អ្នក​និយម​លេង​ហ្វេស​ប៊ុក ពិសេស​នារី​ៗ ត្រូវប្រុងប្រយ័ត្នពីបទល្មើសឆបោកតាមបណ្ដាញសង្គមនេះផង! ជួយ Share បន្ត​ម្នាក់​មួយ​ផង!

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​បាន​វែកមុខ​រក​ឃើញ​ជនល្មើស​ឆបោក​តាម​ហ្វេ​ស​ប៊ុ​ក​ម្នាក់ ដែល​ជា​ទណ្ឌិត​កំពុង​ជាប់​ទោស ស្រាប់​ក្នុង​គុក​ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី​១៧ កក្កដា ២០១៧ នេះ តាម​ពាក្យ​បណ្ដឹង​របស់​នារី​រង​គ្រោះ​ថា បាន​គំរាមកំហែង​ហែក​កេរ្តិ៍ បង្ហោះ​រូប​អាក្រាត​ជា​ថ្នូរ​នឹង​ប្រាក់​៥,000​ដុល្លារ​អា​មេ​រិ​ក ។

បើ​តាម​លោក​អធិការ​ខេត្តកណ្តាល​បាន​អោយ​ដឹង​ថា ជនល្មើស​មានឈ្មោះ យ៉ែម ប្រុស ក្រោយ​ទទួល​បាន​បណ្ដឹង​ភ្លាម មន្ត្រី​នគរបាល​យុត្តិធម៌ ដឹង​នាំ​ដោយ លោក​ឧត្តមសេនីយ៍ត្រី រឿ​ន ណា​រ៉ា បាន​បើក​ប្រតិបត្តិ​ការ​ដើម្បី​តាម​រក​បិសាច​ព្រាននារី​ដ៏​ថោកទាប​ម្នាក់​នោះ មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាន​តែ​បាន ដោយ​ប្រើ​រយៈពេល​៥​ថ្ងៃ ទើប​ទទួល​បាន​ជោគជ័យ​ទាំងស្រុង ដោយ​បាន​ទប់ស្កាត់​ការ​បង្ហោះ​រូបភាព​អាក្រាត​របស់​នារី​រង​គ្រោះ ដែល​បាន​លួច​ថត​ពី​សំណាក់​ជនល្មើស​ផង​ដែរ ។

លោក​អធិការ​ខេត្តកណ្តាល បន្ត​ថា ជនល្មើស យ៉ែ​ម ប្រុស ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រើ​គណនី​ផ្ទាល់ខ្លួន ដើម្បី​ទាក់ទង​សុំ​ស្នេហា​ពី​សុភាព​នារី​ៗ ដែល​ជា friend នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក នៅ​ពេល​ដែល​សុភាព​នារី​យើង​បាន​ធ្លាក់​ក្នុង​អន្ទាក់ស្នេហ៍​របស់​ជន​នេះ​ហើយ ក៏​បន្ត​បញ្ឆោត​ឲ្យ​នារី​រង​គ្រោះ ឆាត​ជា​វីដេអូ ។

ក្នុង​ពេល​ដែល​អ្នក​ទាំង​២​កំពុង​តែ​ស្ថិត​នៅ​ក្នុង​វី​ដេ​អូ​ផ្ទាល់​នោះ ជនល្មើស​បាន​ត្រៀម​ទូ​រសព្ធ​មួយ​ទៀត ដើម្បី​លួច​ថត​សកម្មភាព​របស់​ជន​រង​គ្រោះ​(នារី) ដើម្បី​ទុក​គំរាម​ទារ​ប្រាក់ ។

នៅ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៧ ឈ្មោះ យ៉ែ​ម ប្រុស មាន​ទំនាក់ទំនង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក របស់​នារី​រង​គ្រោះ នៅ​ពេល​មាន​ទំនាក់ទំនង​ស្នេហា​ជា​គ្នា ក៏​បាន​ឆាត​រកគ្នា​ជាប់​ជា​ប្រចាំ ពេល​នោះ​ឈ្មោះ យ៉ែ​ម ប្រុស តែងតែ Live ​វី​ឌី​អូផ្ទាល់ និង​បាន​បង្ហាញ​ប្រដាប់​ភេទ​ខ្លួន ទៅ​ឲ្យ​ម្ចាស់​ហ្វេ​ស​ប៊ុ​ករង​គ្រោះ​មើល បន្ទាប់​មក ក៏​សុំ​ឲ្យ​សុភាព​នារី ឡាយ​វី​ដេ​អូ បង្ហាញ​ប្រដាប់​ភេទ ទៅ​ឲ្យ​ខ្លួន​មើល​វិញ​ម្តង ។

