ឃាតកម្មផ្អើលទាំងព្រឹក បុរសម្នាក់ត្រូវគេអារ.កសម្លាប់ ក្នុងផ្ទះឈើទុកចោលមួយកន្លែង នៅភូមិព្រៃទា សង្កាត់ស្ទឹងមានជ័យ (មានវិដេអូ)

➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងផ្ទះឈើទុកចោលមួយកន្លែង ស្ថិតនៅក្នុងភូមិព្រែកទាល់ ក្នុងសង្កាត់ ស្ទឹងមានជ័យ ដោយបុរសម្នាក់ត្រូវជនល្មើសអារ.កសម្លាប់ចោល ទាំងមិនដឹងមូលហេតុ។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលទៅយកព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយទទួលដំណឹងថាមានយុវជនម្នាក់ ត្រូវគេអារ.កសម្លាប់នៅលើផ្ទះនោះ ប្រជាពលរដ្ឋជាច្រើននាក់ បានមកចោមរោមមើល ហើយសមត្ថកិច្ចក៏ចុះមកដល់កន្លែងកើតហេតុផងដែរ ដើម្បីធ្វើការពិនិត្យស្រាវជ្រាវស្វែងរកភស្តុតាងចាប់ជនល្មើស។
យ៉ាងណាគេមិនទាន់ដឹងមូលហេតុនៃការសម្លាប់យុវជនម្នាក់នេះនោះទេ ថាតើមកពីរឿងគុំនំ ឬបញ្ហាអ្វីផ្សេង?។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ប៉ែន រ៉ាដូ អាយុ២៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ៕


ប្រភពពី Fresh News 

"ការវាយសំពង ដោយទារុណ្ឌ ពីម្ចាស់ទ្រព្យ គឺបង្កការវាយដំមានពិរុទ្ឋភាព ក្នុងបទល្មើសព្រហ្មទណ្ឌ័ជាក់ស្តែងយ៉ាងប្រាកដ" នគរបាលក្រុងបាត់ដំបង នឹងចាត់វិធានការ ដេីម្បីស្វែងរកយុត្តិធម៍!



ប្រទេសមានច្បាប់ ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្រ្តីវ័យចំណាស់ម្នាក់ត្រូវបានគេសង្ស័យថា (លួចទ្រព្យសម្បត្តិអ្នកដទៃ) នៅក្នុងបរិវេណផ្សារ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ ដំបង ខេត្តបាត់ដំបង។
ទិដ្ឋភាពនៃការវាយសំពង ដោយទារុណ្ឌ ពីម្ចាស់ទ្រព្យបានទទួលរងនូវព្យសនកម្មយ៉ាងជាក់ស្តែងតាមរយៈរូបភាពវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម សកម្មភាពបែបនេះតម្រូវឲ្យអ្នកបង្កការវាយដំមានពិរុទ្ឋភាពក្នុងបទល្មើសព្រហ្មទណ្ឌ័ជាក់ស្តែងយ៉ាងប្រាកដ

មកដល់ ពេលនេះ នគរបាលក្រុងបាត់ដំបងកំពុងចាត់ វិធានការ ស្រាវជ្រាវរកការពិតហើយ សង្ឃឹមថាយុត្តិធម៌ពិតជា មានសម្រាប់មនុស្សទូទៅក្នុងប្រទេសដែលមានច្បាប់។ ខណៈនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានឲ្យបានជ្រាបថា ក្នុងករណីលោក លោកស្រី បង្កនូវបទល្មើសណាមួយដែលមានចែងក្នុងច្បាប់ជាធរមាន នោះលោក លោកស្រីគប្បីទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាក់ជាពុំខាន ៕
រូបភាពFB ក្រុមការងារប្រតិកម្មរហ័ស By kosal!

