សមត្ថកិច្ចនគរបាលឃាត់ខ្លួនអតីតមន្ត្រីអាជ្ញាធរអប្សរា ពីបទដើរបោកយកលុយពីប្រជាពលរដ្ឋតាមស្រុក ចំនួន២ករណីបញ្ជូនទៅតុលាការ


ខេត្តសៀមរាប ៖ អតីតមន្ត្រីអាជ្ញាធរអប្សរាម្នាក់បានដើរឆបោកយកលុយពីប្រជាពលរដ្ឋរស់នៅតាមភូមិ ឃុំ  ជិត​១០នាក់ ដែលបានយកឈ្មោះអាជ្ញាធរជាតិអប្សរា ជាថ្នូរហ្នឹងបានចូលធ្វើការនៅអាជ្ញាធរអប្សរា ត្រូវកម្លាំងការិយា​ល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តឃាត់ខ្លួនបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ និងរៀបចំសំណុំរឿងបញ្ជូនបន្ត ហេតុការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៧ ស្ថិតនៅផ្ទះរបស់គេ ក្នុងភូមិព្នៅ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ។

លោកវរសេនីយឯក ភឹង ចិន្តារ៉េត ស្នងការង និងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្តសៀមរាប បានប្រាប់នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះមានឈ្មោះ ចៀន សម្បត្តិ អាយុ៣៦ឆ្នាំ កើតនៅភូមិព្នៅ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប មានទីលំនៅស្នាក់ ភូមិ ស្លក្រាម សង្កាត់ ស្លក្រាម ក្រុងខេត្តសៀមរាប មុខរបរអតីតមន្រ្តីអាជ្ញាធរជាតិអប្សរា។

លោកបានបញ្ជាក់ថា ជនសង្ស័យដែលបានដើរឆបោកយកលុយពីប្រជាពលរដ្ឋកើតឡើង ចំនួន២ករណី៖

ករណីទី១/ករណីឆបោកនេះបានកើតឡើងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ មកម្ល៉េះ បន្ទាប់ពីលោក គង់ មកត ប្រធានស្តីទីសណ្តាប់ធ្នាប់ នៃអគ្គនាយកអាជ្ញាធរជាតិអប្សរា បានដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ ចៀន សម្បត្តិ ពីបទយកឈ្មោះអាជ្ញាធរជាតិអប្សរា ដើរឆបោកលុយប្រាំបីលានរៀល ពីប្រជាពលរដ្ឋ ចំនួន៨នាក់  ជាថ្នូរនិងបានចូលធ្វើការនៅអាជ្ញាធរជាតិអប្សរា។

ករណីទី២/នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះចំនួន២នាក់ ឈ្មោះ មុន សាណា ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ ឃ្លិញ សោហឺ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិភ្នៅ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប បានប្តឹងជនសង្ស័យ ឈ្មោះ ចៀន សម្បត្តិ មួយករណីផ្សេងទៀត ពីបទឆបោកយកប្រាក់សរុប៣,៦០០ ដុល្លារអាមេរិក ជាថ្នូរនឹងបាន ចូលបម្រើការងារ ជាមន្ត្រីនគរបាលនៅ អង្គភាពបេតិកភ័ណ្ឌ ប្រចាំអង្គរ។

ក្រោយពីមានពាក្យបណ្តឹងមកការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តសៀមរាប រួចមក ទើបលោកបានឱ្យកម្លាំងជំនាញចុះសហការជាមួយកម្លាំងអធិការនគរបាលស្រុកអង្គរជុំ ស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួននេះតែម្តង រួចនាំយកមកសួរនៅការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។

លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត បានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួចមក បានសារភាពនៅចំពោះមុខសមត្ថកិច្ចយើងថា រូបគេពិតជាបានឆបោកលុយ របស់ប្រជាពលរដ្ឋនៅតាមស្រុក ដូចដែលពួកគេបានប្តឹងទាំងពីរករណីខាងលើនេះពិតប្រាកដមែន។  បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕  ប៊ុនរិទ្ធី

ជៀសឆ្ងាយពីគ្រឿងញៀន! ឃាត់ខ្លួនយុវជន៣នាក់ រក្សាទុកនូវគ្រឿងញៀនខុសច្បាប់...

