[ប្រតិកម្មរហ័ស] លោក ផែង វណ្ណៈ ខឹងសម្បារ នឹងប៉ូលីសចរាចរ ស្ទុះវាយឡានចង់កំពិត....




➤ពិភពចែករំលែក World Share - Blogger Network Social News Update 
FACEBOOK ៖​ បើយោងតាមគណនីហ្វេសប៊ុក លោក ផែង វណ្ណៈ (រហ័សនាមរដ្ឋមន្ត្រីហ្វេសប៊ុក)​ នៅថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៧ នេះ លោកមានការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់បងៗប៉ូលីស​ចរាចរ ដែលបានស្ទុះមកវាយឡានរបស់លោក ដោយសារក្មេងមិនបានដឹងផ្លាកសញ្ញា ហាមបត់ឆ្វេង។

ខាងក្រោមនេះគឹជាខ្លឹមសារទាំងស្រុង ដែលបានលោកបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុក ដោយសរសេរថា៖ ធ្លាប់តែឃើញប្រជាពលរដ្ឋប្ដឹងថានគរបាលចរាចរក្រុងខ្លះសាហាវៗ​ ពេលនេះខ្ញុំឃើញផ្ទាល់ភ្នែកពិតជាសាហាវដូចគេថាមែន​ ។​ គ្រាន់​តែឡានបើកបត់ឆ្វេងខុសស្លាកសញ្ញាហាមឃាត់​ព្រោះតែក្មេងបើកមិនដឹង​ ស្រាប់តែអាមន្ត្រីចរាចរក្រុងថោកទាបស្ទុះមកវាយឡានចង់កំពឹត​ ។​

ស្ដាយដែរកូនមិនឈប់ឡាន​ បើឈប់ឡានចុះទៅទះកំភ្លាងអាថោកនិងម្ដង​ ។​ ពួនស្ទាក់ដូចចោរ​ បើឃើញគ្នាខុសហៅគ្នាអោយឈប់ទៅ​ បែជាស្ទុះមកវាយឡាន​ ពិតជាថោកណាស់អាថោក​ ។​

មិនដឹងអាថោកនងវារៀននៅសាលានគរបាលណាទេបានវាពាលបែបនេះ​ ។​ ទង្វើអាក្រក់របស់អាថោកទាបនេះ បានធ្វើអោយគេស្អប់ដល់មន្ត្រីចរាចរល្អត្រឹមត្រូវភាគច្រើនទៅវិញ​ ។​
(​ ជូនអាមន្ត្រីថោកយាមនៅផ្លូវសុធារស​ មុខ​ ប៊ៀលប្រាយ​ ម៉ោង​ ១០:០៥នាទី​ មុននេះ​ )
ថ្ងៃណាទើបបំបាត់ពួកចរាចររាជធានី​ពួនស្ទាក់ដូចពួកចោរបាន​ ?​ ពេលខ្លះស្ទុះមកទាញដៃម៉ូតូគេអោយដួលក៏មាន​ ពេលខ្លះវ៉ៃឡានម៉ូតូគេ​ តើឡានម៉ូតូគេនិងលុយម៉ែពួកអាចរាចរថោកអស់នោះទិញអោយគេមែន​ ?​ ល្ងាចនេះ​ចេញវីដេអូនិយាយរឿងនគរបាលចរាចររាជធានីម្ដង​ ។​ ប្រហែលមេមិនអប់រំទេមើលទៅបានកូនចៅពាលម្លឹងៗ​ ។

ខ្ញុំសួរដូចឆោត​មន្ត្រី​នគរបាល​ចរាចររាជធានី​ភ្នំពេញ​ ដែលលើកដៃវ៉ៃឡានគេ​ តើឡានគេជិះនិងយកលុយម៉ែឪវាមកទិញមែន​ ?

នៅក្នុងនោះដែរ ក៏មានអ្នកឆាតខលមិន ពាក់ព័ន្ធនិងភ្លើងសញ្ញាចរាចរ​នៅតាមបណ្តាស្តុបមួយចំនួន ថា៖ ពូៗប៉ូលីសនៅភ្លើងស្តុុបមួយចំនួនធំ​ គាត់ចាប់ឡានឆ្លងស្តុបលឿង​ពាក់កណ្តាលផ្លូវ​ ពិបាកនិយាយជាមួយគាត់ណាស់​ ពេលជិះព័ណបែតងដល់ពេលពាក់កណ្តាលផ្លូវបានលឿង​ ពេលនោះគាត់ថាខុសហើយ​ ចឹងអោយឈប់កណ្តាលនឹងតែម្តងអី​ ៕

