ការពិតអញ្ចឹងទេ ៖ ម៉ាដូណា សុខចិត្តឲ្យគេរិះគន់ ក្នុងបំណងអប់រំប៉ុណ្ណោះ ………(មានវីដេអូ)

[ពិភពចែករំលែក-World Share]
វីដេអូដែលមានការឈ្លោះប្រកែកគ្នាព្រោះមានបុរសម្នាក់បានលួចថតវីដេអូ តារាកំប្លែង ម៉ាដូណា និងគ្នីគ្នា ប៉ុន្មាននាក់ទៀតដែលកំពុងហូបចុកលើទឹកជ្រោះ ហើយក៏បានពង្រាយសម្រាមពាសវាលពាសកាលចូលទៅទឹកជ្រោះដែលកំពុងតែហូរផងដែរ។ វីដេអូនេះត្រូវបានបណ្ដាអ្នកនិយមលេងអ៊ីនធឺណិតចែកចាយគ្នា និងមានការរិះគន់ ជេរប្រទិច ម៉ាដូណា យ៉ាងខ្លាំងដល់ថ្នាក់លោក មិនហ៊ានសូម្បីតែដើរចេញពីផ្ទះ ដែលគេបានចោទលោក ថាជាតារាម្នាក់ដែលមានគំរូមិនល្អ។

មុននេះបន្តិចលោក ម៉ាដូណា បានបង្ហោះវីដេអូព្រមទាំងធ្វើការបកស្រាយអំពីបញ្ហា ដែលពុកម៉ែ បងប្អូនបានយល់ច្រលំ ថានេះ គ្រាន់តែជាការសម្ដែងប៉ុណ្ណោះទេ ដោយវីដេអូនេះលោក បានរួមគ្នាធ្វើឡើង ដើម្បីប្រជាជនយើងងាកមកមានការចាប់អារម្មណ៍ចំពោះបរិស្ថាន និងចេះថែរក្សាបរិស្ថាននៅជុំវិញខ្លួនរបស់យើង។​ ដោយលោក ម៉ាដូណា បានបង្ហោះសារថា  ”នេះជាការបកស្រាយរបស់ខ្ញុំ ប្រសិនពុកម៉ែបងប្អូនពេញចិត្តសូមជួយលើកទឹកចិត្តដោយការ like នឹង shares អោយបានច្រើនដូចវីដេអូដំបូងផងដែរ ដោយក្តីគោរពពីខ្ញុំ”៕

