ជួបគ្នាតាមផ្លូវ! បបួលទៅដេីរលេងមិនព្រមទៅ ខឹងទាញខ្សែកដាច់ ត្រូវអូនដាច់ចិត្តប្ដឹងបងដាក់ខ្នោះ សុំឱ្យប៉ូលិសចាត់ការ តាមច្បាប់ទៀត… ញាក់សាច់!




➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ នេះជាករណីដ៏ហួសចិត្ត និងកម្រមួយ ដែលបានកើតឡើង ដោយបុរសម្នាក់ត្រូវជាមិត្តប្រុស បានហៅមិត្តស្រីរបស់ខ្លួន ទៅដើរលេង ហើយនាងមិនព្រមទៅជាមួយ ក៏ត្រូវបុរសជាមិត្តប្រុសរូបនោះ យកដៃផ្ដាច់ខ្សែករបស់នាង ហើយគំរាមថា ត្រូវតែដើរលេង ស្រាប់តែត្រូវនារីខាងលើខឹង ប្ដឹងសមត្ថកិច្ចចាប់វាយខ្នោះ ពីបទឆក់ខ្សែក ។

ហេតុការណ៍ដ៏កម្រមួយនេះ បានបង្កកាភ្ញាក់ផ្អើល កាលវេលាម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ ២០១៧ នៅចំណុចមុខសាលាញ៉ូតុនធីឡាយ តាមបណ្ដោយផ្លូវជាតិលេខ២ ក្រុមទី១៤ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះ ស៊ឹម លីដា ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរ កម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះលេខ ២០P ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ណា រីន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅផ្ទះលេខ១១២៥ ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា គាត់ត្រូវសមត្ថកិច្ចឃាត់ខ្លួន មិនមែនជារឿងចោរឆក់ឆក់ខ្សែកទេ ។

ដំណើររឿងគឺគាត់ និងស្រ្តីរងគ្រោះ បានស្គាល់គ្នា តាមបណ្តាញសង្គមហ្វេសប៊ុក ចាប់តាំងពីឆ្នាំ២០១៦ មកម្ល៉េះ ហើយក្រោយមក ក៏បានណត់ជួបគ្នាជាញឹកញាប់ និងតែងតែទៅហូបសាច់គោអាំង និងមីឆាពេលយប់ជាមួយគ្នា ហើយទំនាក់ទំនងរវាងពួកគាត់ ក៏ស៊ីជម្រៅលើសពីមិត្តភក្ដិដែរ ។

ជនសង្ស័យបន្តថា លុះដល់ម៉ោង៤៖៣០នាទីល្ងាច ថ្ងៃកើតហេតុខាងលើ ខ្លួនក៏ជិះម៉ូតូម៉ាកស្តេប ពណ៍ស លាយខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H-3111 អង្គុយតាមផ្លូវជាតិលេខ២ ចាំមិត្តស្រីចេញពីធ្វើការ បកប្រែភាសាចិន ក្នុងរោងចក្រ ហើយពេលឃើញមិត្តស្រីជិះម៉ូតូម៉ាកវេវ ពណ៍ខ្មៅ ហើយខ្លួនក៏ឱ្យឈប់ម៉ូតូ ដើម្បីបបួលដើរលេងដូចសព្វដង តែប្លែកថា លើកនេះបបួលដើរលេងប្រកែក និងបដិសេធមិនព្រមទៅទេ ។

ដោយសារតែដូចនេះ ទើបបុរសជាមិត្តប្រុសម្នាក់នេះ សួរថា «អូនខឹងបងរឿងអី និយាយគ្នាបាន» តែនារីជាមិត្តស្រី មិនព្រមតបអ្វីទាំងអស់ ហើយបម្រុងជិះម៉ូតូចេញទៅ ទើបខ្លួនយកដៃ ទៅឆក់ខ្សែកស្រ្តីជាមិត្តស្រី ដើម្បីគំរាមក្នុងន័យចង់ឱ្យនាង ដើរលេងជាមួយខ្លួនប៉ុណ្ណោះ មិនមែនចង់ឆក់យកទៅលក់ទេ ស្រាប់តែស្រ្តីជាមិត្តស្រី បែរជាស្រែកប្រាប់គេឯងថា ចោរឆក់ខ្សែក ឱ្យគេជួយចាប់ តែរូបគាត់នៅតែមិនរត់គេចខ្លួន ដោយសារគិតថា យើងទាំង ២នាក់ ជាអ្នកស្គាល់ ចិត្តថ្លើមគ្នា ក្រោយមកសមត្ថកិច្ចបានចុះមកដល់ ឃាត់ខ្លួនយកមកប៉ុស្តិ៍តែម្ដង ។

បេីតាមលោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម បានប្រាប់ថា ដោយកម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចផ្លូវជាតិលេខ២ ស្រាប់តែមានស្រ្តីម្នាក់ ជិះម៉ូតូម៉ាក Wave ឈប់ក្បែរបុរសជិះលើម៉ូតូ Step និងស្រែកថា ចោរៗឆក់ខ្សែក ក៏កម្លាំងសមត្ថកិច្ចអន្តរាគមន៍ឃាត់បានភ្លាមៗ រួចយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រួមនិងវត្ថុតាងខ្សែក នៅនិងដៃជនសង្ស័យ ដើម្បីសាកសួរនាំ ។

សមត្ថកិច្ចបន្តថា បើតាមសាកសួរបុរសជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានឆក់ខ្សែក ពីស្រី្តជនរងគ្រោះពិតប្រាកដមែន ដោយសារចង់គំរាមឱ្យស្រ្តីទៅដើរលេងជាមួយ ប៉ុណ្ណោះ មិនមែនចង់ឆក់ប្លន់ទ្រព្យសម្បត្តិមិត្តស្រី យកទៅលក់ទេ ដោយយើងទាំងពីនាក់ ធ្លាប់ទំនាក់ទំនង ស្គាល់គ្នា និងរៀបរាប់ជិត ១ឆ្នាំហើយ ទើបសមត្ថកិច្ចសាកសួរនាំទៅស្រ្តីជនរងគ្រោះ ហើយនាងបាននិយាយថា គ្រាន់តែស្គាល់គ្នា រាប់អានធម្មតាទេ មិនមែនស៊ីជម្រៅ ដូចបុរសនោះនិយាយឡើយ ។

ចំពោះមុខសមត្ថកិច្ច ស្រ្តីរងគ្រោះសុំប្ដឹងបុរសជនសង្ស័យខាងលើ ពីបទឆក់ខ្សែកគាត់ បណ្ដាលឱ្យដាច់ជា ២កំណាត់ និងឱ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ ហើយក៏បានឃាត់ខ្លួនបុរសជនសង្ស័យនិងដកហូតខ្សែកដាច់១ខ្សែ ធ្វើពីលោហៈធាតុពណ៍លឿង ប្រគល់ឱ្យស្រ្តីរងគ្រោះវិញ និងម៉ូតូម៉ាកស្តេបពណ៍ស លាយខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H-3111 របស់ជនសង្ស័យ និងកសាងសំណុំរឿង បញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
អត្ថបទដើម KBN កែសម្រួល AhBoYz



➤ពិភពចែករំលែក World Share - Blogger Network Social News Update 

ផ្អើលប៉ុស្តិ៍! ស្ត្រីសង្ស័យថាចាប់ក្មេងស្រីអាយុ១៤ឆ្នាំ អ្នកភូមិអះអាងថា ជាមនុស្សសរសៃប្រសាត តែពលរដ្ឋមួយចំនួនមិនជឿ


