HOT News បុរសម្នាក់ស្រវឹងស្រាបេីករថយន្ត Tico បុករនាំងថ្មបែងចែកផ្លូវ នៅស្តុបផ្លូវម៉ៅសេទុង 


នៅវេលាម៉ោង០០៖២០នាទីអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ មានបុរសម្នាក់ស្រវឹងស្រា បានបេីករថយន្ត Tico ស្លាកលេខភ្នំពេញ 2Q-2894 ទៅបុករនាំងថ្មបែងចែកផ្លូវ នៅស្តុបផ្លូវម៉ៅសេទុង ទល់មុខភោជនីយ៍ដ្ឋានទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានកម្លាំងអាវុធហត្ថកំពុងល្បាតតាមផ្លូវឃាត់ និងហៅសមត្ថកិច្ចមកធ្វេីការវាស់វែង។ 

ស្រ្តីម្នាក់អត់លុយយកកូនទៅពេទ្យ ត្រូវពូម៉ូតូឌុបចិត្តល្អ ទាក់ទងវិទ្យុABCឲ្យជួយផងនៅផ្លូវវេងស្រេង ខណៈនេះរថយន្តអន្តរាគមន៍វិទ្យុABC ដឹកយកទៅពេទ្យគន្ធបុប្ផាព្យាបាលទាំងយប់!

គួរអោយអាណិតណាស់! កូនស្រីហេីមជេីងខ្លាំង អត់លុយយកទៅពេទ្យ ត្រូវពូម៉ូតូឌុបចិត្តល្អ ឌុបមកផ្លូវវេងស្រេង ទាក់ទងវិទ្យុABCជួយយកទៅពេទ្យផង ខណៈនេះរថយន្តអន្តរាគមន៍វិទ្យុABCដឹកយកទៅពេទ្យគន្ធបុប្ផាព្យាបាលទាំងយប់ហេីយ 



រាជធានីភ្នំពេញ ៖ ពូម៉ូតូឌុបចិត្តល្អ គាត់ប្រទះឃេីញនិងឌុបមកពីម្ដុំស្ទឹងមានជ័យ ខណ្ឌមានជ័យ ហេីយក៏សួរនាំតាមផ្លូវថា បងស្រីមានឈ្មោះ រ័ត្ន អាយុប្រហែល៣០ឆ្នាំ មានកូនស្រី២នាក់ ម្នាក់អាយុ១ខួប៤ខែ មានអាការៈហេីមជេីងខ្លាំង និងកូនម្នាក់ទៀតទេីបកេីតបាន២០ថ្ងៃប៉ុណ្ណោះ តែអត់មានលុយ យកកូនទៅព្យាបាលនៅមន្ទីរពេទ្យឡេីយ ពេលឌុបមកដល់ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពៅធ៍សែនជ័យ ពូម៉ូតូក៏បានទាក់ទងមកវិទ្យុABC សុំអោយជួយប្អូនស្រីផង នៅម្ដុំផ្លូវវេងស្រេង កាលពីវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ។

រហូតមកដល់ម៉ោង(11៖20pm 19-04-2017) ក្រុមការងារABC (លោកភក្ដី និងលោកសីហា) បានចេញ រថយន្តអន្តរាគមន៍វិទ្យុABC (ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ឲ្យស្ថានីយ៍វិទ្យុABC សំរាប់ធ្វេីការងារមនុស្សធម៍ក្នុងសង្គម) ទៅដល់ហេីយ និងកំពុងនាំបងស្រី រ័ត្ន អាយុប្រហែល៣០ឆ្នាំ មានកូនស្រី២នាក់ ម្នាក់អាយុទេីប២០ថ្ងៃ និងម្នាក់ទៀតអាយុ១ខួប៤ខែ មានអាការៈហេីមជេីងខ្លាំង យកទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

ខណៈនេះម៉ោង១១៖៤៥នាទីយប់ ក្រុមការងារABC (លោកភក្ដី និងលោកសីហា) បានធ្វេីដំណេីរតាម រថយន្តអន្តរាគមន៍វិទ្យុABC ទៅដល់មន្ទីរពេទ្យគន្ធបុប្ផាហេីយ ដោយបានអោយគ្រូពេទ្យពិនិត្យមេីល និងកំពុងរងចាំមេីលលទ្ធផលសិន។


