រាជធានីភ្នំពេញ: តាមសេចក្តីរាយការណ៍ជំហានដំបូងបានឲ្យដឹងថា កាលពីវេលាម៉ោងជាង៧៖៣០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧នេះ មានករណីប្រទះឃេីញ បុរសម្នាក់ចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អេីលមួយកេីតឡេីងស្ថិតនៅសង្កាត់ពងទឹក ខណ្ឌដង្កោ ភ្នំពេញ ខណៈនេះកម្លាំងសមត្ថកិច្ចកំពុងចុះកេីតកន្លែងហេតុ សូមទស្សនាការ ផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុក ព័ត៌មានរបស់វិទ្យុABC គឺ Page : ABC FB
ពេជ្រ សោភា ឡើងកប់ទៀតហើយ! សម្តេចតេជោប្រកាសនឹងទៅរាំបទ "ឆ្កែរត់បុកប៉ោត" នៅអង្គរសង្រ្កាន្ត
ពេជ្រ សោភា នឹងឡើងកូដកប់ទៀតហើយឆ្នាំនេះ បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសនៅព្រឹកថ្ងៃទី៣ ខែមេសានេះថា សម្ដេចនឹងទៅរាំបទ” ឆ្កែរត់បុកប៉ោត” របស់តារាងចម្រៀងស្រីរូបនេះនៅអង្គរសង្ក្រាន្ត លើទឹកដីអង្គរខេត្តសៀមរាបដែលនឹងឡើងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតែម្តង។
ការប្រកាសបែបធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ“មហាវិថីសម្តេចតេជោហ៊ុនសែន” (បឹងទំពុន) ដែលមានប្រវែងសរុប ៩,១៦០ម៉ែត្រ មានទទឹងអ៊ុតកៅស៊ូ ៣០ម៉ែត្រ និងមានចិញ្ចើមផ្លូវ ១៥ម៉ែត្រ សងខាងសរុប ៦០ម៉ែត្រ។ មហាវិថីនេះ ឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ភ្ជាប់ពីផ្លូវលេខ ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។
គួររម្លឹកថា កាលពីឆ្នាំមុន នៅអង្គរសង្រ្កាន្តសម្តេចនាយករដ្ឋមន្ត្រីបានអញ្ជើញទៅរាំបទ”ញីកែងជើង”របស់ងួនចាន់ដេវីដដែលជាតារាងចម្រៀងរ៉េបរបស់ពេជ្រ សោភា ដែលធ្វើឲ្យតារាចម្រៀងទាំងពីរនេះឡើងកូដកាន់តែខ្លាំងផងដែរ។ យ៉ាងណាមិញឆ្នាំនេះក៏បទ”ឆ្កែរត់បុកប៉ោត “របស់ពេជ្រ សោភា នឹងអាចល្បីខ្លាំងដែរ ព្រោះត្រូវបានសម្តេចតេជោប្រកាសថានឹងទៅរាំនៅអង្គរសង្ក្រាន្តផងដែរ ជាមួយរាំបទ”រាំអញ្ចេះៗ ឬ រាំអញ្ចេក អញ្ចេក!” ដែលសម្តេចបានប្រកាសនៅក្នុងពិធីបើកការដ្ឋានធ្វើផ្លូវក្រវាត់ក្រុងកាលពីខែមុន។
តក់ស្លុត និងស្រៀវសាច់ណាស់! សូមបងប្អូនជួយ Share ឲ្យប្រុងប្រយ័ត្នផង! ក្មេងស្រីម្នាក់ទាក់អាវធ្លាក់ចូលកាំម៉ូតូបណ្តាលឲ្យទាញកូនស្រីម្នាក់នេះចូលកាំម៉ូតូភ្លាម…
ពិតជាគួរឲ្យតក់ស្លុត និងស្រៀវសាច់ណាស់ បន្ទាប់ពីក្មេងស្រីម្នាក់បានទាក់អាវធ្លាក់ចូលកាំម៉ូតូបណ្តាលឲ្យដៃឆ្វេងចូលចង្វាក់ម៉ូតូ រហូតដល់ក្លៀក តែសំណាងបានអ្នកភូមិមកជួយសង្គ្រោះ។ យោងតាមបងប្រុសម្នាក់បានសរសេរថា៖ គ្រោះថ្នាក់ចរាចរណ៍នៅកាំពីខេត្តក្រចេះមូលហេតុមកពីទាក់អាវធ្លាក់ចូលកាំម៉ូតូបណ្តាលអោយទាញកូនស្រីម្នាក់នេះចូលកាំម៉ូតូភ្លាម…ម៉ាក់ខ្ញុំនិងអ្នកភូមិបានជួយក្មេងស្រីនេះរួចផុតពីការជាប់កាំម៉ូតូដោយសុវត្ថិភាពហេីយ… ដូចនេះសូមបងប្អូនប្រុងប្រយ៉ាតពេលពាក់អាវវែងពេលជិះម៉ូតូ…
