រឿងនិទាន ៖ នៅក្នុងវិហារលើភ្នំ មានសត្វលា មួយក្បាល មួយថ្ងៃៗត្រូវគេប្រើឲ្យកិនម្សៅធ្វើការងារ យ៉ាងលំបាក។ យូរៗទៅសត្វលាធុញទ្រាន់ស្អប់ និងការរស់នៅក្នុងជីវភាពសាមញ្ញដូចនេះណាស់។ រាល់ថ្ងៃចេះតែគិតថាបើអញអាចចាកចេញពីទីនេះបានទៅឃើញពិភពខាងក្រៅ មិនបាច់ចាំមកអូស កិនម្សៅរាល់ថ្ងៃអ៊ីចឹង មិនដឹងជាល្អយ៉ាងណា សប្បាយយ៉ាងណាទេណស????
មានថ្ងៃមួយឱកាសបានមកដល់ លោកសង្ឃបាននាំ សត្វលាចុះពីភ្នំដើម្បីដឹកទំនិញ។ សត្វលាសប្បាយ ចិត្តក្រៃលែង។
ពេលមកដល់ទីប្រជុំជន លោកសង្ឃដាក់ឥវ៉ាន នៅលើខ្នងលា ដើរតាមផ្លូវ សត្វលាឃើញមនុស្សម្នា ទាំងឡាយសុទ្ធតែឱនក្បាលលុតជង្គង់គោរពហើយអង្អែលក្បាលរបស់ខ្លួនទៀត ក្នុងចិត្តមានការរំភើប ខ្លាំងណាស់ ("យី!!! មិននឹកស្មានថាអញត្រូវបាន ពួកមនុស្សទាំងឡាយគោរពកោតខ្លាចយ៉ាងនេះសោះ!!!!!")។ ពេលដែលវាឃើញមនុស្សដើរមក វាងើយក្បាលយ៉ាងខ្ពស់ដើរទៅមុខយ៉ាងមានអំណាចនៅកណ្តាលផ្លូវដើម្បីទទួលការគោរពរបស់មនុស្សម្នា យ៉ាងមានអំនួតបំផុត! ពេលមកដល់លើភ្នំវិញ សត្វលាយល់ថាខ្លួនឯងមានឋានៈខ្ពងខ្ពស់ណាស់មិនសមនៅធ្វើការធ្ងន់ក្នុងវិហារអ៊ីចឹងទេ សមតែចុះពីភ្នំឲ្យគេគោរពបូជា អ៊ីចឹងហើយទោះ ជាស្លាប់ក៏មិនព្រមនៅអូសរទេះកិនម្សៅតទៅទៀតដែរ!!!!
លោកសង្ឃអស់ជម្រើសក៏បានលែងឲ្យសត្វលាចុះពីភ្នំ។ ពេលមកដល់ជើងភ្នំ លាបានឃើញមនុស្សម្នា មួយហ្វូងកំពុងរៀបចំពិធីដង្ហែរក្បួន វាយស្គរ គោះឃ្មោះ ស្មានតែគេមកទទួលស្វាគមន៍ខ្លួន ក៏ដើរយ៉ាងសង្ហារ ទៅឈរកណ្តាលផ្លូវ។ មនុស្សម្នាឃើញសត្វលា ឈរបាំងផ្លូវទៅមុខមិនរួច ក៏ខឹងសម្បារនាំគ្នា វាយផងគប់ផង សត្វលា ត្រូវរបួសធ្ងន់ស្ទើស្លាប់ខ្លួន ប្រឹងរត់គេចចេញយ៉ាងវេទនាឡើងភ្នំវិញប្រាប់លោកសង្ឃទាំងមិនអស់ចិត្តថា:" គិតទៅមនុស្សលោក ពិតជាសាហាវមែន លើកទីមួយឃើញខ្ញុំគោរពផង លុតជង្គងផង ខ្លាចខ្ញុំ តែថ្ងៃនេះឃើញខ្ញុំបែរជាហ៊ាន លើកដៃវាយខ្ញុំស្ទើស្លាប់ទៅវិញ???"
លោកសង្ឃ:" ឱសត្វលា លាល្ងីល្ងើអើយ! មនុស្សម្នាគោរពនោះគឺជាបដិមារូបព្រះដែលនៅលើខ្នងឯងឯណោះទេ មិនមែនជាឯងឡើយ!!!" អកុសលធំបំផុតរបស់មនុស្សគឺ មិនស្គាល់ខ្លួនឯង ថាជាអ្នកណា??? ចាកចេញពីតំណែងរបស់អ្នក អ្នកជាអ្វីក៏មិនមែន!
រាល់ថ្ងៃយើងម្នាក់ៗសុទ្ធបានឆ្លុះកញ្ចក់មើលមុខ តែយើងមិនបានសួរខ្លួនឯងថាខ្លួនឯងជានណា??? បានស្គាល់ខ្លួនឯងច្បាស់ពិតប្រាកដឬអត់???" ពេលអ្នកមានទ្រព្យសម្បត្តិ គេគោរពនោះគឺទ្រព្យធនរបស់អ្នក មិនមែនជាអ្នកទេ! តែអ្នកខ្លួនឯងយល់ច្រលំថាគេគោរពកោតខ្លាចអ្នក។
ពេលអ្នកមានអំណាច គេគោរពកោតខ្លាចនោះ គឺអំណាចរបស់អ្នកទេ! តែអ្នកខ្លួនឯងយល់ច្រលំថា គេគោរពកោតខ្លាចអ្នក។
ពេលអ្នកមានសម្រស់ស្រស់សោភា គេឈ្លក់វង្វេងតែសម្រស់រយៈពេលខ្លីរបស់អ្នក តែគេមិនបានឈ្លក់វង្វេងដោយសារអ្នកទេ! តែអ្នកខ្លួនឯងគិតថាគេវង្វេងវង្វាន់ព្រោះតែអ្នក។
នៅពេលដែលទ្រព្យធន បុណ្យស័ក្ក រូបសម្រស់ បាត់បង់ទៅតាមអាយុកាល អ្នកនឹងត្រូវគេស្អប់ខ្ពើម បោះបង់....... មនុស្សម្នាគោរពតែអ្វីដែលជាតម្រូវការ របស់គេ តែមិនមែនជា"អ្នក"ឡើយ។
សំខាន់យើងត្រូវរៀនស្គាល់ខ្លួនឯងច្បាស់!!!
(ប្រភពពីមិត្តបណ្តាញសង្គម - ពិភពចែករំលែក)
(ប្រភពពីមិត្តបណ្តាញសង្គម - ពិភពចែករំលែក)