ទេសចរជាតិ ជាង១លាននាក់ មកលេងកំសាន្តអង្គរសង្ក្រាន្គ នាថ្ងៃទី១៣, ១៤, ១៥ ខែមេសា នាថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ



រាជធានីភ្នំពេញ ៖ ភ្ញៀវទេសចរជាតិ មកលេងកំសាន្តអង្គរសង្ក្រាន ក្នុងរយៈពេល៣ថ្ងៃពោលគឺនៅថ្ងៃ ទី១៣, ១៤,១៥ ខែមេសា មានចំនួនប្រមាណ ១លាន ២សែននាក់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រាប់អោយដឹង នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧នេះ។


រដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ឲ្យដឹងថា ទេសចរជាតិមកទស្សនាព្រឹត្តិការណ៍អង្គរសង្រ្គាន្គ នៅថ្ងៃទី១៣ ខែមេសា មានប្រមាណ២៥ម៉ឺននាក់។ ចំណែកថ្ងៃទី១៤ ខែមេសា ប្រមាណ៤៥ម៉ឺននាក់ និងថ្ងៃទី១៥ ខែមេសា មានប្រមាណ៥០ ម៉ឺននាក់) និងថ្ងៃទីថ្ងៃ១៦ ខែមេសា មិនទាន់សរុបបាននៅឡើយទេ។


ដោយឡែក ទេសចរអន្តរជាតិ ដែលបានទិញសំបុត្រចូលទស្សនាប្រាសាទក្នុងរយៈពេល៣ថ្ងៃ មាន ចំនួន ២០៧២៨ នាក់ កើន ២៨% ប្រៀបរយៈពេលដូចគ្នា ឆ្នាំ២០១៦ (មិនទាន់បានរាប់បញ្ចូល ភ្ញៀវទេសចរអន្តរជាតិ ដែលចូលកំសាន្ត ក្នុងកម្មវិធីអង្គសង្ក្រានមិនទាន់ទិញសំបុត្រចូលទស្សនាអង្គរ។


ជាមួយនោះផងដែរ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថា ឆ្នាំនេះខេត្តកំពង់ធំ បាន រៀបចំ សង្រ្គាន្គឆ្នាំថ្មី ដាក់តាងបង្ហាញ ចន្លុះយក្ស និងត្រកយក្ស អបអរសាទរបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។


រដ្ឋមន្រ្តី ថោង ខុន បានបន្ថែមឲ្យដឹងថា ត្រកយក្សនេះ គឺបងប្អូនជនជាតិ ធ្វើសម្រាប់ដាក់ បាយម្លូស្លា ពេលចេញដំណើរពីផ្ទះចូលព្រៃ ពេលត្រឡប់ ពីព្រៃមកវិញដាក់ដូចជាទំពាំង ផ្លែឈើ និងរបស់ដែល គាត់រកបានពីព្រៃមកផ្ទះ(គួយ)។ លោក ថោង ខុន បានឲ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំនេះ សកម្មភាពកំសាន្តសប្បាយ នៅតាមរាជធានីខេត្ត បាននិងកំពុងបន្ត យ៉ាងសែនសប្បាយក្រៃលែង៕


ប្រភពពី Fresh News

ABC Breaking News : មុននេះបន្តិច មានអគ្គិភ័យឆាបឆេះផ្ទះលក់កាហ្វេ យ៉ាងសន្ធោរសន្ធៅ នៅជិតវិទ្យាល័យក្រុងកំពត


ABC Breaking News : មុននេះបន្តិចមានករណីអគ្គីភ័យមួយបានឆេះផ្ទះលក់កាហ្វេមួយកន្លែង យ៉ាងសន្ធោរសន្ធៅ ដែលស្ថិតនៅជិតវិទ្យាល័យកំពតក្រុង ក្រុងកំពត ខេត្តកំពត ។

ហេតុការណ៍អគ្គិភ័យខាងលេីនេះកេីតឡេីងកាល ពីវេលាម៉ោង០០៖៤០នាទីអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧នេះ បេីតាមអ្នកឃេីញហេតុការណ៍ផ្ទាល់បានទាក់ទងមកប្រាប់វិទ្យុABCថា នៅទីតាំងកេីតមានកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ហេីយ មានអ្វីបន្ថែមABCនឹងជម្រាបជូនបន្ត! 

បេីមានអ្វីបន្ទាន់ៗ ឬត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ត្រូវការឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ​មនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ អាចទាក់ទងមកវិទ្យុABC (24ម៉ោង) តាមលេខទូរស័ព្ទ 010 231010 / 012231010 / 070 231010 / 077 231010 និង 087 23-23-23 

រន្ធត់ណាស់! ស្លាប់2នាក់ របួសធ្ងន់ម្នាក់ ក្នងហេតុការណ៍ម៉ូតូ2គ្រឿងបុកគ្នាពេញទំហឹង នៅផ្លូវ60ម៉ែត្រ ចំណុចព្រំប្រទល់មុំ3

