រថយន្តPrius បើកឡើងលើទ្រូងចែកផ្លូវ ដូចរឿងហុងកុង នៅម្ដុំស្តុបទេពផន
ព័ត៍មានលម្អិតនឹងជម្រាបជូនបន្តិចទៀតនេះ!
រថយន្តPrius បើកឡើងលើទ្រូងចែកផ្លូវ ដូចរឿងហុងកុង នៅម្ដុំស្តុបទេពផន
ព័ត៍មានលម្អិតនឹងជម្រាបជូនបន្តិចទៀតនេះ!
[ដោយ ៖ សុខ វាសនា]
រាជធានីភ្នំពេញ ៖ បងស្រីរបស់តារាសម្តែងនាងដេនី ក្វាន់ គឺនាងចោម ចាន់ ឬចោម ក្វាន់ ព្រមទាំងក្រុមគ្រួសារចង់ឲ្យប្អូនស្រីរបស់ខ្លួនបញ្ចប់អាជីពសិល្បៈ ក្នុងពេលក្រសួងវប្បធម៌និងវិចិត្រសិល្បៈដាក់ពិន័យឱ្យនាងផ្អាកអាជីពសិល្បៈក្នុងរយៈពេលមួយឆ្នាំ ។ នាងចោម ចាន់ បានចាត់ទុកការពិន័យរបស់ក្រសួងវប្បធម៌លើប្អូនស្រីរបស់ខ្លួនជាចំណាត់ការមួយគាបសង្កត់លើបុគ្គលតែម្នាក់ និងស្នើឲ្យក្រសួងចាត់វិធានការបែបនេះគ្រប់់អ្នកសិល្បៈដូចគ្នា ។
នៅលើហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី២៦ មេសា ២០១៧ នាងចោម ចាន់ ដែលនិយមភាពសិចស៊ីដែរនោះសរសេរថា «ត្រូវចាំទុកផងថា ទោះដេនីឈប់ពីសិល្បៈក៏នាងមិនក្រញាញ់ខួរក្បាលដែរ មិនមែនយកសិល្បៈជាខែលទេ ។ អាជីវកម្មនាងមាន មុខរបរក្នុងដៃនោះក៏ច្រើន ហេតុដូចនេះហើយ នេះជាបំណងគ្រួសារខ្ញុំផងដែរ គឺចង់ឱ្យនាងលាឈប់ពីសិល្បៈតាំងពីយូរមកម្ល៉េះ ។
សិល្បៈពោរពេញដោយបក្សពួក សិល្បៈពោរពេញដោយភាពច្រណែនឈ្នានីស សិល្បៈមិនឱ្យតម្លៃសិល្បៈ ។
សូមអស់លោកក្រសួងការចាត់វិធានការនេះឱ្យបានបែបនេះរហូត សូមកុំកៀបសង្កត់តែលើបុគ្គល ម្នាក់ៗទៅតាមអ្វីដែលលោកនឹកឃើញពេក ខ្ញុំជឿថាភ្នែកអស់លោកនៅភ្លឺអាចមើលឃើញនៅទ្បើយ ។
ខ្ញុំនិយាយមិនមែនខ្ញុំមិនឱ្យតម្លៃទៅលើសិល្បៈខ្មែរទេ ក៏ប៉ុន្តែការស្លៀកពាក់នៅខាងក្រៅសោះ ក៏តាមប្រមាញ់ដូចអ្នកទោស អាក្រក់ហួសហើយ»។
ប្រតិកម្មរបស់នាងចោម ចាន់នេះធ្វើឡើងបន្ទាប់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈសម្រេចដាក់ពិន័យលើនាងដេនី ក្វាន់ ដែលបង្ហាញភាពសិចស៊ីហួសហេតុមិនស្តាប់ការណែនាំ ។ ការប្រតិកម្មរបស់ចោម ចាន់ នេះហាក់បីដូចជាផ្ទុយទៅនឹងអ្វីដែលដេនី ក្វាន់ អះអាងប្រាប់សារព័ត៌មាននៅក្នុងស្រុកថា នាងព្រមទទួលយកអ្វីដែលក្រសួងបានដាក់ពិន័យ ហើយនាងសន្យានឹងកែប្រែ និងអរគុណក្រសួងដែលបានអនុញ្ញាតឲ្យស្នាដៃសិល្បៈរបស់នាងថតរួចហើយនោះអាចចាក់បញ្ចាំងជាធម្មតា ។
