ស្ថានីយ៍វិទ្យុABC រៀបចំបង្កើតព្រឹត្តិការណ៍ថ្មីមួយគឺ ភូមិអេប៊ីស៊ី រយះពេល៣ថ្ងៃ (៦-៧-៨ មេសា) ដើម្បីស្វែងរកថវិការ មកសាងសង់សាលាសំណាក់ ជូន ជនចាស់ជរា ស្ត្រីគ្មានទីពឹង ក្រីក្រអនាថាស្នាក់នៅ


[ពិិភពចែករំលែក World Share]
រាជធានីភ្នំពេញ ៖ ស្ថានីយ៍វិទ្យុអេប៊ីស៊ី (វិទ្យុអន្តរាគមន៍24/h) ដែលមានលោកគ្រូអារចារ្យអេ ជាស្ថាបនិក និងមានពិធីករ ពិធីការនីឆ្នើមៗ បាននឹងកំពុងរៀបចំបង្កើតព្រឹត្តិការណ៍ថ្មីមួយ ដែលមានឈ្មោះថា ភូមិអេប៊ីស៊ី ។​
នេះមិនមែនទើបតែលើកទី១ទេ សម្រាប់ស្ថានីយ៍វិទ្យុABC ដែលរៀបចំព្រឹត្តិការណ៍ធំបែបនេះ ព្រោះថាជារៀងរាល់ឆ្នាំ ក្រុមការងារវិទ្យុអេប៊ីស៊ី ក៏ជាចំណែកមួយនៅក្នុងការរៀបចំ ព្រឹត្តិការណ៍ កម្មវិធីបុណ្យភូមិផងដែរ។
ដោយឡែកបើតាមការរៀបរាប់អោយដឹងពីក្រុមការងារវិទ្យុអេប៊ីស៊ី និងពីលោកគ្រូអាចារ្យអេផ្ទាល់តែម្តង បានអោយដឹងថា ឆ្នាំនេះស្ថានីយ៍វិទ្យុអេប៊ីស៊ីនឹងរៀបចំព្រឹត្តិការណ៍ភូមិអេប៊ីស៊ី (ភូមិABC) ដែលស្រដៀងទៅនឹង កម្មវិធីបុណ្យភូមិនេះ ដោយខ្លួនឯងផ្ទាល់តែម្តង។
សូមបញ្ជាក់ថាកម្មវិធីភូមិអេប៊ីស៊ី នឹងប្រព្រឹត្តិឡើងរយះពេល ៣ថ្ងៃជាប់គ្នា នៅថ្ងៃទី០៦,០៧,០៨ ខែមេសា ឆ្នាំ២០១៨នេះ ដែលមានទីតាំងនៅនឹងស្ថានីយ៍វិទ្យុអេប៊ីស៊ីព្រែកថ្លឺង តាមផ្លូវ៦០ម៉ែត្រ ភូមិព្រែកកំពឹស សង្កាត់ជើងឯក ខណ្ឌដង្កោ តែម្តង។​
ភូមិអេប៊ីស៊ី នឹងរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយនានា ដូចជា ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ លោតអន្ទាក់ បវរកញ្ញាធ្លាក់ទឹក មានការដាក់តាំង លក់ផលិតផលសុខភាព ពេលយប់នឹងមានវង់ល្ខោនបាសាក់ នឹងអ្វីដែលពិសេសនោះគឺ កម្មវិធីប្រលងបវរកញ្ញា មហាសង្ក្រាន ភូមិអេប៊ីស៊ី ដែលមានលំនាំ ទៅនឹងការប្រលងបវរកញ្ញា កាលពីជំនាន់សម្តេចតា ព្រះបរមរតនៈកោដផងដែរ ដើម្បីប្រកួតប្រជែង យកទឹកប្រាក់ ដ៏សន្ធឹកសន្ធាប់រហូតដល់ ១មឺុនដុល្លារឯណោះ ហើយគោលដៅចំបងក្នុងការរៀបចំកម្មវិធីនេះគឺ ដើម្បីស្វែងរកថវិកាមកសាងសង់សាលាសំណាក់អេប៊ីស៊ី ដើម្បីទទួលយកបងប្អូនប្រជាពលរដ្ឋខ្មែរ ណាដែលមានវិបិត្តិ​ត្រូវដោះស្រាយមួយរយៈពេលខ្លី សំរាប់ជនចាស់ជរាគ្មានទីពឹង ឬជនក្រីក្រអនាថាស្នាក់នៅ បណ្តោះអាសន្នផងដែរ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរទៅចូលរួមកម្មវិធី ភូមិអេប៊ីស៊ី ដែលនឹងប្រព្រឹត្តិទៅក្នុងពេលវេលាដ៏ឆាប់ខាងមុខនេះផងដែរ!​ ហើយបងប្អូនក៏មានសិទ្ធធ្វើជា គណៈកម្មការឲ្យពិន្ទុទៅដល់ការប្រកួតបវរកញ្ញាផងដែរ ដោយគ្រាន់តែ ជួយជាវនូវកាតគូប៉ុង ដែលមានលក់ នៅគ្រប់សាខា របស់សាលាបង្រៀនបើកបរ ២៣តុលា ឬក៏អាចទិញផ្ទាល់ ពីបវរកញ្ញា ណាមួយ ដែលអ្នកគាំទ្រផងដែរ។ AhBoYz៚

