ទូលព្រះបង្គំ អាចារ្យ  អេ និងបុគ្គលិកក្រុមការងារទាំងអស់នៃស្ថានីយ៍វិទ្យុABC សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា


ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧នេះ ទូលព្រះបង្គំ សេង ប៊ុនវេង (អាចា្យ អេ) អគ្គនាយកស្ថានីយ៍វិទ្យុABC កម្ពុជា ១០៧.៥ FM (ប្រត្តិកម្មបន្ទាន់) និងភរិយា ព្រមទាំងនាយកគ្រប់គ្រងសាលាបង្រៀនបេីកបរ ២៣តុលា និងបុគ្គលិកក្រុមការងារគ្រប់ផ្នែកទាំងអស់នៃស្ថានីយ៍វិទ្យុABC សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរសាទរឥតឧបមា ចូលរួមថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរថ្វាយជូន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រ ទូទាំងប្រទេស ជានិច្ចនិរន្តន៍តរៀងទៅ។
ឆ្លៀតឱកាសដ៏វិសេសថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ព្រះនាម កិមិរាទេវី សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ។

សូមព្រះបរមរាជានុញ្ញាតទូលថ្វាយពី ទូលព្រះបង្គំ សេង ប៊ុនវេង (អាចា្យ អេ) អគ្គនាយកស្ថានីយ៍វិទ្យុABC កម្ពុជា ១០៧.៥ FM (ប្រត្តិកម្មបន្ទាន់) និងភរិយា ព្រមទាំងនាយកគ្រប់គ្រងសាលាបង្រៀនបេីកបរ ២៣តុលា និងបុគ្គលិកក្រុមការងារគ្រប់ផ្នែកទាំងអស់នៃស្ថានីយ៍វិទ្យុABC

កិច្ចសម្ភាសផ្តាច់មុខទេវតាឆ្នាំចាស់ឆ្នាំវក ជាមួយទូរទស្សន៍ NATO មុនផ្ទេរតំណែងជូនទេវតាឆ្នាំរកា


(ភ្នំពេញ)៖ នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះទេវតាឆ្នាំចាស់ ឆ្នាំវក នឹងត្រូវផ្ទេរតំណែងជូនទេវតាឆ្នាំថ្មី ឆ្នាំរកា, នៅថ្ងៃសុក្រ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៧ វេលាម៉ោង០៣៖១២នាទីទៀបភ្លឺ។ នៅមុនពេលចូលឆ្នាំថ្មីនេះ មិត្តអ្នកអានដែលមានឈ្មោះ ឥន្ធនូ៧ពណ៌ សុំចេញផ្សាយនូវលិខិតមិត្តអ្នកអានបែបកំប្លែងមួយ ដែលធ្វើកិច្ចសម្ភាសផ្តាច់មុខទេវតាឆ្នាំចាស់ ឆ្នាំវក(២០១៦)។


NATO TV៖ បើខ្ញុំចាំមិនភ្លេចទេវតាឆ្នាំមុនៗមិនដែលមានរបាយការ៍៏អ្វីប្លែកទេឃើញតែថ្លែងថា ប្រជាជនជួបសុខសន្តិភាពគ្មានបញ្ហាអ្វីធំដុំ ហើយប្រជាជនរស់ក្នុង សេចក្តីសុខជានិច្ច។ ឥឡូវនេះ ទេវតាឆ្នាំវកដែលនឹងបញ្ចប់តំណែងនេះក៏បានចេញរបាយការណ៍ដូច Copy និង Paste របស់ទេវតាមុនៗដែរ។ តើហេតុអ្វីបានរបាយការណ៍នេះដដែលៗអ៊ីចឹង?


ទេវតាឆ្នាំវក៖ ឲ្យខ្ញុំធ្វើម៉េច? បើសូម្បីរបាយការណ៏លោកឯងខាង NATO ចេញតែព័ត៌មានអាដដែលៗ កោតតែប្រជាជននៅស្តាប់ដែរ...។ លោកគិតមើលទៅ បើប្រជាជនមិនមានសន្តិភាព មិនមានសេរីភាព លោកធ្វើម្តេចអាចនិយាយព័ត៌មានអាក្រក់ពីរដ្ឋាភិបាលបានដូចសព្វថ្ងៃទៅ? ហើយនៅពេលខ្លះមានរឿងមិនសប្បាយចិត្ត ផ្ទាល់ខ្លួនឯង មកជេររាលដាលដល់ទេវតាខ្ញុំដែរក៏មាន..