សូមមើលវីដេអូខាងក្រោម៖


បើយោងតាមគណនីយហ្វេសប៊ុករបស់លោក គឹម សួ បានអះអាងថា«សង្ឃឹម ថាពុកម៉ែបងប្អូនក្រោយពីបានទស្សនាវីដេអូមួយនេះហើយ ពុកម៉ែបងប្អូននឹងយល់ អំពីអត្ថន័យ នូវអ្វីដែលពួកយើងកំពុងតែបង្ហាញ។ លោក គឹម សួ ដែលល្បីខាងបង្កើតវីដូឃ្លីបអប់រំសង្គម ជាងជាការងារតារាសម្តែងភាពយន្ត លោក ក៏ពោលថា សូមស្ងើចសរសើរហើយ ហើយក៏សូមអរគុណ ចំពោះការលះបង់របស់ ម៉ា ដូណា កញ្ញា ម៉ា នីកា និងលោក លាង ឧត្តម្ភ ទ្រី ណុប ភ័ណ សុខរ៉ា ។ ជាមួយគ្នានោះ លោក គឹម សួ ក៏បានបញ្ជាក់នៅក្នុងសារដដែលនោះថា «ការលះបង់របស់អ្នកទាំងអស់គ្នាពិតជាមានតម្លៃខ្លាំងណាស់ ដឹងទេថា ការលះបង់របស់អ្នកទាំងអស់គ្នាអាចធ្វើឲ្យប្រជាជនយើងងាកមកមានការចាប់អារម្មណ៍ចំពោះបរិស្ថានយ៉ាងខ្លាំង។ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានស្គាល់អ្នកទាំងអស់គ្នា»។
និងខាង​ក្រោម​នេះ​ជា​វីដេអូ​៤​ឃ្លីប​ដែលជា​កំណាត់​នៃ​ចំនុច​អាក្រក់​ដើម្បី​ឲ្យ​មាន​ការ​រិះគន់​ជាមុន
គួរ​យល់​ថា រមនីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​របស់​ខ្មែរ ដែល​ជា​កេរ​​ដំណែល​របស់​បុព្វបុរស​យើង ជា​ទី​ឋាន​លំហែ​កាយ លំហែ​អារម្មណ៍ ដ៏​គួរ​ឲ្យ​ជាប់​ចិត្ត។ យើង​អាច​គយគន់​មើល​ទេសភាព​ព្រៃព្រឹក្សា បព្វតា អូរ ជ្រោះ ប្រាសាទ​នានា ​គួរ​ជាទី​រីរាយ ធ្វើ​ឲ្យបាត់​ភាព​តានតឹង ឬ​កង្វល់​ផ្សេង​ៗ​ផង។ តែ​ផ្ទុយ​ទៅ​វិញ បើ​ទី​ដែល​ស្រស់​ស្អាត​នោះ​បែរ​ជា​មាន​សំរាម​ កខ្វក់ ក្លិន​ស្អុយ ឆ្អេះ​ឆ្អាប គរ​ជា​គំនរ ឬ អណ្ដែត​ត្រៀបត្រា លើ​ផ្ទៃ​ទឹក​នោះ វា​នឹង​ប្រែក្លាយ​ទី​នោះ​ទៅ​ជា​កន្លែង​ដែល​គួរឲ្យ​ខ្ពើម​រអើម លែង​ជា​ទី​រីក​រាយ​នៃ​ជន​ផង​ទាំង​ឡាយ​ទៀត​ហើយ។​ នោះ​ក៏​ដោយសារ​តែ​ជន​មួយ​ចំនួន​តូច​ដែល​ពុំ​មាន​របៀប​រៀបរយ ខ្វះ​សុជីវធម៌ និង​ខ្វះ​អនាម័យ មិន​បាន​យល់​ដឹង​ពី​បរិស្ថាន និង​សម្បត្តិ​សាធារណៈ ទៅ​លេង​ហើយ ចេះ​ស្រឡាញ់ ចេះ​សរសើរ​ថា​ស្អាត​ដែរ តែ​មិន​ចេះ​ថែ​រក្សា​ភាព​ស្អាត​នោះ បែរ​ជា​បង្ក​ឲ្យ​មាន​ភាព​ហ្មងសៅ​ទៅ​វិញ៕

ដំណឹងបន្ទាន់លោកតា ផ្លុងមឿក សិល្បករជើងចាស់ ផ្នែកអាយ៉ៃ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ កាល់ម៉ែត្រ


[ពិភពចែករំលែក-World Share]
នៅមុននេះបន្តិច លោកតា ផ្លុងមឿក សិល្បករ ជើងចាស់  ផ្នែកអាយ៉ៃ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ កាល់ម៉ែត្រ ដោយជំងឺសួត និងខួរក្បាលស្វិត នេះបើយោង តាមគណនី Facebook ផ្ទាល់របស់តារាសម្តែងលោក អុឹម ជីវ៉ា បានឲ្យដឹងនៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះថា៖ សូមជំរាបជូនដំណឹងបន្ទាន់ នៅវេលាយប់នេះ តារាចំរៀង ផ្នែកអាយ៉ៃ វីរៈសិល្បករ លោកតា ផ្លុងមឿក កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយជំងឺសួត និងខួរក្បាលស្វិត ពេលនេះក្រុមគ្រួសារវីរៈសិល្បករ លោកតាផ្លុងមឿក កំពុងខ្វះខាតសូមអោយបងប្អូនសិល្បករ និងសប្បុរសជនទាំងអស់ជួយគាត់ដោយអនុគ្រោះផង ។


