ជនដែលបង្ហោះព័ត៌មានថា ជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុងនៅខេត្តតាកែវ កំពុងបន្ដសួរនាំនៅស្នងការដ្ឋាន ក្រោយការឃាត់ខ្លួនតាមបញ្ជារបស់ព្រះរាជអាជ្ញា (មានវិដេអូ)


ខេត្តតាកែវ ៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ សុខ សំណាង ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះថា បន្ទាប់ពីឃាត់ខ្លួន​ជនដែលបង្ហោះព័ត៌មាននៅតាម Facebook ថាជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុង តាមបញ្ជារបស់ព្រះរាជអាជ្ញានោះ បច្ចុប្បន្នជននេះកំពុងបន្ដសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់វិធានការបន្ដតាមច្បាប់។
​ជនដែលបង្ហោះព័ត៌មានតាម Facebook ថា មានជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុង នៅស្រុកសំរោង ខេត្តតាកែវ បង្កឲ្យមានភាពចលាចលក្នុងសង្គមនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបាន​ នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ​។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា បុរសដែលត្រូវនៅពេលនេះមានឈ្មោះ លី ឆៃយ៉ា អាយុ៣០ឆ្នាំ ដែលជាម្ចាស់គណនី Facebook ឈ្មោះ «La chhaya»​។
ជាមួយនឹងព័ត៌មានខាងលើនេះ លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា «គិតមកដល់ពេលនេះ តាមព័ត៌មានពីតំណាងអយ្យការ​តាមរាជធានីខេត្ត ទូទាំងប្រទេស គឺពុំទាន់មានករណីបទល្មើស ចាប់ក្មេងដើម្បីវះយកសរីរាង្គនៅឡើយនោះទេ គឺផ្ទុយពីព័ត៌មានបំពុលនានា ដែលបាននឹងកំពុងផ្សព្វផ្សាយ នៅលើបណ្តាញសង្គម។ នៅពេលនេះតាមព័ត៌មានដែលទទួលបាន តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតហើយ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន បំពុលលើបណ្តាញសង្គមរបស់ខ្លួន ទាក់ទងនឹងករណីចាប់ក្មេងនេះ ដែលនេះជាករណីថ្មីមួយទៀត បន្ទាប់ពីករណីកាលពី ម្សិលមិញ នៅខេត្តកំពង់ធំ»
បើតាមលោក គឹម សន្តិភាព បានបន្តបញ្ជាក់ទៀតថា តំណាងអយ្យការទូទាំងប្រទេស បានកំពុងបន្តតាមដានយ៉ាង​យកចិត្តទុកដាក់ពិនិត្យ​ស្រាវជ្រាវ និងអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ចំពោះការផ្សព្វផ្សាយព័ត៌មាននានា ដែលមានចរិកទុច្ចរិតបង្កឲ្យមានការភ័យខ្លាច និងចលាចល​ក្នុងសង្គម និងសូមអំពាវនាវឲ្យ បញ្ឈប់ជាបន្ទាន់ នូវការផ្សព្វផ្សាយព័ត៌មាន ដែលពុំមែនជាការពិតបែបនេះ។
ជាមួយគ្នា​នេះ​លោក​ក៏សូមអំពាវនាវបងប្អូនដែលទទួលបានព័ត៌មាននានាទាក់ទងនឹងករណីនេះ សូមផ្តល់ព័ត៌មានដល់សមត្ថកិច្ច​ក្រសួងមហាផ្ទៃ តាមរយៈលេខទូរស័ព្ទ 031 201 2345 , 031 601 2345។ ជាមួយគ្នានេះស្នងការនគរបាលខេត្តតាកែវ ក៏បានបង្ហោះការបកស្រាយនៅលើទំព័រ Facebook របស់ខ្លួនព្រមទាំងប្រកាសឲ្យប្រជាពលរដ្ឋ ប្រញ៉ាប់រាយការណ៍មក សមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ 097 7780 005 បើសិនជាមានករណីនេះកើតឡើង​តាមមូលដ្ឋាន។
​សូមបញ្ជាក់ថា ព័ត៌មានថា ជនជាតិវៀតណាមចូលមកចាប់ក្មេងខ្មែរវះយកគ្រឿងក្នុង (ក្រលៀន, ភ្នែក...) រយៈពេលចុងក្រោយនេះ បានក្លាយទៅជាប្រធានបទ ដ៏ក្ដៅគគុកមួយ នៅក្នុងសង្គម ជាពិសេសធ្វើឲ្យឪពុកម្ដាយជាច្រើននាក់ ព្រួយបារម្ភពីបញ្ហានេះ រហូតអ្នកខ្លះមិនឲ្យកូនទៅរៀនទៀតផង។
ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាក់ឱ្យដឹងថា ​ករណី​នេះជាការយល់ច្រឡំតែប៉ុណ្ណោះ៕