NATO TV៖ រដ្ឋាភិបាលខ្មែរមានអ្នកដឹកនាំមុខដដែលៗ ឯបក្សប្រឆាំងត្រូវគេកៀបសង្កត់ មិនមានសេរីភាព។ ប្រជាជនមានការខ្វះខាត ឯកម្មករនាំគ្នាតវ៉ាបាតុកម្ម។ល។ មិនដែលឃើញក្នុងរបាយការណ៏ទេវតាឆ្នាំចាស់ទេ? តើអ្វីទៅជាការបញ្ចេញព័ត៌មានពិតនោះ?


ទេវតាឆ្នាំវក៖ ខ្ញុំគ្រប់គ្រងតែផែនដី តែនាយករដ្ឋមន្ត្រីគ្រប់់គ្រងប្រទេស ! រឿងអ្នកដឹកនាំមុខដដែល ដោយសារតែអ្នកឈ្នះជាបក្សដដែលហ្នឹងណា បើលោកចង់ប្តូរលោកខំប្រឹង ឲ្យតែបានឈ្នះគេទៅ ហើយបើប្រឹងតែឈ្លោះគ្នាមានស្រីថ្មី ហើយមកស្រដីឈ្លោះជាមួយគណបក្សកាន់អំណាច តើនរណាគេចិត្តទូលាយម្ល៉េះឲ្យលោកមកគ្រប់គ្រង គេបាននោះ អ្ហាស? អារឿងអ្នកនយោបាយ មិនព្រមចូលមកប្រជុំក្នុងសភា មិនគោរពកតព្វកិច្ចខ្លួនជាតំណាងរាស្ត្រ ហើយចោទរដ្ឋាភិបាលថាកៀបសង្កត់ ជារឿងរបស់គាត់។ ក្រែងប្រជាជន បោះឆ្នោតឲ្យគាត់ចូលធ្វើការ តែបើគាត់មិនចូលធ្វើការ ចង់បើកប្រាក់ខែទទេឬ? ឯរឿងកម្មករមកតវ៉ា និងបាតុកម្មវាជាសេរីភាពប្រជាពលរដ្ឋ ឯថាម្តេចគ្មានក្នុងរបាយការណ៏ លាតំណែង? ព្រោះខ្ញុំមិនចង់ស្តាប់របាយការណ៍រឿងដដែលៗហ្នឹងណា... បើលោកឯងជាអ្នកប្រើពួកគេដើម្បីតវ៉ា ហើយទាញយកប្រយោជន៍ខ្លួនឯងចឹង...


NATO TV៖ ទេវតាមានអំណាចមែន មិនគួរបណ្តោយឲ្យរដ្ឋាភិបាលធ្វើអ្វីស្រេចតែចិត្តដូច្នេះទេ? ហើយស្តាប់ទៅទេវតា ដូចជាលំអៀងទៅគាំទ្រគណបក្សប្រជាជនផង? បើទេវតាសុទ្ធតែលំអៀងរបៀបនេះ តើប្រជាជនទន់ខ្សោយអាចរំពឹងអ្វីទៅ?


ទេវតាឆ្នាំវក៖ ចុម ! ខ្ញុំថាលោកនៅមានសតិល្អ គួរយល់បានហើយ លោកមិនមើលនិម្មិតរូប CPP ជារូបទេវតាទេ? តែលោកសួរត្រូវហេតុអ្វី បណ្តោយឲ្យមាន អ្នកដឹកនាំមុខដដែលៗ និងមិនដាក់សម្ពាធដល់រដ្ឋាភិបាល? រឿងនេះមិនមានអ្វីលាក់បាំងទេ ផែនដីនេះជារបស់ពុកខ្ញុំ គឺព្រះឥន្ធាធិរាជ្យ ឬកុបិលមហាព្រហ្ម លោកមានបុត្រ១២ ហើយអ្នកដឹកនាំផែនដីគ្មានអ្នកណាក្រៅពី១២អង្គហ្នឹង ឯនៅផែនដី ព្រះបិតាខ្ញុំទុកព្រះទ័យសម្តេចតេជោ ហ៊ុន សែន ដូច្នេះមានន័យថា សម្តេចតេជោ ហ៊ុន សែន មានប្រជាជនគាំទ្រគាត់...គាត់ក៏ជាបុគ្គលឆ្នើម ដែលជាទីទុកចិត្តរបស់បិតាខ្ញុំដែរ។ ម្យ៉ាងទៀត វាជារឿងធម្មតាក្នុងប្រទេសប្រជាធិបតេយ្យ ដែលអ្នកជាប់ឆ្នោត ត្រូវបន្តដឹកនាំប្រទេសនោះ។ តើមានរឿងអ្វីដែលលោកត្រូវឈឺចិត្តនោះ?