➤ពិភពចែករំលែក World Share - Blogger Network Social News Update 

រាជធានីភ្នំពេញ : ស្ត្រីជនជាតិវៀតណាមម្នាក់ត្រូវឪពុកម្ដាយក្មេងស្រី​ អាយុ១៤ឆ្នាំ​ម្នាក់ និងប្រជា​ពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ​ នគរបាលទួលសង្កែ​ ដោយចោតប្រកាន់ថាបានលួងលោម និងបំរុង​ ចាប់កូនស្រី​របស់គាត់​ ហេតុការណ៍បង្កឲមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ នេះបានកើតឡើងកាលពីវេលាម៉ោង​៦និង៣០នាទី ព្រលប់ថ្ងៃទី២៦​ខែកក្ដដា ឆ្នាំ២០១៧​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ​លេខ៥ នៅចំនុចមុខសាលាប៊ែលធី ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចឲដឹងថាជនសង្ស័យមាន ឈ្មោះ ចាំង ភេទស្រី អាយុ២៦ឆ្នាំ មុខរបកោសខ្យល់ ស្នាក់​ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ រស់ ស្រីនិច ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជាមួយម្ដាយ រីឯឪពុកមានឈ្មោះ​ អឹម រិទ្ធី ​ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរ ជាងសំណង់ ម្ដាយមានឈ្មោះ សួនស្រីឡឹង ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ​ អ្នកទាំង៣​ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ​ ជាមួយគ្នា​ ។
តាមប្រភពពីក្មេងរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេមកទិញនំហូបនៅមុខសាលាប៊ែលធី ខណៈដែលកំពុងទិញនំនោះ មានជនសង្ស័យម្នាក់ដែលជាស្ត្រី​ ជនជាតិវៀត​ណាម បានមកលួងលោម និងសួរឈ្មោះអាយុ​ហើយបានប្រាប់អោយខ្លួនទៅជួយយកផ្លែ​ឈើ តែក្មេងស្រីរងគ្រោះបានប្រាប់ថាមិន​ទៅ​ទេខ្លាចប៉ាមកពីធ្វើការវិញវាយ ក្មេងស្រីរងគ្រោះបានដើរទៅផ្ទះវិញ​ ពេល​នោះស្ត្រីដែលជាជនសង្ស័យបានដើរទៅតាម ហើយចាប់ទាញដៃរូបគេភ្លាមនោះមាន​ស្ត្រីអ្នករើសអេតចាយម្នាក់ ឃើញហើយនិយាយថាហេតុអ្វីបានជាមកចាប់កូនគេចឹង​ភ្លាមនោះជនសង្ស័យបានឆ្លើយថាកុំចេះប្រយត្ន័​ រួចក៏បានដើរចេញទៅស្រប់ពេលដែលឪពុកក្មេងស្រីរងគ្រោះមកដល់ អ្នកជិត​ខាង​ប្រាប់ថាមានគេចង់ចាប់កូនក៏ផ្អើល​ឆោឡោ​ និងតាមរកឃើញហើយបានចាប់ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ​ នគរបាលទួល​សង្កែ​ យកមកសាកសួរ​ ។
តែភ្លាមៗនោះបែជាមានអ្នកមកអះអាងថា​ ជនសង្ស័យជាមនុស្សសរសៃ​រ​ប្រាសាត ទៅវិញ​ ធ្វើអោយប្រជាពលរដ្ឋ​ ប្រហែលមួយរយនាក់ដែលកំពុងរងចាំចង់ដឹងរឿងរ៉ាវករណីចាប់ក្មេង​នៅទីនោះ​ ផ្ទុះកំហឹង​នាំគ្នាស្រែកឆោឡោនៅមុខប៉ុស្តិ​ នគរបាលទួលសង្កែ​ សុំអោយសមត្ថកិច្ចស្រាវជ្រាវអោយបានច្បាស់​ ព្រោះមួយរយៈនេះលិចលឺពាក្យចចាមរ៉ាម ថាមានករណីបាត់ក្មេងច្រើនណាស់​ បន្ទាប់មកមានប្រជា​ពល​រដ្ឋ​ ប្រម៉ាណជាជាង២០នាក់ រួមទាំងម្ចាស់ផ្ទះជួល​ របស់ស្ត្រីដែលជាជនសង្ស័យ​ ផងនោះបានមកអះអាងថា ជនសង្ស័យពិតជាមានជំងឺសរសៃរប្រាសាទ​ ហើយបាននាំគ្នាផ្ដិតមេដៃ​ ធានាថែមទៀត​ តែប្រជាពលរដ្ឋនៅតែមិនជឿ​ ៕



➤ពិភពចែករំលែក World Share - Blogger Network Social News Update 

យុវតី​ដ៏ស្រស់ស្អាតម្នាក់ វ៏យ១៦​ឆ្នាំ ត្រូវ​គេរំលោភ​បូក ថត​វីដេអូ ហើយ​សម្លាប់ចោលយ៉ាងសាហាវ​ ជាងតិរច្ឆានទៀត!