រាស្រ្តថ្នាំងថ្នាក់ជាថ្មីម្តងទៀត រឿងអជ្ញាធរ មិនអើពើ ថ្លៃផ្ញើរម៉ូតូ ឡាន នៅតាមផ្សារ

យោងតាមគណនីហ្វេសប៊ុក ឈ្មោះ Love SE បានបង្ហោះសារ និងរូបភាព កាលពីថ្ងៃត្រង់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នេះ ដោយរូបគាត់បានផ្ញើរឡាននៅចំណតផ្សារធំថ្មី ពេលគាត់ត្រឡប់មកយកឡានវិញ គាត់ក៏ហុច លុយថ្លៃផ្ញើរឡានទៅតាមតម្លៃដែលគេដាក់នៅលើបដាផ្សព្វផ្សាយ គឺថ្លៃផ្ញើរឡានមួយលើក ៥០០រៀល ស្រាប់តែសន្តិសុខនៅចំណតឡាន បានហុចលុយឲ្យវិញ ហើយនិយាយថា ទាំងមុខខឹងថា មិនបាច់ទេ។ សូមអាន​ការរៀបរាប់របស់លោក Love SE ដែលបានសរសេរទាំងសុ្រងថា​៖ ក្តៅៗ នៅផ្សារថ្មី ដាក់ផ្លាករថយន្តៈ ៥០០៛ 
ពេលខ្ញុំចេញមកវិញហុចអោយអ្នកយកលុយឡាន៥០០៛ ស្រាប់តែពេលនោះគេបោះអោយវិញ គេថា “មិនបាច់ទេ(មុខខឹង)” ខ្ញុំក៏មិនតបហើយចេញមកចង់ប្រាប់បងៗនៅកនែ្លងយកលុយ និងថា “បើគេមិនដាក់ ផ្លាកចឹងទេពួកបងឯងនឹង ទារគេតាមចិត្ត ហើយមួយទៀតកុំមើលងាយលុយខ្លាំពេក ពួកបងឯកនិង ក៏មិនមាន ម៉ានដែរ ប្រាំរយអាចយកទៅទិញរបស់ញាំបានរឺធ្វើអ្វីផ្សេងបាន” 
ផ្តាំទៅថាៈ បើធ្វើមិនកើតរឺមិនចង់ធ្វើដាក់ពាក្យឈប់ទៅ មិនខ្វះអ្នកជំនាន់ក្រោយធ្វើទេប្រយត្ន័ធ្លាក់ខ្លួន ក្រ រហាម ដើរសុំគេ១០០៛ គេអោយ៥០០៛អត់យក
សំណាងណាស់សល់៥០០៛
បញ្ជាក់៖ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នេះ មានគណនីហ្វេសប៊ុក​ ឈ្មោះ អ៊ាង គារវៈ គាត់បានបង្ហោះសារ ដោយភ្ជាប់ជាមួយរូបភាព​ពីតម្លៃផ្ញើរ កង់ ម៉ូតូ ឡាន នៅផ្សារអូរឬស្សី ដែលបានយកតម្លៃផ្ញើរ លើស​តម្លៃកំណត់ ដែលបានផ្សព្វផ្សាយលើបដាធំៗ (លេខផ្សេង យកតម្លៃផ្សេង) ដោយសរសេរថា​៖ មុននេះចេញពីកន្លែងផ្ញើម៉ូតូជាន់ឡៅតឿ ផ្សារអូរឫស្សី ត្រូវមាត់អ្នកហែកសំបុត្រលេង គាត់ស្រែកដាក់ខ្ញុំថា «ក្រោយៗ ថ្ងៃសៅរ៍ និងអាទិត្យ ផ្ញើរម៉ូតូមួយ១០០០៛ (ខ្ញុំហុចលុយឲ្យ៥០០៛) កុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនពេក» ។ ខ្ញុំក៏សួរទៅវិញថា អូហ៍ឥឡូវគេឡើងថ្លៃ១០០០៛វិញហើយ (កាលមុនធ្លាប់ទារខ្ញុំ១០០០៛ ខ្ញុំឲ្យ តែខ្ញុំគិតថាក្រែងលោចៅហ្វាយក្រុងថ្មីឡើងមក យកតែ៣០០៛ដូចតម្លៃសរសេរលើបដាធំៗនោះវិញ) ។
ខ្ញុំឲ្យលុយលើស២០០៛ គាត់ថាខ្ញុំគិតពីប្រយោជន៍ផ្ទាល់ខ្លួន ? ចុះអា២០០៛ហ្នឹងស្អី ? ខ្ញុំដែលទារអាប់មកវិញទេ ? ចុះកាលណាទើបអារឿងលេខផ្សេង យកតម្លៃផ្សេងហ្នឹងវាចប់ ? បើថាមិនកើតទេ សរសេរដាក់ថា១០០០៛តែម្ដងទៅ នាំលំបាកប្រកែកគ្នា ។
ត្រូវការប៉ុន្មានរយឆ្នាំទៀតអស់លោកទើស
ខ្លាំងបានតែក្នុងFacebook
រឿងដដែលៗតែអស់លោកដោះអត់ចេញ
រូបយកពីគេទេ អត់បានថ្មីទេ
ក្រែងដេញថ្លៃថាគិតតែ៣០០៛?
មតិខ្លះរបស់អ្នកលេងហ្វេសប៊ុក ដែលបានឃើញការបង្ហោះសារនិងរូបភាពខាងលើ៖ កំហុសអ្នកណា មិនកាន់ជើងអ្នករកស៊ីផ្ញើម៉ូតូទេ តែបើយក៣០០រ តាមក្រសួងមែន រកតែអំបិលហូបមិនបានផង ការ៉ាស់ម៉ូតូមួយ ត្រូវបានឈ្មួញទី២ ទី៣ ទិញតៗគ្នា តូតម្លៃថ្លៃឡើងដល់រាប់ម៉ឺនក្នុងមួយឆ្នាំៗ។ បើនិយាយទៅ មិនដឹងថាគួរបន្ទោសអ្នកណា ងាប់តែអារាស្ត្រតូចតាចហ្នឹង។
សៀវភៅបន្ទុកគឺធ្វើចំពោះម្ចាស់កិច្ចសន្យាផ្ទាល់ ប៉ុន្តែយកលើសសៀវភៅបន្ទុកដូចនេះ ដោយសារឈ្មួញទី២​ ទី៣​ទិញតៗគ្នាពីកន្លែងតម្លៃ១០០៛ ឡើងដល់ ១០.០០០$ លោកអាចប្ដឹងទៅក្រសួងសេដ្ឋកិច្ច បានក្នុងម៉ោងធ្វើការ…. ជិតបោះឆ្នោតអីចឹង កន្លែងណារញ៉េរញ៉ៃ នឹងដកសៀវភៅបន្ទុក លុបកិច្ចសន្យាចោល…។
បើដាក់តម្លៃ2000៛ ខ្ញុំក៏ព្រមអោយតាមតម្លៃហើយមិនខឹងទៀត តែក្ដៅចិត្តអាដាក់300រ យក1000រ ហ្នឹងមង បើចឹងអាដែលមិនប្រកាច់ដាក់1000៛មងទៅ។