ព័ត៍មានបន្ថែមABCនឹងជម្រាបជូនបន្ត ឬតាមដានស្ដាប់វិទ្យុABC 107.5 FM និងអាចទស្សនាតាមការ Live ផ្ទាល់លេីទំព័រ Facebook ព័ត៍មានផ្លូវការ របស់វិទ្យុABC គឺ ABC FB


បេីមានអ្វីបន្ទាន់ៗ ឬត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ត្រូវការឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ​មនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ អាចទាក់ទងមកវិទ្យុABC (24ម៉ោង) តាមលេខទូរស័ព្ទ 010 231010 / 012231010 / 070 231010 / 077 231010 និង 087 23-23-23 

គួរឲ្យអាសូរ! ​ស្ត្រីម្នាក់មកពីផឹកស៊ី សង្ស័​យមានវិបត្តិ​គ្រួសារ​ បានលោត​ពីលើខុនដូស្លាប់យ៉ាងអាណោចអាធម៍

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់សម្លាប់ខ្លួនចោលប្តីសង្ស័យមានវិបត្តិគ្រួសារ ខណៈដែលមកពីកម្មវិធីផឹកសុីជាមួយមិត្តភ័ក្តិវិញលោតពីលើខុនដូរហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ នៅខុនដូលេខ ០៧.០៩បុរីសែនសុខ ផ្លូវលេខ៥៩៨ ក្រុមទី៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សាកសពត្រូវបានគេស្គាល់ឈ្មោះ យីម.យាង ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ អាជីវករទីលំនៅខុនដូរកើតេហតុខាងលើ។



តាមប្រភពព័ត៌មានពីប្តីរបស់ស្រ្តីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងខ្លួន(ស្វាមី)បាននាំគ្នាទៅហូបបាយនិងផឹកស៊ីនៅផ្ទះមិត្តភក្ត្រ័នៅបុរីប៉េង.ហួត។ បន្ទាប់មកក៏បបួលគ្នាទៅច្រៀងខារ៉ាអូខេនៅហាងសំរិទ្ឋពេជ្រ រួចច្រៀងចប់ក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។ចំណែកជនរងគ្រោះនិងខ្លួន(ស្វាមី)ក៏បើករថយន្តមកផ្ទះពេលមកដល់ផ្ទះជនរគ្រោះរៀបចំបត់ខោអាវ។ដោយឡែកខ្លួនកំពុងរៀបចំម្ហូបដែលនៅសល់ទុក។ពេលនោះជនរងគ្រោះបានបើកទ្វារចេញទៅវ៉េរ៉ង់ដាខាងមុខលោតចុះមកក្រោមណ្តាលអោយស្លាប់តែម្តង ។ ក្រោយពីកើតហេតុគេឃើញកម្លាំងនគរបាលសហការជាមួយកងរាជអាវុធហត្ថមូលដ្ឋានចុះទៅកន្លែងកើតហេតុធ្វើកោសល្យវិច័យ។ 

ប្រភពព័ត៌មានពីកម្លាំងនគរបាលជំនាញបានអោយដឹងបន្ថែមទៀតថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារលោតពីលើខុនដូពិតប្រាកដមែន បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានស្វាមីនិងក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តព្រៃវែង៕

ប្រភពពី : Facebook 

Update ផ្ទះពលរដ្ឋ២ខ្នងរួមទាំងទ្រព្យសម្បត្តិមួយចំនួនធំ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង នៅក្រុងសិរីសោភ័ណ


Update : ករណីអគ្គីភ័យមួយបានឆេះផ្ទះល្វែង យ៉ាងសន្ធោរសន្ធៅ ដែលស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយផ្ទះប្រជាពលរដ្ឋ២ខ្នង រួមទាំងទ្រព្យសម្បត្តិមួយចំនួនធំ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង និងមិនបណ្ដាលឲ្យមានអ្នករងរបួសទេ។

ហេតុការណ៍អគ្គិភ័យខាងលេីនេះកេីតឡេីងកាល ពីវេលាម៉ោង១៤៖២០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ។ 


បេីមានអ្វីបន្ទាន់ៗ ឬត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ត្រូវការឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ​មនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ អាចទាក់ទងមកវិទ្យុABC (24ម៉ោង) តាមលេខទូរស័ព្ទ 010 231010 / 012231010 / 070 231010 / 077 231010 និង 087 23-23-23 