ខេត្តកណ្ដាល ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី បានចាប់ខ្លួនជនរក្សាទុកនូវគ្រឿងញៀនដោយខុសច្បាប់ ០៣នាក់ នៅវេលាម៉ោង០១:១៧នាទីឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខវត្តក្រពើហា ស្ថិតក្នុងភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយចាប់យកវត្ថុតាង ម្សៅក្រាមសថ្លសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ០២ កញ្ចប់តូច និងម៉ូតូ០១គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ៖
ទី១-ឈ្មោះ សោម ដេវីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី២-ឈ្មោះ អាន លីហ៊ង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៣-ឈ្មោះ ឡុង ចំណាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យទាំង៣នាក់ត្រូវកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី ចាប់ខ្លួនក្នុងខណៈពេលកំពុងល្បាតតាមគោលដៅក្នុងក្រុងតាខ្មៅ ប្រទះឃើញជនសង្ស័យទាំង០៣នាក់ ជិះម៉ូតូក៏ហៅឲ្យឈប់ រួចធ្វើការត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀនចំនួន០២កញ្ចប់តូច ដែលលាក់ក្នុងកញ្ចប់បារីនៅលើខ្លួនឈ្មោះ សោម ដេវីន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធី ៕


នគរបាលក្រុងបាត់ដំបង ជ្រើសរើស ស្រីស្រស់ប្រុសស្អាត ដែលតែងតែអុកឡុកពេលរាត្រី មកទទួលពានរង្វាន់!

ខេត្តបាត់ដំបង ៖ កំលាំងនគរបាល របស់អធិការដ្ឋាន នៃនគរបាលក្រុងបាត់ដំបង ខិតខំរក្សារសន្តិសុខសុវត្ថិភាព និងបង្ក្រាបបទល្មើស ក្រុមទំនើងនាពេលយប់ បានយ៉ាងល្អជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជាក់ស្តែង កាលពីវេលាម៉ោង២យប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ កំលាំងរបស់អធិការដ្ឋាន នៃនគរបាលក្រុងបាត់ដំបង ​បានចុះល្បាតត្រួតពិនិត្យតាមដងផ្លូវ និងគោលដៅសំខាន់ៗ ក្នុងមូលដ្ឋាន បង្ក្រាបបាន​​ក្រុមក្មេងទំនើង ដែលតែងតែបង្ក ការរំខាន និងការអុកឡុកតាមសួនច្បារនានា ចំនួន២០នាក់ ក្នុងនោះស្រីស្អាត៦នាក់ និងដកហូតបានម៉ូតូចំនួន១០គ្រឿង ។ ក្រោយពីស្តាប់ចម្លើយរួចមក សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុថ្នាំញៀន បានរកឃើញអ្នកប្រើប្រាស់សារធាតុញៀន ជាលទ្ធផលវិជ្ជមាន ចំនួន១២នាក់ (ស្រី០៤នាក់) ។បច្ចុប្បន្ន អ្នកដែលមិនពាក់ព័ន្ធគ្រឿងញៀន ត្រូវបានសមត្ថកិច្ចណែនាំ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើរ បែបនេះទៀត រួចទាក់ទងអាណាព្យាបាល មកទទួលត្រឡប់យកទៅផ្ទះ ដើម្បីអប់រំបន្ត រីឯអ្នកដែលពាក់ព័ន្ធ កំពុងត្រូវបានសមត្ថកិច្ចបន្តនីតិវិធី ៕ ប្រភព៖ កែវ នាង

Respect...! ឧកញ៉ាវ័យក្មេង ឌួង ឆាយ ប្រកាសទទួលយក បុរសតែងខ្លួនជាស្រី ធ្វើការនៅ សោនក្លឹប...!