ប្រភពពី អង្គភាពព័ត៍មាន Fresh News

ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ទៀត​ហើយ​នៅ​ខណ្ឌ​ដូន​ពេញ... តើ​គួរ​ធ្វើ​មេច​បើ​ប្លន់​និង​ឆក់​ស្ទើ​រាល់​ថ្ងៃ​យ៉ាង​នេះ…​?


រាជធានីភ្នំពេញ
៖​ គូរ​សង្សា​ ១​គូរ​​នាំ​គ្នា​មក​អង្គុយ​លេង​នៅ​មាត់​ទន្លេ​ត្រូវ​ជន​សង្ស័យ​​១ក្រុម​ មាន​គ្នា​៣​នាក់​មកគំរាម​ហើយ​បាន​ប្លន់​យក​ម៉ូតូ​ឌ្រីម​សង​សេ​១២៥​ មួយ​គ្រឿង​បាន​សម្រេច​រួច​ជិះ​គេច​ខ្លួន​បាត់​ស្រមោល ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​នេះ​បាន​​កើត​​ឡើង​នៅ​វេលា​ម៉ោង​១២​និង​២៥​នាទី​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុីសុវត្តិ ជួរ​ម៉ាត់​​ទន្លេ ទល់​មុខ​ភោជនីដ្ឋាន​Riverhouse ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ ។


ជន​រងគ្រោះ​មាន​ឈ្មោះ ដា រ៉ូ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​អង្កា ស្នាក់​​នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល និង​ម្នាក់​ទៀត​ឈ្មោះ សេង លី​ណា ភេទ​ស្រី​អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​ក្រុម​ហ៊ុន​មួយ​កន្លែង ស្នាក់​នៅ​ម្ដុំ​បឹង​សា​ឡាង ។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ជន​សង្ស័យ​ប្លន់​យក​ទៅ​នោះ​ម៉ាក ហុង​ដា​ឌ្រីម សេរី​ឆ្នាំ​២០១០ ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​តាកែវ​1E-4102 ។

តាម​សម្ដី​ជនរង​គ្រោះ​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ពួក​គាត់​ទើប​តែ​ចេញ​មក​ពី​ញាំ​អាហារ​នៅ​កោះ​ពេជ្យ​រួច​ក៏​នាំ​គ្នា​មក​អង្គុយ​លេង​នៅ​ជួរ​ម៉ាត់​ទន្លេ​ទល់​មុខ​ភោជនីដ្ឋាន​Riverhouse​ដែល​ជា​កន្លែង​កើត​ហេតុ​និង​ទុក​ម៉ូតូ​ជិត​ខ្លួន ។ ប្រភព​បាន​បន្ត​ថា ពេល​ដែល​កំពុង​តែ​អង្គុយ​លេង​ស្រាប់​តែ​មាន​ជន​សង្ស័យ​មួយ​ក្រុម​មាន​គ្នា​៣​នាក់​ដើរ​មក​ជិត​ហើយ​គំរាម​វាយ​ប្លន់​យក​ម៉ូតូ​របស់​ខ្លួន​ដោយ​មាន​ភិត​ភ័យ​ខ្លាំង​ពេក​ខ្លួន​ក៏​ដើរ​ចេញ​ហើយ​ជន​សង្ស័យ​ក៏​យក​ម៉ូតូ​របស់​ជន​រង​​គ្រោះ​នាំ​គ្នា​ជិះ​គេច​ខ្លួន​បាត់​ស្រមោល​ដោយ​មិន​រំខាន​ដល់​ដំនេក​របស់​សមត្ថកិច្ច​ឡើយ ។គួ​រំលឹក​ផង​ដែរ​​ថា​ នៅ​ជួរ​មាត់​ទន្លេ​នេះ​គឺ​តែង​តែ​មាន​ករណី​ឆក់​ប្លន់​ជា​ញឹក​ញាប់។
ក្រោយ​ពីកើត​ហេតុ​ជន​រងគ្រោះ​បាន​ត្រឹម​តែ​ឈរ​សោក​ស្ដាយ​ និង​ នាំ​គ្នា​ទៅ​ដាក់​​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​ផ្សារ​កណ្ដាល​​ទី​១​ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវ​ជ្រាវ​ចាប់​ជន​សង្ស័យ​មក​កាត់​ទោស​តាម​ផ្លូវ​ច្បាប់​ តែ​ប៉ុណ្ណោះ​ ។ សូម​បញ្ជាក់​ផង​ថា​ ចោរ​ប្លន់​ផ្អើល​ពេញ​ប៉ុស្តិ៍ ផ្សារ​កណ្ដាល​ទី​១​បែ​ជា​ មន្ត្រី​ប៉ូលិស​ដេក​ធ្វើ​មិន​ដឹង​ ៕