ស្ត្រី​ម្នាក់​ដេីរ​យំ​ស្រែក កាន់​រូបថត​កូនស្រី​ ទៅ​លេង​ស្រុក​ជាមួយ​គូ​ដណ្ដឹង បាត់​ខ្លួន​ជាង​១០​ថ្ងៃ​មិនឃើញ​ត្រលប់​មក​វិញ


រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​កាន់​រូបថត​កូនស្រី​ជាមួយ​ការ​យំ​ស្រែក ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៧ ដើម្បី​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​រក​កូនស្រី​គាត់ ដែល​នាង​បាន​ទៅ​លេង​ស្រុក​កំណើត​ខាង​គូ​ដណ្ដឹង រយៈពេល​ជាង​១០​ថ្ងៃ​ទៅ​ហើយ មិនឃើញ​ត្រលប់​មក​ផ្ទះ​វិញ​សោះ​។ ចំណែក​គាត់​ជា​ម្ដាយ​មិន​ដែល​បាន​ស្គាល់​ស្រុក​កំណើត​អនាគត​កូនប្រសា​ឡើយ ដឹង​តែ​នៅ​ក្នុង​ខេត្តព្រៃវែង​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បានដឹង​ថា​នៅ​ក្នុងភូមិ ឃុំ និង​ស្រុក​អ្វី​ឡើយ ទើប​មិន​អាច​ទៅ​តាម​រក​ដល់ទី​នោះ​បាន​។ ម្យ៉ាងទៀត​កូនស្រី​សំណព្វចិត្ត​ក៏​បាន​បិទ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន​ទៀត​ទើប​ធ្វើ​ឲ្យ​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​កូនស្រី ហើយ​ក៏​បានរ​ត់រក​នគរបាល​ឲ្យ​ជួយ​តែ​ម្ដង​។


ស្ត្រី​ជា​ម្ដាយ​ឈ្មោះ ម៉ា ចាន់ អាយុ​៤៣​ឆ្នាំ មានមុខរ​បរជា​កម្មការិនី​ង​រោងចក្រ​កាត់ដេរ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ខ្នាច ឃុំ​សេដ្ឋី ស្រុក​កំពង់ត្រឡាច កំពង់ឆ្នាំង និង​ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ គាត់​មានកូន​ជាមួយ​ប្ដី​មុន​២​នាក់ ចំណែក​នាង​ដែល​បាត់​ខ្លួន​នោះ​ឈ្មោះ អ៊​ន ស្រី​ចម អាយុ​១៨​ឆ្នាំ មុខ​កម្មការិនី​រោងចក្រ​កាត់ដេរ គឺជា​កូន​ប្ដី​មុន ហើយ​ក្រោយ​ពេល​បែកបាក់​ជាមួយ​ប្ដី​មុន គាត់​បាន​យកប្តី​ក្រោយ​ម្នាក់​ទៀត ឈ្មោះ ឡេ​ង សេង អាយុ​៤៨​ឆ្នាំ និង​មានកូន​ជាមួយ​ប្ដី ក្រោយ​នេះ​២​នាក់​ទៀត​។ ដោយឡែក​គូ​ដណ្ដឹង​កូនស្រី និង​ជា​អនាគត​កូនប្រសា​គាត់​នោះ​ឈ្មោះ ពិ​សិទ្ធ មានស្រុក​កំណើត​នៅ​ក្នុង​ខេត្តព្រៃវែង​។


នៅ​ក្នុង​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ស្ត្រី​ដែល​បាត់​កូនស្រី​នោះ​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា គាត់ និង​ក្រុម​គ្រួសារ បាន​ចាក​ចេញពី​ស្រុក​កំណើត មក​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​ខាងលើ ដើម្បី​ធ្វើ​ជា​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ ហើយ​កូនស្រី​គាត់​បាន​ទទួល​ការ​ស្រលាញ់​ពី​យុវជន ឈ្មោះ ពិ​សិទ្ធ នោះ​ដោយ​យុវជន​ខាងលើ​បាន​ឲ្យ​ចាស់ទុំ​ចូល​ចែចូវ​ស្ដីដណ្ដឹង​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ កាលពី​អំឡុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​។ ក្រោយ​ពេល​ស្ដីដណ្ដឹង និង​ភ្ជាប់ពាក្យ​រួចរាល់ បាន​កំណត់​យក​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ នៅ​ក្នុង​ខែសីហា ឆ្នាំ​២០១៧ គឺ​រយៈ​៤​ខែ​ទៀត​ខាង​មុខ​នេះ ដោយ​ខាង​ប្រុស​បាន​ព្រម​ជូន​ថ្លៃទឹកដោះ​ចំនួន​១,៥០០​ដុល្លារ​។