ប្រភព៖ William Ovc
ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ មហាវិថីសម្ដេចតេជោ ហៅផ្លូវ៦០ម៉ែត្រ នៅខណ្ឌមានជ័យ ជាមហាវិថីធំជាងគេក្នុងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ នឹងអញ្ជើញ ជាអធីបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅផ្លូវ ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេ ក្នុងរាជធានីភ្នំពេញ ដែលមានទំហំធំ។
មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថា (ផ្លូវ ៦០ម៉ែត្រ)នេះ មានប្រវែងសរុប ៩,១៦០ម៉ែត្រ មានទទឹងអ៊ុតកៅស៊ូ ៣០ម៉ែត្រ និងមានចិញ្ចើមផ្លូវ ១៥ម៉ែត្រសងខាងសរុប ៦០ម៉ែត្រ។ មហាវិថីនេះ ឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ភ្ជាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។
មហាវិថីសម្តេចតេជោ ហ៊ុន សែន ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីខែមីនា ឆ្នាំ២០១១ ដោយក្រុមហ៊ុន ING Holding Co., Ltd របស់ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ។
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងប្រាប់អោយដឹង នៅថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០១៧នេះថា ការដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងសម្រួលចរាចរណ៍ កាត់បន្ថយ ការកក់ស្ទះចរាចរណ៍នៅតំបន់ចាក់អង្រែលើ ចាក់អង្រែក្រោម ក៏ដូចជាក្នុងក្រុងតាខ្មៅផងដែរ។
មហាវិថីសម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែសម្រួលឲ្យអ្នកដំណើរអាចធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ចំណុច ព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាលប៉ុណ្ណោះទេ។ មហាវិថីនេះ ក៏បានភ្ជាប់ជាមួយផ្លូវក្រវាត់ក្រុង ដែលជួយឲ្យប្រជាពលរដ្ឋ នៅក្នុងតាខ្មៅ ឬនៅតាមសង្កាត់ចាក់អង្រែលើ អង្រែក្រោម ក៏ដូចជាអ្នករាជធានីភ្នំពេញ អាចធ្វើដំណើរកាត់មហាវិថីនេះ ឆ្ពោះទៅផ្លូវចំការដូង ឆ្ពោះទៅកាន់ផ្លូវជាលេខ៣ និងផ្លូវជាតិលេខ៤ ថែមទៀតផង៕
មកស្តាប់បងប្រុសម្នាក់និយាយពន្យល់ពីជនបង្កបើកឡានបុកគេស្លាប់4នាក់នៅម្ដុំបឹងត្របែកគឺត្រឹមត្រូវណាស់ អ្នកដែលខាតនិងឈឺចាប់ជាងគេគឺជនរងគ្រោះ ព្រោះមិនមានសំណង..
