កក្រើក! ព្រឹកនេះលោកផែង វណ្ណៈ បន្តស្នើទៅអគ្គស្នងការនគរបាលជាតិ មេត្តាដកដំណែងលោក​ ចេវ​ ហាក់ ចេញពីប្រធានការិយាល័យចចរាចរផ្លូវគោក និងសូមអោយ..... (មានវិដេអូ)


➤ពិភពចែករំលែក World Share - Blogger Network Social News Update 
Facebook : កក្រើកពេញបណ្ដាញសង្គមប៉ុន្មានថ្ងៃហើយ ករណីមន្ត្រីចរាចរណ៏ឃាត់រថយន្តកូនស្រីរបស់លោក ផែង វណ្ណៈ កាលពីថ្ងៃទី២៧ ខែកក្កដា ២០១៧ រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែកក្កដា ២០១៧នេះ ពី Facebook របស់លោក ផែង វណ្ណៈ បានបន្តទៀតថា  "ដើម្បីស្ដារមុខមាត់កិត្តិយសកូនស្រីខ្ញុំពី​ការចោទប្រកាន់យ៉ាងអយុត្តិធម៌ពី​ការិយាល័យនគរបាលចរាចរផ្លូវគោក​រាជធានីភ្នំពេញ​ ខ្ញុំសូមស្នើទៅឯកឧត្តមនាយឧត្ដមសេនីយ៍​ អគ្គស្នងការនគរបាលជាតិ​ មេត្តាដកដំណែងលោក​ ចេវ​ ហាក់​ ពីប្រធានការិយាល័យនគរបាលចរារផ្លូវគោក​ នឹងអោយអង្គភាពការិយាល័យ​នគរបាលចរាចរផ្លូវគោកធ្វើលិខិត​ ឬ​ ចេញមុខសុំទោសកូនស្រីខ្ញុំជាសាធារណ:​ ដូច​ដែលអង្គភាពនេះបានផ្សាយបរិហាកេរ្តិ៍កូនខ្ញុំតាម​ Facebook ដែរ​ ។​ និងសូមអោយលោក​ ចាន់​ វាសនា​ ត្រូវ​ធ្វើលិខិតសុំទោសបង្ហោះលើ​ Facebook របស់លោកវិញ​ ដែលបានប្រមាថខ្ញុំនិងកូនខ្ញុំថាជា​ សត្វឆ្កែ​ ។​ 
លោក ផែង វណ្ណៈ បានបន្ថែមទៀតថា : សង្ឃឹមថា​ថ្នាក់ដឹកនាំនឹងពិចារណាចំពោះសំណូមពរនេះដើម្បីផ្ដល់កិត្តិយសដល់និស្សិតវេជ្ជសាស្ត្រឆ្នាំទី​ ៦​ ម្នាក់​ ដែលរងគ្រោះដោយការចោទប្រកាន់យ៉ាងអយុត្តិធម៌ពី​ ការិយាល័យនគរបាលចរាចរផ្លូវគោក​រាជធានីភ្នំពេញ​ ។ បងប្អូន​យល់បែបណាដែរ​ ដែលលោក​ ចេវ​ ហាក់​ ជាប្រធាការិយាល័យនគរបាលចរាចរ​ ពេលខ្ញុំទូរស័ព្ទសួរថា​ អ្នកណាផ្សាយចោទ​ កូនខ្ញុំថាជាមនុស្សញៀនថ្នាំនៅលលើផេក​ Facebook ការិយាល័យ​នគរបាលចរាចរ​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​ ?​ លោក​ ចេវ​ ហាក់​ ឆ្លើយថា​ គាត់មិនដឹងអីទេ​ ។​