បើគេដាក់១០០០៛ ប្រាកដណាស់ ខ្ញុំប្រាកដជាឲ្យ១០០០៛។ ប៉ុន្តែក្នុងសំបុត្រដាក់ ៣០០៛ ចុះម្ដេចមកទារ១០០០៛? ពេលប្រជាជនឲ្យ៣០០៛ ទៅតាមតម្លៃដែលបានសរសេរនៅក្នុងសំបុត្រ ម្ដេចប្រជាជនជាអ្នកខុសទៅវិញ? ខ្ញុំពិតជាមិនយល់ទេ..។ ដដែលៗ ផ្សារណាក៏ដូចផ្សារណាដែរ គ្មានអនុវត្តន៍ដូចក្នុងសៀវភៅបន្ទុកទេ ។ សាកទូរស័ព្ទតាមលេខនៅលើផ្ទាំងហ្នុងសាកមើលទៅ វាសុំរំខានយើងអោយទៅគណកម្មការផ្សារ អោយដាក់ពាក្យបណ្តឹង ហៅទៅជួបដោះស្រាយវែងអន្លាយដូចទន្លេ អាម៉ាហ្សូនហើយ បើមិនជឿកសាកមើលទៅ? ខ្ញុំធ្លាប់សាកល្បងហើយ គឺវាធ្វើអោយយើងខាតពេលជាមួយពួកវាទាំងកន្លែងផ្ញើម៉ូតូនិងខាងផ្សារ សុទ្ធតែគ្នាវាទេ បើមិនអ៊ីចឹងវារកស៊ីជាមួយគ្នាមិនបានទេ ឈប់ឆ្ងល់ទៅណា ៕
បើបងប្អូនអ្នកលេងហ្វេសប៊ុក ចង់ចូលរួមផ្តល់យោបល ចំពោះការបង្ហោះសារ របស់អាខោនហ្វេសប៊ុក ខាងលើ សូមខលមិន ដោយក្តីរីករាយ សូមអរគុណ៕ (ប្រភព៖ FB អ៊ាង គារវៈ)
????????????????????????????????????

