ស្ដ្រីម្នាក់បានយួរកាបូបចេញពីហូបការ ត្រូវបានក្មេងរើសអេតចាយមួយក្រុមមានគ្នា៥នាក់ រត់មកឆក់ តែមិនបានសំរេច ត្រូវកម្លាំងប្រជាការពារដេញចាប់ប្រសាចពេញថ្នល់

អញ្ជើញទៅការ ឬបុណ្យកុំសំញ៉ែងពេក សំណាងហើយគេជួយទាន់ កុំអី….!


រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប្រជាការពារខណ្ឌសែនសុខបានធ្វើការដេញចាប់ប្រសាចពេញថ្នល់ដោយសារតែបក្ខពួកជនសង្ស័យមានគ្នាច្រើនចុងក្រោយគឺចាប់បានម្នាក់ដែលរត់មិនរួចហើយត្រូវបានប្រជាពលរដ្ឋវៃទ្រោមខ្លួនប្រគល់អោយសមត្ថកិច្ច។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ២១និង៣០នាទីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ចំនុចក្បែរសួនសុបិន្តចំការព្រីង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។


ប្រភពព័ត៌មានពីកម្លាំងប្រជាការពារខណ្ឌសែនសុខ៣ បានអោយដឹងថាមុនពេលកើតហេតុត្រង់ចំនុចកើតហេតុមានកម្មវិធីអាពាហ៍ពិពាហ៍ដែលបានសាងសង់រោងតាមបណ្ដោយផ្លូវ២០១១ ខណះពេលមានស្ដ្រីម្នាក់បានយួរកាបូបចេញពីចូលរួមពិធីអាពាហ៍ពិពាហ៍នោះស្រាប់តែមានក្រុមក្មេងរើសអេតចាយមួយក្រុមមានគ្នា៥នាក់ ដោយឃើញឱកាសល្អក៍បានរត់មកឆក់កាបូប ពីស្ដ្រីរងគ្រោះនោះតែមិនបានសំរេច ព្រោះភ្លាមៗនោះកម្លាំងប្រជាការពារខណ្ឌសែនសុខ៣នាក់ បាននាំគ្នារត់ដេញចាប់ក្រុមចោរឆក់រត់ទាំងនោះរហូតដល់ផ្លូវ១២៨គ្រួសារកែងនិងផ្លូវ២០១១ ក៍ត្រូវបានប្រជាជនជួយចាប់ជនសង្ស័យបានម្នាក់ដែលរត់ក្រោយគេ និងវាយរហូតបែកមាត់ចេញឈាមទើបប្រគល់អោយសមត្ថកិច្ចមូលដ្ឋានយកទៅសាកសួរបន្ត។


សមត្ថកិច្ចអោយដឹងថាជនសង្ស័យខាងលើមានឈ្មោះ ចាន់ ថាវី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។


បច្ចុប្បន្នជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងបញ្ជូនយកទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការតាមនីតិវិធី ៕

ប្រភពពី ៖ TNN

នារីរូបស្រស់ម្នាក់ខឹងសង្សាររត់ចូលឡាន ត្រូវភាគីខាងប្រុសដេញចាប់ផ្អើលពេញផ្លូវទាំងកណ្តាលយប់


រាជធានីភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយដោយសារតែគូរសង្សារមួយគូរបានឈ្លោះ ប្រកែកគ្នាហើយនារីស្រស់ស្អាត់ម្នាក់បានព្យាយាម រត់ចូលឡាតសម្លាប់ខ្លួនតែត្រូវបុរសជាសង្សារត់ដេញចាប់ 


បង្កការភ្ញាក់ផ្អើលដល់អ្នកដំណរតាមផ្លូវនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង០២៖១០នាទីយប់ ឈានចូលថ្ងែទី០៨ ខែឧសភា ឆ្នាំ២០១៧ ក្បែរនៅសាលាជាសុីម សាមគ្គី តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។


បើតាមប្រភពព៌ត៏មានពីប្រុសដែលអះអាងថាជាគូរដណឹងរបស់នារីខាងលើបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេទាំង២នាក់បានទៅចូលរួមកម្មពិធីជាមួយមិត្តភក្រ័្តហើយបានផឹកស្រារហូតដល់នារីគូរដណឹងរបស់ខ្លួនស្រវឹងហើយបានប្រច័ណ្នដោយមិនដឹងមូលហេតុទើបរូបខ្ញុំបានជិះម៉ូតូហុងដា zoomer X ឌុបគូរដណឹងខាងលើត្រលប់ទៅផ្ទះវិញតែមិនទាន់ដល់ផ្ទះផង ខណះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់គូរដណឹងរបស់ខ្លួនបានលាតពីលើម៉ូតូហើយបានរត់ទៅកណ្ដោលខ្នល់ឈរអោយឡានបុកនឹងបោកខ្លួនប្រាណផងដែរ ក្រោយកើតហេតុក៏ភ្ញាក់ផ្អើលដល់សមត្ថកិច្ចនឹងអ្នកសារពត័មានមកដល់កន្លែងកើតហេតុដើម្បីជួយសម្រុះសម្រួលផងដែរ មួយសន្ទះុក្រោយមកភាគីទាំង២នាក់ត្រូវបានមិត្តភ័ក្រ្តមកជួយយកហើយដឹកតាមម៉ូតូចេញទៅបាត់តែមង្ត។