សូមទាក់ទងលេខទូរស័ព្ទកូនស្រីរបស់គាត់ 012917148

គួរបញ្ជាក់ផងដែលថា ជីវភាពរបស់សិល្បករជើងចាស់ ផ្នែកអាយ៉ៃរូបនេះ ពិតជាមានការលំបាកខ្លាំង កន្លងមកក៏មានការជួយជាជំនួយពីសំណាក់សិល្បករ សិល្បការនី ផ្សេងៗផងដែល។

សូមបញ្ជាក់ដែរថា កាលពីប៉ុន្មានខែមុនភរិយា របស់លោកតា បានទទួលមរណៈភាព ដោយសារជំងឺទឹកនោមផ្អែម និងលើសឈាម រកថវិកាធ្វើបុុណ្យសឹងពុំមាន៕


[ពិភពចែករំលែក-World Share]

ថ្ងៃនេះ ជប៉ុន ឱ្យកម្ពុជា ៣៥លានដុល្លារ ធ្វើស្ពាន និងកន្លែងទឹកលិច​




[ពិភពចែករំលែក-World Share] 
រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងការបរទេស បានឲ្យដឹងនៅថ្ងៃទី០២ តុលា ២០១៧នេះថា នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ​ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហូរីណូអ៉ីជី ហ៉ីដេហ៉ីសារ (HORINOCHI Hidehisa) ឯកអគ្គរាជទូត ជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិត ប្ដូរសារ និងកំណត់នៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទាន ឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣៩៤២លានយ៉ន ស្មើរនឹងប្រមាណ ៣៥លានដុល្លារ(អាមេរិក) ដើម្បី​​អនុវត្ត​គម្រោង​សាងសង់ ស្ពាន​បន្ទាន់ នៅក្នុង​តំបន់​ដែលរង​គ្រោះដោយ​សារទឹក​ជំនន់​។

​បើតាម​សេចក្ដី​ប្រកាស​របស់ក្រសួង​ការបរទេស ​គម្រោង​ខាង​លើ នឹង​ធ្វើ​ស្ពាន​ចំនួន​៥​នៅ​ខេត្ត​ក្រចេះ ​និង​ស្ពាន​២​ទៀត នៅ​ខេត្ត​ព្រៃ​វែង ​ដែល​នឹងត្រូវសាងសង់  សម្រាប់ជំនួស​ឲ្យ​ស្ពាន​ដែលកំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន​។

ចាប់តាំងពី​ខែ មេសា ឆ្នាំ២០១៧ កម្ពុជា​ ​បានទទួល​ជំនួយ ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ជប៉ុន​ប្រហែល ២៤៩លានដុល្លារអាមេរិក​ ​ក្នុងនោះ​រួមមាន​ ​ហិរញ្ញប្បទាន​ឥតសំណង​ប្រមាណ ៤០លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ ​និង​ការពារ​ទឹកជំនន់​ ​ព្រមទាំង​កែលម្អ​ប្រព័ន្ធ​លូបង្ហូរ​ទឹក នៅ​រាជធានី​ភ្នំពេញ​ និង​កម្ចីសម្បទាន​ដែលមាន​ទឹកប្រាក់ ​ប្រមាណ​ ២០៩លាន​ដុល្លារ​អាមេរិក ​សម្រាប់​ការអភិវឌ្ឍ​ចំណត ផែកុង​តឺន័​រថ្មី​នៅ​ក្រុង​ព្រះសីហនុ​៕ 

ខណៈនេះអ្នកស្លាប់កើនឡើងជាង៥០នាក់ និងជាង២០០នាក់ រងរបួសនៅក្នុងករណីបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃនៅទីក្រុង Las Vegas អាមេរិក


[ពិភពចែករំលែក-World Share]
សហរដ្ឋអាមេរិក៖ យោងតាមសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយ Update មុននេះបន្តិចបានឲ្យដឹងថា ការបាញ់ប្រហារដ៏សាហាវព្រៃផ្សៃមួយបានកើតមានឡើងនៅ​ក្នុងការប្រគុំតន្ត្រី​ដ៏ធំមួយ ក្នុងទីក្រុង ឡាស វេហ្គាស (Las Vegas) ដីល្បីល្បាញ នៃរដ្ឋ​ណេវ៉ាដា (Nevada) ភាគខាងលិច​សហរដ្ឋ​អាមេរិក នៅពេលនេះមានមនុស្សស្លាប់កើនឡើង រហូតដល់ទៅជាង៥០នាក់ និងរបួសជាង២០០នាក់ផ្សេងទៀត។

