ឡោមព័ទ្ធចាប់ជន បែកថ្នាំ អា.កសម្លាប់សាច់ថ្លៃឯង កាត់ប្រដាប់ភេទ រួចខ្វះភ្នែកទាំងសងខាង យ៉ាងព្រៃផ្សៃ (មានវិដេអូ)



រាជធានីភ្នំពេញ ៖ បេីយោង​តាម (Page Facebook) ទំព័រហ្វេសប៊ុកផ្លូវការរបស់ ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ Phnom Penh Gendarmerie បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​១​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៧ កម្លាំង​អន្តរាគមន៍​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សៀ ទី​ន បាន​ចុះ​បង្ក្រាប​ករណី​ឃាតកម្ម​ដ៏​សែន​ឃោរឃៅ​មួយ​បាន​ភ្លាម​ៗ នៅ​ចំណុច ផ្ទះ​គ្មាន​លេខ ក្រុម​៤ ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ដោយ​ជនសង្ស័យ បាន​ធ្វើ​សកម្មភាព​អាករ​សម្លាប់​សាច់ថ្លៃ​ខ្លួនឯង ព្រមទាំង​ខ្វេះ​ភ្នែក​ជន​រង​គ្រោះ​បោះចោល​បាត់​អស់​រក​ពុំ​ទាន់​ឃើញ ។

ជន​បង្ក​ឈ្មោះ សំ សំណាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ទើប​ចេញពី​គុក​ថ្មី​ៗ និង​ជា​មនុស្ស​ញៀន​ថ្នាំ​ជោគ​ជាំ ស្នាក់​នៅ​ចំនុច​កើតហេតុ​ខាងលើ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ សិទ្ធ ណា​ក់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​មុខរបរ​កម្មករ​សំណង់ ត្រូវជា​សាច់ថ្លៃ​ជន​បង្ក ស្នាក់​នៅ​ជាមួយ​គ្នា​។
ហេតុការណ៍​នេះ​កើតឡើង ផ្តើម​ចេញពី​ពួក​គេ​ផឹកស៊ី​ជាមួយ​គ្នា​នៅ​ក្រោមផ្ទះ ហើយ​ពេល​នោះ​ជន​រង​គ្រោះ​ក៏​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ រីឯ​ជន​បង្ក​ក៏​ស្រែក កុំអោយ​ឈ្លោះ​គ្នា ក៏​ក្លាយជា​ទំនាស់ រហូត​ឈាន​ដល់​ជន​បង្ក ទាញ​កាំបិត​ឆ្នៃ​អាករ​សំលាប់​ជន​រង​គ្រោះ និង​ខ្វេះ​គ្រាប់ភ្នែក​ទាំង​សងខាង​បោះចោល​អស់​តែ​ម្តង​។
បច្ចុប្បន្ន​ជន​បង្ក​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​ដើម្បី​ស៊ើបអង្កេត​បន្ត ចំណែក​សព​ជន​រង​គ្រោះ កំពុង​រង​ចាំ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​៕


ពិភពចែករំលែក

អាណិតណាស់! តារាលក់ឡេលាបស្បែកតាម Facebook និងBigo Live ដ៏សិចស៊ី «Love Riya» ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន (មានវិដេអូ)



