អីយ៉ា ទៅលេងបុណ្យភូមិ អាច​ធ្វើ​ដំណើរ​​តាមមធ្យោបាយទាំង​៣​នេះបាន ​ឡានក្រុង តាក់ស៊ី និងរ៉ឺម៉កកង់បី 



ខាង​ក្រោម​នេះ​ជា​មធ្យោបាយ​ងាយ​ៗ​ទាំង​៣​ដើម្បី​ទៅ​លេង​បុណ្យ​ភូមិ​៖


មធ្យោបាយ​បាយ​ធ្វើ​ដំណើរ​ទី១ ៖ ណា​គេ​ថា​អត់​មាន​ឡាន​ក្រុង​ទៅ​លេង​បុណ្យ​ភូមិ? ការ​ពិត​នៅ​នេះ​សោះ​​ មួយ​ថ្ងៃ​មាន​ទៅ​ដល់​៦​ជើង​ឯ​ណោះ


មធ្យោបាយ​បាយ​ធ្វើ​ដំណើរ​ទី​២ ៖ មាន​ឡាន​តាក់ស៊ី​ជិះ​ទៅ​លេង​បុណ្យ​ភូមិ​ទៀត


មធ្យោបាយ​បាយ​ធ្វើ​ដំណើរ​​ទី៣ ៖ មាន​រ៉ឺម៉ក​កង់​បី​ ជិះ​ទៅ​លេង​បុណ្យ​ភូមិ​​ដែរ​ណា​ 


ដូច្នេះ​កុំ​ភ្លេច​ជួប​គ្នា​ នៅ​ថ្ងៃ​ទី​៧ ៨ ៩​ មេសា ២០១៧នេះ​ ទាំង​អស់​គ្នា​ណា​!!

ប្រភពពី ៖ Sabay

ទៅ​លេង​បុណ្យ​ភូមិ មិន​ចាំបាច់បារម្ភ​​​រឿង​​​​​កន្លែង​​​​ចត​ម៉ូតូ​-ឡាន ត្រៀមតែខ្លួនដើរ​លេង​ម៉ា​សប្បាយ​ទៅ


បុណ្យ​ភូមិ​​​លើក​ទី​៤ ដែល​ប្រារព្ធ​ឡើង​នៅ​បរិវេណ​វត្ត​ទួល​ក្រសាំង​ ឃុំ​​រការ​ខ្ពស់​ ស្រុក​ស្អាង ខេត្ត​​កណ្ដាល នា​ថ្ងៃ​ទី​១​​នេះ​ មាន​មនុស្ស​ទៅ​ចូល​រួម​​​យ៉ាង​ច្រើន ជា​ពិសេស​យុវវ័យ​​​​​​។


សម្រាប់​អ្នក​ចង់​ទៅ​​ចូល​រួម​​​ព្រឹត្តិការណ៍​​​សប្បាយ​រីករាយ​ខាង​លើ​​ អាច​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ជា​ច្រើន ដែល​ដូច​ជា​ឡាន​ក្រុង​​បុណ្យ​ភូមិ ឡាន​តាក់​ស៊ី​បុណ្យ​ភូមិ និង​រ៉ឺម៉ក​​កង់​បី​បុណ្យ​ភូមិ​ ​មាន​ទី​តាំង​នៅ​ស្តាត​អូឡាំពិក។ ដោយ​ឡែក​​អ្នក​ធ្វើ​ដំណើរ​​ទៅ​​​វត្ត​ទួល​ក្រសាំង​ តាម​មធ្យោបាយ​​ផ្ទាល់​ខ្លួន ដូច​ជា​ម៉ូតូ​ឡាន​អាច​​ចូល​ចត​ នៅ​ទី​នោះ​បាន​​ ដែល​មាន​ទី​តាំង​ធំ​ទូ​លាយ មិន​បារម្ភ​​ខ្វះ​កន្លែង​ចត។


​តម្លៃ​សំបុត្រ​ផ្ញើ​ម៉ូតូ​ ១​គ្រឿង ​គឺ​៖ ១៥០០រៀល


​តម្លៃ​សំបុត្រ​ផ្ញើ​ឡាន ​១​គ្រឿង​ គឺ​៖ ៣០០០​រៀល​


កុំ​ភ្លេច​ទៅ​ចូល​រួម​ទាំង​អស់​គ្នា​ណា! 

