មានអ្នកសម្រួលបន្ទប់ឲ្យគេជក់ មានអ្នកលក់ថ្នាំឲ្យគេជក់ មានអ្នកសមគំនិត និងមានអ្នកជក់ ក្នុងបន្ទប់ជួល ឃាត់ខ្លួនបានទាំង១០នាក់
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១១:០០នាទី នៅចំណុចបន្ទប់ជួល ផ្លូវ២៧១ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យចំនួន ១០នាក់(ស្រី ០៥នាក់) រួមមាន៖
១.ឈ្មោះ យឹម សំបូរ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិ១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)។
២.ឈ្មោះ សាន ម៉ាលីហ្សា ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះលេខ៧ហ្វែស ផ្លូវលំ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)។
៣.ឈ្មោះ ខៀវ ម៉ាប់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិ១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (សម្រួលឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន)។
៤.ឈ្មោះ ប៉ែន ចន្ថា ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះផ្ទះជួល ផ្លូវរថភ្លើង ភូមិ១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ(សមគំនិតជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)។
៥.ឈ្មោះ ម៉ោក ស៊ីដា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិ១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
៦.ឈ្មោះ អ៊ុត តុលា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
៧.ឈ្មោះ សោម សុវណ្ណៈ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិ១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
៨.ឈ្មោះ ស ស្រីនិត ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិ១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
៩.ឈ្មោះ ឈុំ ប៊យ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិ១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (សមគំនិតជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន)។
១០.ឈ្មោះ ហ៊ុយ លាន់ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិ១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
សម្ភារៈ វត្ថុតាងបន្សល់ទុកៈ
ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ០៦កញ្ចប់ថង់តូច។
ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន ០១
ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿង ញៀនមួយចំនួន
ម៉ូតូចំនួន០១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាក លេខ ភ្នំពេញ 1K-1772 ។
ប្រភពពី ផែនប្រឆាំងបទល្មេីស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
គេគ្រប់គ្នាតស៊ូដើម្បីរស់ចុះយើងម្ដេចក៏ព្យាយាមចង់ស្លាប់...?
ផែនដីនេះធំណាស់ យេីងចំណាយពេលដើរមួយជីវិតក៏មិនសព្វដែរ។ មនុស្សនៅលើផែនដីនេះមានច្រើនប្រភេទណាស់ ប៉ុន្ដែយើងជួបនិងស្គាល់មិនច្រើនទេ។ គ្រាន់តែគ្រែគេងមួយនេះខ្ញុំក៏គិតថាវាធំណាស់ដែរ ព្រោះខ្ញុំមិនអាចដេកបានពេញមួយគ្រែនេះបាន ចំណាយពេលមួយជីវិតក៏មិនអាចដេកឲ្យពេញគ្រែបាន។ ទម្រាំតែផ្ទះនេះ វាម៉េចនឹងអាចចង្អៀតទៅសម្រាប់ខ្ញុំ? គេងតែអង្រឹងមួយក៏នៅតែអាចអស់ងងុយដែរមែនទេ? ផែនដីនេះទូលាយណាស់នៅពេលយើងបើកចិត្តឲ្យទូលាយដូចជើងមេឃ ប៉ុន្ដែវាតូចចង្អៀតនៅពេលដែលយើងបិទជិតដូចជើងមុង។ នៅពេលស្រលាញ់គ្នា ឃ្លាតគ្នាបន្ដិចក៏យល់ថារងា ឯកា នឹកគ្នា និងចង់ជួបគ្នា។ ប៉ុន្ដែនៅពេលខឹងគ្នា ស្អប់គ្នា គុំគួនគ្នា ទោះនៅឆ្ងាយដល់ឆ្លងប្រទេស ក៏នៅតែយល់ថាទើស និងចង្អៀតខ្លាំងណាស់។
ខ្ញុំធ្លាប់គិតថារស់នៅអត់ន័យ ទើបមិនចង់រស់នៅ ប៉ុន្ដែពេលដែលក្រឡេកទៅមើលជនអនាថានៅលើចិញ្ចើមផ្លូវ ខ្ញុំក៏ចេះស្ដាយជីវិត និងឲ្យតម្លៃចំពោះខ្លួនឯង។ ពួកគេគ្មានអ្វីដែលខ្ញុំមានទេ សូម្បីតែស្បែកជើងមួយសម្រាប់ ខោអាវមួយកំប្លេរស្អាតបន្ដិចក៏គ្មានផង ហើយសូម្បីតែអាហារសមរម្យដើម្បីហូបក៏សឹងតែមិនអាចរកមកចំអែតក្រពះបានផង ប៉ុន្ដែគេខំតស៊ូដើម្បីជីវិត ព្រោះគេនៅតែចង់ឃើញថ្ងៃស្អែកនៅក្នុងជីវិតគេ។ ចុះខ្ញុំវិញ? ខ្ញុំមានក្រុមគ្រួសារ មានមិត្តភក្ដិ មានបងប្អូន មានការងារ មានប្រាក់ខែ គ្រាន់តែមានរឿងខកចិត្តបន្ដិចក៏ទន់ជើងមិនចង់ដើរទៅមុខ។ តើខ្ញុំសាកសមចំពោះផែនដីដែលបានផ្ដល់កន្លែងមួយសម្រាប់ខ្ញុំដែរទេ? តើខ្ញុំសាកសមចំពោះម៉ែដែលពរពោះ និងចិញ្ចឹមខ្ញុំរហូតដល់ធំប៉ុណ្ណឹងដែរទេ?