៚បុរសម្នាក់ដែលត្រូវពលរដ្ឋទាញចេញពីរថយន្តមួយដែលបើកបញ្រ្ចាសទិសហើយបុករះម៉ូតូជាច្រើនគ្រឿងនៅតាមបណ្តោយផ្លូវព្រះមុនីវង្សត្រង់ចំណុចវិទ្យាល័យបឹងត្របែកស្ថិតក្នុងខណ្ឌចំការមនរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃចន្ទទី 27 មីនា កំពុងស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ មកទល់ថ្ងៃនេះនៅមិនដឹងទាន់ខ្លួននៅឡើយ។ ចំពោះករណីទង្វើហឹង្សានេះនឹងអាចធ្វើឱ្យអ្នកបើកបរផ្សេងទៀតយកលេសនេះបើកបរគេចខ្លួននៅពេលបុកគេហើយរាជរដ្ឋាភិបាលគួរតែមានវិធានការណ៍ទប់ស្កាត់។
មកស្តាប់បងប្រុសម្នាក់និយាយពីជនបង្កបើកឡានបុកគេស្លាប់៤នាក់នៅម្ដុំបឹងត្របែក គឺត្រឹមត្រូវណាស់ អ្នកដែលខាតនិងឈឺចាប់ជាងគេគឺជនរងគ្រោះ ព្រោះនឹងមិនអាចមានសំណងបើជនបង្កមានគ្រោះថ្នាក់ដល់អាយុជីវិតដែរ....
មកស្តាប់បងប្រុសម្នាក់និយាយពីជនបង្កបើកឡានបុកគេស្លាប់៤នាក់នៅម្ដុំបឹងត្របែក គឺត្រឹមត្រូវណាស់ អ្នកដែលខាតនិងឈឺចាប់ជាងគេគឺជនរងគ្រោះ ព្រោះនឹងមិនអាចមានសំណងបើជនបង្កមានគ្រោះថ្នាក់ដល់អាយុជីវិតដែរ....
* មតិរបស់បងប្រុស
+ សំណួរសួរថា:
1. តើការព្រួតគ្នាវាយមកលើជនបង្ករក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ចំណេញឬខាត?
2. តើខុសច្បាប់ដែរឬទេ?
* ចំលើយ:
1. ការព្រួតគ្នាវាយមកលើជនបង្កក្នុងករណីគ្រោះថ្នាក់ចរាចរណ៍គឺមិនមានអ្វីចំណេញបន្តិចសោះ។ ព្រោះថាការវាយទៅលើជនបង្ករក្នុងករណីគ្រោះថ្នាក់ចរាចរណ៍វារឹតតែធ្វើឱ្យខាតប្រយោជន៍បន្ថែមទៀតចំពោះជនរងគ្រោះដោយសារតែការវាយតប់ទៅលើជនបង្កររហូតដល់ជនរងគ្រោះសង្ឃឹមរស់តិចតួចបំផុត។ យើងធ្វើការវិភាគទៅតាមការយល់ដឹងរបស់យើងបន្តិចមើលថាប្រសិនបើជនបង្ករមិនមានការព្រួតវ យឱ្យរបួសទេនោះជនបង្ករនឹងត្រូវទទួលបន្ទុកចំនួន 2...