ទោះជា​បែប​នេះ​ក្ដី​ការ​ចូល​ស្ដីដណ្ដឹង និង​ការ​ភ្ជាប់ពាក្យ​ធ្វើ​ឡើង នៅ​ក្នុងផ្ទះ​ជួល​ឯ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​តែ​ប៉ុណ្ណោះ មិន​បាន​ទៅ​ធ្វើ​នៅ​ឯ​ស្រុក​កំណើត​នោះ​ឡើយ​។ ចំណែក​គាត់​វិញ មិន​ដែល​បាន​ស្គាល់​ស្រុក​កំណើត​ខាង​អនាគត​កូនប្រសា​នោះ​ទេ មាន​តែ​កូនស្រី​គាត់​ដែល​បាត់​ខ្លួន​ម្នាក់​គត់​ដែល​បាន​ស្គាល់​។ ស្ត្រី​ជា​ម្ដាយ​រូប​នោះ​បាន​បន្ត​ថា ដោយឡែក​កាលពី​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៧ កូនស្រី​គាត់​បាន​សុំ​ទៅ​លេង​ស្រុក​កំណើត​គូ​ដណ្ដឹង ដោយ​មុន​ពេល​ទៅ​បាន​ប្រគល់​លុយ​ប្រាក់ខែ​ឲ្យ​គាត់​ទាំងអស់ ដោយនៅ​ជាប់​ខ្លួន​នាង មាន​តែ​គ្រឿងអលង្ការ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ហើយ​ក៏​បាន​ប្រាប់​គាត់​ថា និង​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​ឲ្យ​ទាន់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​។

លុះ​ក្រោយមក​ក៏​ស្រាប់តែ​ទៅ​បាត់​រហូត​ដល់​ថ្ងៃ​ទី​១៦ ទើប​គាត់​ខ​ល​ទ​ទៅ​សួរ​កូនស្រី​ថា​《​ត្រលប់​មក​ផ្ទះ​វិញ​ថ្ងៃ​ណា ព្រោះ​ត្រូវ​ចូល​ធ្វើការ​វិញ​នា​ថ្ងៃ​ទី​១៨​ហើយ​》​ពេល​នោះ​កូនស្រី​បាន​ប្រាប់​ថា​《​ម៉ែ​ខ្ញុំ​ដឹង​ហើយ​តែ​ថ្ងៃ​ទី​១៧ ទើប​ខ្ញុំ​បាន​ទៅ​វិញ ព្រោះ​ពេល​នេះ​អត់​មាន​រថយន្តឈ្នួល​ជិះ​ទៅ​ទេ​》​។ បន្ទាប់​មក​ក៏​ស្រាប់តែ​បិទ​ទូរស័ព្ទ​រហូត​ខ​ល​លែង​ចូល​តែ​ម្ដង ហើយ​ក៏​មិនឃើញ​ត្រលប់​មក​ផ្ទះ​វិញ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​មានការ​ព្រួយបារម្ភ​ខ្លាច​កូន​មាន​គ្រោះថ្នាក់ ត្រូវ​គេ​វាយ​សម្លាប់ ឬ​មាន​បញ្ហា​អ្វីមួយ​កើតឡើង​។

ម្យ៉ាង​គាត់​មិន​ដែល​ស្គាល់​ស្រុក​កំណើត អនាគត​កូនប្រសា និង​មិន​អាច​ទៅ​តាម​រកបាន​ផង​នោះ ទើប​គាត់​សម្រេចចិត្ត​ដាក់​ពាក្យបណ្ដឹង សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​។ ទោះបីជា​បែប​ណា​នៅ​ក្នុង​ពេល​នោះ​នគរបាល​បាន​ទទួល​ពាក្យបណ្ដឹង​គាត់ និង​បាន​លួងលោម​គាត់​កុំ​ឲ្យ​ពិបាកចិត្ត និង​គិត​អ្វី​ដែល​អាក្រក់​ៗ​ពេក​នោះ​ទេ​៕ ពីកោះសន្តិភាព

សូមជួយ Share បន្តផង! សូមអរគុណ