NATO TV៖ តើអនុសាសន៍អ្វីដែលទេវតាឆ្នាំចាស់២០១៦ ឆ្នាំវក មាននិងចង់បន្តផ្តល់ជូនទេវតាឆ្នាំថ្មី២០១៧ ឆ្នាំរកា ដើម្បីបន្តដឹកនាំប្រទេសឲ្យមានភាពរីកចម្រើន ខណៈអ្នកចេះខ្លះមិន ត្រូវបានសង្គមយកទៅឲ្យជួយសង្គម ចំណែកអ្នកមាននៅតែមាន អ្នកក្រនៅតែក្រ ឬមនុស្សរស់ក្នុងភាពមិនអត់ឃ្លាន?


ទេវតាឆ្នាំវក៖ ប្រជាជនខ្មែរត្រូវរស់ក្នុងភាពមានគុណធម៌រវបស់ពួកគេ។ កម្មនរណាធ្វើអ្នកនោះទទួល។ រឿងក្រនិងមាន ជារឿងជីវិត? ទេវតាមិនអាចជួយគ្រប់រឿងបានទេ? ក្រៅពីនេះ អ្នកចេះដឹង គួរតែត្រូវបានអញ្ជើញគេឲ្យមកជួយជាតិ ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសរីកចម្រើន។ ចំណែកអ្នកមានអំណាច ឬមានលុយ គួរតែចេះចែករំលែកអំណាច និងធនធានរបស់ខ្លួនដល់អ្នកតូចទាប និងអន់ខ្សោយជាងខ្លួន ទើបសន្សំបានកុសលល្អ។ ទាំងនេះជាអ្វីដែលគណបក្សប្រជាជនកំពុងធ្វើហើយតើ...


NATO TV៖ ឆ្នាំ២០១៧កន្លងផុតជាច្រើនខែហើយ ប៉ុន្តែកម្ពុជាបែរជាចូលឆ្នាំក្រោយគេ ដោយត្រូវរង់ចាំរហូតដល់ខែមេសា និយាយរួមជិតពាក់កណ្តាលឆ្នាំបាត់ អីចឹងហើយបានជារបាយការណ៏ឆ្នាំចាស់ មិនមានអ្វីអស្ចារ្យផង?


ទេវតាឆ្នាំវក៖ លោកមិនល្ងង់ដល់ថ្នាក់មិនយល់ថា... ទេវតាក៏មានបរទេស និងទេវតាខ្មែរ។ ទេវតាបរទេសគេប្រញាប់ចូលតាំងពីថ្ងៃ១មករា ហើយសូម្បីតែជិតផុតឆ្នាំ គេមាន Count Down រាប់ថយក្រោយ ដោយមានការអបអរដែរ។ បើលោកប្រញាប់ចង់បានចាស់ដូចគេ លោកចូលឆ្នាំជាមួយគេទៅ។


NATO TV៖ សូមសួរសំណួរចុងក្រោយ នំនិងផ្លែឈើសែនចូលឆ្នាំនេះ អាចសុំយកទៅផ្ញើប្រពន្ធកូនបានទេ? បើទេវតាក៏សែតសោយគង់មិនអស់ដែរ?


ទេវតាឆ្នាំវក៖ លោកយកខ្លះទៅ ហើយកុំភ្លេចអុជធូបថ្លែងអំណរអរគុណដល់ទេវតាផង។ កុំអោយគេបន្ទោសថា លោកគ្មានសុជីវធម៌ និងមិនស្គាល់គុណស្គាល់ទោស៕


ដោយ៖ ឥន្ធនូ៧ពណ៌

ស្ថានីយ៍វិទ្យុABC អំពាវនាវទៅកាន់ពលរដ្ឋខ្មែរ ធ្វេីការប្រុងប្រយ័ត្នទុកមុនពេលចេញពីផ្ទះ ទៅកំសាន្ដតាមខេត្តនានា ក្នុងឱកាសចូលឆ្នាំខ្មែរ

ជារៀងរាល់ឆ្នាំក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលកាន់តែខិតចូលមកដល់នេះ បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនក៏មានគម្រោងនឹងធ្វើដំណើរកំសាន្ដទៅខេត្តនានា ជាពិសេស ខេត្តសៀមរាប ដែលជាទីតាំងដែលពេញនិយមជាងគេក្នុង ២៥ខេត្ត-ក្រុង ដេីម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០១៧។ 

គួរតែបញ្ជាក់ច្បាស់ថាយើងបានបិទបារ៉ែតភ្លើង បិទទឹកឬនៅ ? 

ធុងហ្គាស កំប៉ុងហ្គាស ចង្ក្រានហ្គាស ទុកដាក់បានស្រួល និងមានសុវត្ថិភាពឬនៅ ?