នៅ​ពេល​នារី​រង​គ្រោះ ថត​បង្ហាញ​ខ្លួន​នោះ ជនល្មើស​ក៏​យក​ទូរស័ព្ទ​១​គ្រឿង​ទៀត លួច​ថត​ទុក ដើម្បី​ប្រើប្រាស់​ក្នុង​ការ​គំរាម​ទារប្រាក់ ជា​ថ្នូរ​នឹង​ការ មិន​បង្ហោះ​រូប និង​វីដេអូ​ទាំង​នោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម ។ សូម​ជម្រាប​ថា ចំពោះ​លុយ​ដែល​នារី​រង​គ្រោះ​ផ្ញើ​មក ដំបូង​មាន​ចំនួន ៥០០​ដុល្លារ វេ​អោយ​តាម​វី​ង ដោយ​បាន​ឈ្មោះ ចែ​ម៉ៅ ជា​មន្ត្រី​ពន្ធនាគារ​ខេត្តព្រៃវែង ជា​អ្នក​ទៅ​ដក​លុយ គ្រាន់តែ​យក​លេខ​កូដ​ទៅ​បើក​យក​មក ។

ក្រោយមក​ឈ្មោះ យ៉ែ​ម ប្រុស ក៏​បាន​ទារ​លុយ​ពី​នារី​រង​គ្រោះ​ចំនួន​៥,០០០​ដុល្លារ​អា​មេ​រិ​ក​ទៀត ដោយ​ទូរស័ព្ទ​ទៅ​និយាយ​គំរាម​ថា ត្រូវ​តែ​ផ្ញើ​ប្រាក់​មក​ឲ្យ​នៅ​ថ្ងៃ​ទី​១៥ កក្កដា ២០១៧ កុំបី​ខាន​ចំនួន​២,០០០​ដុល្លារ បើ​មិន​អោយ​ទេ នឹង​បង្ហោះ​រូប​អាក្រាត​កាយ​តាម​ហ្វេ​ស​ប៊ុ​ក​ហើយ ។ ទើប​នៅ​ថ្ងែ​ទី​១៧ កក្កដា កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​របស់​ជនល្មើស​នៅ​ក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង តែ​ម្តង ។

បើ​តាម​ជនល្មើស​ឆបោក​តាម​ហ្វេ​ស​ប៊ុ​ក​ទណ្ឌិត យ៉ែ​ម ប្រុស បាន​សារភាព​ពី​សកម្មភាព​របស់​ខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ចាប់តាំងពី​ឆ្នាំ​២០១០​មក ខ្លួន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន​០៨​ករណី មាន​ប្លន់​ចំនួន​៧​លើក​នៅ​ខេត្តកំពត និង​ប្លន់​មួយ​លើក​នៅ​ខេត្តតាកែវ ដោយ​ជាប់​ទោស​សរុប​១០​ឆ្នាំ ក្នុង​ពន្ធនាគារ​នៅ​ខេត្តកំពត បន្ទាប់​មក​ក៏​ត្រូវ​បាន​ផ្ទេរ​មក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្តព្រៃវែង​វិញ ។

នៅ​ក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង ពេល​ដែល​ជនល្មើស​ជា​ទណ្ឌិត យ៉ែ​ម ប្រុស បាន​ចេញ​មក​ក្រៅ​បន្ទប់​ឃុំឃាំង ក្នុង​បរិវេណ​គុក គឺ​អាច​លេង​កុំព្យូទ័រ និង​ទូរស័ព្ទ​ដៃ​បាន ដោយសារ​មានការ​អនុញ្ញាតិ​ពី​លោក អ៊ុំ រ៉ា​យឿ​ង អនុ​ប្រធាន​ពន្ធនាគារ​ខេត្តព្រៃវែង ។

