ជួបជាមួយ កញ្ញា ច្រឹប និងអ្នកបងបូរ៉ា ក្រោមប្រធានបទ តើអ្នកណាទទួលខុសត្រូវលើស្ត្រីដែលបុរសបានខ្លួនគេហើយទុកគេចោល ???



















តើលោកអ្នកមានបញ្ហាច្រើនក្នុងឆាកជីវិត?បញ្ហាគ្រួសារ, បញ្ហាស្នេហា, បញ្ហាការសិក្សា និងបញ្ហាច្រើនក្នុងឆាកជីវិត (ល) អ្វីក៏ដោយអោយតែប្រិយមិត្តគិតថាគ្មានផ្លូវចាកចេញ អាចទាកទងមក ABC ន័យជីវិត បាន ដែលមានពិធីករពិធីការនីយេីងរងចាំដោះស្រាយជូនប្រិយមិត្តបាន ។



ដោយពីម៉ោង12:00 ដល់ម៉ោង14:00រសៀល លោកអ្នកនិងបានជួបជាមួយពិធីករសំដីផ្អែមពិរោះ កញ្ញា កាច្រឹប អ៉ីនទ័រ និង បងស្រី បូរ៉ា នៅរងចាំដោះស្រាយរាល់វិបត្តិរបស់អស់លោកអ្នក ។


ទំនាក់ទំនងលេខ 010 333 927

លោកអ្នកអាចទស្សនាការផ្សាយផ្ទាល់លេី Facebook Page គឺ ABC ន័យជីវិត 92.7 FM
~ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
  • 099250350
  • 010250350


ABC Meaning of life 92.7 FM
ចេញ​ហើយ "ភ្លេងការ" ពី​ សាន ផានិត ចាក់​ដោត​អារម្មណ៍​អ្នក​ស្ដាប់​គ្រប់​វ័យ​(វីដេអូ)
  •  ថ្ងៃនេះ ម៉ោង 10:45
  •  ចំនួនមតិ 0
ចន្លោះមិនឃើញ
កាល​ពី​យប់​មិញ​នេះ Original Songថ្មី បទ "ភ្លេងការ" ​ពី សាន ផានិត ចេញ​ Audio ចម្រៀង​ ជា​ផ្លូវ​ការ​ហើយ។
ម្ចាស់​បទ "ជាប់​រវល់​" លើក​ឡើង​ថា លោក​សង្ឃឹម​ បទ​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ ពី​គ្រប់​ស្រទាប់​ មិន​ថា​ចាស់​ ឬ​ក្មេង​ អ្នក​នៅ​ទីក្រុង និង ជនបទ ព្រោះលោកយល់​ថា​ អត្ថន័យ​បទ​នេះ​ល្អ​ និង​មាន​ទំនុក​ច្រៀង​ពិរោះ។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ បទ​នេះ​ លោក​បាន​ធ្វើ​ការ​សហការ​ផលិត​ជា​មួយ Pipo Choukk ដែល​ជា​អតីត​បេក្ខជនឆ្នើម "Hear My Song” រដូវ​កាល​ទី​២​ទៀត​ផង។
"ក៏​ដូច​ជា​បាន​សួរ​មិតិ​យោបល់​ក្រុម​ការងារ និង​អ្នក​ធ្លាប់​ស្ដាប់​បទ​នេះ​ គេ​និយាយ​អីច្ចឹងដូច​គ្នា ហើយ​បទ​នេះ​ផង​ដែរ បទ​នឹង​ត្រៀម​ចេញ​ក្នុង MV ក្នុង​ផលិត​កម្ម​របស់​បង​ផ្ទាល់​គឺ ផលិតកម្ម P-Pro"។ សាន ផានិត បន្ថែម៕
ចង់​ដឹង​បទ​នេះ​មាន​អត្ថន័យ​ពិសេស​បែប​ណា តោះ​ស្ដាប់​ទាំង​អស់​គ្នា!

ព្រឺក្បាល! ពេលដឹងថា កម្មការិនីម្នាក់ដួលស្លាប់ ក្នុងរោងចក្រ! ស្រាប់តែ ២៦នាក់ទៀត ដួលសន្លប់ជាបន្តបន្ទាប់​ ផ្អើលពេញរោងចក្រ…