បេីតាមការផ្សាយផ្ទាល់របស់ Page ABC FB កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ដែលត្រូវនឹងថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរថ្ងៃទី២នោះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូធំបុកម៉ូតូ Wave ពណ៍ក្រហម ស្លាកលេខកំពត 1B-4714 បណ្តាលឲ្យមនុស្សស្រីប្រុស ២នាក់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម៍ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ បាក់ដៃ និងបាក់ភ្លៅ ។ 


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកេីតឡេីងកាលពីវេលាម៉ោង០៧៖១០នាទីយប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិតនៅបណ្តោយវិថីសម្ដេចតេជោ (ហៅផ្លូវ៦០ម៉ែត្រ) ចំណុចព្រំប្រទល់ មុំ៣ ទី១ ជាប់សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទី២ជាប់សង្កាត់ជេីងឯក ខណ្ឌដង្កោ និងទី៣ ជាប់ខេត្តកណ្ដាល ។

ជនរងគ្រោះរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកជ័យជំនះ ដឹកយកទៅមន្ទីរពេទ្យលោកសង្ឃ ។

បេីតាមសេចក្ដីរាយការណ៍បញ្ជាក់ពីក្រុមការងារវិទ្យុABC នៅកន្លែងកេីតហេតុបានឲ្យដឹងថា សាកសពជនរងគ្រោះប្រុសស្រីទាំង២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់នៅឡេីយទេ ហេីយត្រូវបានខាងមន្ត្រីជំនាញនគរបាលចរាចរណ៍ក្រុងធ្វេីការវាស់វែងរួចប្រគល់ ឲ្យរថយន្តដឹកសព ដឹកយកទៅវត្តទឹកថ្លា ដេីម្បីរងចាំការប្រកាសស្វែងរកក្រុមគ្រួសារសាច់ញាតិ យកសពទៅធ្វេីបុណ្យតាមប្រពៃណី។ 


សូមបងប្អូនជួយ Share ចែករំលែកបន្តផងព្រោះសពជនរងគ្រោះប្រុសស្រីទាំង២នាក់ ជិះម៉ូតូ Wave ពណ៍ក្រហម ពាក់ស្លាកលេខកំពត 1B-4714 មិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់នៅឡេីយទេ និងត្រូវបានដឹកយកទៅរក្សាទុកនៅវត្តទឹកថ្លា រងចាំការប្រកាសស្វែងរកក្រុមគ្រួសារសាច់ញាតិសិន ដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ 

សូមជួយ Share ចែករំលែកបន្តផង!

រន្ធត់ណាស់! ស្លាប់2នាក់ របួសធ្ងន់ម្នាក់ ក្នងហេតុការណ៍ម៉ូតូ2គ្រឿងបុកគ្នាពេញទំហឹង  នៅផ្លូវ60ម៉ែត្រ ចំណុចព្រំប្រទល់មុំ3

រន្ធត់ណាស់! ស្លាប់2នាក់ របួសធ្ងន់ម្នាក់ ក្នងហេតុការណ៍ម៉ូតូ2គ្រឿងបុកគ្នាពេញទំហឹង នៅផ្លូវ60ម៉ែត្រ ចំណុចព្រំប្រទល់មុំ3

បេីតាមការផ្សាយផ្ទាល់របស់ Page ABC FB  កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ដែលត្រូវនឹងថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរថ្ងៃទី២នោះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូធំបុកជាមួយម៉ូតូ Wave ពណ៍ក្រហម បណ្តាលឲ្យមនុស្សស្រីប្រុស២នាក់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម៍ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ បាក់ដៃ និងបាក់ភ្លៅ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ចំណុចព្រំប្រទល់មុំ៣ ដែលទី១ ជាប់សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទី២ជាប់សង្កាត់ជេីងឯក ខណ្ឌដង្កោ និងទី៣ ជាប់ខេត្តកណ្ដាល ។ 


ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកជ័យជំនះ ដឹកយកទៅមន្ទីរពេទ្យលោកសង្ឃ ។ 


បេីតាមសេចក្ដីរាយការណ៍បញ្ជាក់ពីក្រុមការងារវិទ្យុABC នៅកន្លែងកេីតហេតុបានឲ្យដឹងថា សាកសពជនរងគ្រោះប្រុសស្រីទាំង២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់នៅឡេីយទេ ហេីយត្រូវបានខាងមន្ត្រីជំនាញនគរបាលចរាចរណ៍ក្រុងធ្វេីការវាស់វែងរួចប្រគល់ឲ្យរថយន្តដឹកសព ដឹកទៅវត្តទឹកថ្លា ដេីម្បីរងចាំការប្រកាសស្វែងរកសាច់ញាតិ ដេីម្បីធ្វេីបុណ្យតាមប្រពៃណី ។ 

 សូមជួយ Share 



សូមជួយ Share បន្តផង!

រោគសញ្ញានៃ «ជំងឺគាំងបេះដូង» កើតមានលើមនុស្សស្រី ដែលទាមទារការយកចិត្តទុកដាក់ជាបន្ទាន់!

រោគសញ្ញានៃ «ជំងឺគាំងបេះដូង» កើតមានលើមនុស្សស្រី ដែលទាមទារការយកចិត្តទុកដាក់ជាបន្ទាន់!