ជំងឺរបេង​ក្រៅ​សួត ​ដែល​លោក​អ្នក​គួរតែ​យល់​ដឹង

ជំងឺរបេង​ក្រៅ​សួត ​គឺជា​ជំងឺ​ដែល​កើតឡើង​លើ​សរីរាង្គ​ដទៃ​ក្រៅពី​សួត ដូច​ជា​របេង​កូនកណ្តុរ របេង​ស្រោម​សួត ឆ្អឹង និង​សន្លាក់ តម្រងនោម ពោះវៀន និង​ខួរក្បាល​ ។​ល​។ ជំងឺរបេង​ក្រៅ​សួត​មាន​ប្រហែលជា​២៥% ក្នុង​ចំណោម​ជំងឺរបេង​គ្រប់​ប្រភេទ ។


ចំពោះ​ជំងឺរបេង​ក្រៅ​សួត​ដែល​កើត​មាន​ញឹកញាប់​ជាងគេ​មាន​ដូច​ជា ​៖

១-​របេង​ស្រោមខួរ​ក្បាល​៖ មាន​ក្អក គ្រុនក្តៅ ស្រក​ទម្ងន់ បែកញើស​ពេល​យប់ មាន​ប្រវត្ដិ​ប៉ះពាល់​អ្នក​កើត​ជំងឺរបេង ។

សញ្ញា​របេង​ខួរក្បាល​នៅ​នឹង​កន្លែង មាន​រោគ​ស​ញ្ញ​បន្ថែម​ដូច​ជា ​៖ 

-​ការ​ចាប់ផ្តើម បន្តិច​ម្តង​ៗ និង​ឈឺក្បាល ខ្លាំង​ឡើង​ៗ​ជា​លំដាប់ ។

-​បាត់បង់​ស្មារតី បន្តិច​ម្តង​ៗ ។

-​អាច​មាន​រឹង​ក ។

-​ខ្វិន​ដោយសារ​ប៉ះ​សរសៃប្រសាទ​ខួរក្បាល ករណី​សង្ស័យ​ថា​កើត​មាន​ជំងឺរបេង​ស្រោមខួរ​ក្បាល ជា​ការ​សំខាន់​បំផុត ត្រូវ​ប៊ឺ​ត​ទឹក​ខួរឆ្អឹងខ្នង ដើម្បី​វិភាគ​គីមី​វេជ្ជសាស្ត្រ និង​រក​មេរោគ​ដើម្បី​ថា​ជា​របេង​ខួរក្បាល​ឬទេ ។

២-​ជំងឺរបេង​កូនកណ្តុរ ជា​ញឹកញាប់​បំផុត​កើត​នៅ​នឹង​ក ប៉ុន្តែ​ជួនកាល​កើត​នៅ​នឹង​ក្លៀក ឬ​នៅ​នឹង​ក្រលៀន​ត្រូវ​បាន​ប៉ះពាល់ ។ ជា​ធម្មតា​ការ​រីក​ធំ​របស់​កូនកណ្តុរ​គឺ​មានការ​យឺតយ៉ាវ និង​គ្មាន​ការ​ឈឺចាប់ ។

ចំពោះ​រោគ​សញ្ញា​របេង​កូនកណ្តុរ​ដូច​ជា​សញ្ញា​របេង​ទូទៅ​ដែរ មាន​ដូច​ជា ក្អក គ្រុនក្តៅ ស្រក​ទម្ងន់ បែកញើស​ពេល​យប់ មាន​ប្រវត្ដិ​ប៉ះពាល់​អ្នក​កើត​ជំងឺរបេង ។

សញ្ញា​របេង​នៅ​​កន្លែងសំខាន់​ៗ​មាន​ដូច​ជា​ ៖ 

-​កូនកណ្តុរ​មាន​ទំហំ​ប្រហែល​២​ស​.​ម ឬ​ធំ​ជាង​នេះ ជួនកាល​មាន​ទាំង​សងខាង ឬ​ជួនកាល​មាន​តែ​ម្ខាង ។ 

-​ពេល​ស្ទាប​កូនកណ្តុរ​មាន​សភាព​ហាប់ មិន​ឈឺ ក្រឡិចក្រឡាច់ និង​ជួនកាល​មាន​ខ្ទុះ​ហូរ​។