កំហុសអ្នកណា?​ តារាចម្រៀងរ៉កខេនរ៉ូលស្លាប់គួរឲ្យសូរ!​ បន្ទាប់ពីនារីរូបស្រស់ម្នាក់បើករថយន្តទៅបុកកង់បីឥណ្ឌា ដែលបើកបំពានស្តុបក្រហម!​



[ពិភពចែករំលែក - World Share]
រាជធានីភ្នំពេញ​ ៖ យុវតីរូបស្រស់បើករថយន្ត Prius យ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ទៅបុកកង់បីឥណ្ឌា ដែលបើកមិនគោរពភ្លើងស្តុបចរាចរណ៍ ចំពេញទំហឹង បណ្តាលឲ្យបុរសបរទេសម្នាក់ទៀតរបួសធ្ងន់ និងស្ត្រីម្នាក់ស្លាប់បោកក្បាលស្លាប់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១:៤០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២០ ខែមិនា​ ឆ្នាំ២០១៨នេះ នៅចំណុចស្តុបទន្លេបាសាក់ តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំកាមន​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា : "នៅមុនពេលកើតហេតុ គេឃើញកង់បីឥណ្ឌា មួយគ្រឿង បើកបរដោយបុរសម្នាក់ ដឹកភ្ញៀវ២នាក់ ធ្វើដំណើរ​តាមបណ្តោយផ្លូវ១៦៣ ទិសដៅពីជើង ទៅត្បូង ខណៈភ្លើងស្តុបក្រហមហើយនៅតែបំពាន តែចង់បើកឆ្លងទៅអោយផុត​ ស្រាប់តែមានរថយន្ត Prius ពណ៌កណ្ដុរប្រមេះ​ មួយគ្រឿង (អត់ស្លាកលេខ) បើកបរដោយ យុរវតីរូបស្រស់ម្នាក់ ទិសដៅពីលិច ទៅកើត ខណៈភ្លើងស្តុបពណ៍ខៀវ និងខ្វះការ ប្រុងប្រយ័ត្ន ហើយកំពុងស្ថិតក្នុងល្បឿនលឿនផងនោះ ក៏ទៅបុកកង់បីឥណ្ឌាពេញទំហឹង បណ្តាលឲ្យអ្នកបើកកង់បីខ្ទៀតចេញក្រៅរបួសស្រាល និងបុរសបរទេសម្នាក់របួសធ្ងន់ ចំណែលស្ត្រីម្នាក់ទៀត បោកក្បាលស្លាប់ ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ"។​
នារីរូបស្រស់ជាអ្នកបើករថយន្តបង្កហេតុមានឈ្មោះ ងួន ស្រីនិច ភេទស្រី​ អាយុ២១ឆ្នាំ ត្រូវបានសមត្ថកិច្ច នាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលទួលទំពូង១ ក្រោយមក ប្រហែលជាតក់ស្លុតពេក ឬយ៉ាងម៉េចទេ ប្អូនស្រីបានសន្លប់បាត់ស្មារតីឈឹង ហើយត្រូវបាន សមត្ថកិច្ច និងក្រុមគ្រួសារ នាំទៅមន្ទីរពេទ្យ