ជំងឺគាំងបេះដូង ជាមូលហេតុដ៏ចំបង នៃការស្លាប់មុនអាយុ ក្នុងពិភពលោកសម័យទំនើបនេះ។ វាជាប្រភេទជំងឺអាចវាយឆ្មក់មនុស្ស ដែលមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែ ទោះជាយ៉ាងណា ក៏អ្នកអាចសង្កេតនូវរោគសញ្ញាមួយចំនួនលើរាងកាយរបស់អ្នកបានដែរ។

ជាទូទៅ រោគសញ្ញានៃជំងឺគាំងបេះដូង មានភាពខុសគ្នារវាងបុរស និងស្រ្តី តែខាងក្រោមនេះ យើងនឹងលើកយករោគសញ្ញាគាំងបេះដូងទាំង ៦ ចំណុច របស់ស្រ្តី ដែលទាមទារការយកចិត្តទុកដាក់ និងពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ៖ 


១. ឈឺចាប់ត្រង់ចង្កេះ ត្រង់ក ត្រង់ថ្គាម ដៃ

ស្តាប់ទៅហាក់ដូចជាច្រឡូកច្រឡំចូលគ្នា ប៉ុន្តែភាគច្រើន វាអាចបង្កការឈឺចាប់តាមដើមទ្រូង ឬដៃ ខាងឆ្វេង។ ការឈឺចាប់ទាំងនោះ អាចឈឺខ្លាំងទៅៗ អាចឈឺតិចៗជាប់ ឬអាចឈឺមួយសារៗក៏មាន រហូតជួនកាល ធ្វើឲ្យអ្នកភ្ញាក់កណ្តាលយប់ថែមទៀត។

២. ឈឺពោះចុកខ្លាំង

រោគសញ្ញាមួយនេះ អាចឲ្យអ្នកច្រឡំថា ជាអាការៈពុលអាហារ ផ្តាសាយ ឬក្រហាយដើមទ្រូង ប៉ុន្តែ ក្នុងករណីដែលមានការឈឺចាប់ និងសម្ពាធខ្លាំង នៅត្រង់ពោះ (អាចនិយាយបានថា ដូចជាមានសត្វដំរីមកអង្គុយពីលើយ៉ាងអ៊ីចឹង) សូមអ្នកប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។

៣. បែកញើសគ្មានមូលហេតុ

អាការៈបែកញើសនេះ ជារោគសញ្ញាទូទៅមួយសម្រាប់ស្រ្តី។ អ្នកខ្លះគិតថា វាប្រហែលជាទាក់ទងបញ្ហាស្រ្តេស ប៉ុន្តែប្រសិនបើអ្នកមិនធ្លាប់មានបញ្ហាបែកញើសបែបនេះ ពីមុនមកទេនោះ សូមអ្នកប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ឲ្យបានច្បាស់លាស់។

៤. ដកដង្ហើមមិនដល់គ្នា និងឧស្សាហ៍វិលមុខ

អាការៈដកដង្ហើមមិនដល់គ្នា ដោយគ្មានហេតុផល គឺជាដៃគូជំងឺគាំងបេះដូងប្រាកដណាស់ ជាពិសេស អាការៈដែលមានអារម្មណ៍ថា ហត់ដង្ហក់ ដូចជារត់ម៉ារ៉ាតុង ទាំងមិនបានកម្រើកអ្វីសោះ ថែមទៀតផង។

៥. គ្មានកម្លាំងកំហែង

ក្នុងករណីដែល អ្នកហាក់ដូចជាគ្មានកម្លាំងកំហែងធ្ងន់ធ្ងរ ទោះបីជាគេងសម្រាករយៈពេលយូរ ឬទាំងដែលមិនបានធ្វើការច្រើនអ្វីផងនោះ វាអាចជាសញ្ញាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ទាក់ទងនឹងសុខភាពបេះដូង របស់អ្នកហើយ។


៦. សម្ពាធ និងឈឹចាប់ត្រង់ដើមទ្រូង

ការឈឺចាប់ មិនស្រួល ក្រហល់ក្រហាយ និងមានសម្ពាធ ត្រង់ដើមទ្រូង សុទ្ធតែជារោគសញ្ញា ដែលអាចបញ្ជាក់ថា អ្នកកំពុងមានបញ្ហាសុខភាពបេះដូងហើយ ជាពិសេស មិនមែនតែដើមទ្រូងខាងឆ្វេងទេ គឺពេញបរិវេណដើមទ្រូងតែម្តង។ ប្រសិនបើការឈឺចាប់នោះ នៅតែបន្ត ២ ទៅ ៣ នាទីមិនបាត់ សូមអ្នកប្រញាប់ស្វែងរកជំនួយជាបន្ទាន់។


បញ្ជាក់ ៖ ថ្វីបើរោគសញ្ញាទាំងនេះ មិនធានាថាច្បាស់លាស់មួយរយភាគរយ ក៏អ្នកត្រូវតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ ឲ្យបានឆាប់រហ័ស ដើម្បីការពារហានិភ័យសុខភាពផ្សេងៗ បានទាន់ពេលវេលា៕