ស្ថានភាពជម្ងឺមហារីកឈាមរបស់កញ្ញា ស៉ីនួន ក្រុមការងារវិទ្យុABC មានសភាពធូរស្រាលបន្តិចហើយ!


ស្ថានភាពជម្ងឺមហារីកឈាមរបស់ កញ្ញា ស៉ីនួន បុគ្គលិកស្ថានីយ៍វិទ្យុABC (អ្នកកាន់ Page ផ្លូវការរបស់វិទ្យុABC គឺ ABC FB ដែលបានធ្វេីការព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជោរៃ ប្រទេសវៀតណាម ក្រោយពីសភាពជម្ងឺធ្ងន់ធ្ងរពេក កាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នោះ ខណៈនេះមានសភាពធូរស្រាលបន្តិចហើយ បន្ទាប់ពីសំរាកព្យាបាលអស់១យប់រួចមក។

Edit

ហេីយនៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ ក្រុមការងារវិទ្យុABC ដែលធ្វេីដំណេីរទៅជាមួយ បានទាក់ទងផ្ដល់ព័ត៍មានមកឲ្យ ស៊ីនួន រៀបរាប់ខ្លីៗទាំងទឹកភ្នែកតាមទូរស័ព្ទដោយធ្វេីការផ្សាយផ្ទាល់តាមវិទ្យុABC ថា ៖ នាងខ្ញុំបានធូរស្រាលបន្តិចហេីយ ដោយអាចងេីបអង្គុយបាន និងនិយាយបានហេីយ នាងខ្ញុំសូមក្រាបអរគុណ លោកគ្រូ អាចារ្យ  អេ និងបងប្អូនក្រុមការងារវិទ្យុABCទាំងអស់គ្នា ព្រមទាំងប្រិយមិត្តអ្នកស្ដាប់វិទ្យុABC ដែលបានបារម្ភពីខ្ញុំ នាងខ្ញុំសុំទោសផងដែលធ្វេីឲ្យអ្នកទាំងអស់គ្នាបារម្ភ នាងខ្ញុំបានធូរស្រាលជាងមុនបន្តិចហេីយ ដោយសន្យានិងវិលមកចូលរួមជាមួយក្រុមការងារABC ដេីម្បីធ្វេីការងារជួយសង្គមបន្តទៀត៕


ដោយខណៈពេលនេះ ស៊ីនួន កំពុងសំរាកនៅមន្ទីរពេទ្យជោរៃ នៅប្រទេសវៀតណាម ដោយរង់ចាំតាមដាន ដើម្បីបន្តការព្យាបាលបន្តទៀត។ 

យេីងខ្ញុំទាំងអស់ជាក្រុមការងារវិទ្យុABC សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រិយមិត្តអ្នកស្ដាប់វិទ្យុABCគ្រប់ទិសទីទាំងអស់ ដែលបានយកចិត្តទុកដាក់ព្រួយបារម្ភ នឹងជួយចូលរួមមកដល់ក្រុមការងារABC ដោយសេចក្ដីគោរពនិងអរគុណ!


ស្ថានភាពជម្ងឺរបស់លោកតា ហ្វ៊ុយ ហ្សូ មានសភាពធូរស្រាលច្រើនហើយ!

លោក ស៊ូ សាវ៉ាង ហៅ តា ហ៊្វុយហ្សូ អតីតតារាកំប្លែងជើងចាស់ម្នាក់ បានធ្វើការព្យាបាលជម្ងឺនៅមន្ទីពេទ្យនៅក្នុងប្រទេសថៃក្រោយពីសភាពជម្ងឺធ្ងន់ធ្ងរពេក។ ប៉ុន្តែក្នុងនោះដែរ លោក ស៊ូ វណ្ណៈ ដែលជាកូនប្រុសលោក តា ហ៊្វុយហ្សូ បានរៀបរាប់នៅលើ Facebook អំពីស្ថានភាពជម្ងឺថា៖ បន្ទាប់ពី៥ថ្ងៃ នៃការសំរាកព្យាបាលជម្ងឺរបស់លោកឪពុក នៅមន្ទីរពេទ្យបាងកកប្រទេសថៃថ្ងៃនេះ គឺលទ្ធផលនៃការបញ្ឈប់ឈាមដែលហូរចេញពីដុំមហារីកក្នុងថ្លើមនោះបានជោគជ័យហើយ ខណៈពេលនេះកំពុងរង់ចាំតាមដាន ដើម្បីបន្តការព្យាបាលតំណាក់កាលទី២ នៅថ្ងៃពុធនេះ ។ ស្ថានភាពជម្ងឺរបស់លោកឪពុក បច្ចុប្បន្នមានភាពធូរស្រាលច្រើន ដោយគាត់អាចចាប់ផ្តើមទទួលទានបាយ នឹងសាកល្បងដើរដោយខ្លួនឯង ។ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ព្រួយបារម្ភ នឹងជួយឧបត្ថម្ភថវិការមកដល់ក្រុមគ្រួសារខ្ញុំបាទ ដើម្បីមានលទ្ធភាព បញ្ជូនគាត់មកព្យាបាលនៅមន្ទីរពេទ្យបាងកកប្រទេសថៃនាពេលនេះ ។ ទំនាក់ទំនង 