ប្រភពពី ជង្រុកព័ត៏មាន

រង់ចាំតាមដាន! បាតុភូតសូរ្យគ្រាស​ជាប្រវត្តិសាស្ត្រ «នឹងកើត​មានឡើង​ទូទាំង​សហរដ្ឋ​អាមេរិក» នៅថ្ងៃទី២១ ខែសីហា!

(អាមេរិក)​៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ (ពេលវេលានៅអាមេរិក) មនុស្សនៅ​ទូទាំង​សហរដ្ឋអាមេរិក នឹងមើលឃើញ​ព្រះអាទិត្យលិចបាត់​ទាំងស្រុង នៅពីក្រោយព្រះច័ន្ទ ដែលនឹងប្រែក្លាយ​ថ្ងៃទៅជាយប់ ហើយធ្វើឲ្យ​សីតុណ្ហភាពធ្លាក់ចុះ​យ៉ាងឆាប់រហ័ស និងបញ្ចេញពន្លឺ​ស្រាងៗពាសពេញ​ផ្ទៃមេឃ ជុំវិញព្រះច័ន្ទ​ដ៏ខ្មៅ​ក្រឹប​​ ដោយខណៈ​វេលានោះ សហរដ្ឋអាមេរិក​នឹងធ្លាក់ក្រោមវិថី​នៃសូរ្យគ្រាសដ៏ពេញលេញ​មួយតែម្តង។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌​មាន​ Space.com នៅរសៀលថ្ងៃ​ចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។
ព្រឹត្តិការណ៍មាន​ឈ្មោះថា Great American Total Solar Eclipse នឹងធ្វើឲ្យផ្ទៃមេឃ​ប្រែក្លាយជា​ពណ៌ខ្មៅ ចាប់តាំងតែ​ពីរដ្ឋ Uregon រហូត​ដល់រដ្ឋ South Carolina នៅលើផ្ទៃដី​ដែលមានទំហំ​មុខកាត់ប្រហែល ១១៣គីឡូម៉ែត្រ ហើយព្រឹត្តិការណ៍​ដ៏កម្របែបនេះ និងជាលើកដំបូង​ក្នុងអំឡុងពេល​មួយសត​វត្សរ៍​​​កន្លងទៅនេះ​ នឹងទាក់ទាញ​មនុស្សរាប់​លាននាក់ទស្សនា។
គួរបញ្ជាក់ថា ហេតុការណ៍​សូរ្យគ្រាសពេញលេញនេះ ដែលនឹងមានរយៈពេល​ត្រឹមតែ ០២នាទីប៉ុណ្ណោះនោះ ត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ប្រចាំ​ប្រវត្តិសាស្រ្តបាត់រួច​ទៅហើយ ស្របពេល​ដែលមនុស្សដ៏ច្រើន​រហូតដល់ ៧.៥លាននាក់ ត្រូវបានគេរំពឹងថា នឹងទន្ទឹង​រង់ចាំមើល​បាតុភូតអវកាសដ៏​អស្ចារ្យ​​មួយនេះ៕
ទាំងស្រុងពី  Fresh News

ជនដែលបង្ហោះព័ត៌មានថា ជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុងនៅខេត្តតាកែវ កំពុងបន្ដសួរនាំនៅស្នងការដ្ឋាន ក្រោយការឃាត់ខ្លួនតាមបញ្ជារបស់ព្រះរាជអាជ្ញា (មានវិដេអូ)