ប៉ូលិសអាមេរិកអះអាងថា ជនសង្ស័យត្រូវបានកំណត់មុខសញ្ញាហើយ ប៉ុន្តែពុំទាន់មានការបញ្ជាក់ថា វាជាអំពើភេរវកម្ម ឬក៏មិនមែននោះទេ។ ការអះអាង​ពីនាយករដ្ឋានប៉ូលិស​នៃទីក្រុង Las Vegas ជនសង្ស័យម្នាក់​បានស្លាប់ បន្ទាប់ពីបានបើក​ការបាញ់ប្រហារ​យ៉ាង​កម្រោល ទៅលើក្រុមមនុស្ស​យ៉ាងច្រើនកុះករ ដែលបាននាំគ្នា​ទៅចូលរួមក្នុង ពិធីបុណ្យប្រគុំតន្រ្តី​​ដ៏ធំមួយ ស្ថិតនៅក្បែរ​សណ្ឋាគារ-​កាស៊ីណូ ម៉ាន់ដាឡាយ បេយ (Mandalay Bay) នាវេលាយប់​ថ្ងៃអាទិត្យ (ពេលវេលានៅភាគខាងលិចសហរដ្ឋអាមេរិក)។

គួរបញ្ជាក់ថា ខណៈពេលនេះ​កម្លាំងប៉ូលិស​អាមេរិក កំពុងធ្វើការ​ស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុ នៅពីក្រោយហេតុការណ៍​បាញ់​ប្រហារ​ហ្វូងមនុស្ស​ម្នាដ៏សាហាវនេះ ដែលបានកើតឡើង​ចំយប់ថ្ងៃ​ចុងក្រោយ នៃពិធីបុណ្យប្រគុំ​តន្រ្តីមានឈ្មោះថា Route 91 Harvest ដែលមានរយៈ​ពេលសរុប ០៣ថ្ងៃ។ ព្រមពេល​ជាមួយគ្នា អ្នកដែលបាន​ទទួលរងរបួស​ទាំងប៉ុន្មាន ក៏ត្រូវបានបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បីជួយ​សង្រ្គោះ​ជីវិតផងដែរ៕




[ពិភពចែករំលែក-World Share]

ស្ពានជ្រោយចង្វារ(ចាស់)ត្រូវបានបិទចរាចរណ៍ហើយ សូមបងប្អូនធ្វើដំណើរតាមផ្លូវវាង ស្ពាន លី យ៉ុងផាត់ និងសាឡាងកំពង់ចម្លង ភ្នំពេញ-អារិយក្សត្រ សណ្ឋាគារសុខាភ្នំពេញ (ចុចមើលម៉ោងឆ្លងសាឡាងខាងក្រោម)៖

ជួយ Share បន្តឲ្យអ្នកផ្សេងបានដឹងផង!​!
សូមជូនដំណឹងបន្តដល់ប្រជាពលរដ្ឋដែលធ្វើរដំណើរឆ្លងកាត់ស្ពានជ្រោយចង្វាចាស់ ចាប់ពីថ្ងៃទី១ តុលា ២០១៧នេះ ស្ពានជ្រោយចង្វារ(ចាស់)នឹងត្រូវបានបិទ ជួសជុលរយៈពេលវែងរហូតដល់ខែមិថុនាឆ្នាំ២០១៩ ។​

ដូច្នេះសូមបងប្អូនធ្វើដំណើរ តាមផ្លូវវាង ដូចជា តាមស្ពាន លី យ៉ុងផាត់ នឹងតាមសាឡាងកំពង់ចម្លង ភ្នំពេញ-អារិយក្សត្រ សណ្ឋាគារសុខាភ្នំពេញ ។ 
(ប្រភពពី : Facebook)
#ចុចមើលរូបភាពកាលវិភាគម៉ោងឆ្លងសាឡាងខាងក្រោម៖


ពីភពចែករំលែក