តើធ្វើប្រធានពិតជាមិនដឹងឬ​ ?​ អង្គភាពមួយដើរចោទនិស្សិតពេទ្យម្នាក់ទាំងគ្មានភស្តតាង​ គ្មានកំហុសបែបនេះ​ តើជាអង្គភាពបំរើប្រជាពលរដ្ឋ​ ឬ​ ជាអង្គភាពសម្លាប់ប្រជាពលរដ្ឋ​ ? ជូនលោកស័ក្តិប្រាំ​ ចេវ​ ហាក់​ ប្រធាន​ការិយាល័យ​នគរបាលចរាចរ​ផ្លូវ​គោក​រាជធានី​ តើកូនខ្ញុំមួយណាញៀនថ្នាំ​ ?​ កូនស្រីបងឈ្មោះ​ ផែង​ ពីសី​ និស្សិត​ពេទ្យ​ឆ្នាំ​ ទី​៦​ (​អ្នកបើកឡានដែលនគរបាលវៃម្សិលម៉ិញ​)​ កូនប្រុសពៅ​ ផែង​ ពិសិដ្ឋ​ និស្សិត​ឆ្នាំទី​៤​ នៅ​Rule ។​
សូមការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ​ រកភស្តុតាងមក​ តើកូនខ្ញុំទាំងពីរនាក់នេះញៀនថ្នាំរបៀបម៉េច​ ?​ ក្នុងនាមជាយុវជន​ និង​ ជានិស្សិត​ ដែលរៀនបានខ្ពង់ខ្ពស់​ ពិតជាឈឺចាប់ណាស់​ ដែលអង្គភាពប៉ូលីសមួយចោទ​មួល​បង្កាច់​បែបនេះ​ ។​ តើយើងនៅស្ងៀមអោយគេចោទឬត្រូវក្រោកឡើងតវ៉ា​ ?​ តើកូនខ្មែរ​ និងយុវជនប៉ុន្មានទៀតដែលរងគ្រោះរបៀបនេះ​ ?
ពិតជាថោកទាបណាស់ ទង្វើបែបនេះហើយដែលពលរដ្ឋចង់ដូរ វ៉ៃឡានកូនខ្ញុំហើយ ចោទកូនខ្ញុំថាជាមនុស្សញៀនថ្នាំទៀត ។ កូនខ្ញុំជានិស្សិតពេទ្យឆ្នាំទី ៦ ជិតចូលទី ៧ ទៅហើយ ពួកអាអង្គភាពថោកទាបក្រោមការដឹកនាំ របស់ ចេវ ហាក់ មកចោទកូនខ្ញុំបែបនេះ ។ ខ្ញុំនឹងមិន លើកលែងអោយអង្គភាពថោកទាបនេះទេ ។ កូនខ្ញុំផងនៅវាចោទសម្លាប់ទាំងរស់ ចុះកូនពលរដ្ឋស្លូតត្រង់ វាចោទយ៉ាងម៉េចទៅ ?ជូន​ ការិយាល័យ​នគរបាលចរាចរ​រាជធានីភ្នំពេញ​ ជ្រាប​ ៖​ យុទ្ធសាស្ត្រ​ចង់សម្លាប់ឆ្កែ ចោទថាឆ្កែវាឆ្កួតហួសសម័យហើយ​ ។​ (២៧.០៧.២០១៧) (អត្ថបទខាងលើ ដកស្រង់ពី Facebook លោក ផែង វណ្ណៈ)
ទស្សនាវិដេអូខាងក្រោមនេះ
លោក ផែង វណ្ណៈប្រតិកម្មខ្លាំង រឿងការិយាល័យនគរបាលចរាចរណ៏ រាជធានីភ្នំពេញ ចោទថាកូនញៀនថ្នាំ បង្កជាជំលោះតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយដំបូងឡើយគឺរឿងរ៉ាវករណីមន្ត្រីចរាចរណ៏ឃាត់រថយន្តកូនស្រីរបស់លោក ផែង វណ្ណៈ!
  