ជីវិតជាជង្រុកនៃបញ្ហាស្រាប់ហើយ ហើយជីវិតនេះគឺត្រូវតែដោះស្រាយរាល់បញ្ហាទាំងអស់ បើមិនដូច្នេះទេបញ្ហានឹងគ្រប់លើជីវិតបានដោយងាយ។ យើងមានរឿងរីករាយជាច្រើននៅជាមួយ ប៉ុន្ដែយើងតែងតែផ្ដល់តម្លៃចំពោះបញ្ហាជ្រុលពេក រហូតដល់យកពេលទៅគិតពីវារហូត ហើយបន្ទាប់មកក៏យល់ថាខ្លួនឯងគ្មានសេចក្ដីសុខដូចគេ។ ជីវិតមិនមែនជាការប្រៀបធៀបទៅរករឿងដែលធ្វើឲ្យយើងអត់សប្បាយចិត្តនោះទេ ព្រោះមានរឿងជាច្រើនដែលយើងអាចសប្បាយចិត្តជាមួយជិវិតរបស់យើងបាន។

តៀមទៅ! អ្នកចតរថយន្តបញ្រ្ចាស ប៉ូលិសនឹងចាប់ផ្តើមចុះផាកពិន័យហេីយ!
រាជធានីភ្នំពេញ ៖ ប៉ូលិសចរាចរណ៍ នឹងចាប់ផ្តើមផាកពិន័យដល់ម្ចាស់យានយន្តទាំងឡាយណា ដែលបានចតរថយន្តបញ្ច្រាសទិសចរាចរណ៍ និងចតគ្មានរបៀបរៀបរយ ដែលបង្កអោយកក់ស្ទះចរាចរណ៍ ពិសេសគឺចតនៅលើផ្លូវនៃបរិវេណហាងផ្សេងៗ នាពេលខាងមុខ ។ នេះបើយោងតាមលោកប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ រុន រ័ត្នវាសនា ដែលប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកមួយកាលពីពេលថ្មីៗនេះ ។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈបានថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកមួយថា មិនយូរប៉ុន្មានទៀតទេ ច្បាប់ចរាចរណ៍ផ្លូវគោក នឹងអនុវត្តនូវការផាកពិន័យ រាល់ម្ចាស់យានយន្តណា ដែលបានចតរថយន្តរបស់ខ្លួននៅលើដងផ្លូវបញ្ច្រាសទិសចរាចរណ៍ និងចតគ្មានរបៀបរៀបរយ ។សមត្ថកិច្ចចរាចរណ៍នឹងចាប់ផ្តើមផាកពិន័យ។
បើតាមលោកផ្កាយ៣រូបនេះ ការផាកពិន័យនេះ នឹងកិបក្រដាសផាកពិន័យនៅលើរថយន្តផ្ទាល់តែម្តងហើយម្ចាស់យានយន្តទាំងអស់នៅពេលឃើញក្រដាសផាកពិន័យនេះហើយ ត្រូវទៅបង់ការផាកពិន័យនេះ តាមការណែនាំនៅក្នុងក្រដាសនោះជាដាច់ខាត។
លោកបន្តថា ធ្វើបែបនេះ ដើម្បីអោយគន្លងផ្លូវទាំងអស់បានធំទូលាយ និងមិនកក់ស្ទះចរាចរណ៍ ជាមួយគ្នានេះលោកក៏បានអំពាវនាវអោយប្រជាពលរដ្ឋ មន្ត្រីរាជការចូលរួមអោយបានគ្រប់ៗដើម្បីឲ្យដំណើរការនៃច្បាប់ទទួលនូវភាពជោគជ័យនិងមិនមានការកក់ស្ទះច្រើនតទៅទៀតនៅលើដងផ្លូវ។
តែទោះជាយ៉ាងណា លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា មិនបានបញ្ជាក់អំពីតម្លៃនៃការផាក និងកាលបរិច្ឆេទច្បាស់លាស់ទេថាគម្រោងផាកពិន័យនេះនឹងធ្វើនៅពេលណានោះទេ៕
ប្រភពពី ចង្រុកព័ត៏មាន
Subscribe to:
Posts (Atom)