ប្រុសស្រី៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ ប្រើប្រាស់គ្រឿងញៀន

ខេត្តសៀមរាប ៖ នៅវេលារសៀល ម៉ោង១៤:៣០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក ចំណុះអធិការដ្ឋានក្រុងសៀមរាប បានចុះបង្ក្រាបករណីចាត់ចែងអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំនុចភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។
ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ ៖
០១:/ឈ្មោះ កែវ សំណាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររគ្មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប(សំរួល)(មានសារធាតុញៀនក្នុងខ្លួន)។
០២:/ឈ្មោះ សំ ប៊ុនធឿន ហៅពេជ្រ ភេទប្រុស អាយុ១៥ឆ្នាំមុខរបរគ្មានទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនខ្លួន)។ ០៣:/ឈ្មោះ គុណ ធារិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)។
០៤:/ឈ្មោះ រី ផាន់ម៉ៃ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប(ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)។
៥ / ឈ្មោះ ដួង ហុងលៀម ភេទប្រុស អាយុ១៧ឆ្នាំមុខរបរគ្មាន ទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង /ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)។
៦:/ឈ្មោះ ព្រហ្ម សុភក្តី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មានទីលំនៅ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង /ខេត្តសៀម រាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)។

ក្នុងប្រតិបត្តិការនេះកម្លាំងយេីងដកហូតវត្ថុតាងមាន»ម្សៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន១កញ្ចប់ស្មើនឹងទំងន់០,០១ក្រាម ទាំងសំបក,ទូរស័ព្ទដៃចំនួន ០៥គ្រឿង ,ខ្នោះដៃ១គូ ,កាំបិត ២ដើម និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន បញ្ចូនទៅសាលាដំបូងខេត្តថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៧ដេីម្បីចំណាត់ការតាមនីតិវិធីច្បាប់។

ប្រភពពី នាយកដ្ឋានផ្សព្វផ្សាយអប់រំ pyl

បទ ២០​ឆ្នាំ​ក្នុង​គុក ដែល​នារី​ម្នាក់​ផ្ញើ​ឲ្យ​លោក សាន្ត ប៊ុនធឿន មាន​ចំណងជើង​ពិត​ថា​…

ចម្រៀង​មរតក​ដើម ជា​ច្រើន​ត្រូវ​បាន​គេ​ហៅ​ចំណង​ជើង​ទៅ​តាម​ពាក្យ​ផ្ដើម​ដំបូង​នៃ​បទ​ចម្រៀង​នោះ ដូច​ជា​បទ ផ្ញើប្រាណលើផ្កាឈូកស ត្រូវ​បាន​គេ​ហៅ​ថា​បទ ភព្វសំណាង, បទ សុបិនសួគ៌ា ត្រូវ​បាន​គេ​ហៅ​ថា ភព្វព្រេងវាសនា ជា​ដើម។ នៅ​មាន​ចម្រៀង​ជា​ច្រើន​បទ​ទៀត​ដែល​គេ​តែង​យក​ប៉ារ៉ូល​ដើម​មក​ធ្វើ​ជា​ចំណង​ជើង​ដូច​បទ​ទាំងពីរ​ខាង​លើ​ដែរ។ ចំណែក​បទ​មួយ​ដែល​ប៉ារ៉ូល​ដើម​ច្រៀង​ថា ២០​ឆ្នាំ​ក្នុង​គុក​ដោយ​ដៃ​ស្រី​ល្អ គ្មាន​ខ្នើយ​គេងកើយ​ផ្ទាំង​ថ្ម​… ក៏​ត្រូវ​គេ​ដាក់​ចំណង​ជើង​ថា ២០ឆ្នាំក្នុងគុក ដែរ។ តើ​បទ​នេះ​មាន​ចំណង​ជើង​ពិត​ថា​ដូច​ម្ដេច?