ជួនកាលជិះលើសគំនូសហើយចាប់លឿងក៏ឈប់មិនហានទៅទេព្រោះខុស​ តែបែជានៅលើគំនូស​ ត្រូវគេថតផុសពេញទឹកពេញដីទៀត៕​ បើភ្លើងស្តុបមានដាក់លេខល្អជាង៕


➤ពិភពចែករំលែក World Share - Blogger Network Social News Update 

បើមានករណីបាត់ក្មេង សូមរាយការណ៍​បន្ទាន់​មកសមត្ថកិច្ច​ទូរស័ព្ទ​២ខ្សែលេខ 031 201 2345 , 031 601 2345 ឬរាយការណ៍មកវិទ្យុABC 010 231010 / 012231010 / 070 231010 / 077 231010 / 087 232323

(ភ្នំពេញ)៖ នាយកដ្ឋានកណ្ដាលសន្ដិសុខ ក្រសួងមហាផ្ទៃ បានប្រកាស លេខទូរស័ព្ទចំនួន២ខ្សែ សម្រាប់បងប្អូនប្រជាពលរដ្ឋណាដែលដឹងរឿង ឬក៏ជនរងគ្រោះជាមាតាបិតា អាណាព្យាបាលផ្ទាល់ ក្នុងករណីបាត់ក្មេង សូមរាយការណ៍ជាបន្ទាន់ ទៅលេខទូរស័ព្ទរបស់នាយកដ្ឋាន គឺ 031 201 2345 , 031 601 2345។
ការប្រកាសលេខទូរស័ព្ទនេះ ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ មានព័ត៌មានចុះផ្សាយ ក៏ដូចជាបណ្ដាញទំនាក់ទំនងសង្គម Facebook បានចែកចាយបន្ដគ្នា អំពីករណីបាត់ក្មេងជាញឹកញាប់ ដោយខ្លះបាត់នៅតាមសាលារៀន ឬតាមទីសាធារណៈផ្សេងៗ ដែលឪពុកម្ដាយ និងក្រុមគ្រួសារក្មេងៗបានអះអាងថា ត្រូវបានជនមិនស្គាល់មុខចាប់យកទៅ។
ដើម្បីជួយសង្គ្រោះឲ្យបានទាន់ពេលវេលា និងស្វែងរកក្រុមជនអនាមិកនោះ មកផ្តន្ទាទោសតាមច្បាប់ សូមឪពុកម្ដាយ អាណាព្យាបាល ដែលជួបបញ្ហានេះត្រូវរាយការណ៍ ជាបន្ទាន់ភ្លាមៗតាមខ្សែទូរស័ព្ទ ដូចប្រកាសនៅខាងលើនេះ៕

បេីមានអ្វីបន្ទាន់ៗ ចោរ លួច ឆក់ ប្លន់ត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ត្រូវការឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ​មនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ ប្រិយមិត្តអាចរាយការណ៍មកវិទ្យុABC កម្ពុជា 107.5 FM (ប្រត្តិកម្មបន្ទាន់)  តាមរយៈលេខទូរស័ព្ទ (HOTLINE 24/h) 010 231010 / 012231010 / 070 231010 / 077 231010 / 087 232323

នៅ​ព្រឹក​នេះ​ តុលាការ​បន្ត​សាកសួរ​គ្រូ​ជនជាតិបរទេស នៅ​សាលាអន្តរជាតិ GOLDEN BRIDGE​ ដែលនាំកូនសិស្សអាយុ៥ឆ្នាំ ទៅរួមភេទដល់ផ្ទះ



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៧​នេះ​ លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នឹង​បន្ត​ការ​សាកសួរ​គ្រូបរទេសម្នាក់ដែលបង្រៀននៅសាលាអន្តរជាតិ GOLDEN BRIDGE ដែលនាំកូនសិស្សអាយុ៥ឆ្នាំ ទៅរួមភេទដល់ផ្ទះ ។​ នេះបើយោងតាមសម្តីមន្រ្តីតុលាការថ្លែងឲ្យដឹង​យ៉ាង​ដូច្នេះ​ ។

