ត្រូវយកចិត្តទុកដាក់ចំពោះកូនផង! ក្មេងស្រីដែលប្រទះឃើញដើរតែ​ឯងនៅផ្លូវ៦០ម៉ែត្រ ចាក់អង្រែក្រោម ត្រូវម្ដាយទៅយកត្រលប់ទៅផ្ទះវិញហើយ!



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ត្រូវបានបងប្អូនលក់ដូរនិងប្រជាពលរដ្ឋដើរហាត់ប្រាណនៅតាមផ្លូវ៦០ម៉ែត្រប្រទះឃើញ ដោយសួរនាំទៅ មិនសូវនិយាយស្ដីអ្វីច្រើនទេ ពួកគាត់ក៏បានទាក់ទងទៅកាន់វិទ្យុABC ជួយផ្សាយរកឪពុកម្ដាយនិងសាច់ញាតិផង នៅវេលាម៉ោងជាង០៣រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ។


ប្រភពពីបងប្អូនដែលប្រទះឃើញបានប្រាប់អោយដឹងថា ក្រោយពីផ្ដល់ព័ត៏មានទៅកាន់វិទ្យុABC រួចហើយ ម៉ោង៥រសៀលថ្ងៃដដែលនេះឃើញ ក្រុមការងារABC មកដល់កន្លែងប្រទះឃើញ បម្រុងនាំក្មេងស្រីនោះទៅស្នាក់នៅវិទ្យុសិន ដើម្បីប្រកាសស្វែងរកសាច់ញាតិ តែពេលដែលកំពុងផ្សាយផ្ទាល់នៅកន្លែងប្រទះឃើញ ក៏មានសាច់ញាតិទាក់ទងថា គាត់ជាម្ដាយចេញមកយកក្មេងស្រីនោះហើយ ហើយក៏រងចាំមើលសិនថាជាម្ដាយក្មេងស្រីពិតប្រាកដឬអត់ ។


បន្ទាប់ពីរងចាំជាង៣០នាទី ស្ត្រីម្នាក់វ័យជាង៤០ឆ្នាំជិះម៉ូតូជាមួយប្អូនប្រុសម្នាក់ មកដល់កន្លែងដែលប្រទះឃើញ ស្រាប់តែក្មេងស្រី អាយុ១២ឆ្នាំរូបនោះ ក្រលេកឃើញ ស្ទុះរត់ទៅអោបម្ដាយហើយស្រែកយំតែម្ដង។ អ្នកដែលប្រទះឃើញក៏មានអារម្មណ៍ត្រេកអរនិងរំភើប នៅពេលឃើញម្ដាយនិងកូនគេរកឃើញគ្នាវិញ ។ អ្នកប្រទះឃើញទាំងអស់គ្នាក៏បានសាកសួរប្អូនស្រីបន្ថែមថា នេះជាម្ដាយរបស់ប្អូនពិតមែន ? ប្អូនស្រីក៏ឆ្លើយថា ចា! ដោយសារខ្លាចពុំច្បាស់លាស់ ប្រជាការពារខណ្ឌមានជ័យដែលនៅជិតនោះស្រាប់ក៏នាំទៅសាលាខណ្ឌមានជ័យ ដើម្បីធ្វើលិខិតស្នាមនិងផ្ដិតមេដៃទទួលក្មេងស្រីខាងលើនេះវិញហើយ​ ដើម្បីទុកជាកំណត់ហេតុ។ បច្ចុប្បន្នក្មេងស្រីវ័យ១២ឆ្នាំខាងលើ ត្រូវបានម្ដាយនាំត្រលប់ទៅផ្ទះវិញហើយ៕


➤ពិភពចែករំលែក World Share - Blogger Network Social News Update  

ស្រាថ្លៃចូលក្នុងពោះមនុស្សថោក ផឹកសុីជាមួយគ្នាគ្រាន់តែសុំទៅផ្ទះមុន ក៏យកច្រវ៉ាកជាប់់សោរវាយបែកក្បាល(កុំចង់ខ្លាំងជាមួយអញ)



ភ្នំពេញៈបុរសជាអ្នករត់ម៉ូតូឌុបដូចគ្នាបានផឹកស៊ីជាមួយគ្នាហើយស្រវឹងស្រាទាំង២នាក់ឈានដល់ការវាយតប់គ្នារហូតដល់បែកក្បាល អ្នករងរបួសចូលពេទ្យ អ្នកទៀតត្រូវសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ចាប់វ៉ៃខ្នោះ  ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៤០ នាទីយប់ថ្ងៃ៩រោច ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវ នឹងថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០១៧ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពពត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថាមុនពេលកើតហេតុ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបនិងម្នាក់ទៀតជាអ្នរត់ម៉ូតូកង់បីបានផឹកស៊ីជាមួយគ្នាហើយស្រវឹងស្រាទាំង២នាក់ស្រាប់តែបុរសដែលជាអ្នករត់ម៉ូតូឌុបបានសុំបុរសដែលជាអ្នករត់ម៉ូតូកង់បីទៅផ្ទះមុនដោយប្រាប់ថារូបខ្លួនស្រវឹងហើយទើបឈានដល់ការវាយតប់គ្នារហូតដល់បុរសដែលជាអ្នករត់ម៉ូតូកង់បីយកច្រវ៉ាក់សោរមកវាយបុរសដែលជាអ្នករត់ម៉ូតូឌុបបែកក្បាលហូរឈាម បណ្ដោលអោយអ្នករងរបួសចូលពេទ្យ និងអ្នកទៀតត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ។

