ធំក្លិនថ្នាំ កម្មករ​កម្មការិនី ជិត១០០នាក់ ដួលសន្លប់ នៅស្រុកបាទី!


[ពិភពចែករំលែក - World Share]
ខេត្តតាកែវ៖ កាលពីព្រឹកថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៧ មានកម្មករកម្មការិនីរោងចក្រ ប្រមាណជិត ១០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយសារតែពុលក្លិនថ្នាំនៅក្នុងរោងចក្រ។

លោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទីបានអោយដឹងថា នៅវេលាម៉ោង ជាង១០ព្រឹកថ្ងៃទី ០៦ ធ្នូ ២០១៧នេះ មានកម្មកររោងចក្រកម្មកររោងចក្រជិត១០០នាក់ ដួលសន្លប់ ត្រូវបានដឹក យកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកនិងតាមគ្លីនិកនិង មណ្ឌលសុខភាពឃុំ ។
ដោយករណីមានកម្មករ កម្មការិនីដួលសន្លប់នេះគឺបណ្តាលមកពីពុលក្លិនថ្នាំ នៅក្នុងរោងចក្រ ធ្វើអោយកម្មករជាច្រើននាក់បានដួលសន្លប់ជាបន្តបន្ទាប់ នៅក្នុងរោងចក្រដេឌី តូយូស៊ីម៉ា ដែលមានទីតាំងស្ថិតនៅភូមិឃ្លាំងមឿង ឃុំពុតសរ ស្រុកបាទី ខេត្តតាកែវ ។
លោកអធិការបានបន្តថា ករណីនេះដែរសមត្ថកិច្ចកំពុងញាប់ដៃញប់ជើងក្នុងការនាំយកជនរងគ្រោះ ដែលដួលសន្លប់នៅក្នុងរោងចក្រ មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកហើយ ។ កម្មករ កម្មការីនីជិត ១០០នាក់បាន ដួលសន្លប់ហើយត្រូវសមត្ថកិច្ចហៅរថយន្តរបស់មន្ទីពេទ្យបង្អែកស្រុក មក ដឹកយកមកសង្គ្រោះនៅតាមមន្ទីរពេទ្យបង្អែកស្រុក និងនៅតាមគ្លីនិកនិងមណ្ឌលសុខភាពឃុំ លោកអធិការនគរបាលស្រុកបានបន្តទៀតថាករណីកម្មករដួលសន្លប់នេះគឺបណ្តាលមកពីពុលក្លិននៅក្នុងរោងចក្រជាច្រើនថ្ងែមកហើយចំណែកខាងថៅកែរោងចក្រវិញមិនបានយកចិត្តទុកដាក់នៅពេលដែលកម្មករកម្មការិនីនៅក្នុងរោចក្រប្រាប់ឡើយទុករហូតដល់មានការដួលសន្លប់នេះកើតឡើងទាល់តែបាន ធ្វើអោយកម្មករជាច្រើននាក់បានដួលសន្លប់ជាបន្តបន្ទាប់៕

ចូលរួមទាំងអស់គ្នា! បញ្ឈប់ការចត និងយកចិញ្ចើមផ្លូវធ្វើជាចំណតយានយន្ត ទើបអាចរំដោះចរាចរណ៍បាន!