ជនល្មើស​ជា​ទណ្ឌិត យ៉ែ​ម ប្រុស បន្ត​ទៀត​ថា នៅ​ក្នុង​ពន្ធនាគារ បាន​ប្រើប្រាស់​ទូរស័ព្ទ​៣​គ្រឿង មាន​ម៉ាក Samsung Not5 មួយ​គ្រឿង Samsung Not3 មួយ​គ្រឿង និង​ទូរស័ព្ទ Nokia មួយ​គ្រឿង ដោយ​ប្រើប្រាស់​លេខ​ទូរស័ព្ទ​៤​ខ្សែ (0968919254, 017 770773, 090 333833, 096 4444071) និង​កុំព្យូទ័រ​យួរដៃ​១​គ្រឿងទៀត ។ ទណ្ឌិត យ៉ែ​ម ប្រុស បញ្ជាក់​ថា ទូរស័ព្ទ​ទាំង​៣​គ្រឿង​នេះ គឺ​ឈ្មោះ លុក ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ជាមួយ​គ្នា​ទិញ​ឲ្យ​ប្រើ ហើយ​ខ្លួន​បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​០៥ សម្រាប់​លេង​បោក​បញ្ឆោត​នារី​រង​គ្រោះ ដែល​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ជនល្មើស​មាន​ដូច​ជា ៖ Pros Na, Bong rin, Sothea ra, បឺត​ភា​កូន​ម៉ាក់​មុំ​, និង Chang Chang ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​កុំព្យូទ័រ​យួរដៃ របស់​ជនល្មើស​នៅ​មាន​រូប និង​វី​ដេ​អូ អាក្រាត​របស់​នារី​រង​គ្រោះ មិន​ក្រោម​ពី​៥​ទៅ​៦​នាក់​ផ្សេង​ទៀត ។

ស្គាល់​គ្នា​តាម ហ្វេសប៊ុក (Facebook) រហូតបាន​ខ្លួន​អូន​ហើយ ថត​រូប​អូន​ទុក​យក​លុយ​ចុង​ក្រោយ….

រាជធានីភ្នំពេញ ៖ ប្រភព​ពី​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៧​ម្សិល​មិញ សមត្ថកិច្ច​បាន​បញ្ជូន​ជន​សង្ស័យ​ម្នាក់​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ករណី ថត​រូប​សង្សារ​អាក្រាត​កាយ គំរាម​ទារ​ប្រាក់ ។

យោង​តាម​របាយ​ការណ៍​សមត្ថកិច្ច​ជន​សង្ស័យ​មាន​ឈ្មោះ ម៉​ម ភ័​ក្ត្រា ហៅ ភ័​ក្រ ភេទប្រុស អាយុ​ ២១​ឆ្នាំ មាន​​ទី​លំ​នៅ​​ភូមិ​​ប្រ​ផុង ឃុំ​សំរោង​​លើ ស្រុក​​បន្ទាយ​មាស ខេត្ត​កំពត ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៧​កន្លង​ទៅ ក្រោយ​ពី​សមត្ថកិច្ច​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​នារី​រង​គ្រោះ​​ជា​សង្សារ ដែល​បាន​ប្តឹង​ពី​​បទ គំរាម​កំហែង​​ហែក​កេរ្តិ៍ គំរាម​ទារ​ប្រាក់​​ចំនួន​ ៥០០​ដុល្លារ​​អា​មេ​រិ​ក​ ជា​​ថ្នូរ​​មិន​​បង្ហោះ​​រូប​ភាព​​អាក្រាត​កាយ​​របស់​នាង ។

យោង​តាម​ចម្លើយ​សារ​ភាព​របស់​ជន​សង្ស័យ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​បាន បញ្ជាក់​ថា ជន​សង្ស័យ និង​នារី​រងគ្រោះ គឺ​ជា​សង្សារ​ហ្នឹង​គេ​យូរ​ឆ្នាំ​ហើយ ដែល​ផ្តើម​ចេញ​ពី​ការ​ស្គាល់​គ្នា​តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក រហូត​បាន​រួម​រស់​ជា​មួយ​គ្នា ជា​ច្រើន​លើក​ច្រើន​សារ ហើយ​នៅ​ពេល​នៅ​ជា​មួយ​គ្នា ជន​សង្ស័យ​តែង​តែ​ថត​រូប​នារី​រងគ្រោះ អាក្រាត​កាយ​ទុក ។

លុះ​ក្រោយ​មក​ជន​សង្ស័យ​ក៏​បាន​ប្រើ​ប្រាស់​រូប​អាក្រាត​កាយ​ទាំង​នោះ គំរាម​ទារ​ប្រាក់​ពី​នារី​រងគ្រោះ​រហូត​មក។ ដោយ​សារ​តែ​នារី​រងគ្រោះ​ទ្រាំ​មិន​បាន ក៏​បាន​សុំ​ជន​សង្ស័យ​បែក​គ្នា ប៉ុន្តែ​ជន​សង្ស័យ​មិន​ព្រម និង​បន្ត​គំរាម​បង្ហោះ​រូប​ភាព​នោះ​បើ​មិន​ឱ្យ​លុយ ទើប​នារី​រងគ្រោះ​សម្រេច​ដាក់​ពាក្យ​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​តែ​ម្តង​ទៅ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ករណី​នេះ ភាគី​ជន​សង្ស័យ​បាន យល់​ព្រម​សង​សំណង​ចំនួន ៥០០០​ដុល្លារ​ទៅ​ជន​រងគ្រោះ​ដើម្បី​បញ្ចប់​រឿង ហើយ​ភាគី​រងគ្រោះ​ក៏​យល់​ព្រម ប៉ុន្តែ​​តំណាង​អយ្យការ​មិន​យល់​ព្រម និង​បញ្ជា​ឱ្យ​នាំ​ខ្លួន​ជាង​សង្ស័យ​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី ​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៧​សំណុំ​រឿង​នេះ​ស្ថិត​ក្រោម​ចំណាត់​ការ​របស់​លោក វង្ស ប៊ុ​ន​វិសុទ្ធ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​៕