+ បន្ទុកទី 01 គឺជនបង្ករត្រូវទទួលទោសព្រហ្មទណ្ឌពីបទមនុស្សឃាតដោយអចេតនាតាមមាត្រា 207 ចែងថា (បទមនុស្សឃាតដោយចេតនាគឺជាអំពើបណ្តាលឱ្យស្លាប់អ្នកដ៏ទៃដោយ:
- ការធ្វេសប្រហែសការមិនប្រុងប្រយ័ត្នឬការខ្ចីខ្ជា។
- ការបំពានលើកាតព្វកិច្ចសន្តិសុខឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី 1 (មួយ) ឆ្នាំទៅ 3 (បី) ឆ្នាំនិងពិន័យជាប្រាក់ពី 2,000,000 (ពីរលាន) រៀលទៅ 6.000.000 (ប្រាំមួយលាន) រៀល។ ។
+ បន្ទុកទី 02 សំណងរដ្ឋប្បវេណីទៅលើព្យសនៈកម្មដែលខ្លួនបានបង្ករឡើងទៅលើជនរងគ្រោះទាំងអស់។
ផ្ទុយទៅវិញប្រសិនបើបងប្អូនព្រួតគ្នាវាយជនបង្ករបណ្តាលឱ្យស្លាប់វាធ្វើឱ្យខាតប្រយោជន៍ច្រើនដូចជា:
+ ទី 01 ធ្វើឱ្យរលត់បណ្តឹងអាជ្ញាមានន័យថាបណ្តឹងអាជ្ញាត្រូវបានរលត់ដោយសារជនបង្ករបានស្លាប់សំណុំរឿព្រហ្មទណ្ឌត្រូវបានក្លាយទៅជាមោឃៈ (មិនបានការ) ដោយគ្មានជនល្មើស។
+ ទី 02 ចំពោះសំណងរដ្ឋប្បវេណីនៅពេលដែលជនបង្ករបានបាត់បង់ជីវិតទៅហើយហើយរថយន្តដែលជាមធ្យោបាយក្នុងការបង្ករគ្រោះថ្នាក់នេះក៏ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីតុលាការមិនអាចលក់យកលុយបានដើម្បីយកមកដោះស្រាយសំណងដល់ជនរងគ្រោះបានឡើយ។
2. ប្រាកដណាស់ថាខុសច្បាប់ជនបង្ករគ្រោះថ្នាក់ចរាចរណ៍គាត់មានកំហុសមនុស្សឃាយដោយអចេតនាតែចំពោះបងប្អូនវិញគឺបើវាយគាត់ឱ្យរបួសគឺជាប់ចោទពីបទហឹង្សាដោយចេតនាប្រសិនបើវាយគាត់រហូតដល់ស្លាប់គឺជាប់ចោទពីបទមនុស្សឃាតដោយចេតនាត្រូវជាប់ពន្ធនាគារស់មួយជីវិតយោងតាមមាត្រា 200 នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាយើង។
សូមបងប្អូនពិចារណាឡើងវិញ សូមបញ្ឈប់ឱ្យអស់ទៅនូវរាល់វប្បធម៌វាយសម្លាប់ជនដែលបង្កគ្រោះថ្នាក់ចរាចរណ៍និងវាយកម្ទេចយានយន្តរបស់ជនបង្ករវាអត់មានអីចំណេញទេបងប្អូន។
សរុបសេចក្តីមកសូមបងប្អូនទាំងអស់មេត្តាយល់ដឹងពីច្បាប់ខ្លះផងព្រោះថាគ្រោះថ្នាក់យើងមើលមិនឃើញហើយក៏គ្មានអ្នកណាចង់បង្ករឡើងដែរ។ ជីវិតមនុស្សពិតជាមិនអាចកាត់ថ្លៃបានទេហើយការស្លាប់និងរបួសសរុបជាង 10 នាក់វាពិតជាធ្ងន់ធ្ងរខ្លាំងណាស់តែបងប្អូនតោងគិតថាបងគេបងយើងប្អូនគេប្អូនយើងម៉ែគេម៉េយើងឪពុកគេឪពុកយើងអញ្ចឹងបើបងប្អូនវាយសម្លាប់ជនបង្ករម្នាក់ទៀតគ វាធ្វើឱ្យកើនឡើងនូវស្រ្តីមេម៉ាយកូនកំព្រាមន្ថែមពីលើជនរងគ្រោះដែលបាត់បង់ជីវិតចំនួន 03 នាក់នោះថែមទៀត។ សូមអភ័យទោសផងបើគំនិតខ្ញុំផ្ទុយពីគំនិតបងប្អូនសូមកុំប្រកាន់ខ្ញុំអីនេះគ្រាន់តែជាការចូលរួមជាមតិយោបល់របស់ខ្ញុំដែលបានរៀនចេះដឹងបន្តិចបន្តួចទេសូមកុំប្រកាន់ខ្ញុំអីបាទ។
ប្រភពពី ៖ Choeun PL