ប្រភពពី : Yobminh News

(វិដេអូ) ប្រពន្ធតាមទាន់ប្តីមានសហាយ និងមានកូនលួចលាក់ មិនប្រើហឹង្សា ហើយថែមទាំងជូនពរទៀត!



យោងតាមគណនីហ្វេសប៊ុក បងស្រី ឈ្មោះ ស៊ុនលី ម៉ាក់កូនហៀង បានបង្ហោះសារ រូបភាព និងវិដេអូ តាមទាន់​ប្តី​ របស់​បងស្រី មានសហាយស្មន់ លួចលាក់ និងមានកូនឥតខានស្លា ទៀត ហើយប្តីបងស្រី ធ្វើបាបមនុស្សស្រី​ជាច្រើន​នាក់មកហើយ ដែលគ្នារកមុខឪពុកមិនឃើញ ហើយបើមើលនៅក្នុងខលមិន បានអោយដឹងផងដែរថា ប្តីបងស្រី​ធ្លាប់ជាគ្រូបង្រៀនផងដែរ។ ក្នុងនោះបងស្រីបានសរសេរសារយ៉ាងដូច្នេះថា៖
"30.07.2017 ថែទាំស្រីសាហាយស្មន់លួចលាក់នឹងកូនឥតខាន់ស្លារបស់លោកប្តីអោយបានល្អណា ឱស្រីល្អឯកជូនទាំងខ្លួនfree ទាំងកូនអោយលោកប្តីខ្ញុំទៀត លោកប្តីអើយច្រើននាក់ហើយដែលលោកប្តីធ្វើបាបគេ កូនលោកប្តីក៍ច្រើននាក់ហើយដែរ ដែលគ្នារកមុខឪពុកមិនឃើញ អូនទទួលស្គាល់កូនៗលួចលាក់របស់លោកប្តីបន្តរទៀតអត់បានទេ សូមឈប់ត្រឹមស្រីងប់ងុលឆ្ងាញ់ខ្លាញ់ប្តីគេ ម្នាក់នេះទៅហើយក៍សូមជូនពរកូនៗរបស់លោកប្តីធំឡើងកុំឲជួបគូរជីវិតដែលមានចរិកថោកទាបអត់កេរ្តិ៍ខ្មាស់ជាប់ដានពីរឪរបស់វានេះអីអគុណអ្នកដែលបានចូលរួមចំនែកសាងភាពឈឺអោយខ្ញុំ ជូនពរអោយជួបរឿងដូចខ្ញុំដែរណា"
ទស្សនាវិដេអូខាងក្រោម  