DJ Hero រៀបរាប់ពីដំណើរជីវិតគួរអោយក្ដុកក្ដួរ ជាបុរសម្នាក់ដែលដើរតួជា ឳពុកផង ម្ដាយផង ដើម្បីតែ....


ប្រិយមិត្តដែលនិយមតាមដានទស្សនាកម្មវិធីប្រគុំតន្ត្រីនិងកម្មវិធីជាច្រើនទៀតរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ប្រាកដជាធ្លាប់បានស្គាល់ពិធីកររូបសង្ហារ មុខឡូូយ មានពុកចង្ការដូចអឺរ៉ុប និងពូកែ
និយាយស្ដី ជាពិសេសរាល់ពេលសើចម្ដងៗកក្រើកឆាកតែម្ដងនោះ គឺឌីជេ HERO ក្រៅពីអាជីពជាពិធីករ លោកក៏ធ្លាប់ដេីរតួរក្នុងរឿង តួរចម្រៀងកាយវិការ និង KARAOKE ជាច្រេីនផងដែរ ។


អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺកាលពីថ្មីៗនេះ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ពិធីករដ៏ល្បីឈ្មោះ រូបនេះ បានបង្ហោះនៅលើ Account Facebook របស់លោកផ្ទាល់គឺឈ្មោះ HERO Hansome ដោយបានរៀបរាប់ពីដំណេីរជីវិតគួរអោយក្ដុកក្ដួរ ដូច្នេះថា ៖ "ដំណើរជីវិតនៅវែងឆ្ងាយណាស់ ហើយការទទួលខុសត្រូវចំពោះអនាគតរបស់ពួកគេក៏នៅវែងឆ្ងាយដូចគ្នា ក្នុងនាមជាបុរសម្នាក់ដែលដើរតួជា ឳពុកផង ម្ដាយផងក្នុងការមើលថែចិញ្ចឹមបីបាច់ពួកគេរយៈពេលជិតបួនឆ្នាំមកនេះថាតើយើងត្រូវខិតខំនិងលះបង់អ្វីខ្លះ សាកគិតតិចមើល😔😔  ការពិតមិនចង់និយាយទេតែគ្រាន់តែចង់ប្រាប់ខ្លះៗ អោយអ្នកខ្លះៗបានដឹង.... បើទោះបីខ្ញុំមិនមែនជាអ្នកមានស្តុកស្តម្ភគ្រាន់តែជាបុគ្គលធម្មតាម្នាក់ ប៉ុន្តែខ្ញុំបានត្រៀមគ្រប់បែបយ៉ាងដើម្បីពួកគេ ពួកគេជាក្មេងដែលគួរអោយស្រលាញ់ណាស់ អ្នកភូមិផងរបងជាមួយតែងតែពោលពាក្យសរសើរ ទាំងនេះគឺជាអ្វីដែលឳពុកម្ដាយគ្រប់រូបចង់បាន ហើយមកដល់ពេលនេះខ្ញុំជាមនុស្សម្នាក់ដែលទទួលបាននូវសំណាងមួយនេះតាមរយៈកូនទាំងពីររ បស់ខ្ញុំ

ជិះម៉ូតូជាមួយសង្សារ ត្រូវក្រុមចោរធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ បានសម្រេចទាំងព្រឹក