បញ្ជាក់៖ ហ្វេសប៊ុក៖​ ប្រហែលជាមួយម៉ោងមុននេះបន្តិច បើយោងតាមគណនីហ្វេសប៊ុក លោក ផែង វណ្ណៈ (រហ័សនាមរដ្ឋមន្ត្រីហ្វេសប៊ុក)​ នៅថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៧ នេះ លោកមានការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់បងៗប៉ូលីស​ចរាចរ ដែលបានស្ទុះមកវាយឡានរបស់លោក ដោយសារក្មេងមិនបានដឹងផ្លាកសញ្ញា ហាមបត់ឆ្វេង។
ខាងក្រោមនេះគឹជាខ្លឹមសារទាំងស្រុង ដែលបានលោកបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុក ដោយសរសេរថា៖
ធ្លាប់តែឃើញប្រជាពលរដ្ឋប្ដឹងថានគរបាលចរាចរក្រុងខ្លះសាហាវៗ​ ពេលនេះខ្ញុំឃើញផ្ទាល់ភ្នែកពិតជាសាហាវដូចគេថាមែន​ ។​ គ្រាន់​តែឡានបើកបត់ឆ្វេងខុសស្លាកសញ្ញាហាមឃាត់​ព្រោះតែក្មេងបើកមិនដឹង​ ស្រាប់តែអាមន្ត្រីចរាចរក្រុងថោកទាបស្ទុះមកវាយឡានចង់កំពឹត​ ។​ ស្ដាយដែរកូនមិនឈប់ឡាន​ បើឈប់ឡានចុះទៅទះកំភ្លាងអាថោកនិងម្ដង​ ។​ ពួនស្ទាក់ដូចចោរ​ បើឃើញគ្នាខុសហៅគ្នាអោយឈប់ទៅ​ បែជាស្ទុះមកវាយឡាន​ ពិតជាថោកណាស់អាថោក​ ។​ មិនដឹងអាថោកនងវារៀននៅសាលានគរបាលណាទេបានវាពាលបែបនេះ​ ។​ ទង្វើអាក្រក់របស់អាថោកទាបនេះបានធ្វើអោយគេស្អប់ដល់មន្ត្រីចរាចរល្អត្រឹមត្រូវភាគច្រើនទៅវិញ​ ។​ (​ ជូនអាមន្ត្រីថោកយាមនៅផ្លូវសុធារស​ មុខ​ ប៊ីលប្រាយ​ ម៉ោង​ ១០:០៥នាទី​ មុននេះ​ )
ថ្ងៃណាទើបបំបាត់ពួកចរាចររាជធានី​ពួនស្ទាក់ដូចពួកចោរបាន​ ?​ ពេលខ្លះស្ទុះមកទាញដៃម៉ូតូគេអោយដួលក៏មាន​ ពេលខ្លះវ៉ៃឡានម៉ូតូគេ​ តើឡានម៉ូតូគេនិងលុយម៉ែពួកអាចរាចរថោកអស់នោះទិញអោយគេមែន​ ?​ ល្ងាចនេះ​ចេញវីដេអូនិយាយរឿងនគរបាលចរាចររាជធានីម្ដង​ ។​ ប្រហែលមេមិនអប់រំទេមើលទៅបានកូនចៅពាលម្លឹងៗ​ ។
ខ្ញុំសួរដូចឆោត​មន្ត្រី​នគរបាល​ចរាចររាជធានី​ភ្នំពេញ​ ដែលលើកដៃវ៉ៃឡានគេ​ តើឡានគេជិះនិងយកលុយម៉ែឪវាមកទិញមែន​ ?
នៅក្នុងនោះដែរ ក៏មានអ្នកឆាតខលមិន ពាក់ព័ន្ធនិងភ្លើងសញ្ញាចរាចរ​នៅតាមបណ្តាស្តុបមួយចំនួន ថា៖  ពូៗប៉ូលីសនៅភ្លើងស្តុុបមួយចំនួនធំ​ គាត់ចាប់ឡានឆ្លងស្តុបលឿង​ពាក់កណ្តាលផ្លូវ​ ពិបាកនិយាយជាមួយគាត់ណាស់​ ពេលជិះព័ណបែតងដល់ពេលពាក់កណ្តាលផ្លូវបានលឿង​ ពេលនោះគាត់ថាខុសហើយ​ ចឹងអោយឈប់កណ្តាលនឹងតែម្តងអី​ ៕ជួនកាលជិះលើសគំនូសហើយចាប់លឿងក៏ឈប់មិនហានទៅទេព្រោះខុស​ តែបែជានៅលើគំនូស​ ត្រូវគេថតផុសពេញទឹកពេញដីទៀត៕​ បើភ្លើងស្តុបមានដាក់លេខល្អជាង៕