យោង​តាម ឯកសារ​ដែល​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា Sophanby Sophan បាន​ឲ្យ​ដឹង​ថា បទ​ដែល​មហា​ជន​និយម​ហៅ​ថា ២០​ឆ្នាំ​ក្នុង​គុក មាន​ចំណង​ជើង​ថា ស្រីដែលខ្ញុំស្អប់។ តាម​ឯក​សារ​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា បទ​នេះ​ជា​ស្នាដៃ​និពន្ធ​បទភ្លេង និង​ទំនុកច្រៀង​ដោយ​កវី​ជើងចាស់ វ៉ោយ ហូរ ច្រៀង​ដោយ​លោកតា ស៊ីន ស៊ីសាមុត ប្រគំ​ជា​ចង្វាក់ Slow, ជា​កម្មសិទ្ធិ​របស់​ហាង​ថាស សាឃូរ៉ា សញ្ញា​ផ្កា សាឃូរ៉ា។

ក្នុង​ថាស​នេះ​មាន​ចម្រៀង​មួយ​បទ​ទៀត​ដែល​ថត​ជាមួយ​គ្នា​គឺ​បទ ផ្លូវចែកជាបី ដែល​ជា​សំនៀង​របស់​លោកយាយ រស់ សេរីសុទ្ធា និពន្ធ​បទភ្លេង​និង​ទំនុកច្រៀង​ដោយ កវី វ៉ោយ ហូរ ដូច​គ្នា ប្រគំ​ជា​ចង្វាក់ Boléro Lent។

ដើម្បី​ឲ្យ​ជ្រាប​កាន់តែ​ច្បាស់ សូម​បងប្អូន​ប្រិយមិត្ត​រីករាយ​ស្ដាប់​បទ ស្រីដែលខ្ញុំស្អប់ ដូច​តទៅ
សូម​បញ្ជាក់​ថា អត្ថបទ​នេះ​គ្រាន់តែ​ចង់បញ្ជាក់​ពី​ចំណង​ជើង​ពិត​នៃ​បទ​ចម្រៀង​តែ​ប៉ុណ្ណោះ មិន​មាន​ន័យ​អ្វី​ផ្សេង​ឡើយ។

ក្មេងប្រុសម្នាក់ទើប​តែ​អាយុ​១១​ឆ្នាំសោះ ​ក្លាយ​ជា​អ្នក​ទោស​គ្រឿង​ញៀន


រាជធានីភ្នំពេញ៖ កាល​ពី​ថ្ងៃ​ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០១៧​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ម្តុំ​រោង​ចក្រ​ឆ្នាំង ក្រុម​ទី​១០៩ ភូមិ​២៣ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿង​ញៀន​សហការ​ជា​មួយ​ប៉ុស្តី​បឹង​កក់​ទី​២ ចុះ​ប្រតិ​បត្តិ​ការ​បង្ក្រាប​ករណី​ជួញ​ដូរ​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​អនីតិជន​ពី​បទ​ជួញ​ដូរ​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន​ចំនួន​៤១​កញ្ចប់​ថង់​តូច ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ខាង​លើ​ជា​អនីតិជន​ឈ្មោះ គឹម ឈុនលី ភេទ​ប្រុស អាយុ ១១​ឆ្នាំ​ស្នាក់​នៅ​ពុំ​ពិត​ប្រាកដ ស្រុក​កំណើត​ខេត្ត​ព្រៃវែង​ ដក​ហូត​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤១​កញ្ចប់​តូច ។ បច្ចុប្បន្ន​ជន​សង្ស័យ​កំពុង​ឃាត់​ខ្លួន​ជា​បណ្ដោះ អាសន្ន​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ទួល​គោក ដើម្បី​សាក​សួរ កសាង​សំណុំ​រឿង និង​បញ្ជូន​ជន​សង្ស័យ​ទៅ​សាលា​ដំបូង រាជធានី​ភ្នំពេញ ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕

ប្រភពពី ដំណឹងយប់មិញ


ក្មេងស្រីអាយុ១៧ឆ្នាំម្នាក់បាត់ខ្លួន សូមជួយ Share បន្តផង!

យោង​តាម​គណនី​ហ្វេស​ប៊ុក ឈ្មោះ Chheng Chheng បាន​បង្ហោះ​សារ​ពី​ដំណឹង​ស្វែង​រក​ប្អូន​ស្រី ដែល​បាន​បាត់​កាល​ពីម៉ោង ៥​ល្ងាច​មិញ​ថ្ងៃ​ទី ២៦ ខែ​មិថុនា ដែល​បាន​សរសេរ​ប្រហែល​ជា​ម៉ោង​មុន​នេះ​ថា៖ដំណឹង​ស្វែង​រក​ប្អូន​ស្រី​ជា​បន្ទាន់… ខ្ញុំ​បាន​បាត់​ប្អូន​ស្រី​កាល​ពី​ម៉ោង​០៥ល្ងាច​ ​ថ្ងៃ​ទី​26 ខែ​មិថុនា​ ឆ្នាំ២០១៧ នៅ​ពេល​ដែល​នាង​ចេញ​ពី​រៀន​គួរ​នៅ​វិទ្យា​ល័យ​ហ៊ុន​សែន​បុរី​100ខ្នង​ ក្នុង​សង្កាត់​ទឹក​ថ្លា​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ… ឈ្មោះ​ អៀវ​ ប៊ុន​ធេង​ អាយុ 17ឆ្នាំ​ រៀន​ថ្នាកទី​ 12នៅ​វិទ្យាល័យ​ហ៊ុន​សែន​បុរី​100​ខ្នង…នាង​មាន​ភិន​ភាគ​រាង​ធាត់​បន្តិច​ហើយ​សំបុរ​ស្រ​អែម ជិះ​ម៉ូតូ​ម៉ាក​ Suzuki Let’s ពណ៌​សរ​បិទ​ខ្មៅ​ដែល​មាន​ស្លាក​លេខ​ ភ្នំពេញ​ 1FA-7351។