រាជធានីភ្នំពេញ ៖ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ ជាកត្តាសំខាន់ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ លើកកម្ពស់កិត្តិយសជាតិ និងកាត់បន្ថយបានភាពអនាធិបតេយ្យតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ន បញ្ហាមួយនេះ កំពុងបង្កផលលំបាក និងបញ្ហាមួយចំនួនដល់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីជាបេះដូងរបស់ប្រទេសកម្ពុជា។
បញ្ហាចរាចរណ៍នេះដែរ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បានរកឃើញថា ប្រជាពលរដ្ឋមួយចំនួនដែលជាម្ចាស់លំនៅដ្ឋាន ម្ចាស់សហគ្រាស ម្ចាស់ហាង ម្ចាស់អាជីវកម្ម មន្ទីរពេទ្យ សាលារៀន ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជនផ្សេងទៀត បាន និងកំពុងប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវ ដោយបំពានច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសបំពានលើច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពីផ្លូវថ្នល់ ច្បាប់ និងបទដ្ឋានគតិយុត្តដែលអនុវត្តន៍ក្នុងវិស័យនគរូបនីយកម្ម និងសំណង់។
បើតាមអាជ្ញាធរក្រុងភ្នំពេញ អំពើរំលោភបំពានទាំងនេះ បង្កឲ្យមានការកកស្ទះចរាចរណ៍ និងជះឥទ្ធិពលអវិជ្ជមានដល់សណ្ដាប់ធ្នាប់សាធារណៈ និងសោភណភាពរាជធានីភ្នំពេញ។ អំពើរំលោភបំពានទាំងនោះ មានជាអាទិ៍ ការយកទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាផ្លូវធ្វើជាចំណតយានជំនិះ ការតសំយ៉ាប ការហ៊ុំព័ទ្ធយកចិញ្ចើមផ្លូវ ការយកផ្លូវថ្មើរជើង ឬចិញ្ចើមផ្លូវធ្វើទីតាំងការដ្ឋានទុកដាក់សម្ភារៈ ឬដាក់តាំងបង្ហាញទំនិញ ឬប្រកបអាជីវកម្មផ្សេងៗជាលក្ខណៈ​ឯកជនជាដើម។
ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរក្រុងភ្នំពេញ បានសម្រេចជ្រើសរើសយកផ្លូវសំខាន់ៗ ចំនួន១១ខ្សែ ធ្វើជាអាទិភាពគំរូ សម្រាប់អនុវត្តវិធានការដោះស្រាយចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ មុននឹងបន្តអនុវត្តន៍ចំពោះបណ្ដាទីតាំងផ្សេងៗទៀត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ផ្លូវអាទិភាពគំរូទាំង១១ រួមមាន ១- មហាវិថីសហព័ន្ធរុស្ស៊ី ២- មហាវិថីព្រះមុនីវង្ស ៣- មហាវិថីកម្ពុជាក្រោម ៤- មហាវិថីម៉ៅសេទុង ៥- មហាវិថីព្រះសីហនុ និងមហាវិថីនេរុហ៍ ៦- មហាវិថីព្រះនរោត្តម ៧- មហាវិថីសម្ដេចមុនីរ៉េត ៨- ផ្លូវឧកញ៉ាទេពផន ៩- មហាវិថីហ្សាលឌឺហ្គោល ១០- មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) និងផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) និង១១- តិរវិថីព្រះស៊ីសុវត្ថិ។
ដើម្បីឲ្យសណ្ដាប់ធ្នាប់តាមដងផ្លូវ និងចរាចរណ៍បានល្អប្រសើរ អាជ្ញាធរសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គណៈបញ្ជាការគ្រប់ខណ្ឌ និងកងកម្លាំងមានសមត្ថកិច្ច ចូលរួមអនុវត្តន៍តាមសេចក្ដីណែនាំរបស់រដ្ឋបាលសាលារាជធានីចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
សូមទស្សនាខ្សែវិដេអូអប់រំអំពីបញ្ហាចរាចរណ៍ និងការរំលោភបំពានផ្លូវសាធារណៈ ដែលផលិតដោយសាលារាជធានីភ្នំពេញ ដូចខាងក្រោម៕

ផ្អើល! នារីរូបស្រស់ស្អាត២នាក់ សម្រេចចិត្តភ្ជាប់ពាក្យ ដោយខ្វល់និងអ្នកដទៃគិតអ្វីនោះទេ សំខាន់ពួកគាត់រកសេចក្ដីសុខអោយខ្លួនគាត់ឃើញ!


