រថយន្តកុងតឺន័រក្រុមហ៊ុន SBLL បេីកបុកកិនម៉ូតូ Zoomer-X បណ្ដាលឲ្យយុវជនម្នាក់ធ្លាយខួរស្លាប់ នៅហ្នឹងកន្លែង យ៉ាងអាណោច​អាធ័ម​ នៅផ្លូវជាតិលេខ3



រាជធានីភ្នំពេញ ៖ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយសាររថយន្តដឹកកុងតឺន័របើកបុកយុវជនម្នាក់ជិះម៉ូតូបណ្តាលឲ្យដួលរួចកិនក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤៖២០នាទីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅទល់មុខក្រុមហ៊ុន SBLL អាហរ័ណ នីហរ័ណ និងដឹកជញ្ជូន មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិ-សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រ ១គ្រឿង ម៉ាកVolvo ពណ៌ស ក្បាលពាក់ស្លាកលេខភ្នំពេញ 3C-4523 កន្ទុយលេខភ្នំពេញ 4A-1936 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ពីជើងទៅត្បូង។ លុះពេលធ្វើដំណើរមកដល់មុខក្រុមហ៊ុនខាងលើ មានជនរងគ្រោះម្នាក់ឈ្មោះឱប សុផាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ជិះម៉ូតូម៉ាកហុងដាZoomer X ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DH-4093 កំពុងធ្វើដំណើរបញ្ច្រាសគ្នាពីត្បូងទៅជើង គាប់ជួនរថយន្តកុងតឺន័របត់ចូលក្រុមហ៊ុនខាងលើក៏ជ្រុលទៅបុកម៉ូតូZoomerX បណ្តាលឲ្យយុវជនដួលម៉ូតូហើយត្រូវរថយន្តកុងតឺន័រកិនក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច។


ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្រោយពេលបង្កហេតុរួចអ្នកបើកបររថយន្តកុងតឺន័របានបន្ថែមល្បឿនចូលទៅចតនៅក្នុងក្រុមហ៊ុនរួចគេចខ្លួនបាត់តែម្តង។


ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញទៅដល់វាស់វែងយកម៉ូតូនិងចូលទៅអន្តរាគមន៍យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យរបស់ខ្លួន ដើម្បីរង់ចាំដោះស្រាយតាមច្បាប់។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ 


ប្រភពដេីមពីបង ភារ៉ា ដង្កោ

អបអរសាទរ ទិវាសេរីភាព សារព័ត៌មានសកលលោក លេីកទី១៦ ៣ ឧសភា ២០១៧ មានអ្នកសារព័ត៌មានចូលរួមជាយ៉ាងច្រើនកុះករ


រាជធានីភ្នំពេញ ៖ ឯកឧត្តម គឹម គុណវឌ្ឍ អគ្គនាយក ទូរទស្សន៍ជាតិកម្ពុជា (ទទក) បានធ្វើការបង្ហាញសារជាដំណឹងមួយ នៅក្នុងឱកាសចូលរួមអបអរសាទរ ទិវាសេរីភាព សារព័ត៌មានសកលលោក ៣ ឧសភា, លើកទី១៦ ខ្ញុំសូមជូនលោក អ្នកបានដឹងពីស្ថិតិចំនួនអង្គភាព សារព័ត៌មានជាតិ និងអង្គភាពសារព័ត៌មានបរទេស កំពុងធ្វើការផ្សព្វផ្សាយនៅកម្ពុជាយើងគឺមានចំនួន ៥៣០ អង្គភាព ។


ដោយក្នុងនោះមាន ៖

  • កាសែតផ្សាយជាភាសា បរទេសមានចំនួន ៤៣ អង្គភាព, 
  • ទស្សនាវដ្តី ចំនួន ៣០៦ អង្គភាព, 
  • ព្រឹត្តិប័ត្រព័ត៌មានចំនួន ៤២ អង្គភាព,
  • ការិយាល័យតំណាងទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងវិទ្យុ ទូរទស្សន៍បរទេសប្រចាំការអចិន្ត្រៃយ៍នៅកម្ពុជាមានចំនួន ២១អង្គភាព
  • ស្ថានីយ៍វិទ្យុចំនួន ២២១ 
  • ស្ថានីយ៍ទូរទស្សន៍ចំនួន ២២ 
  • ទូរទស្សន៍ផ្សាយបន្តចំនួន ១១២ ស្ថានីយ៍,
  • ទូរទស្សន៍ផ្កាយរណប តេជោ ធីវី មាន ០១ ស្ថានីយ៍ 
  • ទូរទស្សន៍ឌីជីថល (Digital Pay-TV) មានចំនួន ០៤ ស្ថានីយ៍ 
  • ទូរទស្សន៍អនឡាញ (Online TVs) មានចំនួន ៥៨ អង្គភាព កំពុងធ្វើអាជីវកម្មនៅកម្ពុជា ។ 


