ស្នងការប៉ូលីសខេត្តកណ្ដាល លោក អ៊ាវ ចំរេីន ចុះសួរសុខទុក្ខ អាចារ្យ  អេ និងក្រុមការងារវិទ្យុABC ដេីម្បីរួមគ្នាបន្ត ធ្វើការងារសង្គម ក្នុង "យុទ្ធនាការ កុំជែងទេវតា"  នៅទូទាំងខេត្តកណ្ដាល

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ លោក អ៊ាវ ចំរេីន ស្នងការនគរបាលខេត្តកណ្ដាល បានទៅដល់ស្ថានីយ៍វិទ្យុABC (ព្រែកថ្លឹង) សង្កាត់ជេីងឯក ខណ្ឌដង្កា ដេីម្បីសួរសុខទុក្ខ និងសំណេះសំណាលការងារ ជាមួយ លោក អាចារ្យ   អេ អគ្គនាយកស្ថានីយ៍វិទ្យុABC កម្ពុជា 107.5 FM និងក្រុមការងារវិទ្យុABC ដោយបានសហការគ្នាចូលរួមធ្វើការងារសង្គម ក្នុង "យុទ្ធនាការ កុំជែងទេវតា" ចែកជូនទឹកសុទ្ធ និងអប់រំពន្យល់ពីច្បាប់ចរាចរ ជូនប្រជាពលរដ្ឋ និងអ្នកដំណើរតាមដងផ្លូវ នៅទូទាំងខេត្តកណ្ដាល បន្តទៀត។


"យុទ្ធនាការ កុំជែងទេវតា" របស់វិទ្យុABC ចែកជូនទឹកសុទ្ធ និងពន្យល់ពីច្បាប់ចរាចរជូនអ្នកដំណើរតាមដងផ្លូវ ។



សកម្មភាពកាលពីល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ក្រុមការងារវិទ្យុABC និងកម្លាំងនគរបាលចរាចរណ៍ ក្រុងតាខ្មៅ បានរូួមគ្នាធ្វើការងារសង្គម ចែកជូនទឹកសុទ្ធ ដោយស្នាមញញឹមនិងទឹកចិត្តរីករាយ និងពន្យល់អំពីច្បាប់ចរាចរណ៍ជូនអ្នកដំណើរតាមដងផ្លូវ នៅចំណុចរង្វង់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សូមទទួលយកភាពត្រជាក់ដោយស្នាមញញឹមពីក្រុមការងារវិទ្យុអេបីសុី និង សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសូមចងចាំថាមនុស្សជាទីស្រលាញ់របស់អ្នកនិងក្រុមគ្រួសារអ្នកកំពុងរងចាំអ្នកត្រលប់ទៅផ្ទះដើម្បីជួបជុំគ្រួសារ។




យេីងខ្ញុំទាំងអស់គ្នាជាក្រុមការងារវិទ្យុABC សូមគោរពជូនពរ ប្រិយមិត្តបងប្អូនជនរួមជាតិទាំងអស់​ បានជួបប្រទះ​តែ​សេចក្ដី សុខ សេចក្តីចម្រើន រក​ស៊ីទទួលទាន​មាន​បាន ធ្វើ​ដំណើរ​ទៅ​កាន់ទី​ជិតទី​ឆ្ងាយ សូមបាន​ប្រកប​ដោយ​សុខ សុវត្ថិភាពគ្រប់​ក្រុមគ្រួសារ និងចូលរួមគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវទាំងអស់គ្នា!

ដោយក្ដីគោរពរាប់អានពីវិទ្យុABC

គួរឲ្យអាសូរ! ស្ត្រីម្នាក់ត្រឡប់មកពីមើលចំការ ឈឺពោះសម្រាលកូនលើផ្លូវទាំងកណ្ដាលអាធ្រាត្រ ត្រូវអាវុធហត្ថស្រុកភ្នំក្រវាញជួយដឹកទៅពេទ្យភ្លាមៗ 

(ពោធិ៍សាត់)៖ ស្ត្រីម្នាក់ត្រឡប់មកពីមើលចំការ ជាមួយប្តី និងប្អូន ស្រាប់តែឈឺពោះសម្រាលកូនលើផ្លូវទាំងកណ្ដាលអាធ្រាត្រ បានការជួយអន្តរាគមន៍ពីអាវុធហត្ថស្រុកភ្នំក្រវាញទាន់ពេលវេលា។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១ និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។



លោក ចាន់ សុខា មេបញ្ជាាការមូលដ្ឋានអាវុធហត្ថស្រុកភ្នំក្រវាញ បានប្រាប់ឲ្យដឹងថា ស្ត្រីសម្រាលកូនទាំងកណ្ដាលអធ្រាត្រ នៅលើផ្លូវនោះ មានឈ្មោះ ឯល នឿន អាយុ៣៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។