ខេត្តតាកែវ ៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ សុខ សំណាង ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះថា បន្ទាប់ពីឃាត់ខ្លួន​ជនដែលបង្ហោះព័ត៌មាននៅតាម Facebook ថាជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុង តាមបញ្ជារបស់ព្រះរាជអាជ្ញានោះ បច្ចុប្បន្នជននេះកំពុងបន្ដសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់វិធានការបន្ដតាមច្បាប់។
​ជនដែលបង្ហោះព័ត៌មានតាម Facebook ថា មានជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុង នៅស្រុកសំរោង ខេត្តតាកែវ បង្កឲ្យមានភាពចលាចលក្នុងសង្គមនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបាន​ នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ​។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា បុរសដែលត្រូវនៅពេលនេះមានឈ្មោះ លី ឆៃយ៉ា អាយុ៣០ឆ្នាំ ដែលជាម្ចាស់គណនី Facebook ឈ្មោះ «La chhaya»​។
ជាមួយនឹងព័ត៌មានខាងលើនេះ លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា «គិតមកដល់ពេលនេះ តាមព័ត៌មានពីតំណាងអយ្យការ​តាមរាជធានីខេត្ត ទូទាំងប្រទេស គឺពុំទាន់មានករណីបទល្មើស ចាប់ក្មេងដើម្បីវះយកសរីរាង្គនៅឡើយនោះទេ គឺផ្ទុយពីព័ត៌មានបំពុលនានា ដែលបាននឹងកំពុងផ្សព្វផ្សាយ នៅលើបណ្តាញសង្គម។ នៅពេលនេះតាមព័ត៌មានដែលទទួលបាន តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតហើយ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន បំពុលលើបណ្តាញសង្គមរបស់ខ្លួន ទាក់ទងនឹងករណីចាប់ក្មេងនេះ ដែលនេះជាករណីថ្មីមួយទៀត បន្ទាប់ពីករណីកាលពី ម្សិលមិញ នៅខេត្តកំពង់ធំ»
បើតាមលោក គឹម សន្តិភាព បានបន្តបញ្ជាក់ទៀតថា តំណាងអយ្យការទូទាំងប្រទេស បានកំពុងបន្តតាមដានយ៉ាង​យកចិត្តទុកដាក់ពិនិត្យ​ស្រាវជ្រាវ និងអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ចំពោះការផ្សព្វផ្សាយព័ត៌មាននានា ដែលមានចរិកទុច្ចរិតបង្កឲ្យមានការភ័យខ្លាច និងចលាចល​ក្នុងសង្គម និងសូមអំពាវនាវឲ្យ បញ្ឈប់ជាបន្ទាន់ នូវការផ្សព្វផ្សាយព័ត៌មាន ដែលពុំមែនជាការពិតបែបនេះ។
ជាមួយគ្នា​នេះ​លោក​ក៏សូមអំពាវនាវបងប្អូនដែលទទួលបានព័ត៌មាននានាទាក់ទងនឹងករណីនេះ សូមផ្តល់ព័ត៌មានដល់សមត្ថកិច្ច​ក្រសួងមហាផ្ទៃ តាមរយៈលេខទូរស័ព្ទ 031 201 2345 , 031 601 2345។ ជាមួយគ្នានេះស្នងការនគរបាលខេត្តតាកែវ ក៏បានបង្ហោះការបកស្រាយនៅលើទំព័រ Facebook របស់ខ្លួនព្រមទាំងប្រកាសឲ្យប្រជាពលរដ្ឋ ប្រញ៉ាប់រាយការណ៍មក សមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ 097 7780 005 បើសិនជាមានករណីនេះកើតឡើង​តាមមូលដ្ឋាន។
​សូមបញ្ជាក់ថា ព័ត៌មានថា ជនជាតិវៀតណាមចូលមកចាប់ក្មេងខ្មែរវះយកគ្រឿងក្នុង (ក្រលៀន, ភ្នែក...) រយៈពេលចុងក្រោយនេះ បានក្លាយទៅជាប្រធានបទ ដ៏ក្ដៅគគុកមួយ នៅក្នុងសង្គម ជាពិសេសធ្វើឲ្យឪពុកម្ដាយជាច្រើននាក់ ព្រួយបារម្ភពីបញ្ហានេះ រហូតអ្នកខ្លះមិនឲ្យកូនទៅរៀនទៀតផង។
ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាក់ឱ្យដឹងថា ​ករណី​នេះជាការយល់ច្រឡំតែប៉ុណ្ណោះ៕



ប្រភពពី អង្គភាពព័ត៍មាន Fresh News