Last Update: លោក ឌួង ឆាយ ឧកញ៉ាវ័យក្មេង ចិត្តល្អកម្ររកបាន បានបង្ហោះសារ និងរូបភាព​ប៉ុន្មាននាទី​ មុននេះ បន្ទាប់ពីមានសំណូមពរ ពីបងប្អូន​ដែលបានមើលរឿងរាវរបស់បុរសកំសត់ម្នាក់ ដែលបានតែងខ្លួនបន្លំ​ជាស្រី​ដើម្បីរកការងារនៅឯរោងចក្រធ្វើ តែត្រូវបានថៅកែរោងចក្រ រាយការណ៏ទៅអោយប៉ូលីសមូលដ្ឋាន ចុះមកធ្វើការឃាត់ខ្លួន។
ក្នុងនោះលោក ឧកញ៉ា ឌួង ឆាយ បានសរសេរថា ៖ 
ខ្ញុំនឹងទទួលអោយគាត់ធ្វើនៅ សោនក្លឹប SOUND CLUB របស់ខ្ញុំតាមសំណូមពរពូមីងបងប្អូនដែលបានផ្ញើសារមកខ្ញុំ។
សូមអោយគាត់ទាក់ទងមកកាន់លេខ
015 688 668
អរគុណណាស់លោកឧកញ្ញា! តែសំណូមពរជួយផ្ដល់ដំណឹង តែសំណូមជួយផ្ដល់ដំណឹងនៅពេលដែលគាត់បានទៅបំពេញការងារឲ្យមហាជនបានឃើញផង! ព្រោះរូបភាពនេះវារំជួលចិត្តពេកហើយ! សង្ឃឹមបានឃើញគាត់ក្នុងរូបភាពថ្មី នឹងអាលរំភើបជំនួសគាត់! អគុណទឹកចិត្តលោកឪកញ្ញាដែលអាណិតនាក់ទល់ច្រក់នេះគាត់អត់ការងារធ្វើសុខចិត្តបន្លំខ្លួនធ្វើស្រីរកការងារធ្វើប្រសើជាងគាត់ទៅលួចប្លន់គេដែរ ឪញ្ញាជាមនុស្សល្អសុំសសេើរនឹងគោរព។