ក្រុងតាខ្មៅ  ទីបំផុត លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល នៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នេះ សម្រេចបញ្ជូនតារាលក់ឡេលាបស្បែកតាម Facebook ជាមួយការបញ្ចេញរូបរាងកាយដ៏សិចស៊ី «Love Riya» ទៅឃុំខ្លួនដាក់ពន្ធនា គារបណ្តោះអាសន្នហើយ ដោយជាប់ពាក់ព័ន្ធការលក់ផលិតផលក្លែងក្លាយនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។ មន្ត្រីតុលាការ ថ្លែងថា ស្ត្រីដ៏ស៊ិចស៊ីរូបនេះ ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់បើកការស៊ើបសួរតាមមាត្រា១៧ និងមាត្រា៦៣ នៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព និងសេវា។ 
មាត្រា១៧នៃច្បាប់នេះចែងថា «ត្រូវបានហាមឃាត់ដាច់ខាតការក្លែងផលិតផលទំនិញដែលធ្វើជាកម្មវត្ថុពាណិជ្ជកម្មឬទុកសម្រាប់ធ្វើពាណិជ្ជកម្ម ដោយធ្វើការកែច្នៃផលិតផលទំនិញដោយរបៀបណាមួយ ដោយធ្វើការបញ្ចូលបន្ថែមការដកចេញ ឬប្តូរជំនួសនៃភាគណាមួយឬភាគទាំងមូលដែលពុំត្រូវបានអនុញ្ញាតឱ្យធ្វើដោយបទបញ្ញតិឬទម្លាប់ បើពុំមានបទបញ្ញតិឬដែលសមស្របទៅនឹងបទបញ្ញតិ»។ 
មាត្រា៦៣វិញចែងថា «ទោសនេះត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀលទៅ១០លានរៀល»
 នគរបាលនាយកដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៨ ខែសីហា នេះ បញ្ជូនតារាលក់ឡេលាបស្បែកតាម Facebook ជាមួយករណីលក់ផលិតផលក្លែងក្លាយនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។
លោក ទូច យុទ្ធា អនុប្រធានលេខាដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានប្រតិបត្តិការបង្រ្កាបផលិតផលក្លែងក្លាយ បានប្រាប់ Fresh News នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ថា ការបង្រ្កាបបានធ្វើឡើងនៅគេហដ្ឋានរបស់ស្រ្តីនេះផ្ទាល់តែម្តង ស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ស្រ្តីរូបនេះ មានឈ្មោះពិតថា ឆេង ស្រីរ័ត្ន។ លោក ទូច យុទ្ធា បានបញ្ជាក់ថា ការឃាត់ខ្លួនបានធ្វើឡើងបន្ទាប់ពីស្រ្តីរូប បានលក់ផលិតផលដែលគ្មានការចុះបញ្ជី ឬត្រួតពិនិត្យគុណភាពឲ្យបាន ច្បាស់លាស់ពីស្ថាប័នពាក់ព័ន្ធនោះឡើយ។ ជាពិសេសផលិតផលលេដែលស្រ្តីរូបនេះលក់ និងអះអាងថា ជួយឲ្យស្បែកស ក្នុងរយៈពេល៧ថ្ងៃនោះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។
ជាមួយការចុះឆែកឆេរនេះសមត្ថកិច្ចរកឃើញឡេ ដែលលាយដោយ «Love Riya» ជាច្រើន ហើយក៏បានរឹបអូសផងដែរ។ បើតាមលោក ទូច យុទ្ធា ផលិតផលជាវត្ថុតាង និងសារធាតុផ្សំដែលដកហូតមានចំនួនសរុបប្រហែល ១,៣៧០គីឡូក្រាម។ លោក ទូច យុទ្ធា បានបញ្ជាក់ថា ស្រ្តីរូបនេះត្រូវបានឃាត់ខ្លួនយកទៅសួរនាំ ហើយបើពិនិត្យឃើញមានករណីធ្ងន់ធ្ងរនឹងកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់តុលាការ។
សូមបញ្ជាក់ថា «Love Riya» គឺជាតារា Facebook ដ៏ល្បីមួយរូបផងដែរ ដោយសារតែស្រ្តីរូបនេះតែងតែផ្សាយផ្ទាល់តាមទំព័រ Facebook ជាមួយការបញ្ចេញរូបរាងដ៏ស៊ិចស៊ីរបស់នាង និងផ្សព្វផ្សាយលក់ផលិតផលលេលាបស្បែក៕
រូបភាពពី Facebook
ទាំងស្រុងពី Fresh News