ខាងក្រោមនេះគឺជាការឆ្លើយតបទៅនឹងការបង្ហោះសារខាងលើ ដែលបានសរសេរថា៖ ចេះតែទ្រាំបានហើយបងស្រី បើខ្ញុំវិញទ្រាំមិនបានទេ ប្រុសណាក៏ចេះខូុុចដែរ តែបើបណ្តោយបានចិត្តណាស់​ខឹង​ជំនួសណាស់បងស្រី ខ្លះដឹងថាគេមានប្រពន្ធហើយក៏នៅតែតោងទៀត! សូមសសើរបងដែលមិនប្រើអំពើហឹង្សា,អាណិតតែក្មេងដែលកើតមកមិនដឹងអីបែរជាមានឳពុកធុននេះទៅវិញ.ជិវិតត្រូវតែតស៊ូកុំចុះចាញ់,ស៊ូៗៗៗ អត់ដឹងថាត្រូវបញ្ចេញមតិថាម៉ិចទេបង!!ដល់តែហួសហេតុចឹងពេក!! គ្មានស្រីណាទទួលយកបានឡើយ!!មានតែជូនពរសូមអោយស្រ្តីជាប្រពន្ធដើមទាំងអស់លើលោកកុំអោយជួបរឿងហេតុចឹងអោយសោះ អាណិតមនុស្សស្រីទាំងសងខាងក្លាយជាជនរងគ្រោះ ដោយសារមនុស្សប្រុសខ្វះការគិតពិចារណា លួងលោម​កុហកគ្រប់បែបយ៉ាងដោយមិនទទួលខុសត្រូវ ហេីយត្រូវគេជេរពួកគាត់ជាស្រ្តីដូចគ្នាដោយឥតគិតថាមូលហេតុអ្វី ការឈឺចាប់ពួកគាត់កំរិតណា បេីឈប់បានក៏ឈប់ទៅអស់លោកប្រុស ៗ អាណិតកូនគេកូនយេីង ហេីយបេីសិន​នារីរងគ្រោះនោះត្រូវជាបងប្អូនយេីងវិញមានអារម្មណ៏បែបណាពេលដែលជាថតបង្ហោះជាសាធារណះ ទាំង​ដែល​ពួកគាត់សុទ្ធតែជាជនរងគ្រោះទាំងសងខាង បន្ទាប់មកគេនាំគ្នាជេរគាត់ជាស្រ្តីដូចគ្នា ដែលកំហុសគឺបុរស​ជាអ្នកសាង បញ្ហាជាច្រេីនកេីតឡេីងតែគ្មានដំណោះស្រាយ មានតែការជាន់ពន្លិច ជនរងគ្រោះនៅ​កម្ពុជាភាគ​ច្រេីនគឺជាស្រ្តី៕

ប្រភពពី : ជង្រុកព័ត៍មាន

ផែង វណ្ណះ ‌​ចោទកូនខ្ញុំថា​ ញៀនថ្នាំ​ឥលូវ មកសរសេរឆ្កួតអញ្ចឹងទៅវិញ!


ចោទកូនខ្ញុំថា​ ញៀនថ្នាំ​ឥលូវមកសរសេរឆ្កួតអញ្ចឹងទៅវិញ​ ។​ នេះហើយដែលអង្គភាពក្រោមការដឹកនាំរបស់លោក​ស័ក្តិ​៥ ចេវ​ ហាក់​ និង​ លោក​ ផ្កាយ៤​ ជួន​ សុវណ្ណ​ ។​ បើនគរបាលចរាចរក្រុងភ្នំពេញ​ ដើរតែចោទកូនប្រជាពលរដ្ឋយ៉ាងនេះតែអោយប្រជាពលរដ្ឋរស់នៅម្ដេចបាន​ ?​ សូមបងប្អូនអានខ្លឹមសារ​ ការិយាល័យ​នគរបាលចរាចរ​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​ ដែលទើបផ្សាយ​ ៖
ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញគ្រាន់តែពាក្យ ញៀន ថ្នាំ រឺ ស្រា រឺ ល្បែង រឺ ស្រី មានន័យថា (ចូលចិត្ត រឺ ចង់) ថ្នាំ រឺ ស្រា រឺ ល្បែង រឺ ស្រី ធ្វើអោយ ឪកូន ពីរនាក់ដេកមិនលក់ ឈឺក្បាលវិលមុខ ស្វះស្វែងចាប់កុំហុសគេ និងបាន ប្រមាថ ជេម្រាយ Police ចរាចរណ៍ពេញ ប្រទេស ទាំងខ្លួនឯង ជា Police មួយរូបដែរខ្ញុំគោរព តាំងពីលោក ទៅជួយដោះស្រាយ ករណី Police ខេត្តបាត់ដំបងចាប់ ភ្លើងកែច្នៃខុសបច្ចេកទេស នៃយាន្ត តែឥលូវនឹកស្មានមិនដល់ថា លោកប្រមាថPolice ទាំងមូល។ តាមគំនិតខ្ញុំ ទោះកូនលោក រឺ លោក មិនគោរព រឺគោរពច្បាប់ចរាចរណ៍ យ៉ាងណា រឺមានរឿងប៉ះពាល់អ្វីក៏ដោយ ក៏លោកមិនត្រូវយកមកសរសេរ ជេរម្រាយ ប្រមាថ (ពួក) ចោរ ថោក ឆ្កែ តាមបណ្ដាញសង្គមចឹងដែរ លោកគួតែ ទៅប្ដឹងមេគោលដៅ រឺ មេចរាចរណ៍ ដើម្បីដោះស្រាយតាមសន្តិវិធី។ ហើយប្អូនរៀនខាងពេទ្យត្រូវខំរៀនអោយចប់ជោគជ័យ ព្រោះខាងនឹង រស់នៅក្បែ ម្ជុល ថ្នាំ កាំបឹត ។ល។ ( មានន័យថា ប្អូន ចូលចិត្ត រឺ ចង់ ខាង ថ្នាំ ម្ជុល កាំបឹត ។ល។ ហើយត្រូវធ្វើចិត្តអោយសប្បាយៗព្រោះជីវិតមនុស្សច្រើនណាស់រងចាំប្អូន ព្យាបាល)។ ហើយប្អូនគួតែ សិក្សាពីអារម្មណ៍អ្នកនៅជុំវិញខ្លួនប្អូនផង ទាំងអ្នកមាន និង អ្នកក្រ រឺ មធ្យម ព្រោះប្អូនកើតមកមានញាំ បានរៀនខ្ពស់ និងមានឡានជិះ ទាំងប្អូនកុំពុងរៀន ចឹងបង ញៀន រឺ ចង់ប្រាប់អ្នកផ្ទះប្អូន ធ្វើជាមនុស្ស ត្រូវ អោយ តំលៃគ្នាទៅវិញទៅមក។ សូមអរគុណដែរ ប្អូន និង ប៉ាប្អូន តាមដាន Page បង