Update: បន្ទាប់ពីមានការចុះតាមបណ្តាសារព៌ត័មាននានា និយាយអំពីបុរសម្នាក់ ​រកការងាធ្វើមិនបាន ក៏សម្រេចចិត្តតែងខ្លួនធ្វើជាស្រីបន្លំចូលរោងចក្រ ដើម្បីរកការងារធ្វើ ហើយក៏ដើរចូលទៅ​ក្នុងបន្ទប់រដ្ឋបាល តែដោយសារខាងរដ្ឋបាលមិនស្គាល់មុខ រួចបានប្រាប់ទៅថៅកែរោងចក្រ រាយការណ៍មកសមត្ថកិច្ចអោយឃាត់ខ្លួន យកមកសួរនាំនៅប៉ុស្តិ៍នគរបាលដង្កោ ដែលហេតុការណ៏នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោ១១និង៣០ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងរោងចក្រកាត់ដេរយីហោ CRCh ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រួចមក មានបងប្រុសចិត្តល្អម្នាក់ បានបង្ហោះសារ និងវិដេអូនៅលើគណនីហ្វេសប៊ុកខ្លួន ឈ្មោះ Cartoon Small ថា៖ ឃើញបងប្រុសដែលគាត់បន្លំខ្លួនធ្វើជាស្រីដើម្បីរកការងារធ្វើខ្ញុំអានិតណាស់ ខ្ញុំសូមធ្វើ​video​ នេះ ដើម្បីឲ្យបងប្អូនជួយ share ឲ្យគាត់បានដឹងផងថា ខ្ញុំនឹងទទួលគាត់អោយធ្វើការមួយខ្ញុំនៅហាង Chobcha Toulkork របស់ខ្ញុំ។ បើបងប្អូនស្គាល់គាត់ជួយប្រាប់គាត់ផងថាគាត់មានកាងារធ្វើហើយ។ លេខទំនាក់ទំនង 0969686506 Facebook name Cartoon Small សូមអរគុណ។ Help share!
ភ្នំពេញ៖ បុរសម្នាក់ដោយសារតែ ​ឪពុក​ម្ដាយ​​ស្លាប់​ចោល​​​​​ច្រើន​​ឆ្នាំ​​​មកហើយ រស់នៅ​ជាមួយ​ជីដូន​​ក្នុង​ជីវ​ភាព​យ៉ាង​លំបាកលំបិន​បំផុត ​រកការងាធ្វើមិនបាន ក៏សម្រេចចិត្តតែងខ្លួនធ្វើជាស្រីបន្លំចូលរោងចក្រ ហើយដើរចូលទៅ​ក្នុងបន្ទប់រដ្ឋបាល តែដោយសារខាងរដ្ឋបាលមិនស្គាល់មុខ រួចបានប្រាប់ទៅថៅកែរោងចក្រ រាយការណ៍មកសមត្ថកិច្ចអោយឃាត់ខ្លួន យកមកសួរនាំនៅប៉ុស្តិ៍នគរបាលដង្កោ ដែលហេតុការណ៏នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោ១១និង៣០ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងរោងចក្រកាត់ដេរយីហោ CRCh ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យជាប្រុសតែងខ្លួនធ្វើជាស្រី មានឈ្មោះ បាន បុន អាយុ២៣ឆ្នាំ មុខេបេមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងកក់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ដោយមានការរាយការណ៍ពីរថៅកែរោងចក្រ ខាងលើថាមានជនសង្ស័យបានចូលទៅក្នុងបន្ទប់រដ្ឋបាល ហើយពុំមានអ្នកណាស្គាល់ ហើយមិនដឹងថាមានបំណងអី រួចបានរាយការណ៍មក សមត្ថកិច្ចប៉ុស្តិ៍ន្ករបាលដង្កោ យកមកសួរនាំ។
ក្រោយពីរសួរនាំជនសង្ស័យបានឆ្លើយថា រូបគេជាមនុស្សប្រុសទេ សព្វថ្ងៃរស់នៅជាមួយជីដូងចាស់អាយុ៧០ជាងទៅហើយ ព្រោះឳពុកម្ដាយបានស្លាប់ចោលអស់ ហើយបានដើររកការងាតាមរោងចក្រធ្វើជាច្រើនកន្លែង តែខាង​រោងចក្រប្រាប់ថា មិនយកទេប្រុសៗ ទើបរូបគេនឹកឃើញ ល្បិច​មួយ​គឺ​តែងខ្លួន​ជា​មនុស្ស​ស្រី ដោយ​បាន​ទិញ​សក់​វែង អាវទ្រនាប់​ស្រី និង​សម្លៀក​បំពាក់​ស្ត្រី ស្លៀកពាក់ ដើម្បីងាយស្រួលដើររកការងារធ្វើ ហើយនៅព្រឹកថ្ងៃកើតហេតុ គេបានដើរមករោងចក្រខាងលើ រួចមកមានគេប្រាប់ថាចាំដល់ម៉ោង១១ថ្ងៃត្រង់ចាំចូលទៅបន្ទប់រដ្ឋបាន និងបានការងាធ្វើហើយ លុះដល់ម៉ោង១១ថ្ងៃត្រង់ គេបានដើចូលទៅដល់បន្ទប់រដ្ឋបាល បានប្រហែលជាកន្លះម៉ោង ស្រាប់តែសមត្ថកិច្ចមកចាប់រូបគេមកប៉ុស្តិ៍ប៉ូលិស ដោយអត់ដឹងអីសោះ។



សាហាវណាស់! ប្តីចេញទៅដឹកម៉ូយ ឃាតករឡើងលើផ្ទះ អារ.ក សម្លាប់ប្រពន្ធចោលយ៉ាងព្រៃផ្សៃ....


ខេត្តកំពង់ស្ពឺ ៖ ពិតជាហេតុការណ៍ដ៏សាហាវខ្លាំងណាស់ ដោយស្រ្តីម្នាក់ត្រូវឃាតករឡើងលើផ្ទះ ចាប់អារ.កស្លាប់ យ៉ាងព្រៃផ្សៃ ខណះប្តីចេញទៅដឹកកម្មករ បង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៧នេះ ត្រង់ចំណុចភូមិសំរោងចាស់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