  • +66931290681 លេខនៅប្រទេសថៃ 
  • 012425665 ភរិយា 
  • 093622200 ភរិយា 
  • 010224421 កូនស្រី៕


បែកធ្លាយ! អត្រាតម្លៃតុក្កតាសិចជប៉ុន អ្នកអត់លិទ្ធចាប់ផ្ដើមសន្សំប្រាក់ទៅ!


សព្វថ្ងៃមានផលិតផលជាច្រើនកំពុងត្រូវបានផលិតនិងចរាចរលើទីផ្សារពិភពលោកឆ្លើយតបតាមតម្រូវការមិនឈប់ឈររបស់អតិថិជន។ ក្នុងនោះដោយសារជីវិតស្នេហារបស់មនុស្សមួយចំនួនមិនសមប្រកប ក្រុមហ៊ុនខ្លះថែមទាំងបានច្នៃឡើងជាតុក្កតាសិច ដែលអាចមានតួនាទីជាសង្សារឬមិត្តស្រីរបស់បុរសមួយចំនួនដែលនៅលីវ ឬខ្វះដៃគូយល់ចិត្តទៀតផង។


ឧស្សាហកម្មផលិតតុក្កតាសិចកំពុងរីកចម្រើនខ្លាំងនៅប្រទេសជប៉ុន ហើយក្រុមហ៊ុនមួយឈ្មោះថា Orient Love Dolls ក៏កំពុងសស្រាក់សស្រាំផលិតជូនអតិថិជនតាមការកុម្ម៉ង់របស់ពួកគេផងដែរ។ តុក្កតាសិចទាំងនោះត្រូវបានផលិតឡើងពីជាតិជ័រស៊ីលីខូនដែលស្ទាបទៅដូចសាច់មនុស្សស្រីពិតៗ និងមានរាងកាយនិងសម្រស់គួរឱ្យទាក់ទាញ។


អ្នកទិញអាចកុម្ម៉ង់យកប្រភេទតុក្កតាសិចដែលអាចពត់ដៃពត់ជើងបាន ឬអាចដកចេញលាងសម្អាតបាន។ ហើយតុក្កតាទាំងនោះមានអាវៈយវៈដូចមនុស្សស្រីពិតៗដែលអាចឱ្យគេរួមភេទជាមួយបាន និងមិនចេះរអ៊ូរទាំ ហើយអាចនាំទៅណាតាមម្ចាស់ស្រេចតែចិត្ត។


តម្លៃរបស់វាមានចាប់ពី 6,000 ដុល្លារអាមេរិក ទៅ 10,000ដុល្លារអាមេរិក អាស្រ័យតាមគុណភាពនិងការកុម្ម៉ង់ទិញដូចជាពណ៌សក់ ទំហំដើមទ្រូង ទម្រង់មុខជាដើម ហើយអតិថិជនជាបុរសជាច្រើននៅអាស៊ីបានងាកមករកវាដោយសារតែពួកគេមានបញ្ហារឿងស្នេហាជាមួយមនុស្សស្រីពិត៕


ដោយ៖ កណ្ណិកា

ពី ANARCHAK.COM 

ថ្ងៃនេះ ជាថ្ងៃខួបកំណើតរបស់កញ្ញាសុគន្ធ នីសា មានពាក្យអ្វីជូនពរ idol ខ្លះទេ?