➤ពិភពចែករំលែក World Share - Blogger Network Social News Update 
យោង​ប្រភព​ព័ត៌មាន​ពី​គេហទំព័រ​ក្នុង​ស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ ​ដែល​រត់គេច​ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់ ថត​វី​ដេ​អូ​មុន​ពេល​សម្លាប់ ។ សាកសព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ប្រទះ​ឃើញ នៅ​ក្បែរ​ចំការ​ចេក ស្ថិត​ក្នុងភូមិ​ទ័ព​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ។

តាម​រយៈ​ទូរស័ព្ទ​ដែល​ក្រុម​ជនសង្ស័យ​ថត​ជា​វី​ដេ​អូ ហើយ​ជ្រុះ​ក្បែរ​នៅ​កន្លែង​កើតហេតុ ត្រូវបានសមត្ថកិច្ចស្វែងរកក៏ប្រទះឃើញ ដោយក្នុងវិដេអូនោះ ជនសង្ស័យ​ទាំង​៣​នាក់​ក្នុង​នោះ​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ​បាន​ហើយ គឺ​ម្នាក់​ឈ្មោះ កែវ ផឹន អាយុ​២៨​ឆ្នាំ និង​ឈ្មោះ ឃឹម ធំ អាយុ​៤២​ឆ្នាំ។ 
ចំណែក​ក្មេង​ស្រី​រង​គ្រោះ ជ ស អ ត្រូវ​គេ​អះអាង​ថា​មាន​ទើបតែ​អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។
តាម​ការ​ធ្វើ​កោសល្យវិច័យ​របស់​សមត្ថកិច្ច​ជំនាញ​ពាក់​ព័ន្ធ​នានា​បាន​បង្ហាញ​ថាករណី​នេះ​ពិតជា​រំលោភ​ហើយ​សម្លាប់​បំបិទមាត់ ព្រោះ​អាច​ថា​ជន​រង​គ្រោះ​និង​ជនសង្ស័យ​ទាំង​៣​នាក់​ជា​មនុស្ស​រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ​ជាមួយ​គ្នា។ តែ​រឿង​ដែល​សាហាវ​មួយទៀត​នោះ​គឺ ក្រុម​ជនសង្ស័យ​បាន​ថត​ជា​វីដេអូ​ ក្នុង​ពេល​កំពុង​រំលោភ​បូ​ក​បណ្ដើរ ហើយ​សើច​បណ្ដើរ ខណៈ​គេ​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​ហាក់ដូចជា​គ្មាន​កម្លាំងកំហែង​ក្នុង​ខ្លួន​ដើម្បី​តតាំង​ ជាមួយ​ពួក​ជន​ទាំងនោះ​ឡើយ ហើយ​ដែល​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ជំហាន​ដំបូង​ថា ក្មេង​ស្រី​រង​គ្រោះ​អាច​នឹង​ត្រូវ​ថ្នាំ​ឬក៏​ពួក​វា​វាយ​ឲ្យ​​ទ្រោម​ខ្លួន​ក៏​មិនដឹង​។
ព័ត័មានបន្ថែមយ៉ាងណានោះក្រុមអ្នកយកព័ត៍មានមិនទាន់​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេពី​សមត្ថកិច្ច ខេត្តកំពង់ឆ្នាំង​ កាលពីព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ២០១៧​នេះ៕

ប្រភពពី គេហទំព័រ ដំណឹងយប់មិញ


សូមជួយ Share ចែករំលែកបន្តផងបងប្អូនដើម្បីជួយរកមុខឃាតករដ៏សាហាវទាំង៣នាក់​នោះ
➤ពិភពចែករំលែក World Share - Blogger Network Social News Update 

ក្ដៅៗ! ចៅហ្វាយក្រុងថ្មី បង្ក្រាបឲ្យអស់ល្បែងភ្នាល់ Game​ Online តាម Internet Cafe ឬ​ ណេត 24ម៉ោង (ទោះមានច្បាប់ក៏ដោយ) !

➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ បើយោងតាមផេកផ្លូវការ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំបន្ទាន់ជាមួយតំណាងក្រសួងប្រៃសនីយ៍ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច មន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាការងារបង្ក្រាបល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំង Internet cafe ឬ​ ណេត​24h ក្នុងរាជធានីភ្នំពេញ។
អាជ្ញាធរពាក់ព័ន្ធទាំងអស់ ក្នុងរាជធានីភ្នំពេញ ប្ដេជ្ញារួមគ្នាបង្ក្រាបឱ្យអស់ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធ​Online ជ្រកក្រោមរូបភាពទីតាំងInternet cafe ឬ ណេត24h ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ!ឯកឧត្តមអភិបាលបានដាក់ចេញនូវវិធានការណ៍បង្ក្រាបគ្រប់ល្បែងហ្គេម ស៊ីសងតាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំង Internet cafe ឬ ណេត24h ទាំងអស់ ទោះជាម្ចាស់អាជីវកម្មមានច្បាប់អនុញ្ញាតបើកទីតាំង​Internet ក៏ដោយ ព្រោះថាល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline គឺជាល្បែងបំផ្លាញការសិក្សារបស់កុមារ និងយុវជន ហើយទីនោះក៏ជាកន្លែងប្រមូលផ្តុំនូវការប្រើប្រាស់គ្រឿងញៀន និងជនល្មើស លួច-ឆក់ផងដែរ។


ខាងក្រោមនេះគឺជាការចូលរួមផ្តល់យោបល់ពីប្រជាពលរដ្ឋ​ដែលបាន Comments ចូលក្នុង Page ខាងលើ៖
  • SokLeang Nhem មានល្បែងគ្របទីកន្លែងនឹងពិសេសល្បែងខ្លាឃ្លោក អាប៉ោង បៀរដែលលេងនៅតំបន់បឹងត្របែកនៅតាមបណ្តោយផ្លូវ១០៥ ភូមិ០៤ នឹងភូមិ០៥ក្រុម២៥សង្កាតផ្សារដើមថ្កូវ ខណ្ឌចំការមន ភ្នំពេញ។គ្មានអាជ្ញាធរណាមកហាមឬចាប់ឡើយមានតែអ្នកមកយកលុយតែមិនព្រមចាប់អ្នកលេងល្បែងឡើយ សូមឯកឧត្តមចាត់វិធានការផងកុំអោយមានល្បែង មានល្បែង មានគ្រឿងញៀន មានចោរ គ្មានសណ្តាបធ្នាប់ទេ មិនដូចគេនិយាយថា ភូមិឃុំមានសុវត្តិភាពទេ?
  • Vira Ky តាមផ្លូវចូលច្រាំងបាក់ ផ្សារច្បាអំពៅច្រើនណាស់ និយាយតាមត្រង់ចុះប៉ុស្តិ៍រដ្ឋបាលគឺដឹងច្បាស់នឹងគ្រប់ច្រកល្ហក ហើយPM ក៍ដឹងដែរ ប៉ុន្តែតាំងពីដើមមកគេមិនបង្ក្រាបព្រោះជាឆ្នាំងបាយគេ ជាពិសេសគឺជុំវិញផ្សារដើមគរតែម្តង…ហើយបើបង្ក្រាបតាមហាង internet ក៍មិនអាចអស់ដែរគឺចាក់តាមទូរស័ព្ទ ឬបើក account ចាក់នៅផ្ទះ តាម computer ឬ smart phone បើយកល្អគឺរដ្ឋាភិបាលត្រូវបិទក្រុមហ៊ុនភ្នាល់តាម online តែម្តងទៅទើបអាចបញ្ចប់បាន រាល់ថ្ងៃចោរកម្មកើតមានក្នុងប្រទេសគឺដោយសារ តែល្បែង និងគ្រឿងញៀននឹងឯង…
  • Mrr Kingpaul តើអាជ្ញាធរហ៊ានបង្រ្កាប internet cafe យីហោ CH នឹង PH ដែលមានសាខាដូចផ្សិតនៅក្នុងទីក្រុងភ្នំពេញដែររឺទេ? បើធ្វើមិនបានកុំខ្តតអីពូចង់ប្រាប់ថាជ្រេញណាស់ប៉ះបានតែអា internet អត់ខ្សែទេបើមានប៉ះមែនប្រហែលតំណែងពូអែងបែបមិនបានមួយអាណត្តិទេ?
  • Sereivuth Kong សូមគាំទ្រឯ.ឧ ។ឯ.ឧ អភិបាលជាទីគោរព! ខ្ញុំចេះតែគិតថា តើមានថ្ងៃណាមួយរាជធានីភ្នំពេញរបស់យើងជារាជធានីគំរូលើគ្រប់វិស័យទាំងអស់ ទុកឲ្យខេត្តទាំង24 មករៀនសូត្រតាម។