បើ​តាម​មន្ត្រី​នគរបាល​ស្រុក​គងពិសីបាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ ឈ្មោះ ​មុន គ​ន្ធា អាយុ​២៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​ មាន​ប្តី​ឈ្មោះ ព្រំ វណ្ណៈ អាយុ​៣០​ឆ្នាំ មានមុខរបរ​ដឹក​កម្មករ​កម្មការិនី​រោងចក្រ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ ។ សាកសពស្ត្រី រងគ្រោះត្រូវបានឪពុកបង្កើតឈ្មោះ ព្រំ សំអុល ប្រទះឃើញខណៈដែលគាត់បើក រថយន្តត្រឡប់មកដឹកកម្មកររោងចក្រវិញ។

បើតាម​ឪពុក​ស្ត្រី​រង​គ្រោះបាន​ឲ្យ​ដឹង​ថា មុនពេលកើតហេតុ ប្តីស្ត្រីរងគ្រោះ នៅវេលាទៀបភ្លឺ បានបើករថយន្ត ចេញ​ពីផ្ទះ ទៅដឹកកម្មកររោងចក្រ។ ចំណែក ប្រពន្ធ (ស្ត្រីរងគ្រោះ) និងកូនតូចម្នាក់នៅផ្ទះ ដោយស្ត្រីរងគ្រោះនៅដាំស្ល និងយកទៅ ហូបនៅរោងចក្រ។ លុះពេលដែលឪពុក បង្កើតរបស់ស្ត្រីរងគ្រោះដែលមានផ្ទះចម្ងាយ ប្រមាណ១០០ម៉ែត្រពីគ្នា​វិល​ត្រឡប់ពីដឹកកម្មករវិញ ក៏ឃើញចៅឈរយំ។ ពេលនោះ គាត់ក៏ឈប់រថយន្តចូលទៅលើកចៅ ហើយក្រឡេកទៅក្រោមផ្ទះឃើញឈាមស្រក់ ពីលើផ្ទះមកជោកនៅដី។ ភ្លាមៗនោះគាត់ ក៏រត់ឡើងទៅមើល ស្រាប់តែឃើញកូនស្រី ត្រូវគេអារ.កសម្លាប់ ដោយសាកសពផ្កាប់ មុខនៅលើក្តារកណ្តាលផ្ទះ។

ឪពុកស្ត្រីរងគ្រោះបានបន្តថា ការបើបានឃើញហេតុការណ៍ដូច្នេះ ក៏ទូរស័ព្ទទៅ កូនប្រសារដែលជាប្តីស្ត្រីរងគ្រោះឲ្យវិលត្រឡប់មកផ្ទះ ហើយពេលមកដល់ត្រូវ បានសមត្ថកិច្ចហៅទៅសួរនាំពីករណីខាងលើនេះ ។ ករណីឃាតករសម្លាប់ស្ត្រីរងគ្រោះ ខាងលើនេះពុំមានបាត់បង់ទ្រព្យសម្បត្តិ អ្វីនោះទេ។ ករណីនេះតាមការសន្និដ្ឋាន បឋមអាចជារឿងគំនុំ។

ដោយឡែកក្រុម គ្រួសារស្ត្រីរងគ្រោះបានអះអាងថា ស្ត្រីរង គ្រោះពុំដែលមានរឿងរ៉ាវអ្វីជាមួយអ្នកណា នោះទេ។ ប្រភពខ្សឹបខ្សៀវថា ប្តីស្ត្រីរងគ្រោះមានពាក់ព័ន្ធបញ្ហាស្រីញីច្រើន ការលើកឡើងបែបនេះ​ គឺអ្នកបង្ហើបមានបំណង ថាប្តីស្ត្រីរងគ្រោះអាចពាក់ព័ន្ធការស្លាប់របស់ប្រពន្ធ ។ ទោះជាយ៉ាងណាករណី​នេះ​សមត្ថកិច្ច​ជំនាញ​ បាន​និង​កំពុង​សាកសួរ​ប្តី​ស្ត្រី​រងគ្រោះ និង​បន្ត​ស៊ើ​ប​អង្កេតបន្ត ដើម្បី​ឈាន​ទៅ​វែកមុខ​ជនដៃ ដល់យកមក​ផ្តន្ទាទោស​តាម​ច្បាប់ ៕