បង​សប្បាយ​ក៏​​នៅ​ទី​នោះ​ដែរ៕ ​​

ដកស្រង់បន្តពី : Sabay

វិធីទាំង៧ប្រការដើម្បីជេរអោយឈ្នះគេ ? ផ្ញើជូនអ្នកពូកែជេរ


វិធីទាំង៧ប្រការដើម្បីជេរអោយឈ្នះគេ ? ផ្ញើជូនអ្នកពូកែជេរ



ទី១ ជេរ​សន្សឹមៗ កុំ​បង្ខំ ក្រលៀស​អណ្តាត​មួយ​ជុំ​មុន​នឹង​ជេរ​

ទី២ មិន​ត្រូវ​ប្តូរ​ពី​ជេរ​ម៉ែ​ទៅ​ជេរ​ឪ​ជាដាច់ខាត ព្រោះ​អាច​ធ្វើអោយ​ច្រឡំ​ប៉ា​រូ​ល​ជេរ​លែង​ពីរោះ​

ទី៣ បើ​ចង់​ឈ្នះ​ឆាប់​ត្រូវ​ហៅ​ម៉ែ​យើង​អោយ​មក​ជេ​រដែរ ព្រោះ​គាត់​មានបទពិសោធន៍​ស្រាប់​

ទី៤ ត្រូវ​ជេរ​ភ្នាល់​ដាក់​លុយ ទើប​ធ្វើអោយ​យើង​មាន​ទឹកចិត្ត និង​កម្លាំង​ក្នុង​ការ​ជេរ​

ទី៥ ត្រូវ​ត្រៀម​ប៉ា​រូ​ល​ជេរ​ទុក​មុន និង​ត្រូវ​រៀបចំ​សម្ភារៈ​ដូចជា ទឹក​សម្រាប់​ផឹក​កុំអោយ​ស្អក​ក កាំបិត​សម្រាប់​វះ​មាត់​អោយ​ធំ និង​ថ្នាំ​កណ្តុរ​ទុក​សម្លាប់ខ្លួន​ពេល​ជេរ​ចាញ់​គេ កុំអោយ​អាម៉ាសមុខ​ទាន់​

ទី៦ លើកទ័ព​ទៅ​ទាំង​ពូជ ដើម​ងាយស្រួល​ក្នុង​ការប្តូរ​វេន​គ្នា​ជេរ​អោយ​បាន​យូរ​ ​ជេរ​អោយឮៗ និង​ខ្លាំងៗ ដើម្បី​អៅ​យ​ឆាប់​ល្បី បើ​ជេរ​តិចពេក​គេ​ស្តាប់​មិនឮ​អាចធ្វើអោយ​យើង​បាប​ចុះ​នរ​កដោយ​ខ្លួនឯង​

ទី៧ ត្រូវស្វែងរក​គ្រូបង្រៀន​ជេរ​ម៉ែ​ដែល​មាន​ជំនាញ និង​បទពិសោធន៍​ខ្ពស់ និង​ឧស្សាហ៍​រក​ស្តាយ​ថ្មី​សម្រាប់​ចែក​គ្នា​ជេរ​នៅ​ថ្ងៃក្រោយ​។


អត្ថបទរបស់ ៖ សុចិន្តាមុនី នារីឥត្ថីរ័តន៍ មុំ https://www.facebook.com/MomChinda?fref=nf

គូស្នេហ៍ថ្មីថ្មោងមួយគូ បន្ទាប់ពីថ្ងៃធ្វើការដ៏មមាញឹកហើយ រំពេចនោះប្រពន្ធក៏នឹកឃើញសួរប្ដីនូវសំណួរសាមញ្ញៗមួយចំនួនថា


នៅថ្ងៃមួយ គូស្នេហ៍ថ្មីថ្មោងមួយគូបាននាំគ្នាអង្គុយមើលទូរទស្សន៍ជាមួយគ្នាបន្ទាប់ពីថ្ងៃធ្វើការដ៏មមាញឹកហើយរំពេចនោះប្រពន្ធក៏នឹកឃើញសួរប្ដីនូវសំណួរសាមញ្ញៗមួយចំនួន។


    ប្រពន្ធ ៖ តើបងឯងផឹកប៊ីយែរទេ?

    ប្ដី ៖ ផឹកតើ!

    ប្រពន្ធ ៖ តើបងឯងផឹកប៉ុន្មានដបមួយថ្ងៃ?

    ប្ដី ៖ ប្រហែល៣ដប។

    ប្រពន្ធ ៖ តើបងឯងទិញក្នុងមួយដបប៉ុន្មាន?

    ប្ដី ៖ ៥ដុល្លារបូកទាំងលុយធីប។

    ប្រពន្ធ ៖ ហើយបងឯងផឹកប៉ុន្មានឆ្នាំហើយ?

    ប្ដី ៖ ប្រហែល២០ឆ្នាំហើយ។

    ប្រពន្ធ ៖ អ៊ីចឹងប៊ីយែរមួយដបថ្លៃ៥ដុល្លារហើយបងឯងផឹកបីដបក្នុងមួយថ្ងៃ មានន័យថា បងចាយអស់៤៥០ដុល្លារក្នុងខែ។ ក្នុងមួយឆ្នាំ បងចាយអស់ប្រមាណ ៥.៤០០ ដុល្លារ។

    ប្ដី ៖ ត្រូវ!

