាទីស្រលាញ់របស់អ្នកកំពុងរងចាំផ្លូវអ្នកនៅផ្ទះ សូមបន្ថយល្បឿន និងគោរពច្បាប់ចរាចរ។

អ្នកណាគេនៅក្រៅមិនទាន់ចូលផ្ទះប្រញាប់ចូលផ្ទះម៉ែចាំផ្លូវនៅផ្ទះ គាត់មិនទាន់សំរានទេ បេីគាត់មិនទាន់ដឹងថាកូនគាន់បានទៅផ្ទះគ្រប់គ្នាបានសុខហេីយនោះ! ដោយក្ដីគោរពពីABC

ប្រភពពី ៖ ស្ថានីយ៍វិទ្យុ ABC 107.5 FM

Edit

ពលរដ្ឋជាច្រើនសម្រុកមកភ្នំពេញវិញ បន្ទាប់ពីចេញទៅលេងស្រុកកំណើត និងដើរកម្សាន្តតាមខេត្តនិងរមណីយដ្ឋាននានា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ

ពលរដ្ឋជាច្រើនសម្រុកមកភ្នំពេញវិញ បន្ទាប់ពីចេញទៅលេងស្រុកកំណើត និងដើរកម្សាន្តតាមខេត្តនិងរមណីយដ្ឋាននានា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ


រាជធានីភ្នំពេញ ៖ បន្ទាប់ពីចាកចេញទៅកម្សាន្ត នៅស្រុកកំណើត ក៏ដូចជាបណ្តាខេត្តផ្សេង នៅអំឡុងបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃកន្លងមក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋជាច្រើន បានសម្រុកត្រឡប់ចូលមករាជធានីភ្នំពេញវិញ ដើម្បីបំពេញការងារជាធម្មតា នឹងប្រជាពលរដ្ឋខ្លះទៀតត្រឡប់ចូលមក រាជធានីភ្នំពេញវិញ ដើម្បីបំពេញការងារ នៅថ្ងៃអង្គារ៍ ស្អែកនេះ។


នៅតាមដងផ្លូវជាច្រើនជាពិសេសច្រកចូលនៃផ្លូវជាតិធំៗ ដែលតភ្ជាប់មកពីបណ្តាខេត្តនានា មកកាន់ រាជធានីភ្នំពេញ នឹងមានការកកស្ទះនៅតាមកន្លែងសំខាន់ៗមួយចំនួន ដោយសារតែប្រជាពលរដ្ឋ កម្មករ-កម្មការិនី នាំគ្នាត្រឡប់មកវិញ ក្រោយពីបុណ្យចូលឆ្នាំបានបញ្ចប់នេះ៕ 

សូមចូលរួមគោរពច្បាប់ចរាចរណ៍អោយបានតត្រឹមត្រូវទាំងអស់គ្នាផង! 

ABC HOT News | រថយន្តកែច្នៃបើកគេចម៉ូតូក្រឡាប់ផ្ងារជេីង បណ្តាលឲ្យមានមនុស្សរបួសធ្ងន់ស្រាលច្រើននាក់ នៅម្តុំរមណីយដ្ឋានសេកសក


ខេត្តបាត់ដំបង: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុននេះបន្តិច កាលពីវេលាម៉ោង៤៖១៥ល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកែច្នៃបើកគេចម៉ូតូក្រឡាប់ បណ្តាលឲ្យមានមនុស្សរបួសធ្ងន់ស្រាលច្រើននាក់ នៅម្តុំរមណីយដ្ឋានសេកសក ខាងជើងកងពលលេខ៥២ ជាងពីររយម៉ែត្រ ស្ថិតក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ព័ត៌មានលម្អិត ABC នឹងជម្រាបជូនបន្តទៀត!

បេីមានអ្វីបន្ទាន់ៗ ឬត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ត្រូវការឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ​មនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ អាចទាក់ទងមកវិទ្យុABC (24ម៉ោង) តាមលេខទូរស័ព្ទ 010 231010 / 012231010 / 070 231010 / 077 231010 និង 087 23-23-23