បុរសបរទេសដែលរងរបួសធ្ងន់នៅមិនស្គាល់អត្តសញ្ញាណនោះទេត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកទៅមន្ទីរពេទ្យ។
ស្រ្តីរងគ្រោះមានឈ្មោះ តាក់ ចន្នី អាយុ៣៨ឆ្នាំ មុខរបរ អ្នកចម្រៀង​ រ៉ុកខេនរ៉ូល នៅហាងបារាំង ស្នាក់នៅម្ដុំផ្សារទួលទំពូង និងមានស្រុកកំណើត នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង​ ។ ស្ត្រីរងគ្រោះ មានកូនប្រុសម្នាក់អាយុ១៣ឆ្នាំម្នាក់ក្នុងបន្ទុកផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុ ទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកធ្វើការវាស់វែង​ រួចរថយន្តនិងកង់បីឥណ្ឌា ទៅរក្សាទុកនៅ​ការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រងចាំភាគី ទាំងសងខាងធ្វេីការដោះស្រាយគ្នានៅពេលក្រោយ​ និងធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារ យកធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនានៅឯស្រុកកំណើតស្ថិតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង​៕ [ពិភពចែករំលែក - World Share]




ក្រោយពីដឹងថាតារាចម្រៀងរ៉ុកខេនរ៉ូលខ្មែរទទួលមរណៈភាពក្នុងគ្រោះថ្នាក់ចរាចរ កាលពីរំលងអាធ្រាត្រ ថ្ងៃទី២០ ខែមិនា ឆ្នាំ​២០១៨នេះ ឃើញមានអ្នកសិល្បះ មួយរូបគឺលោក អ៉ឹម ជីវ៉ា ចេញមកជូនដំណឹងតាមរយះ បណ្ដាញហ្វេសប៊ុករបស់លោកផ្ទាល់ និងទំព័រហ្វេសប៊ុក របស់ សិល្បករ​កម្ពុជា​ ដែលលើកឡើងទាំងស្រុងដូចខាងក្រោមនេះ ៖
តារាចំរៀងខ្មែរអ្នកនាងតាក់ ចន្ធី បានស្លាប់ភ្លាមបន្ទាប់អ្នកនាងធ្វើដំណារតាមម៉ូតូកង់បីឥណ្ឌា មកដល់ភ្លើងស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយក៏ត្រូវបានរថយន្តម៉ាក ព្រុសជិះឡើងលឿន មកប៉ុកបណ្តាលអោយគ្រោះថ្នាក់ធ្ងន់ធ្ងរម្នាក់និងស្លាប់ម្នាក់ ។

អ្នកនាង តាក់ ចន្ធីគឺជាតារាចំរៀងរ៉ុកឃែនរ៉ូល ទោះបី អ្នកនៅក្នុងស្រុកខ្មែរគេមិនសូវស្គាល់ច្រើន តែបើនៅ បរទេសវិញ។ អ្នកនាងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ភ្លៀវអន្តរជាតិ ហើយជានិច្ចជាកាល អ្នកនាងត្រូវបានទទួលការអញ្ជើញទៅចេញច្រៀងនៅក្រៅប្រទេសជាញឹកញ៉ាប់ ។

អ្នកនាង តាក់ ចន្ធី គឺជាតារាមួយរូបដែលមានជីវភាព ក្រីក្រ តស៊ូក្នុងជីវិតដោយជីវភាពលំបាកបំផុត ក្នុងនាម អ្នកនាង ជាម្តាយ ជាមេគ្រប់គ្រងគ្រួសារ ក្នុងបន្ទុក បន្ទប់ជួលរហូតដល់៨អ្នក ដែលជាអ្នករ៉ាប់រង គ្រួសារទាំងស្រុង។
សពអ្នកនាង តាក់ ចន្ធី ត្រូវបានក្រុមគ្រួសារដឹកទៅ កាន់ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីធ្វើបុណ្យ តាមប្រពៃណី។ ចំនែកឯរថយន្តបង្កមិនទាន់បាន ដោះស្រាយនៅឡើយ ។


នេះបើតាមជាការជូនដំណឹងរបស់លោក អ៉ឹម ជីវ៉ា​ ដល់សាធារណៈជនជាពិសេសអ្នកសិល្បះទាំងអស់បានដឹងពីដំណឹងមរណៈភាពនេះផង!

បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក! បើករថយន្ត Mazda ទៅបុកចូលផ្ទះលក់គ្រឿងសំណង់លាន់ដូចរន្ទះ!​




រាជធានីភ្នំពេញ ៖​ បុរសម្នាក់ស្រវឹងជោកជាំបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនខណះពេលមកដល់ចំណុចផ្លូវបំបែកបត់មិនទានក៏ជ្រុលចង្កូតទៅបុកទ្វារផ្ទះលក់គ្រឿងសំណង់របស់ប្រជាពលរដ្ឋបណ្តាលអោយរងការខូចខាត។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣:១០នាទីទាបភ្លឺ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវ២០១១ កែងនិងផ្លូវសម្តេចជា ស៉ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក Mazda BT50 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AH-9798 ដោយបើកបរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្តោយផ្លូវ២០១១ ទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែករថយន្តខាងលើក៏បានបត់ស្តាំឡើងទៅផ្លូវសម្តេចជាស៉ីម ទាំងខ្វះកាតប្រុងប្រយ័ត្នក៏ជ្រុលទៅបុកលូនិងឥដ្ឋតាន រួមទាំងឥដ្ឋប្រលោះខ្យល់ដែលគេដាក់លក់នៅខាងមុខផ្ទះលក់គ្រឿងសំណង់យីហោ ជា សួនតារា បណ្តាលអោយរងការខូចខាតអស់មួយចំនួនធំ រួមទាំងបង្គោលស្លាកសញ្ញាចរាចរណ៍បាក់ទ្រេតដល់ដី ហើយក៏ជ្រុលទៅបុកទ្វារផ្ទះលក់គ្រឿងសំណង់ខាងលើរងការខូចខាតវាចអស់ចំនួនពីរផ្ទាំង ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ភ្លាមៗនោះអ្នកបើកបររថយន្តបង្កត្រូវបានរថយន្តមួយគ្រឿងបើកមកដឹកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ញាក់សាច់ មនុស្ស២នាក់ដែលគៀបជាប់ក្នុងកាបីនឡានសាំយ៉ុងបុកកុងទីន័រ ត្រូវក្រុមសង្គ្រោះ៧១១ ជួយសង្គ្រោះគាស់យកចេញទាន់ពេល!



រាជធានីភ្នំពេញ​ ៖ មនុស្ស២នាក់របួសធ្ងន់ គៀបជាប់ក្នុងកាបីនរថយន្តសាំយ៉ុងសាលាអន្តរជាតិគីហ្សូណា ខណៈពេលបុកជាមួយរថយន្តកុងទីន័រ ពេញទំហឹង​ នៅមុខបុរី New Town អូរឌឹម ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ​ ខណ្ឌពោធ៍សែនជ័យ​ កាលពីម៉ោង០៤:៤០នាទីទៀបភ្លឺ​ ថ្ងៃទី១៩ ខែមិនា​ ឆ្នាំ២០១៨នេះ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យបានដឹងថា នៅមុនពេលកើតហេតុ​ គេឃើញរថយន្តសាំយ៉ុងសាលាអន្តរជាតិគីហ្សូណា ពាក់ស្លាកលេខភ្នំពេញ​ 2AN-5507 បើកយ៉ាងលឿន តាមផ្លូវជាតិលេខ៤ពី់លិចទៅកើត លុះមកដល់ចំណុចកើតហេតុ​ ស្រាប់តែមាន​រថយន្តកុងទីន័រ ពណ៍ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 3B-7052 មួយគ្រឿងទៀត ធ្វើដំណើរពីកើតទៅលិចវិញ បុកគ្នាពេញទំហឹងតែម្ដង បណ្ដាលឲ្យមនុស្ស២នាក់របួសធ្ងន់ គៀបជាប់ក្នុងកាបីនរថយន្តសាំយ៉ុងសាលាអន្តរជាតិគីហ្សូណា ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋជាច្រើនដែលធ្វើដំណើរឆ្លងកាត់បានជួយគាស់ទ្វាដើម្បីជួយមនុស្សដែលគៀបជាប់ក្នុងរថយន្ត តែគាស់មិនចេញទេ ក៏បានទាក់ទងទៅវិទ្យុABC ឲ្យជួយផ្សាយនិងបានទាក់ទង ទៅក្រុមសង្គ្រោះ៧១១ មកជួយអន្តរាគមន៍កាត់ដែកនិងទ្វារឡាន ដើម្បីយកជនរងគ្រោះទាំង២នាក់ខាងលើចេញ រួចបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានក្រុមសង្គ្រោះ៧១១ ជួយសង្គ្រោះ​ទាន់ពេលនិងឲ្យរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន​ដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ចំណែករថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចចុះធ្វើកាវាស់វែងយកទៅរក្សាទុក​ នៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរងចាំភាគីទាំងសងខាងចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។