នៅថ្ងៃទី០១ ខែឧសភានេះ ជាថ្ងៃខួបកំណើតរបស់កញ្ញាសុគន្ធ នីសា មានពាក្យអ្វីជូនពរ idol ទេ? 🎁🎁🎁🎁🎉🎉🎉🎊🎊🎊

ការ​ពិត​៧​យ៉ាង ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី ទិវា​ពលកម្ម​


ទិវា​ពលកម្ម (Labour Day) ០១ ឧសភា គឺ​ជា​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង ដើម្បី​អបអរ​សមិទ្ធផល​របស់​កម្មករ។ វា​មាន​ដើម​កំណើត​ពី ចលនា​សហជីព (Eight-Hour Day Movement) ដែល​បែងចែក ៨​ម៉ោង​សម្រាប់​ធ្វើការ ៨​ម៉ោង​សម្រាប់​កម្សាន្ត និង ៨​ម៉ោង​សម្រាប់​សម្រាក។


ខាងក្រោម​នេះ គឺ​ជា​ការ​ពិត​៧​យ៉ាង ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី ទិវា​ពលកម្ម​នៅ​សហរដ្ឋអាមេរិក៖


  1. ទិវា​ពលកម្ម នៅ​សហរដ្ឋអាមេរិក ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​លើក​ដំបូង នៅ​ថ្ងៃ​អង្គារ ទី​០៥ ខែ​កញ្ញា ឆ្នាំ​១៨៨២ ក្នុង​ទីក្រុង New York City ដែល​បាន​គ្រោង​ទុក​ដោយ សហភាព​ការងារ​កណ្ដាល Central Labor Union។ 
  2. Oregon គឺ​ជា​រដ្ឋ​ដំបូង​គេ​បង្អស់​នៅ​សហរដ្ឋអាមេរិក ដែល​ធ្វើ​ឲ្យ​ទិវា​ពលកម្ម ក្លាយ​ជា​ថ្ងៃ​ឈប់​សម្រាក នៅ​ក្នុង​ឆ្នាំ​១៨៨៧។ 
  3. នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​១៨៩៤ សភា​អាមេរិក បាន​អនុម័ត​​ច្បាប់​ជា​លើក​ដំបូង ដោយ​យក​ថ្ងៃ​ចន្ទ​ដំបូង​នៃ​ខែ​កញ្ញា ជា​​ទិវា​ពលកម្ម និងថ្ងៃ​ឈប់​សម្រាក​ស្រប​ច្បាប់ ជា​រៀង​រាល់​ឆ្នាំ។ ដូច្នេះ​ទិវា​ពលកម្ម​ ឆ្នាំ​២០១៧ នៅ​សហរដ្ឋអាមេរិក មិន​មែន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា ឡើយ ពោល​គឺ​ថ្ងៃ​ចន្ទ ទី​០៤ ខែ​កញ្ញា។
  4. សហរដ្ឋអាមេរិក ប្រារព្ធ​ទិវា​ពលកម្ម​នេះ​ឡើង ដើម្បី​អបអរ​ការ​រួម​ចំណែក និង​សមិទ្ធផល​នៃ​បុរស និង​ស្ត្រី​ចំនួន ១៥៥​លាន​នាក់ ដែល​ស្ថិត​នៅ​ក្នុង​កម្លាំង​ពលកម្ម​នៅ​សហរដ្ឋអាមេរិក។ 
  5. នៅ​ចុង​ទសវត្សរ៍ ឆ្នាំ​១៨០០ ជនជាតិ​អាមេរិក ជា​មធ្យម​ធ្វើ​ការ​១២​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។ កុមារ​អាយុ​ត្រឹម​តែ ៥ ទៅ ៦ឆ្នាំ ក៏​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ និង​អណ្ដូង​រ៉ែ​ដែរ។ 
  6. នៅ​ក្នុង​ឆ្នាំ​១៩១៦ ការ​កំណត់​ការ​ធ្វើ​ការ ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​រឹងមាំ ជាមួយ​នឹង​ការ​អនុម័ត​ច្បាប់ Adamson Act។ វា​គឺ​ជា​ច្បាប់​សហព័ន្ធ​ដំបូង​បង្អស់ សម្រាប់​កម្មករ​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន។ 
  7. រដូវ​កាល​កីឡា​បាល់ទាត់ ចាប់​ផ្ដើម​នៅ ឬ​អំឡុង​ពេល​ទិវា​ពលកម្ម ហើយ​ក្រុម​បាល់ទាត់​ជា​ច្រើន បាន​លេង​ការ​ប្រកួត​លើក​ដំបូង​របស់​ខ្លួន ក្នុង​អំឡុង​ថ្ងៃ​ចុង​សប្ដាហ៍ នៃ​ទិវា​​នោះ៕


ប្រភព ៖ Forbes

ប្រែ​សម្រួល ៖ សេង ឡុង - Sabay