មន្រ្តីជាន់ខ្ពស់នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «បន្ទាប់ពីសួរនាំទៅ កម្លាំងនគរបាលជំនាញ បានសម្រេចធ្វើការឃាត់ខ្លួន ហើយកាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ដោយសាររកឃើញថា ជននេះពិតជាបានជាប់ព័ន្ធ នឹងបទល្មើសនេះមែន»
ជាមួយគ្នានេះ សារព័ត៌មានដ៏ល្បីរបស់អង់គ្លេស Daily Mail ក៏បានចេញផ្សាយថែមទាំងបង្ហាញរូបថតរបស់ជនបរទេសរូបនេះផងដែរ។
សូមបញ្ជាក់ថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បានចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសម្នាក់ អាចជាជនជាតិអង់គ្លេស ដែលបង្រៀននៅសាលាអន្ដរជាតិ GOLDEN BRIDGE International School ស្ថិតនៅសាខាខណ្ឌទួលគោក បន្ទាប់ពីបែកធ្លាយរឿងអាស្រូវជនបរទេសរូបនេះ បាននាំក្មេងស្រីជាសិស្ស សាលាអាយុទើប៥ឆ្នាំ នាំទៅរួមភេទដល់ផ្ទះ។
មន្ដ្រីនគរបាលបានប្រាប់ថា ជនសង្ស័យត្រូវបានចាប់ខ្លូន ខណៈពេលចេញពីសាលារៀន ហើយជនបរទេសរូបនេះមានឈ្មោះ Mark Andrew Smith។
ការចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសរូបនេះ បន្ទាប់ពីធ្លាយព័ត៌មាន និងបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ​Facebook របស់ស្ដ្រីវ័យចំណាស់ម្នាក់ មានគណនីឈ្មោះ «Vriya MC» ដែលបានរៀបរាប់ពីហេតុការណ៍មួយនេះ បន្ទាប់ពីឪពុកម្ដាយ ក្មេងស្រីរងគ្រោះ បានប្រាប់ទៅស្ដ្រីរូបនេះ ប៉ុន្ដែពួកគេមិនហ៊ានដាក់ពាក្យបណ្ដឹង​ទៅសមត្ថកិច្ច គ្រាន់តែបានទៅជួបជាមួយនាយកសាលាដែលជាជនជាតិខ្មែរ ដើម្បីធ្វើការដោះស្រាយប៉ុណ្ណោះ៕




ប្រភពពីដើមពី  


➤ពិភពចែករំលែក World Share - Blogger Network Social News Update 

កិនកម្ទេចចោល ​ស្រា​បៀរ ​​Corona និង Budweiser​ ៩១៥​កេស ​រំលោភកម្មសិទ្ធបញ្ញា



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ក​ក្ដ​ដា ឆ្នាំ​២០១៧​នេះ ប៉ូលីសសេដ្ឋកិច្ចបានកិនកម្ទេច​ចោល នូវ​ស្រា​បៀរ​នាំ​ចូល​ពី​បរទេស​ម៉ាក ប៊ុត​វ៉ា​យ​ស័​រ និង​ស្រា​បៀរ​ម៉ាក កូ​រូ​ណា អិ​ច​ស្ត្រា ប្រមាណ​៩១៥​កេស​ ក្រោយរកឃើញថា បានរំលោភកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុន​ អ៊ែត​ វូត ។ ការ​កិនកម្ទេច​ចោល​ស្រា​បៀរ​ទាំងនេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីលាន​ចាក់សំរាម​ជើងឯក ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ដោយមាការចូលរួមពីក្រុម​អេ​ត​វូ​ដ និងនគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស ក្រសួងមហាផ្ទៃ ។បើតាមតំណាង​ក្រុមហ៊ុន អេ​ត​វូ​ដ ឲ្យ​ដឹង​ថា ដោយ​មាន​សេចក្ដីសម្រេច​ពី​តុលាការក្រុង​ភ្នំពេញ ស្រា​បៀរ​ដែល​សមត្ថកិច្ច​រឹបអូស​នេះ ជា​ប្រភេទ​ស្រា​បៀរ​ដែល​គេ​លួច​នាំ​ចូល​ពី​បរទេស​មក​ស្តុក​ទុក​លក់ ដោយ​រំលោភ​លើ​កម្មសិទ្ធិបញ្ញា​នៃ​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ មក​លើ​ក្រុ​មហ៊ុនអេ​ត​វូ​ដ​កម្ពុជា ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ផ្ដាច់មុខ​ក្នុង​ការ​នាំ​ចូល​មក​ទីផ្សារ​កម្ពុជា ​។ ស្រា​បៀរ​ដែល​សមត្ថកិច្ច​រឹបអូស​នេះ ពិតមែន​មាន​ម៉ាក​សញ្ញា​ស្រ​ដៀង ឬ​ដូច​គ្នា តែ​វា​មិន​មាន​ទីតាំង​ផលិត និង​ច្បាប់​នាំ​ចូល​ទេ ​។លោក ឡុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាននគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឲ្យ​ដឹង​ថា កាលពី​ដើមខែ​ក​ក្ដ​ដា ​២០១៧​ បាន​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​ឃ្លាំង​ស្តុក​ស្រា​បៀរ​នាំ​ចូល​ពី​បរទេស​ចំនួន​៣​កន្លែង​ ។ ក្នុង​នោះ ក្នុង​ខណ្ឌចំការមន ចំនួន​២​កន្លែង និង​នៅ​ក្រុងព្រះសីហនុ ចំនួន​១​កន្លែង ដែល​ជា​លទ្ធផល​សមត្ថកិច្ច​បាន​រក​ឃើញ​ស្រា​បៀរ​ម៉ាក ប៊ុត​វ៉ា​យ​ស័​រ និង​ម៉ាក កូ​រូ​ណា អិ​ច​ស្ត្រា ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​បរទេស​ស្តុក​ទុក​លក់​ចែកចាយ​នៅ​កម្ពុជា ប្រមាណ​៩១៥​កេស​ ។
កន្លងមកយើងឃើញទំនិញដែលប៉ះពាល់កម្មសិទ្ធិបញ្ញា របស់ក្រុមហ៊ុនធំៗ ពួកគាត់ ជាពិសេសគឺប៉ូលីសសេដ្ឋកិច្ច ធ្វើការបានលឿនល្អណាស់….ប៉ុន្តែនៅជាបញ្ហា នៃការនាំចូលជ្រូកក្រហមលើសចំនួន បន្លែ ផ្លែឈើ ត្រីសាច់ នំ ដែលនាំចូលពីយួន និងសៀម និងអាក្បាច់ប៉ាហុី(បន្លំ ស្ពិនភ្នែក) ឆ្លងព្រំដែនចូលមកដល់កណ្តាលប្រទេសហើយ បានថាខូចគុណភាព ឬខុសច្បាប់ ត្រង់ចំណុចនេះ ពួកគាត់ធ្វើការយឺតបន្តិច….តទៅប្រជាពលរដ្ឋសង្ឃឹមថាពួកគាត់នឹងពន្លឿនការត្រួតពិនិត្យ និងចាប់បំផ្លាញចោលរាល់ទំនិញដែលអន់ ឬខូចគុណភាព ដោយមិនរើសអើង៕