រូបតំណាង
➤ពិភពចែករំលែក World Share - Blogger Network Social News Update 

កំពុងឡើងឋានសួគ៍ក្ដៅសាច់ផង ស្រាប់តែប៉ូលីសឆ្មក់ចូលមក ស្លៀកពាក់ម៉េចទាន់ពូ!

➤ពិភពចែករំលែក World Share - Blogger Network Social News Update 
ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង០៤:៣០នាទីនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ នាយការិលយ័ប្រឆាំងជួញដូរមនុស្សនៃស្នងការដ្ឋានខេត្តកណ្តាល បានសហការជាមួយកំលាំងអធិការស្រុកស្អាង បានចុះបង្ក្រាប​ហាងការហ្វេដែលមានបង្កប់សេវាផ្លូវភេទចំនួនពីរគោដៅ ដែលស្ថិតនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹងថា បង្គ្រាបទីតាំងនេះធ្វើឡើងដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ មកស្នងការដ្ឋាន​នគបាល ដើម្បីស្រាវជ្រាវទីតាំងហាងលក់កាហ្វេចំនួន២កន្លែង ឃាត់ខ្លួននារីបម្រើផ្លូវភេទ ចំនួន៦នាក់ ។ ជាក់ស្តែង គោលដៅទី១មានម្ចាស់ផ្ទះឈ្មោះ សីុណា រស់នៅភូមិព្រែករុន ឃំុព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានរត់គេចខ្លួន​ ហើយសមត្ថកិច្ចបាន ឃាត់នារីបំរើសេវាផ្លូវភេទចំនួន៤នាក់ ដែលស្នាក់នៅក្នុងហាងបំរើផ្លូវភេទនេះតែម្តង។គោលដៅទី០២ហាងការហេ្វមុខកំពុងដរ ឃាត់នារីចំនួន២នាក់ បច្ចប្បុន្ននៅក្នុងហាងបម្រើសេវ៉ាសញ្ចាកម្ម នេះតែ​ម្តង។
លោក វរសេនីយ៍ត្រី រស់សាវិន នាយការិយាលយ័ប្រឆាំងការជូញដូរមនុស្សនៃស្នងការដ្ឋានខេត្តកណ្តាល បានអោយដឹងថា ក្រោយពីបានពិនិត្យមើលទីតាំងខាងលើ មានសញ្ចារកម្ម ដោយមានរូបភាពលក់កាហ្វេ សេវ៉ាកោសជប់ ម៉ាស្សាបង្កប់សេវ៉ាជួញដូរផ្លូវភេទ ឈានដល់ការឃាត់ខ្លួនតែម្តង។
ក្រោយពីឃាត់ខ្លួននារីបម្រើសេវ៉ាកម្មផ្លូវភេទចំនួន៦នាក់ហើយ ដោយបានយោបល់ពីរឩត្តមស្នងការខេត្ត និងព្រះរាជអជ្ញាសាលាដំបូងខេត្តកណ្តាល បានអោយនារីទាំង៦នាក់មកអប់រំ ដើម្បីកិច្ចសន្សា បញ្ឈប់កុំប្រព្រឹត្តអំពើសញ្ចារកម្មបន្តទៀត។ ពេលអបរំ ហើយសមត្ថកិច្ច អោយវិញក្រឡប់ទៅស្រុកកំណើតវិញ។ ចំណែកម្ចាស់បើកហាងដែលគេចខ្លួននោះ ត្រូវបានកសាងសុំណុំរឿងតាមនិតិវិធី ដើម្បីចាត់ចែងទៅតាមច្បាប់។សូមញ្ជាក់ផងដែរថា ម្ចាស់ផ្ទះដែលបានជួលអោយអ្នកបើករកសុីបន្ត បានមកទទួលខុសត្រូវ ហើយសមត្ថកិច្ចបានធ្វើកិច្ចសន្សាមិនអោយម្ចាស់ផ្ទះជួលបន្តត្រូវបិទទ្វារបណ្តោះអាសន្ន លុះត្រាតែសុំអនុញ្ញាត្តិច្បាប់ត្រឹមត្រូវ ទើបអោយ​បើក៕
➤ពិភពចែករំលែក World Share - Blogger Network Social News Update 