រង់ចាំ​តាមដាន​ទាំងអស់​គ្នា​ថា​តើ​ល្បែង​ហ្គេ​ម​ស៊ីសង​តាម​ប្រព័ន្ធ Online ជ្រក​ក្រោម​រូបភាព​ទីតាំង​Internet cafe ឬ ណេ​ត​24h ទាំងអស់ នឹង​គ្មាន​វត្ត​មាននៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ក្រោម​រជ្ជ​ការ​របស់​លោក ឃួ​ង ស្រេង​ឬ​យ៉ាងណា ? ៕
រូបភាពទីតាំង Internet cafe និង ណេ​ត​24h មួយចំនួនក្នុងរាជធានីភ្នំពេញ

បេីតាមការប្រាប់អោយដឹងពីប្រជាពលរដ្ឋជាច្រេីនស្ទេីតែគ្រប់កន្លែងនៅក្នុងមូលដ្ឋាន​តាមសង្កាត់នានា គ្រប់ខណ្ឌ ក្នុងរាជធានីភ្នំពេញ មានទីតាំងបើកល្បែង អនឡាញ​ Online ដុះស្លែទាំងធំ-តូច​ រាប់សិបកន្លែង គឺការដក​ និងដាក់លុយ​ តាមទិន្នន័យ​ Account របស់ភ្នាក់ងារ​អ៊ីនធឺណិត​មួយៗ​ ការភ្នាល់ល្បែងសីុសងគ្រប់ភេទ​ និងចាក់បាល់គ្រប់ប្រភេទ តាមប្រព័ន្ធ Internet ដោយជ្រកក្រោមស្លាក​ (អីុនធឺណិត​ ​២៤ម៉ោង​ ឬ Net 24h, Internet 24h)។ ទីតាំងហ្គេមអីុនធឺណេត​ Game Online ទាំងតូចទាំងធំ​ បាននិងកំពុងដំណើរការ​ ដោយប្រមូលផលយ៉ាងរលូនទាំងយប់ ទាំងថ្ងៃ​ ខណៈដែលសមត្ថកិច្ចមូលដ្ឋាន បែរជាឆ្លើយថាមិនបានដឹងរឿងនេះទៅវិញ ហាក់មានការឃុបឃិតជាមួយម្ចាស់ទីតាំង ក៏ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន​ ឬមួយយ៉ាងណាក៏មិនទាន់ដឹង។

ពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ លួចបង្ហើប និងរិះគន់ចំៗថា នគរបាលមូលដ្ឋានតាមសង្កាត់នានា​ និងតាមខណ្ឌទាំង១២​ ដូចជាមិនខ្ចី យកភ្នែកមើលទេ​ រឿងល្បែងស៊ីសងបែបនេះ ក៏ព្រោះតែទទួលបានសំណែន​ជារៀងរាល់ខែ ពីម្ចាស់ទីតាំងបើកល្បែងទាំងនេះតែម្ដង ទើបគ្មានវិធានការបង្ក្រាប ។