[ពិភពចែករំលែក - World Share]
ហ្វេសប៊ុក៖ គូស្នេហ៍​ជា​ស្រី​ស្អាត​ដូចគ្នា​១​គូ បានកំពុង​ធ្វើ​ឲ្យ​ប្រុសៗ​មួយចំនួន មានការ​សោកស្តាយ​ជាខ្លាំង មិនគួរ​ណា​ពួកគេ សម្រេចចិត្ត​ជ្រើស​យក​គ្នាជាគូ​អនាគត​ ខុសពី​ស្ត្រី​ដទៃ​បែបនេះ​សោះ ហើយ​ពួកគេ​ទើបតែ​បាន​ភ្ជាប់ពាក្យ​នឹង​គ្នា ក្រោម​ការ​​ដឹងឮ​ពី​គ្រួសារ​ទាំងសងខាង និងមាន​ការចូលរួម​ពី​បណ្តា​បងប្អូន មិត្តភក្តិ​​ជាច្រើន ។​ ​

នេះបើ​យោង​តាម​​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Sok Saravdy បាន​ផុស​រូបភាព​ នៅក្នុង​ពិធី​ភ្ជាប់ពាក្យ​របស់​កូនកំលោះ កូនក្រមុំ ដែលមាន​ឈ្មោះ ជូ ភិ​ច្ច​រា និង ពេ​ជ ស្រី​ណុ​ច ដោយ​បានសរសេរ​ថា​៖ «នេះហើយជាសុភមង្គលរបស់ពួកគាត់ទាំងពីរ គឺមិនខ្វល់និងអ្នកដទៃគិតអ្វីនោះទេ សំខាន់ពួកគាត់រកសេចក្ដីសុខអោយខ្លួនគាត់ឃើញ ។

ជូនពរអោយស្រលាញ់គ្នានិងថែរក្សាគ្នាដល់ចាស់រាងៗខ្លួន 🎉🎉💐» នៅក្នុងការបង្ហោះរូបភាព និងសារខាងលើ ក៏មាន​មិត្តភក្តិ​របស់​អ្នក​ទាំង​ពីរបាន​ចូល​មក Comment ពាក្យ​ត្រេក​អ​រថា​៖ «​ទីបំផុត​ថ្ងៃ​ដែល​យើង​ឃើញ​ពួគម៉ាក​មាន​ក្ដី​សុខ​បានមក​ដល់​ហើយ សូមអោយ​ស្រលាញ់គ្នា​ឋិត​ឋេ​រ​យូរអង្វែង​រហូតដល់​ចាស់​កោង​ខ្នង នេះ​គឺជា​ការស្រលាញ់​ដែល​គេ​តែង​និយាយថា​មិន​ប្រកា​ន់វ​ណ្ណះ ពណ៍​សប្បុរ មាន​ក្រ ។​ល​។ កុំ​ភ្លេច​ហៅ​ស៊ីការ​ផង​» ។ 

«លែងខ្វល់ហើយឡូវមិនថាជាប្រុសឬស្រីទេអោយតែគេអាចផ្តល់សុភក្តមង្គលអោយខ្ញុំបានខ្ញុំនិងស្រលាញ់គេវិញភ្លាម» ក៏មាន​ហ្វេ​ន​ចូលរួម​ខ​មិន​លេងសើច​ផងដែរ​ថាៈ «​ខុស​ធម្មជាតិ​ហើយ តែ​ធ្វើ​ម៉េច ជា​និស្ស័យ​មនុស្ស តើ​បើ​ចង់បាន​កូន ពិបាក​ហើយ​» ។ 

«កុំខ្វល់ថាជាអ្វី សំខាន់គឺគេផ្តល់អោយយើងបាននៅអ្វីដែលយើងត្រូវកា មនុស្សប្រុសសម័យនេះមានច្រើនបែបណាស់ មានខ្លះរស់មានក្តីសុខដោយសាកុហកបោកប្រាស់មនុស្សស្រី ប្រុសខ្លះរស់បានដោយសាលុយស្រី មានបានដោយសាតោងកន្ទុយក្បិនមនុស្សស្រី ប្រុសខ្លះរស់ដោយមិនចេះអោយតម្លៃគ្រួសា ចឹងគុំខ្វល់ពីមាត់មនុស្សអី» ៕៚