នាយករង​សាលា Golden Bridge នាំ​ក្មេង​ស្រី​ជា​សិស្សសាលា អាយុ​ទើប​៥​ឆ្នាំ ទៅ​រួម​ភេទ​ដល់​ផ្ទះ ប្រឈម​នឹង​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទប្រកាន់​ជនបរទេស​ដែល​បង្រៀន​និង​ជា​នាយករង​នៅ​សាលា​អន្តរជាតិ GOLDEN BRIDGE ពី​បទ «​ប្រទូស្ត​កេរ្តិ៍ខ្មាស​មាន​ស្ថាន​ទម្ងន់ទោស​» ទាក់ទង​នឹង​ជន​រង​គ្រោះ តាម​មាត្រា​២៤៦ និង​មាត្រា​២៤៨​នៃ​ក្រមព្រហ្មទណ្ឌ ។
ប្រភព​ព័ត៌មាន​ពី​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លី សុ​ផា​ណា បាន​ប្រាប់​អោយ​ដឹងនៅ​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ​ថា «​លោក សៀង សុខ ព្រះរាជអាជ្ញា​រង បាន​បើក​កា​រសើប​សួរ​ដោយ​ចោទប្រកាន់​លើ​ឈ្មោះ Mark Andrew Smith ពី​បទ ប្រទូស្ត​កេរ​ខ្មាស​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២៤៦ និង​មាត្រា​២៤៨ នៃ​ក្រមព្រហ្មទណ្ឌ កំណត់​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល ហើយ​បទល្មើស​នេះ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​» ។
សូម​បញ្ជាក់​ថា បុរស​ជនជាតិ​អង់គ្លេស​ឈ្មោះ Mark Andrew Smith អាយុ​៣៩​ឆ្នាំ ជា​នាយករង​សាលារៀន​អន្តរជាតិ Golden Bridge ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ ពី​បទឧក្រិដ្ឋ​កម្ម​ផ្លូវភេទ​លើ​កុមារ​កម្ពុជា ដែល​បាន​នាំ​ក្មេង​ស្រី​ជា​សិស្សសាលា អាយុ​ទើប​៥​ឆ្នាំ ទៅ​រួម​ភេទ​ដល់​ផ្ទះ ។
ការ​ចុះ​ទៅ​ឃាត់ខ្លួន​បុរស​ជនជាតិ​បរទេស​រូប​នេះ បន្ទាប់​ពី​ធ្លាយ​ព័ត៌មាន និង​បាន​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម Facebook របស់​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​មាន​គណនី​ឈ្មោះ «Vriya MC» ដែល​បាន​រៀបរាប់​ពី​ហេតុការណ៍​មួយ​នេះ បន្ទាប់​ពី​ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ទៅ​ស្ដ្រី​រូប​នេះ ប៉ុន្ដែ​ពួក​គេ​មិន​ហ៊ាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច គ្រាន់តែ​បាន​ទៅ​ជួប​ជាមួយ​នាយក​សាលា​ដែល​ជា​ជនជាតិ​ខ្មែរ ៕ 



ទាំងស្រុងពី : ដំណឹងយប់មិញ


➤ពិភពចែករំលែក World Share - Blogger Network Social News Update 

​រថយន្ត​ Mazada បើក​បុក​រះ​ដើម​ឈើ ប៉ា​ណូ សំ​យ៉ាប់​ផ្ទះ​និង​បង្គោល​ភ្លើង​​ រងការខូចខាតយ៉ាងខ្លាំង!



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើក​រថយន្ត​ម៉ាស្ដា ទៅ​បុក​រះ​ដើម​ឈើ ប៉ា​ណូ ស​យ៉ាប់​ផ្ទះ​និង​បង្គោល​ភ្លើង​នៅ​លើ​ចញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ សំណាង​ល្អ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​:​៤០​នាទី​រំលង​អាធ្រាត ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ខាង​ក្រោយ​វត្ត​អង្គ​តា​មិញ តាម​បណ្ដោយ​ផ្លូវ​បេ​តុង​អង្គ​តា​មិញ ស្ថិត​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​បង្ក​ស៊េរី​ទំនើប​ម៉ាក ម៉ាស្ដា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AN​-73​32 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​ស្រវឹង​ស្រា​ឡើង​ជោក​ជាំ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេ​តុង​អង្គ​តា​មិញ ទិស​ដៅ​ពី​កើត​មក​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កោង​ដែល​ជា​កន្លែង​កើត​ហេតុ ក៏​ស្រាប់​តែ​ជ្រុល​ចង្កូត​ទៅ​បុក​រះ ដើម​ឈើ​អស់​៣​ដើម ប៉ា​ណូ​ក្រុម​ហ៊ុន​ស្រា​បៀរ ក្រែន​ស្បើត ចំនួន​១ សំ​យ៉ាប់​ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន​១​ផ្ទាំង និង​បុក​បង្គោល​ភ្លើង​រដ្ឋ​ទ្រេត​អស់​១​ដើម​ផង​ដែរ ហើយ​រថយន្ត​បង្ក​បាន​ដាច់​កាឡែ​កង់​ក្រោយ​ផ្នែក​ខាង​ស្ដាំ​ទើប​ទៅ​មុខ​លេង​រួច ។ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ដែរ គឺ​មិន​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ គ្រាន់​តែ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ប្រជា​ពលរដ្ឋ​និង​សម្បត្តិ​រដ្ឋ​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើត​ហេតុ សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ តែ​មិន​បាន​ឃាត់​អ្នក​បើក​បរ​នោះ​ទេ ដោយ​បាន​ត្រឹម​តែ​ទំនាក់​ទំនង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​ស្ទួច​រថយន្ត​បង្ក​ខាង​លើយ​ក​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ជើង​គោក រាជ​ធានី​ភ្នំពេញ រង​ចាំ​ដោះ​ស្រាយ​តាម​ក្រោ​យ ​៕