ប្រជាពលរដ្ឋ បានបង្ហើបទៀតថា «បញ្ហាភូមិ-សង្កាត់មានសុវត្ថិភាពជាកត្តាសំខាន់ ជាមួយគ្នានោះ ក្នុងចំណោមគោលនយោបាយទាំង៩ចំណុច គឺបទល្មើសល្បែងស៊ីសង​ ហ្គេមអនឡាញ​ (Game Online) ជាកត្តាគ្រោះថ្នាក់មួយ ដែលយើងចាប់អារម្មណ៍ជាងគេ និងអាចធ្វើឱ្យមនុស្សឈ្លក់​វង្វេង​(ជាពិសេសយុវវ័យ ឬក្មេងស្ទាវៗ
) ភ្លេចការងារ ភ្លេចបាយភ្លេចទឹក ភ្លេចការសិក្សារ និងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់​ ផ្សេងៗជាដើម»។

ជាមួយគ្នានេះ បន្ទាប់ពីប្រជាពលរដ្ឋបានស្នើសុំឲ្យ មានការស្រាវជ្រាវចុះត្រួតពិនិត្យចំពោះទីតាំង ដែលបានលួចបើកល្បែងភ្នាល់ យ៉ាងអនាធិប្បតេយ្យគ្រប់ប្រភេទនេះផង ហើយថ្មីៗនេះ
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំបន្ទាន់ជាមួយតំណាងក្រសួងប្រៃសនីយ៍ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច មន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាការងារបង្ក្រាបល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំង Internet cafe ឬ​ ណេត​24h ក្នុងរាជធានីភ្នំពេញ និងដើម្បីបង្ការទប់ស្កាត់រាល់បទល្មើស និងធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ៕ អត្ថបទពី AhBoYz





➤ពិភពចែករំលែក World Share - Blogger Network Social News Update 

បាត់ក្មេងស្រីម្នាក់ ផ្អើលពេញផ្សារក្រចេះនោះ...! អីលូវរកឃើញវិញហើយ!



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
ខេត្តក្រចេះ ៖ ក្មេងស្រី អាយុ៣ឆ្នាំ ដែលម្តាយស្រែកយំថា បាត់នៅក្នុងផ្សារក្រចេះនោះ នៅពេលនេះ ម៉ោងប្រមាណ ១១៖២០នាទី ព្រឹកថ្ងៃទី២៧ កក្កដា នេះ បានរកឃើញវិញហើយ ដោយសារនាងរង្វេងចូលទៅតូបលក់ដូររបស់គេ នៅក្នុងផ្សារ!

កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នេះ ស្រ្តីម្នាក់ ស្រែកយំ ក្រោយបាត់កូនស្រី អាយុ៣ ឆ្នាំ ពេលនាំទៅផ្សារក្រចេះ ដោយលឺគេថា មានស្រ្តីម្នាក់យកទៅ។
ឲ្យតែបាត់កូន១ភ្លែត តាំងស្រែកឆោឡោ និងសរសេរបង្ហោះពេញហ្វេសប៊ុក ក្នុងពេលដែលមិនទាន់ដឹងការពិតយ៉ាងណាផង មានករណីឆោឡោបាត់ក្មេង ផ្អើលប៉ាតណាប៉ាតណី ឯការពិតគឺស្ត្រីជាម្តាយបានដើរចូលផ្សារហើយភ្លេចមើលកូន ក៏នាំឲ្យកូនដើរវង្វេង ហើយទៅដេកលើគ្រែមុខផ្ទះអ្នកនៅជិតផ្សារ ទីបំផុតគាត់រកកូនឃើញហើយៗក៏គ្មានអ្នកណាចាប់ដែរ។
ការរកឃើញក្មេងស្រីដែលបាត់ នៅផ្សារក្រចេះព្រឹកមិញ (២៧ កក្កដា) ឃើញវិញហើយ

សូមស្តាប់ម្តាយថ្លែងអរគុណសមត្ថកិច្ច និងការរំភើបពេលឃើញកូនស្រីវិញ!



➤ពិភពចែករំលែក World Share - Blogger Network Social News Update