ប្រភពពី : ជង្រុកព័ត៍មាន

ស្រីយួនស្អាតៗសាច់សខ្ចី ដែលរកស៊ីលក់ខ្លួន នៅម្តុំផែថ្ម ត្រូវសមត្ថកិច្ចចុះបង្ក្រាប


➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្រ្កាបនិងឃាត់ខ្លួនជាក់ស្តែង នារីរងគ្រោះ៩នាក់ជាជនជាតិវៀតណាម ដែលបំរើសេវាផ្លូវភេទ នៅម្តុំផែថ្ម ដោយមានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងលោក វេសេនីយឯក ចាន់ កិតិខុម ស្នងការរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដឹកនាំប្រតិបត្តិការផងដែរ ។​

ករណីចុះបង្រ្កាបនិងឃាត់ខ្លួនស្រ្តីបំរើសេវាផ្លូវភេទនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ នៅទីតាំង ផ្ទះលេខ២៣អ៊ឺ០ តាមណ្ដោយ ផ្លូវលេខ៨០ ក្រុម១៩៣ ភូមិ១៤ ស្ថិតនៅម្ដុំផែថ្ម ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលដែលចុះប្រតិបត្តិការនោះ បានឲ្យដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាប់នៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ ឃើញថាទីតាំងខាងលើនេះ មានបង្កប់បំរើសេវាផ្លូវភេទ ឃាត់ខ្លួននារីរងគ្រោះចំនួន៩នាក់ជាជនជាតិវៀតណាម បំរើសេវាផ្លូវភេទ និងដកហូតបានវត្ថុតាងស្រោមអនាម័យ OK មួយចំនួនធំ។

ម្ចាស់ទីតាំង មានឈ្មោះ ប៊ិន ភេទប្រុស អាយុប្រហែល៤៩ឆ្នាំ ដែលពេលកម្លាំងនគរបាលយើងចុះប្រតិបត្តិការណ៍ ម្ចាស់ទីតាំងមិនបាននៅទីតាំង កើតហេតុឡើយ។ បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា ជារៀងរាល់ថ្ងៃទីតាំងហាង បានបើករកស៊ី២៤ម៉ោង ដោយភ្ញៀវចូលមករួមភេទម្ដងតម្លៃ៣ម៉ឺនទៅ៤ម៉ឺនរៀល ដោយចែកជាមួយម្ចាស់ទីតាំងស្មើគ្នា។

សូមបញ្ជាក់ផងដែរក្រោយចប់ប្រតិបត្តិការ ទីតាំងខាងលើនេះត្រូវបានខ្លុមបេបិទជាបណ្ដោះអាសន្ន ដើម្បីរងចាំគោលការជាថ្មីចំពោះទីតាំងខាងលើនេះ។ បច្ចុប្បន្ន នារីរងគ្រោះទាំង៩នាក់ ត្រូវបាននគរបាលបញ្ជូនទៅខាងសង្គមកិច្ច ដើម្បីធ្វើការអប់រំ៕

➤ពិភពចែករំលែក World Share - Blogger Network Social News Update