​បើ​មាន​បង​ប្អូន​ពូ​មីង​ណា​បាន​ឃើញ​ប្អូន​ស្រី​ខ្ញុំ​ដែល​មាន​ភិន​ភាគ​ដូច​រូប​ខាង​ក្រោម​នេះ​សូម​ជួយ​ទូរស័ព្ទ​មក​ទាក់​ទង​យើង​ខ្ញុំ​ជា​បន្ទាន់​ផង​ព្រោះ​ពេល​នេះ​មិន​ដឹង​នាង​នៅ​ណា​ទេ…​ ទូរស័ព្ទ​ទំនាក់​ទំនង​ 093 280 038, នឹង 012/015 554337

សូម​ជួយ Share បន្ទាន់​ផង តែ​បើ​យើង​សង្កេត​មើល​រូប​ភាព​ខាង​ក្រោម​នេះ មាន​គណនី​ហ្វេស​ប៊ុក ឈ្មោះ​ Noch Noch បាន​ឆាត​ក្នុង​ប្រអប់​សារ (In box) ថា ដំណឹង​ស្វែង​រក​ប្អូន​ស្រី​ជា​បន្ទាន់ ខ្ញុំ​បាត់​ប្អូន​ស្រី​កាល​ពី​ម៉ោង ៥​ល្ងាច​នេះ……….​ បង​ជួយ​ស្វែង​រក​ប្អូន​ស្រី​ឲ្យ​ញ៉ុម​ផង ៕



ប្រភពពីហ្វេសប៊ុក : Chheng Chheng

លោកគ្រូ ស្រី ស៊ីយ៉ារិទ្ធិ ដែលជាសិល្បករផ្នែកហ្គីតានិងជាអ្នកដឹកនាំសម្តែងចម្រៀងកាយវិការជើងចាស់មួយរូប ធ្លាក់ខ្លួនឈឺមិនអាចដើររួច ត្រូវបានក្រុមមូលនិធិសិល្បៈចាស់ជរា ចុះទៅសួរសុខទុក្ខ

បើយោងតាម Page របស់លោក Heng Loong បានបង្ហោះជាសាធារណះថា : ទឹកចិត្តខ្មែរជួយខ្មែរ ❤️គាត់រំភើបដល់យំ នៅពេលដែលឃើញវត្តមានពួកយើង ជួយ Share ផង តើបងប្អូនក្តុកក្តួលប៉ុណ្ណាបើបងប្អូនមានវត្តមាននៅទីនៅះដែរ? 

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ខ្ញុំបាទតំណាង មូលនិធិសិល្បៈចាស់ជរា បានចុះទៅសួរសុខទុក្ខ លោកគ្រូ ស្រី ស៊ីយ៉ារិទ្ធិ ដែលជាសិល្បករផ្នែកហ្គីតានិងជាអ្នកដឹកនាំសម្តែងចម្រៀងកាយវិការជើងចាស់មួយរូប ពេលនេះគាត់ធ្លាក់ខ្លួនឈឺជាទំងន់ដោយមិនអាចដើររួច បានផ្តល់ថវិការ ចំនួន ២០០$ និង គ្រឿងឧបភោគបរិភោគដូចជា អង្ករសុខភាព ៣កេស ទឹកសំរងធម្មជាតិ ៥យួរ ត្រីខ ២យួរ មី២កេស ទឹកបរិសុទ្ធ Gold Star ២កេស ដើម្បីជួយសំរាលជីវភាពគាត់។ អរគុណដល់សុប្បុរសជនទាំងអស់ដែលបានជួយដល់ មូលនិធិសិល្បៈចាស់ជរា ជាពិសេស សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី៕

ប្រភពពី Page : Heng Loong