 ទាំងស្រុងពី ដំណឹងយប់មិញ


➤ពិភពចែករំលែក World Share - Blogger Network Social News Update 

ជួបគ្នាតាមផ្លូវ! បបួលទៅដេីរលេងមិនព្រមទៅ ខឹងទាញខ្សែកដាច់ ត្រូវអូនដាច់ចិត្តប្ដឹងបងដាក់ខ្នោះ សុំឱ្យប៉ូលិសចាត់ការ តាមច្បាប់ទៀត… ញាក់សាច់!




➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ នេះជាករណីដ៏ហួសចិត្ត និងកម្រមួយ ដែលបានកើតឡើង ដោយបុរសម្នាក់ត្រូវជាមិត្តប្រុស បានហៅមិត្តស្រីរបស់ខ្លួន ទៅដើរលេង ហើយនាងមិនព្រមទៅជាមួយ ក៏ត្រូវបុរសជាមិត្តប្រុសរូបនោះ យកដៃផ្ដាច់ខ្សែករបស់នាង ហើយគំរាមថា ត្រូវតែដើរលេង ស្រាប់តែត្រូវនារីខាងលើខឹង ប្ដឹងសមត្ថកិច្ចចាប់វាយខ្នោះ ពីបទឆក់ខ្សែក ។

ហេតុការណ៍ដ៏កម្រមួយនេះ បានបង្កកាភ្ញាក់ផ្អើល កាលវេលាម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ ២០១៧ នៅចំណុចមុខសាលាញ៉ូតុនធីឡាយ តាមបណ្ដោយផ្លូវជាតិលេខ២ ក្រុមទី១៤ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះ ស៊ឹម លីដា ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរ កម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះលេខ ២០P ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ណា រីន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅផ្ទះលេខ១១២៥ ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា គាត់ត្រូវសមត្ថកិច្ចឃាត់ខ្លួន មិនមែនជារឿងចោរឆក់ឆក់ខ្សែកទេ ។

ដំណើររឿងគឺគាត់ និងស្រ្តីរងគ្រោះ បានស្គាល់គ្នា តាមបណ្តាញសង្គមហ្វេសប៊ុក ចាប់តាំងពីឆ្នាំ២០១៦ មកម្ល៉េះ ហើយក្រោយមក ក៏បានណត់ជួបគ្នាជាញឹកញាប់ និងតែងតែទៅហូបសាច់គោអាំង និងមីឆាពេលយប់ជាមួយគ្នា ហើយទំនាក់ទំនងរវាងពួកគាត់ ក៏ស៊ីជម្រៅលើសពីមិត្តភក្ដិដែរ ។

ជនសង្ស័យបន្តថា លុះដល់ម៉ោង៤៖៣០នាទីល្ងាច ថ្ងៃកើតហេតុខាងលើ ខ្លួនក៏ជិះម៉ូតូម៉ាកស្តេប ពណ៍ស លាយខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H-3111 អង្គុយតាមផ្លូវជាតិលេខ២ ចាំមិត្តស្រីចេញពីធ្វើការ បកប្រែភាសាចិន ក្នុងរោងចក្រ ហើយពេលឃើញមិត្តស្រីជិះម៉ូតូម៉ាកវេវ ពណ៍ខ្មៅ ហើយខ្លួនក៏ឱ្យឈប់ម៉ូតូ ដើម្បីបបួលដើរលេងដូចសព្វដង តែប្លែកថា លើកនេះបបួលដើរលេងប្រកែក និងបដិសេធមិនព្រមទៅទេ ។