៣-​ជំងឺរបេង​ឆ្អឹង​និង​របេង​សន្លាក់ឆ្អឹង មាន​សញ្ញា​ដូច​ជា​សញ្ញា​របេង​ទូទៅ​ដែក ដូច​ជា​មាន​ក្អក គ្រុនក្តៅ ស្រក​ទម្ងន់ បែកញើស​ពេល​យប់ មាន​ប្រវត្ដិ​ប៉ះពាល់​អ្នក​កើត​ជំងឺរបេង​។ ចំពោះ​សញ្ញា​សំខាន់​នៅ​នឹង​កន្លែង​មាន​ដូច​ជា​៖ 

-​ឈឺ​ឆ្អឹង និង​ឈឺសន្លាក់​ឆ្អឹង ។

-​ហើម​ប៉ោង​ឡើង​ត្រង់​ឆ្អឹងខ្នង ។

៤-​របេង​ស្រោម​សួត ក៏​មាន​សញ្ញា​ដូច​ជា​ជំងឺរបេង​ទូទៅ​ដែរ មាន​ក្អក គ្រុនក្តៅ ស្រក​ទម្ងន់ បែកញើស​ពេល​យប់ មាន​ប្រវត្ដិ​ប៉ះពាល់​អ្នក​កើត​ជំងឺរបេង ។ 

សញ្ញា​សំខាន់​នៅ​នឹង​កន្លែង​មាន​ដូច​ជា​ ៖ 

-​មាន​ទឹកស្រោមសួត​តែ​ម្ខាង 

-​មាន​ប្រវត្តិ​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នក​កើត​របេង ។ គ្រប់​មនុស្ស​ចាស់ វ័យ​ជំទង់ និង​កុមារ​ទាំងអស់​ដែល​មានការ​សង្ស័យ​ថា កើត​មាន​ជំងឺរបេង​ក្រៅ​សួត ត្រូវ​ប្រញាប់​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ហើយ​ការ​ពិនិត្យ និង​ព្យាបាល​គឺ​ពុំ​មានការ​បង់ប្រាក់​ឡើយ ៕


ប្រភពពី ៖ កោះសន្តិភាព - អត្ថបទ ៖ អ៊ុន សុគន្ធា   

ស្នងការដ្ឋានប៉ូលីសខេត្តកំពត ធ្វេីសន្និសីទសារព័ត៍មាន បង្ហាញមុខជនសង្ស័យ បង្ក្រាប​៣​ថ្ងៃ​ទូ​ទាំង​ខេត្ត​ ឃាត់ខ្លួន​១៥​នាក់ ថ្នាំ​ញៀន​៤០​កញ្ចប់


ខេត្តកំពត-"ប៉ូលីសបង្ហាញមុខជនសង្សយ័ជួញដូរចែកចាយគ្រឿងញៀន"


នៅថ្ងៃ08.05.2017នេះ ស្នងការដ្ឋានប៉ូលីសខេត្តកំពតបានធ្វេីសន្និសីទសារព័ត៍មានបង្ហាញមុខជនសង្សយ័ប្រុសស្រី ជួញដូរចែកចាយគ្រឿងញៀន ដែលប៉ូលីសបង្ក្រាបនិងឃាត់ខ្លួនបាននៅក្នុងស្រុកចំនួន៣ក្នុងខេត្តកំពតកាលពីម្សិលមិញ(07.05.2017)៕

ប្រភពពី ៖ Huy Bunleng 

ផ្អើលពេញផ្សារដេប៉ូយប់នេះ! ស្ត្រីម្នាក់ ជិះម៉ូតូជាប់ហ្គែរ ទៅប៉ះនឹងរថយន្តទំនើប ហេីយគ្មានលុយសងគេ ត្រូវបានប្រជាពលរដ្ឋប្រមូលលុយគ្នា ដើម្បីសងសំណងគេ

រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច មានហេតុការណ៍មួយដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចេញមកចោមរោមមេីលករណីគ្រោះថ្នាក់ចរាចរណ៍ ដោយស្ត្រីម្នាក់ជិះម៉ូតូជាប់ហ្គែរ ទៅប៉ះរថយន្តទំនើប ហើយម្ចាស់រថយន្ត ទារសំណង ៥០០ដុល្លារ ដោយគ្មានប្រាក់សងគេ ត្រូវបានប្រជាពលរដ្ឋដែលចោមរោមមេីលនៅទីនោះ នាំគ្នាប្រមូលលុយគ្នាដោយទឹកចិត្តនិងតាមលទ្ធភាព ជូនទៅអ្នកមីង ដើម្បីសងសំណងដល់ម្ចាស់រថយន្ត។ 


ហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ នៅខាងមុខផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូទី១ ។