ក្រោយ​ពេល​កើតហេតុជនសង្ស័យរួមនិងវត្ថុតាងខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់៕

ទស្សនាវិដេអូ ព្រឹត្តិការណ៍ថតរូប ជាប្រវត្តិសាស្រ្ត ខួបលើកទី២៥ ប្រាសាទអង្គរវត្ត ជាបេតិកភណ្ឌពិភពលោក



ស.ស.យ.ក និងអាជ្ញាធរអប្សរា នឹងបង្កើតព្រឹត្តិការណ៍ថតរូប ជាប្រវត្តិសាស្រ្តក្នុងខួបលើកទី២៥ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ

សហភាពសហព័ន្ធយុវជនកម្ពុជាបានសហការជាមួយអាជ្ញាធរអប្សរា បង្កើតព្រឹត្តិការណ៍ថតរូបជាប្រវត្តិសាស្រ្ត ដោយមានអ្នក ចូលរួមប្រមាណជាង៣០០០នាក់ ក្នុងនាមជាមហាគ្រួសារ ខ្មែរតែមួយ នៅប្រាសាទអង្គរវត្ត ដើម្បីចូលរួមអបអរសាទរ ខួបលើកទី២៥ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០១៧)។

ប្រទេសកម្ពុជា បានដាក់បញ្ជូនសម្បត្តិវប្បធម៌ទាំងរូបី និងអរូបី សរុបចំនួន៧ហើយ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងនោះរួមមាន៖
១៖ តំបន់អង្គរវត្ត (សម្បត្តិវប្បធម៌រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
២៖ របាំព្រះរាជទ្រព្យ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។
៣៖ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។
៤៖ ប្រាសាទព្រះវិហារ (រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
៥៖ ល្បែងទាញព្រ័ត្រ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៥។
៦៖ ចាប៉ីដងវែង (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
៧៖ ប្រាសាទសំបូរព្រៃគុក (រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៧៕

ទស្សនាវិដេអូខាងក្រោម ៖


លួងលោមដឹក​យក​ទៅ​រួម​ភេទ​រយៈ​ពេល​៤​ថ្ងៃ ទើប​សំរេចប្រាប់​ម្ដាយ​ឲ្យដឹង

ខេត្តពោធ៍សាត់ ៖ ស្រ្តីម្នាក់ត្រូវបានប្រុសព្រាន លួងលោមដឹក​យក​ទៅ​រួម​ភេទ​រយៈ​ពេល​៤​ថ្ងៃ ទើប​ប្រាប់​ម្ដាយ​ដឹង ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​នគរបា​ល មូល​​ដ្ឋាន​ចោទ ពីបទរំលោភ បាន​សម្រេច ។ ការ​ដាក់​បណ្ដឹង​នេះធ្វើ​ឡើង​កាល​​ពី​វេលា​ម៉ោង​ជាង ៣​រសៀល​ថ្ងៃ​អាទិត្យ ទី៧រោច ខែមិគសិរ នព្វស័ក ពស២៥៦១ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ​២០​១៧ នៅ​រដ្ឋ​បាល​មូល​ដ្ឋាន​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ។

ជន​រងគ្រោះ​ជា​ម្ចាស់​បណ្តឹង​មាន​ឈ្មោះ ផេង ចរិយា អាយុ​២៦​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​ឱម៉ាល់ ស​ង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ចំនែក​ឯ​ជន​ស​ង្ស័យ​ឈ្មោះ សាន រស់នៅភូមិតាកុយ សង្កា​ត់​ព្រៃញី ក្រុងពោធិ៍សាត់ ។

យោង​តាម​ពាក្យ​បណ្ដឹង​នោះ​លោក​នាយ​ប៉ុស្ត៍​និយាយ​ថា កាល​វេលា​ម៉ោង​ជាង​៨​ព្រឹក​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​លួង​លោម​នាង​យក​ទៅ​រំលោភ​នៅ​ត្រង់​ចំនុច​វត្ត​មនី​រត​រាម ក្នុង​ភូមិ​ឆ្លង​កាត់ សង្កាត់រលាប​រហូត​សម្រេច ។ 

លោក​បន្ត​ថា ក្រោយ​ពេល​ទទួល​ពាក្យ​បណ្ដឹង​រួច សមត្ថកិច្ច​បាន​ចាប់​ផ្តើម​ស្រាវ​ជ្រាវ​រក​ជន​សង្ស័​យ​តែជន​សង្ស័យ​បាន​ដឹង​ខ្លួន​មុន​ក៏​រត់​គេច​ខ្លួន​តែ​ម្តង ៕

កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យឆ្មក់ឡោមព័ទ្ធផ្លូវមុខផ្លូវក្រោយ ឃាត់ខ្លួនបានប្រុសស្រី ១៥នាក់ នៅសំណង់អាណាធិបតេយ្យ តំបន់វាលខ្សាច់ ផ្លូវ៦០ម៉ែត្រ


រាជធានីភ្នំពេញ ៖ ក្រោមការចង្អុលបង្ហាញ និងបញ្ជារផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ កម្លាំងចម្រុះគណ:បញ្ជាការឯកភាព ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ដោយមានការចូលរួមពីកម្លាំង នគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉េង វិមានដារ៉ា អធិការរងខណ្ឌមានជ័យ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ដឹកនាំដោយលោក ឡាក់ ស៉ីដេត មេបញ្ជការរងអាវុធហត្ថខណ្ឌ និងកម្លាំងប្រជាការពារ សង្កាត់-ខណ្ឌ សរុបប្រមាណជិត១០០នាក់ និងមានការឯកភាព ពីលោកស្រី​ ស៉ឺ វណ្ណី ព្រះរាជអាជ្ញាររង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើរដ្ឋបាលនៅចំណុចសំណង់ អាណាធិបតេយ្យ តំបន់វាលខ្សាច់ ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ។

ក្នុងការចុះរដ្ឋបាលត្រួតពិនិត្យ នៅចំណុចខាងលើ កម្លាំងយើងបានធ្វើការរុះរើរ ផ្ទះឈើតូចៗ៣ខ្នង រួមទាំងទូហ្គេម៥គ្រឿង ទូបាញ់ត្រី១គ្រឿង ត្រូវវាយកម្ទេចចោលនៅហ្នឹងកន្លែងភ្លាមៗ ក្រោយរកឃើញថាមានពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

លោក ឌី រ័ត្នខេមរុណ បានមានប្រសាសន៍អោយដឹងថា ដោយយល់ឃើញថាលំនៅឋាន ទាំង៣ដែលត្រូវរុះរើរ ជាទីតាំងបណ្តុំទៅដោយការប្រើប្រាស់ ក៏ដូចជា ជាកន្លែងដែលមានប្រមូលម្តុំទៅដោយការជួញដូរគ្រឿងញៀន យ៉ាងខ្លាំងក្លានោះ កម្លាំងអាជ្ញាធរចម្រុះ ដោយមានការឯកភាពពីថ្នាក់លើ សម្រេចវាយកម្ទេចលំនៅឋានទាំង៣ខ្នងតូចៗនេះចោលតែម្តង ។ ស្របពេលជាមួយគ្នានោះ កម្លាំងអាជ្ញាធរបានរកឃើញទូហ្គេម៥គ្រឿង ដែលលាក់ទុកនៅក្នុងលំនៅឋានក្បែរនោះ ក៏ធ្វើការដកហូតយកមកវាយកម្ទេចចោលនៅហ្នឹងកន្លែងតែម្តង ។

លោកអភិបាលរងបន្ថែមថា សំណង់លំនៅឋានតូចៗជាច្រើននៅចំណុចខាងលើ សុទ្ធសឹងជាសំណង់សង់ឡើងពីឈើប្រក់សង្ក័សី ហើយក៏ជាប្រភេទសំណង់អាណាធិបតេយ្យ ពោលគ្មានច្បាប់ទម្លាប់អ្វីទាំងអស់ ដូច្នេះហើយប្រសិនបើទីតាំងណាមួយដែលមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ ពិសេសការយកទីតាំងធ្វើជាកន្លែងប្រព្រឹត្តិបទល្មើសផ្សេងៗ ប៉ះពាល់ដល់សង្គមពលរដ្ឋ ក៏ដូចជាសង្គមជាតិនោះ អាជ្ញាធរនឹងធ្វើការរុះរើរទីតាំងនោះចោល ហើយនឹងមិនបន្តអនុញ្ញាត្តិអោយមានជាសំណង់សាងសង់ថ្មីលើផ្ទៃដីចាស់បានទៀតជាដាច់ខាត ។

សូមបញ្ជាក់ថា ក្នុងការចុះរដ្ឋបាលតំបន់វាលខ្សាច់ខាងលើនេះ កម្លាំងអាជ្ញាធរចម្រុះ បានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី១៥នាក់ ពាក់ព័ន្ធនឹងបទល្មើលគ្រឿងញៀន រួមទាំងធ្វើការដកហូតនូវវត្ថុតាងគ្រឿងញៀនមួយចំនួនផងដែរ ។
គួររំលឹកថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះកន្លងទៅកម្លាំងអាជ្ញាធរចម្រុះ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ធ្លាប់បានចុះវាយរុះរើរលំនៅឋានតូចៗ ចំនួន៦ខ្នងផ្ទះនៅតំបន់ខាងលើម្តងរួចមកហើយ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ។

ជាចុងក្រោយលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណ​:បញ្ជាការឯកភាពខណ្ឌមានជ័យ សូមស្នើរដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ ដែលជាចំណុចស្នូល នៃការបង្កើតអោយ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យនេះផងដែរ៕៚


ពិភពចែករំលែក