សូមប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា យកគ្រឹះថែរក្សាការពារ សុខសន្តិភាព ធ្វើជាគោលការណ៏ សារវ័ន្ត សម្រាប់ជាតិខ្មែរយើង៕ [AhBoYz]

បុរសវ័យ៣០ឆ្នាំជាងម្នាក់ជិះម៉ូតូ MSX យ៉ាងលឿនបុកទ្រូងផ្លូវ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ នៅច្រមុះជ្រូកស្ទឹងមានជ័យ

រាជធានីភ្នំពេញ ៖ បុរសវ័យ៣០ឆ្នាំជាងម្នាក់ជិះម៉ូតូ MSX ពណ៍ស យ៉ាងលឿនបុកទ្រូងផ្លូវ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម៍នៅហ្នឹងកន្លែង នៅផ្លូវវេងស្រេង ជិតច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ នៅវេលាម៉ោង03៖10នាទីទាបភ្លឺ (02-05-2017)។

សូមជួយ Share រកសាច់ញាតិជនរងគ្រោះផង

ទុស្សេខ្សែភ្លេីងលេីបង្គោលភ្លេីង រាលដាលឆាបឆេះខ្សែភ្លេីង ផ្អេីលប្រជាពលរដ្ឋចេញមជួយពន្លត់ទាំងយប់ ក្នុងខណ្ឌទួលគោក

ABC Breaking News : ទុស្សេចរន្តអគ្គិសនីនៅលេីបង្គោលភ្លេីង បណ្ដាលឲ្យផ្ទុះកាបីនភ្លេីង និងមានអណ្ដាតភ្លេីងឆាបឆេះខ្សែភ្លេីង និងរាលដាលឆេះដេីមឈេី នៅផ្លូវ២៧៤ ខាងជេីងផ្សារ៧មករា សង្កាត់បឹងកក់ទី៣ ខណ្ឌទួលគោក

ហេតុការណ៍អគ្គិភ័យខាងលេីនេះកេីតឡេីងកាល ពីវេលាម៉ោង០១:៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី​០២ ខែឧសភា ឆ្នាំ២០១៧នេះ បេីតាមអ្នកឃេីញហេតុការណ៍ផ្ទាល់បានទាក់ទងមកប្រាប់វិទ្យុABCថា នៅទីតាំងកេីតប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់អស់៥បំពង់ ទេីបរថយន្តពន្លត់អគ្គិភ័យបានមកដល់ អន្តរាគមន៍បាញ់ពន្លត់បង្ហេីយកន្លែងដែលនៅឆេះ បន្ទាប់ពីប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យ៤បំពង់បាញ់ពន្លត់ មានអ្វីបន្ថែមABCនឹងជម្រាបជូនបន្ត!


បេីមានអ្វីបន្ទាន់ៗ ឬត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ត្រូវការឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ​មនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ អាចទាក់ទងមកវិទ្យុABC (24ម៉ោង) តាមលេខទូរស័ព្ទ 010 231010 / 012231010 / 070 231010 / 077 231010 និង 087 23-23-23 

ញាក់សាច់! ភ្ជុងប្លន់ និងកាប់ប្លន់បានសំរេច ទាំងរំលងអាធ្រាត្រ

បេីតាមការផ្សាយព័ត៍មានរបស់វិទ្យុABC ដែលប្រិយមិត្តរាយការណ៍បឋមប្រាប់ឲ្យដឹងថា នៅវេលាម៉ោង០១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ មានករណីប្លន់ផ្ទួនៗគ្នា

  • ករណីទី១ ៖ ជនសង្ស័យប្រេីប្រាស់ដាវសាម៉ូរៃ កាប់ប្លន់យកម៉ូតូ Dream មួយគ្រឿងបានសំរេច ពីជនរងគ្រោះ រួចជិះរត់គេចខ្លួនបាត់ នៅម្ដុំវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
  • ករណីទី២ ៖ ជនសង្ស័យ៩នាក់ ជិះម៉ូតូ Dream អត់ស្លាកលេខ ទាំង៣គ្រឿង បានជិះម៉កស្ទាក់ពីមុខនិងគៀរឲ្យឈប់ ហេីយសកម្មភាពភ្ជុងប្លន់យកកាបូបលុយនិងទូរស័ព្ទ ពីជនរងគ្រោះ៤នាក់ ជិះម៉ូតូ២គ្រឿង នៅម្ដុំស្ថានីយ៍ប្រេងឥន្ទនៈដីដុះ ផ្លូវជាតិលេខ១ ។

បេីមានអ្វីបន្ទាន់ៗ ឬត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ត្រូវការឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ​មនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ អាចទាក់ទងមកវិទ្យុABC (24ម៉ោង) តាមលេខទូរស័ព្ទ 010 231010 / 012231010 / 070 231010 / 077 231010 និង 087 23-23-23