លោកមេបញ្ជាការបន្តថា មុនពេលកើតរូបលោក បានដឹកនាំកម្លាំងចេញល្បាតនូវពេលយប់ ស្រាប់តែប្រទះឃើញស្ត្រីខាងលើកំពុងឈើពោះសម្រាលកូនទាំងកណ្ដាលអធ្រាត្រ នៅពេលត្រឡប់មកពីមើលចំការជាមួយប្អូន ហើយនិងប្តី។ 

ភ្លាមនោះកម្លាំងរបស់លោកបានជួយអន្តរាគមន៍ទៅក្រុមគ្រូពេទ្យមណ្ឌលសុខភាពសំរោង ដើម្បីដឹកស្ត្រីនោះមកមណ្ឌលសុខភាព។ តែមិនទាន់បានដឹកទៅផង ស្រាប់តែគ្រូពេទ្យមកដល់ ស្ត្រីនោះបានឆ្លងទន្លេបានកូនស្រីដោយសុវត្ថិភាព ទាំងម្តាយ និងកូនបាត់ទៅហើយ។


បច្ចុប្បន្នស្ត្រីនោះ បាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ។ ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវ ទៅដល់គ្រប់ស្ត្រីទាំងអស់ នៅពេលជិតគ្រប់ខែឆ្លងទន្លេ ត្រូវមកមណ្ឌលសុខភាព ដើម្បីពិនិត្យសុខភាព និងពិគ្រោះយោបល់ ជៀសវាងឆកល្វែង និងមានគ្រោះថ្នាក់ដល់អាយុជីវិត៕

មង្គលបុប្ផា​ មានសេវាកម្មផ្គត់ផ្គង់ចានអនាម័យ​ ស្តង់ដា​ និងគុណភាព​ខ្ពស់​ តម្លៃ​សមរម្យ គុណភាព​ចានអនាម័យ​ ដោយប្រេីប្រាស់នូវម៉ាស៊ីន​វេចខ្ចប់ចាន​​ដ៏ទំនេីបនាំចូលពីបរទេស

មង្គលបុប្ផា​ មានសេវាកម្មផ្គត់ផ្គង់ចានអនាម័យ​ ស្តង់ដា​ និងគុណភាព​ខ្ពស់​ តម្លៃ​សមរម្យ គុណភាព​ចានអនាម័យ​ ដោយប្រេីប្រាស់នូវម៉ាស៊ីន​វេចខ្ចប់ចាន​​ដ៏ទំនេីបនាំចូលពីបរទេស សេវាកម្មថ្មីមួយទៀត​របស់​ មង្គលបុប្ផា​
ម៉ាសុីនវេចខ្ចប់ចានជាសេវាកម្មថ្មីផ្ដោតទៅលេីការផ្គត់ផ្គង់ ឈុតចានអនាម័យ​ ជូនអតិថិជន​សំរាប់គ្រប់កម្មវិធី​...

សូមកុំភ្លេច​ មង្គលបុប្ផា​ ធ្វេីអោយកម្មវិធីលោកអ្នក​ ពោរពេញ​ដោយភាព ស៊ីវិល័យ​ និងជាទីទុកចិត្តរបស់អស់លោកអ្នក​!🙏




មង្គលបុប្ផា ៖ មានទទួលបំរេីសេវាកម្មជួល តុ ចាន/ឈុតចានអនាម័យ​ កៅអី/ស្រោមកៅអី រោងការ/រោងបុណ្យ កង្ហារតូច/ធំ និងសំភារះ តុការ ផ្សេងៗ សំរាប់គ្រប់កម្មវិធី តម្លៃថោកសមរម្យ... ទីតាំងអាស័យដ្ឋានធំទូលាយដែលស្ថិតនៅ ច្រកចូលបុរីហាយតិច ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ...
ទាក់ទងលេខទូរស័ព្ទ មង្គលបុប្ផា ៖ 088 857 58 59
089 666 987 / 096 7777 929

មកទស្សនាការតែងខ្លួនប្លែកតាមជំនាន់មុន តាម Trailor បទថ្មីបន្តិចមើល៍ !!

មកទស្សនាការតែងខ្លួនប្លែកតាមជំនាន់មុន 

តាម Trailor បទថ្មីបន្តិចមើល៍ !!

រន្ធត់ណាស់! ខណ:មេឃកំពុងធ្លាក់ភ្លៀង ស្ត្រីម្នាក់រួមនឹងគោ២ក្បាលត្រូវរន្ទះបាញ់ស្លាប់មួយរំពេច

ខេត្តកំពង់ឆ្នាំង ៖ មានករណីស្ត្រីម្នាក់ដឹកគោត្រូវរន្ទះបាញ់ស្លាប់និងគោ២ក្បាលត្រូវងាប់ដោយសាររន្ទះបាញ់។

ហេតុការណ៍នេះបានកើតឡើងកាលពីនៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចត្រពាំងតាឃុត ក្នុងភូមិពពាលពក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។


សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះខុម ភេទស្រី៕