រាជធានីភ្នំពេញ៖ មួយរយះនេះគេឃើញ ក្រុមចោរឆក់ដដែលនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ចាប់ផ្ដើមកក្រើកឡើងវិញហើយ ហើយសកម្មភាពចេញឆក់ កាបូប ខ្សែរក ទូរស័ព្ទដៃ នៅតែបន្តជារៀងរាល់ថ្ងៃបានធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចចំពោះក្រុមចោរទាំងអស់នោះ ដោយពួកគេពេលចេញធ្វើសកម្មភាពម្តងៗតែងតែមានអ្នកបិតគូទពីក្រោយ ស្រាប់ធាក់ជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះខ្លះដួលបោកទៅនឹងថ្នល់របួសធ្ងន់រហូតដល់ស្លាប់ក៏មាន ។ ជាក់ស្តែងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៨ខែកក្ដដាឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចមុខផ្ទះលេខ៥៨៨ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយជនសង្ស័យពីរនាក់រួមនិងបក្សពួកជាច្រើននាក់បានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីនារីម្នាក់ដែលជិះម៉ូតូជាមួយសង្សារបានសំរេចហើយព្យាយាមជិះរត់គេចមកដល់ចំណុចក្រោមស្ពានអាកាស៥មករាក៍ប៉ះជាមួយឡានក្រុងដួលម៉ូតូភ្លាមៗនោះជនសង្ស័យទាំង២បានរត់ឡើងម៉ូតូគ្នាវាគេចខ្លួនបាត់អស់បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។

នារីរងគ្រោះដែលត្រូវចោរឆក់ទូរសព្ទ័មានឈ្មោះ ភើម សុជាតិតា អាយុ១៩ឆ្នាំមុខរបរជាបុគ្គលិកសណ្ឋារគារប្លូហ្វាយ ស្នាក់នៅក្បែរសណ្ឋារគាររីហ្គេាល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមសំដីរបស់នារីរងគ្រោះបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុរូបគាត់ជិះម៉ូតូជាមួយសង្សារតាមបណ្ដាយផ្លូវកម្ពុជាក្រោមពីលិចទៅកើតលុះមកមុខផ្ទះលេខ៥៨៨ស្រាប់តែមានជនសង្ស័យពីរជិះម៉ូតូម៉ាកសងC125ស៊េរី017គ្មានលេខឆក់យកទូរសព្ទ័ដៃម៉ាកIpone7ពណ័ក្រហមដែលកាន់និងដៃបានសំរេចហើយពួកវាបើករត់គេចខ្លួន។

ពេលនោះជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយស្រែកចោរៗពេលជនសង្ស័យជិះមកដល់ក្រោមស្ពានអាកាស៥មករាក៍បុកឡានក្រុងពីក្រោយដួលម៉ូតូហើយភ្លាមនោះមានគ្នាវាប្រហែល៣ម៉ូតូមកពីក្រោយដឹកគ្នាវាគេចខ្លួនបាត់អស់បន្សល់ទុកតែម៉ូតូដែលធ្វើសកម្មឆក់នៅកន្លែងហេតុតែប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះមកដល់កន្លែងកើតបានត្រឹមតែនាំជនរងគ្រោះនិងម៉ូតូរបស់ចោរឆក់យកទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្ដឹងតាមរកចាប់ខ្លួនក្រុមជនសង្ស័យតែប៉ុណ្ណោះ ។ចំណែកឯសម្ភារៈបាត់បង់ របស់នារីរងគ្រោះគឺទូរសព្ទម៉ាកIpone7 ព័ណក្រហម ៕

Update: អគ្គិភ័យ​ឆាបឆេះស្ថានីយ៍ប្រេង​​ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានរលត់ទៅវិញហើយ, សមត្ថកិច្ចចេញឡានទឹកទៅ១១គ្រឿង បាញ់អស់៤គ្រឿង (Video Inside)

រាជធានីភ្នំពេញ ៖ អគ្គិភ័យដែលឆាបឆេះស្ថានីយ៍ប្រេងសាំងមួយកន្លែង នៅ​​ក្បែរស្ពានអូរតាគុជ​ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានរលត់ទៅវិញហើយ នៅម៉ោងប្រមាណជិត៩ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលចុះយកព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ កម្លាំងពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចេញឡានទឹកទៅចំនួន១១គ្រឿង ប៉ុន្ដែបាញ់អស់៤គ្រឿងប៉ុណ្ណោះ។
យ៉ាងណាមិញ សម្រាប់ការខូចខាតនោះរួមមាន ​ឆេះម៉ូតូ៤គ្រៀង កុងទ័រសម្រាប់ចាក់ប្រេង២ និងសម្ភារៈផ្សេងៗជាច្រើនទៀត ប៉ុន្ដែពុំមានមនុស្សរងរបួសនោះទេ។ ដោយឡែកសម្រាប់មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ប្រាប់នោះទេ ព្រោះកំពុងធ្វើការសួរនាំបន្ដទៀត៕