ដោយសារតែដូចនេះ ទើបបុរសជាមិត្តប្រុសម្នាក់នេះ សួរថា «អូនខឹងបងរឿងអី និយាយគ្នាបាន» តែនារីជាមិត្តស្រី មិនព្រមតបអ្វីទាំងអស់ ហើយបម្រុងជិះម៉ូតូចេញទៅ ទើបខ្លួនយកដៃ ទៅឆក់ខ្សែកស្រ្តីជាមិត្តស្រី ដើម្បីគំរាមក្នុងន័យចង់ឱ្យនាង ដើរលេងជាមួយខ្លួនប៉ុណ្ណោះ មិនមែនចង់ឆក់យកទៅលក់ទេ ស្រាប់តែស្រ្តីជាមិត្តស្រី បែរជាស្រែកប្រាប់គេឯងថា ចោរឆក់ខ្សែក ឱ្យគេជួយចាប់ តែរូបគាត់នៅតែមិនរត់គេចខ្លួន ដោយសារគិតថា យើងទាំង ២នាក់ ជាអ្នកស្គាល់ ចិត្តថ្លើមគ្នា ក្រោយមកសមត្ថកិច្ចបានចុះមកដល់ ឃាត់ខ្លួនយកមកប៉ុស្តិ៍តែម្ដង ។

បេីតាមលោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម បានប្រាប់ថា ដោយកម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចផ្លូវជាតិលេខ២ ស្រាប់តែមានស្រ្តីម្នាក់ ជិះម៉ូតូម៉ាក Wave ឈប់ក្បែរបុរសជិះលើម៉ូតូ Step និងស្រែកថា ចោរៗឆក់ខ្សែក ក៏កម្លាំងសមត្ថកិច្ចអន្តរាគមន៍ឃាត់បានភ្លាមៗ រួចយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រួមនិងវត្ថុតាងខ្សែក នៅនិងដៃជនសង្ស័យ ដើម្បីសាកសួរនាំ ។

សមត្ថកិច្ចបន្តថា បើតាមសាកសួរបុរសជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានឆក់ខ្សែក ពីស្រី្តជនរងគ្រោះពិតប្រាកដមែន ដោយសារចង់គំរាមឱ្យស្រ្តីទៅដើរលេងជាមួយ ប៉ុណ្ណោះ មិនមែនចង់ឆក់ប្លន់ទ្រព្យសម្បត្តិមិត្តស្រី យកទៅលក់ទេ ដោយយើងទាំងពីនាក់ ធ្លាប់ទំនាក់ទំនង ស្គាល់គ្នា និងរៀបរាប់ជិត ១ឆ្នាំហើយ ទើបសមត្ថកិច្ចសាកសួរនាំទៅស្រ្តីជនរងគ្រោះ ហើយនាងបាននិយាយថា គ្រាន់តែស្គាល់គ្នា រាប់អានធម្មតាទេ មិនមែនស៊ីជម្រៅ ដូចបុរសនោះនិយាយឡើយ ។

ចំពោះមុខសមត្ថកិច្ច ស្រ្តីរងគ្រោះសុំប្ដឹងបុរសជនសង្ស័យខាងលើ ពីបទឆក់ខ្សែកគាត់ បណ្ដាលឱ្យដាច់ជា ២កំណាត់ និងឱ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ ហើយក៏បានឃាត់ខ្លួនបុរសជនសង្ស័យនិងដកហូតខ្សែកដាច់១ខ្សែ ធ្វើពីលោហៈធាតុពណ៍លឿង ប្រគល់ឱ្យស្រ្តីរងគ្រោះវិញ និងម៉ូតូម៉ាកស្តេបពណ៍ស លាយខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H-3111 របស់ជនសង្ស័យ និងកសាងសំណុំរឿង បញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
អត្ថបទដើម KBN កែសម្រួល AhBoYz



➤ពិភពចែករំលែក World Share - Blogger Network Social News Update