ភុស្តុតាងពិតៗ បញ្ជាក់ រឿងក្រុមគ្រួសារស្រីស្អាតបោចសក់អ្នកជិះម៉ូតូព្រោះស្ទះផ្លុវ

នេះជាភស្ដុតាង ច្បាស់ៗ ពិតៗ មិនបាច់បកស្រាយទេ គេឃើញអស់ហើយ ខ្លួនក្មេងទេហើយជាស្រីក្រមុំទៀត មើលទៅគ្រួសារ សមជាអ្នកថ្លៃថ្នូរដែរ ប៉ុន្តែនិយាយមកដូចជះ អាចម៌ ទាំងកាថោ។​(បើកធ្វាឡានឈរបង់ជំទែញ​ជេម៉ែគេ)ហើយថាខ្លួនឯងមានសិលធម៌ទៀត។និយាយចឹងមានខ្មាសខ្លួនឯងអត់ណឹង​? ជួយ Share អោយ​ដល់ចែណឹងផង។ ប្រភព ហ្វេសប៊ុក Starter Final

បញ្ជាក់៖ បណ្តាញហ្វេសប៊ុក៖ ផ្លូវផ្សារជិតវត្តពោធិញ្ញាណ ផ្លូវស្ទះណាស់ គ្រាន់តែមូតូប៉ះបន្តិចមិនមាន​ការខូច​ខាត​សោះ ម្ចាស់ឡានចុះទាំង​គ្រួសារមកវាយម្ចាស់ម៉ូតូ បណ្តាលអោយប្រជាជននៅផ្សារផ្អេីលជេដេញវាយ គប់ឡាន …. ខ្មែរដូចគ្នា​​សោះ​មេចគ្មានការយោគយល់សោះចឹងអ្នកមានឡានអេីយ ឃេីញឡានគាត់គេចៗទៅ help_share។
បន្ទាប់ពីមានការបង្ហោះតាមបណ្តាញហ្វេសប៊ុក នូវហេតុការណ៏ដែលបានកើតឡើងខាងលើ មានគេយក​ទៅ​ស៊ែ​បន្តយ៉ាងគគ្រឹក រហូតបានឃើញដល់ក្រុមគ្រួសារម្ចាស់រថយន្តហាយឡែនឌ័រ ហើយក្នុងនោះដែរ ប្អូនស្រីដែល​ឃើញនៅក្នុង​រូបឈរលើឡាន រួចយកដៃចង្អុលទៅមនុស្សដែលបានឃើញហេតុការណ៏នៅកន្លែងកើតហេតុ ចេញមុខបក​ស្រាយ​ជាវិដេអូ នៅក្នុង គណនីហ្វេសប៊ុកឈ្មោះ Mr Bross Post Daily។  តោះស្តាប់គាត់បកស្រាយទាំងអស់គ្នា!