ជនជាតិវៀតណាម៣នាក់ ជាប់ខ្នោះសមត្ថកិច្ច ពាក់ព័ន្ធថ្នាំញៀន


រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលជំនាញខណ្ឌ និងប៉ុស្តិ៍ បានចុះបង្ក្រាបជាក់ស្តែង ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យ៣នាក់ កាលពីរសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ៥ ក្រុម១ ភូមិក សង្កាត់ច្រាំងចំរេះ២។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១.ឈ្មោះ ចាន់ ហុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម (ជួញដូរ) ទី២.ឈ្មោះ ង្វៀង យាំងម៉េវ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម (ប្រើប្រាស់) និងទី៣.ឈ្មោះ ង្វៀង យាំងសឺ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម(ប្រើប្រាស់)។ ជនសង្ស័យទាំង៣នាក់នេះ មានទីលំនៅផ្ទះគ្មានលេខ ក្រុម១ ភូមិ.ក សង្កាត់ច្រាំងចំរេះ២។ 

ជាមួយការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា៣កញ្ចប់ និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។ 

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

Update | អគ្គិភ័យដែលឆាបផ្ទះប្រជាពលរដ្ឋ នៅម្ដុំអ្នកតាចិន ក្រុងតាខ្មៅ បានរលត់ទៅវិញហើយ មូលហេតុមកពីឆ្លងចរន្ដអគ្គិសនី ប្រើឡានទឹកអស់១២គ្រឿង ជួយបាញ់ពន្លត់


[ពិភពចែករំលែក-World Share]
ខេត្តកណ្ដាល ៖  អគ្គិភ័យដែលបានឆាបឆេះផ្ទះ ប្រជាពលរដ្ឋ២ល្វែងនៅម្ដុំអ្នកតាចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល បានរលត់ទៅវិញជាស្ថាពរហើយ​ នៅវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយមូលហេតុមកពី​ឆ្លងចរន្ដអគ្គិសនី។

នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកវរសេនីយ៍ឯក តោ សឿត បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះគ្រោះអគ្គិភ័យនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថផងដែរ។

នាយការិយាល័យរូបនេះបញ្ជាក់ថា ក្នុងគ្រោះអគ្គិភ័យ នេះកម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ អស់ចំនួន១២គ្រឿង ដោយពីស្នងការនគរបាលខេត្ត ៤គ្រឿង, បញ្ជាការដ្ឋានអង្គរក្ស២គ្រឿង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៦គ្រឿងផងដែរ។ 

ដោយឡែកសម្រាប់មូលហេតុ ដែលបណ្ដាល ឲ្យមានគ្រោះថ្នាក់មួយនេះ គឺជំហានដំបូងសមត្ថកិច្ច របស់លោកសន្និដ្ឋានថា បណ្ដាលមកពី ឆ្លងចរន្ដអគ្គិសនី។

បើតាមលោកវរសេនីយ៍ឯក តោ សឿត ផ្ទះដែលរងគ្រោះ ថ្នាក់អគ្គិភ័យនេះ គឺមានលក់ទូរស័ព្ទ, លក់ខោអាវ និងប៉ះកង់រថយន្ដ ដែលរងការខូតខាត អស់ទ្រព្យសម្បត្ដិមួយចំនួនធំផងដែរ។ ម្ចាស់ទី១៖ ឈ្មោះ ឃឹម សុភឹម អាយុ៧០ឆ្នាំ​ ក្រុមប្រឹក្សាសង្កាត់តាខ្មៅ។ ទី២៖ ឈ្មោះ ហម សុិនណា ស្រី៦០ អាជីវករជាផ្ទះផ្តើមឆេះទំហំ នៃការខូចខាតប្រហែល ១២ម៉ឺនដុល្លារ ការឆាបឆេះនេះបណ្តាលមកពីផ្ទុះឌុយដោតឆ្នាំងបាយ៕៚