ការពិន័យរបស់ក្រសួងវប្បធម៌ទៅលើដេនី ក្វាន់នេះ ប្រធានសមាគមសិល្បករខ្មែរលោកសុះ ម៉ាច និយាយថា «វាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់សាមីខ្លួន ប៉ុន្តែនេះជាអ្វីដែលត្រូវទទួលយកពីអ្វីដែលយើងបានធ្វើ ហើយទទួលកំហុស និងខិតខំកែប្រែ ។
នេះគឺជាគំរូមួយល្អទៅដល់សិល្បករ សិល្បការិនីដទៃដែលគាត់ភ្លេចខ្លួន និងបានប្រព្រឹត្តអំពើអ្វីដែលប្រាសចាកពីក្រមសីលធម៌សិល្បៈ វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង ក្នុងនោះមានអ្នកសិល្បៈប្រហែលជា១០រូបទៀតដែលគេកំពុងតែស៊ើបអង្កេត ប្រសិនបើគេសង្កេតឃើញនៅតែប្រព្រឹត្តបែបនេះទៀតនោះ គេនឹងធ្វើការពិន័យដូចជាដេនី ក្វាន់ដូចគ្នា» ។
លោកសុះ ម៉ាច ចាត់ទុកថា ចំណាត់ការរបស់ក្រសួងវប្បធម៌ គឺជាការផ្តល់ និងការពារតម្លៃនាងដេនី ក្វាន់ ទៅវិញទេ ព្រោះប្រសិនបើនាងប្រព្រឹត្តអ្វីដែលខុសឆ្គងនោះ អ្វីដែលនាងទទួលបានមកវិញគឺមានតែការប្រមាថ និងការរិះគន់ពីមហាជនប៉ុណ្ណោះ។ ដូច្នេះប្រសិនបើនាងស្ថិតនៅក្នុងដែននៃក្រមសីលធម៌នោះនាងនឹងមិនធ្វើអ្វីឲ្យខុសទៀតឡើយ ៕
ប្រភពដេីមពី ៖ កោះសន្តិភាព
រាជធានីភ្នំពេញ៖ នៅវេលាមយប់ថ្ងៃទី២៨ ខែមេសា ២០១៧នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោរ សហការជាមួយកម្លាំងនគរបាលក្រុងធ្វើការឃាត់បានរថយន្ដដែលចោរធ្វើសកម្មភាពប្លន់ពីបុរសម្នាក់តាំងពីកោះពេជ្របានចងដៃទៅក្រោយរួចមកដល់ផ្លូវវង្វង់មូលកប់ស្រូវ ក៏សមត្ថកិច្ចចំរុះចុះធ្វើការតាមឃាត់នៅរថយន្ដបាននៅវត្ដព្រះធាតុតែជនសង្ស័យរត់បាត់ទៅហើយ ខណៈពេលនេះសមត្ថកិច្ចកំពុងតាមចាប់ជនដៃដល់។
+ សូមរង់ចាំនូវព័ត៌មានលម្អិត ពីដំណឹងយប់មិញ