    ប្រពន្ធ ៖ ប្រសិនក្នុងមួយឆ្នាំបងចាយអស់៥.៤០០ដុល្លារ អ៊ីចឹង២០ឆ្នាំចុងក្រោយបងចំណាយលុយលើប៊ីយែរអស់ ១០៨.០០០ ដុល្លារ?

    ប្ដី ៖ ត្រូវ!

    ប្រពន្ធ ៖ តើបងឯងដឹងអត់ថា ប្រសិនបើបងឯងមិនផឹកប៊ីយែរច្រើនបែបនេះ លុយទាំងនេះអាចដាក់ក្នុងគណនីសន្សំបាន។ ហើយបន្ទាប់ពីរាប់លុយដែលបងឯងគួរតែសន្សំបាន ឥឡូវបងឯងប្រហែលទិញបានយន្តហោះមួយគ្រឿងហើយ។

    ប្ដី ៖ អូចឹង! ចុះអូនឯងផឹកប៊ីយែរអត់?

    ប្រពន្ធ ៖ អត់ផង!    

ប្ដី ៖ ហើយចុះឯណាទៅយន្តហោះរបស់អូនឯង?

ឡូយអស់ទាស់! បុណ្យភូមិឆ្នាំនេះ នៅវត្តទួលក្រសាំង  មានទាំងសេវា ឡានក្រុង ទាំងតាក់ស៊ី និង រ៊ឺម៉កកង់បីទៀតផង


បុណ្យភូមិឆ្នាំនេះ ផ្លូវធ្វេីដំណេីរជិតជាងឆ្នាំមុន ដែលស្ថាបនិកបុណ្យភូមិ ក្រុមភ្លេីងគប់ និងស្ថានីយ៍វិទ្យុABC បានប្រារព្ធធ្វើនៅថ្ងៃទី៧ ៨ ៩ ខែមេសា ឆ្នាំ២០១៧នេះ នៅវត្តទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។ 


អ្វីដែលគួរអោយពិសេសនោះគឺឆ្នាំនេះបុណ្យភូមិបានរៀបចំនូវសេវាដឹកជញ្ជូនសំរាប់អ្នកចង់ទៅលេងបុណ្យភូមិនៅវត្តទួលក្រសាំង ដែលខុសពីឆ្នាំមុនៗ គឺមិនត្រឹមតែមានឡានក្រុងដឹកទៅមកទេ មានទាំងឡានតាក់ស៊ី និង រ៊ឺម៉កកង់បីទៀតផង។ 


យេ!!!​ ណាគេថាអត់មានឡានក្រុងទៅលេងបុណ្យភូមិ? ការពិតនៅនេះសោះ... មកមក មកមើលនេះតិចម៉ោះ មួយថ្ងៃមានទៅដល់៦ជើងឯណោះ!

***សំខាន់បុណ្យភូមិឆ្នាំ២០១៧ គឺនាំមកជូនដោយភេសជ្ជៈប៉ូវកំលាំង WURKZ ផលិផលថ្មី"ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស លីមីតធីត Khmer Beverages Co.,Ltd"

អរគុណដល់ឡានក្រុងភ្នំពេញសូរិយាដែលបានជួលសំរួលដល់បងប្អូនយើង!


បញ្ជាក់ ៖ រាល់សំបុត្រមានលក់នៅចំណតឡានក្រុង នៅពហុកីឡាដ្ឋានជាតិអូឡាំពិកផ្ទាល់​ (ខ្លោងទារធំ)


ពិតជាឡូយមែន យ៉ាងណាកុំភ្លេចទៅចូលរួមសប្បាយទាំងអស់គ្នា សំរាប់បុណ្យភូមិ ទំរង់បុរាណខ្មែរ លេីកទី៤ នៅវត្តទួលក្រសាំង នៅថ្ងៃទី០៧ ០៨ ០៩ ខែមីនា ឆ្នាំ២០១៧នេះ។



បុណ្យ​នេះ ​ធ្វើ​ឡើង​ដើម្បី​​បង្ហាញ​ពី​មហោស្រព​និយាយ​ពី​ ជីវភាព​ប្រជាជន​ខ្មែរ ប​ង្ហាញ​ពី​​បុណ្យ​មួយ​ដែល​បង្កើត​ឡើង​ដោយ​យុវជន​ខ្មែរ គឺក្រុមភ្លេីងគប់ និងស្ថានីយ៍វិទ្យុABC ក្នុងគោលបំណងអបអរ​បុណ្យ​ចូលឆ្នាំ​ខ្មែរ នាពេល​ខាងមុខ៕