ភ្នំពេញ ៖ យ៉ាងហោចណាស់មានកម្មការនីម្នាក់ដួលបោកក្បាលស្លាប់ និងកម្មករកម្មការិនី ២៦នាក់ទៀតដួលសន្លប់បន្តបន្ទាប់គ្នា បង្កឱ្យកម្មករផ្អើលរត់ជាន់គ្នាក្នុងរោងចក្រកាត់ដេរ អាកាស សិត ហ្គាមេន ខូអិលធីឌី ស្ថិតនៅក្នុងសួនវឌ្ឍនៈ២ តាមផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាម២០១៧ ។
កម្មការិនីម្នាក់ដែលស្លាប់ក្នុងហេតុការណ៍មាន ឈ្មោះ ខាត់ សាម៉ើ ភេទ​ស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិរលួស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោយកើតហេតុភ្លាម រថយន្តដឹកបញ្ជូនទៅតំកល់ ទុកនៅផ្ទះជនរងគ្រោះភ្លាមដែរ ។
តាមប្រភពពីកម្មករធ្វើការនៅក្នុងរោងចក្រកើតហេតុខាងលើ បានឲ្យដឹងថា មុនកើតហេតុ ​រោងចក្រ​ដល់ម៉ោងឈប់សំរាក ដើម្បីក្រុមកម្មករកម្មការិនីចេញហូបបាយ ។ ខណៈពេលដែលកម្មករចេញទៅហូបបាយអស់ កម្មការិនីដែលស្លាប់នោះ មិនទាន់បានទៅហូបបាយទេ បានទៅឈរនៅមុខបន្ទប់ទឹក រង់​ចាំចូលបន្ទប់ទឹកស្រាប់តែដួលសន្លប់ស្តូកស្តឹង ។ 
បន្ទាប់ពី ដួលសន្លប់​ត្រូវបានខាងរោងចក្រ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ខណៈពេលទៅដល់មន្ទីរពេទ្យ ​លោកគ្រួពេទ្យបានថា ស្រ្តីរងគ្រោះស្លាប់បាត់ទៅហើយ ភ្លាមៗនោះខាងរោងចក្រដឹកសពស្រ្តីរងគ្រោះយកទៅផ្ទះតែម្តង ។ 
លុះពេលក្រុមគ្រួសារសពឃើញបែបនេះ បានទូរស័ព្ទសួរកម្មការិនីដែលធ្វើការជាមួយគ្នាថា មានរឿងអីបានជាស្រ្តីខាងលើស្លាប់បែបនេះ ពេលឮដូច្នេះ ធ្វើឲ្យកម្មការិនីដែលកំពុងបំពេញការងារជាមួយគ្នា មានការតក់ស្លុត បានដួលសន្លប់បន្តបន្ទាប់គ្នា បញ្ជូនទៅសង្គ្រោះនៅសម្ភព ហ៊ាន មុន្នីវុ​ទ្ធ សរុបទាំងអស់ ២៦នាក់ ។
ទាក់ទិននឹងករណីស្លាប់ខាងលើនេះ តំណាងខាងរោងចក្រ ហាក់ដូចជាមានការលាក់លៀម មិនសហការជាមួយសមត្ថកិច្ចទេ គ្រាន់តែគ្រូពេទ្យដែលពិនិត្យសុខភាពរបស់កម្មការិនីដែល ដួលសន្លប់ទាំង ២៦នាក់បានអះអាងថា ការដួលសន្លប់នេះ មិនមែនមកពីពុលអាហារ ឬពុល សារធាតុគីមីអ្វីទេ គឺមកពីភិតភ័យតក់ស្លុតរហូតដួលសន្លប់តែម្តង ។ 
ដោយឡែក​សពកម្មការិនីមិនត្រូវបានសមត្តិកច្ចធ្វើកោសល្យវិច័យថាស្លប់មូលហេតុអ្វីទេ គ្រាន់តែដួលសន្លប់ដឹកទៅមន្ទីរពេទ្យគ្រូពេទ្យប្រាប់ថា ស្លាប់ហើយឃើញដួលរលាត់មុខបន្តិចហើយ ក៏ដឹកយកទៅផ្ទះ ប្រគល់ឲ្យក្រុមគ្រួសារតែម្តង ៕ ប្រភពពី k​bn-live.com

ឈប់ស្ងៀមក៏ស្លាប់ដែរឬ? អត់ដឹងអីផង ស្រាប់តែឡាន PAJERO បេីកមកបុករះពីក្រោយ រួចកិនស្លាប់គួរឲ្យរន្ធត់ នៅមុខសាលា NUM  

ភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅក្រោមកង់រថយន្ត ខណៈដែលមានរថយន្តមួយគ្រឿង ម៉ាក់ម៉ុងតារ៉ូ ម្ចាស់ស្រវឹងបានបើកបុករះរថយន្ត និងបុកម៉ូតូបន្តបន្ទាប់ ។ ហេតុការណ៍នេះបាន កើតកាលពីវេលាម៉ោង ៤និង២០នាទីល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខសាលាពេទ្យ តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បើតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច ក៏បានឲ្យដឹងថា បុរសបង្កហេតុឈ្មោះ ហួរ ចាន់ថា អាយុ៥១ឆ្នាំ ជាប៉ូលីសការពារព្រំដែន ស្នាក់នៅម្ដុំភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។ រីឯជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ មានអាយុប្រហែល ១៨ឆ្នាំ ។
ប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកមីតស៊ុយប៊ីស៊ី ម៉ុងតារ៉ូ ពាក់ស្លាកលេខ២B-១៩៨១ បើកបរដោយបុរសម្នាក់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅ ពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ បានបុកគូទរថយន្តមួយគ្រឿងម៉ាក តូយូតាកាម៉ារី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២X-២៥៥១ បណ្ដាលឲ្យកំពិតគូទក្រោយ រួចក៏បន្តទៅបុករថយន្តឆ្លាម ហើយក៏ទៅប៉ះម៉ូតូសន្ដោងរុឺម៉ក បណ្ដាលឲ្យធ្លាក់ក្មេងៗ ដែលអង្គុយលើរុឺម៉ក រងរបួសស្រាល ហើយក៏មិនទាន់អស់ល្បឿន ជ្រុលទៅបុកម៉ូតូគុបជ្រុង ពណ៌ទឹកសមុទ្រមួយគ្រឿងទៀត បណ្ដាលឲ្យជនរងគ្រោះ ដែលបើកម៉ូតូគុបនេះ គៀបជាប់ក្រោយរថយន្តកង់ខាងឆ្វេង ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ។
ប្រភពដដែល បានបន្តទៀតថា ក្នុងហេតុការណ៍នោះ អ្នកបើកបរបង្កហេតុ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ស្រះចក ចុះមកអន្តរគមន៍ទាន់ពេលវេលា ដោយឃាត់ខ្លួន បុរសរូបនោះទៅប៉ុស្តិ៍ស្រះចក ដើម្បីធ្វើការសាកសួរ និងប្រគល់ឲ្យនគរបាល ចរាចរណ៍ក្រុង ចាត់ការតាមច្បាប់ ។
បច្ចុប្បន្នជនបង្កហេតុ និងរថយន្តរួមទាំងម៉ូតូ ត្រូវបានកម្លាំងនគរបាលជំនាញ ធ្វើការវាស់វែង ដើម្បីយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
សហការី KBN-live.com

សូមជួយផ្ដល់កម្លាំងចិត្តផង! ថ្ងៃនេះ ឧកញ្ញា ឌួង ឆាយ ឡើងទៅតុលាកាក្រុងបាងកក ជាលើកទី ២ ដើម្បីប្តឹងផ្ដល់ក្តី ជាមួយមន្ទីរពេទ្យ «Bumrungrad Hospital»

យោងតាមការបង្ហោះ នៅលើទំព័រហ្វេសប៊ុក របស់ឧកញ្ញាវ័យក្មេង លោក ឌួង ឆាយ កាលពីប៉ុន្មាននាទីមុននេះ បានបង្ហាញឱ្យឃើញថា ខណៈពេលនេះលោក ត្រូវបានតុលាកានៅទីក្រុងបាងកក ប្រទេសថៃ កោះអញ្ជើញជាលើកទី ២ ទៅតាមពាក្យបណ្ដឹងរបស់លោកដែលបានប្ដឹងទៅកាន់មន្ទីរពេទ្យ Bumrungrad Hospital ដោយបានចោទប្រកាន់ថា មន្ទីរពេទ្យខាងលើនេះ មានការធ្វេសប្រហែស មិនយកចិត្តទុកដាក់ចំពោះជំងឺរបស់កូនប្រុស បណ្ដាលឱ្យសភាពជំងឺ កាន់តែធ្ងន់ធ្ងរ ។ 
ជាមួយគ្នានេះ លោក ឧកញ្ញា ឌួង ឆាយ បានបញ្ជាក់ថា នឹងធ្វើការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុករបស់លោក នៅវេលាម៉ោង ១០:៣០ នាទីយប់នេះ ដោយមានការរៀបរាប់ ដំណើររឿងក្ដី និងចំណាត់ការរបស់តុលាកាថៃ ដើម្បីឱ្យបងប្អូន អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានទស្សនាថែមទៀតផង ។

ខាងក្រោមនេះ គឺជាសំណេរផ្ទាល់ដែលយពីទំព័រហ្វេសប៊ុករបស់លោកឧកញ្ញាចិត្តធម៌ ឌួង ឆាយ ដោយបានសរសេរថា «Sue Bumrungrad International To Find Justice for My Son. ប្តឹងមន្ទីរពេទ្យ Bumrungrag Hopital ឡើងតុលាការនៅបាងកកដើម្បីរកយុត្តិធម៍ អោយកូនប្រុសខ្ញុំដល់ទីបញ្ចប់។ នេះជាលើកទី ២ ហើយដែលខ្ញុំបានឡើងមកប្តឹងផ្ដល់ក្តី ជាមួយមន្ទីរពេទ្យចង្រៃនេះ។ ខ្ញុំនឹងធ្វើការ Live video ម៉ោង ១០:៣០ នាទីយប់នេះរៀបរាប់អំពីដំណើររឿងក្តី និងចំណាត់ការរបស់តុលាការថៃ អោយបងប្អូនពូមីងបានដឹងណា។ សូមជួយផ្តល់កំលាំងចិត្តអោយរូបខ្ញុំ និងកូនប្រុសច្បងខ្ញុំផងណា» ៕  ដកស្រង់ពី  kbn-live.com