សាលាដំណាក់ABC ទេីបនឹងសាងសង់ បាន៦០% សម្រាប់ ស្រ្តីគ្មានទីពឹង គ្មានគ្រួសារ ក្មេងមានបញ្ហាសតិអារម្មណ៍ ក្មេងកំព្រា ត្រូវម្ដាយឳពុកបោះបង់ចោលជាច្រេីន ដែលទទួលយកមកស្នាក់ជាមួួយវិទ្យុABC ដែល អាចារ្យ អេ បានសុខចិត្តប្រមូលលុយផ្ទាល់ខ្លួនទាំងអស់ សរុបជាង 10ម៉ឺនដុល្លា និងលុយដែលចំណេញពីការលក់ផលិតផលរបស់ABC មកធ្វើការសាងសង់ ដោយសង្ឃឹមថានឹងធ្វើជិតហើយឆាប់ៗនេះ ព្រោះអ្នកស្នាក់នៅបានកើនឡើងរាល់ថ្ងៃ តែនៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ បែរជារលាយទាំងអស់ ក្រោយពីភ្លៀងមួយមេធំ បានធ្វេីអោយបាក់ស្រុតដីគ្រឹះអាគារ បណ្ដាលអោយដំបូលបាក់ធ្លាក់ចុះក្រោម ជ្រាបទឹកគ្រប់បន្ទប់ ហើយស្របពេលដែលវិទ្យុABC តាមខេត្តខ្លះកត្រូវបិត ហើយស្ថានីយ៍វិទ្យុABC ន័យជីវិត 92.7 FM ក៏គ្មានអ្នកឧបត្ថម្ភបន្តទៀត ។
ហេតុអ្វីបានជាអត់មានអ្នកមើលឃើញABC ចឹង ABCបានធ្វើអីខ្លះ ដើម្បីសង្គមនេះ?
ប្រហែលជាមានមនុស្សមួយចំនួននៅតែស្អប់ នៅតែមិនចូលចិត្ត មិនអោយតម្លៃ មិនគោរព និងមិនបានដឹងសូម្បីតែទង្វេីល្អ របស់ស្ថាប័នមួយនេះគឺ ស្ថានីយ៍វិទ្យុABC ការលេីកឡេីងនេះជាការបង្ហាញពីការជួយសង្គមរបស់វិទ្យុABC មកអស់រយៈពេលជិត១០ឆ្នាំហេីយ បន្ទាប់ពីបានដឹងហេីយសូមមេត្តាអោយតម្លៃសកម្មភាពមនុស្សធម៍របស់ពួកគាត់ផង...
តេីលោកអ្នកដឹងទេថា ស្ថានីយ៍វិទ្យុABC បានទទួល ស្ត្រីគ្មានទីពឹង, ក្មេងមានបញ្ហាសតិអារម្មណ៍, ក្មេងកំព្រាត្រូវឳពុកម្ដាយបោះបង់ចោល ដែលវិទ្យុABC ទទួលយកមកស្នាក់នៅកំពុងកេីនឡេីង សរុបអ្នកមកដែលកំពុងស្នាក់នៅវិទ្យុABC មាន ចំនួន ៣៨ នាក់ ដោយ ក្មេងស្រី ១០ នាក់, ក្មេងប្រុស ០៨ នាក់, ស្ត្រីគ្មានទីពឹងនិងមនុស្សចាស់ ១០នាក់ ។
រីឯអ្នកគ្រាន់តែមកស្នាក់នៅសាលាសំណាក់ABC ច្រេីនជាង៦០០នាក់ហេីយ ដោយគ្រាន់តែស្នាក់នៅ បាយទឹក បណ្ណោះអាសន្ន នៅពេលដែលស្ថានីយ៍វិទ្យុABC បានប្រកាសរកសាច់ញាតិអ្នកដែលមកស្នាក់នៅបណ្ដោះអាសន្ន ហេីយបានរកឃេីញសាច់ញាតិ ឬក្រុមគ្រួសារនិងទាក់ទងអោយមកទទួលពួកគេនៅវិទ្យុABC និងអនុញាតិអោយទៅវិញជាមួយគ្រួសារសាច់ញាតិដោយមានការទទួលស្គាល់ត្រឹមត្រូវ និងអ្នកខ្លះទៀតABC បានជូនទៅកាន់ស្រុកកំណេីត នៅតាមបណ្ដាលខេត្តនានា នេះគឹវិទ្យុABC 107.5 FM
សូមជួយ Share បន្តផង!