ច្បាស់ថាមិនមានទៀន ឬធូបនៅឆេះនៅឡើយ។

កុំទុកភ្លើងបំភ្លឺកុងម៉ា ចំនៀងផ្ទះ រានអ្នកតាចោលអី ប្រសិនបើគ្មានមនុស្សនៅផ្ទះ។

ដាក់កន្លឹសបង្អូច ចាក់សោរទ្វារឲ្យជាប់ និងមេីលប្រាកដថាសុវត្ថិភាពបំផុត។

ផ្តាំផ្ញើអ្នកជិតខាងអោយជួយមើលផ្ទះ ឬមានបិទលេខទូរស័ព្ទដើម្បីអោយគេអាចទាក់ទងបានក្នុងករណីមានបញ្ហាណាមួយកើតឡើង។

កុំទុកចោលសម្រាមអោយនៅក្នុងផ្ទះ នាំអោយមានក្លិនមិនល្អព្រោះដំណើរកម្សាន្តអាចមានរយៈពេលយូរ៕

ខាងលេីនេះសុទ្ធតែជាការប្រុងប្រយ័ត្នពេលយេីងមិននៅផ្ទះ បេីធ្វេីបានហេីយលោកអ្នកអាចទៅដើរលេងកម្សាន្តដោយស្ងប់ចិត្តទាំងអស់គ្នា!!


ក្មេង​ៗ អាយុ​១៤-១៦​ឆ្នាំ​រួមភេទដោយព្រមព្រៀងគ្នាបានសំរេចច្រេីនដង តែត្រូវម្ដាយតាមទាន់ប្ដឹងប៉ូលីសចាប់ខ្លួន



ក្មេង​ប្រុស​អាយុ១៦​ឆ្នាំ​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍ស្ទឹងមានជ័យ ឃាត់​ខ្លួន នៅ​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ២០១៧ ​ក្រោម​ពាក្យណ្ដឹង​របស់អាណាព្យាបាល ​ខាង​ស្រីពី​បទ​រួមភេទ​ជាមួយ​អនីតិជន ក្រោម​អាយុ ១៥​ឆ្នាំ ។


តាម​ប្រភព​ព័ត៌មាន​ពី​អាណាព្យាបាល​ក្មេង​ស្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ ជន​សង្ស័យ​ឈ្មោះ ធឿន រ៉ាវីត អាយុ ១៦​ឆ្នាំ និង​ជន​រងគ្រោះ​ឈ្មោះ ហ. សកឋ អាយុ ១៤​ឆ្នាំ ដែល​មាន​ទំនាក់ទំនង​ជា​សង្សារ​នឹង​គ្នា។​


ដំណើរ​រឿង​គឺ កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ​២០១៧​វេលាម៉ោង ១៦​៖០០​នាទី ជន​សង្ស័យ​ខាង​លើ​បាន​ជិះ​ម៉ូតូ​មក​ឌុប​ជន​រងគ្រោះ ពីផ្ទះ​ក្នុងភូមិទ្រា៤ ​សង្កាត់ស្ទឹងមានជ័យ នាំ​ទៅ​ដេក​រួមភេទ ជាមួយ​គ្នានៅ​ផ្ទះ​សំណាក់​​សង្កាត់ជ្រោយចង្វារ​បាន​សម្រេច​ម្ដង ។ បន្ទាប់​មក​ជន​រងគ្រោះ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ លុះ​ដល់​ថ្ងៃទី ១០ ខែមេសា ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​ទួរសព្ទ​មក​បបួល​ជន​រងគ្រោះ​ម្ដងទៀត ក៏​ត្រូវ​បាន​ឪពុក​និង​ម្ដាយ​មាន​ការ​សង្ស័យ ក៏​បាន​ហៅ​កូន​សួរ​ជីក​ឫស​ជីក​គល់ ទើប​ដឹង​រឿង ហើយ​ក៏​បាន​ទូរសព្ទ​ណាត់​ជន​សង្ស័យ​ឲ្យ​មក​ជួប​នៅ​ផ្ទះ​របស់​ខ្លួន រួច​ក៏​ឃាត់​ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​តែម្ដង ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​សង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បានស្រឡាញ់​គ្នា ហើយ​បាន​ព្រមព្រៀង​​រួមភេទ​​​ជាមួយ​ជន​រង​គ្រោះ​​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ​។​


បច្ចុប្បន្ន​ជន​សង្ស័យ​ខាង​លើ​ត្រូវបាន​សមត្ថកិច្ច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

ប្រភពពី ៖ ដំណឹងយប់មិញ

"យុទ្ធនាការ កុំជែងទេវតា" របស់វិទ្យុABC ចែកជូនទឹកសុទ្ធ និងពន្យល់ពីច្បាប់ចរាចរណ៍ជូនអ្នកដំណើរតាមដងផ្លូវ បានទៅដល់រង្វង់មូលនាងកាន់គួរស្រូវ ខណ្ឌដង្កោហេីយ

"យុទ្ធនាការ កុំជែងទេវតា" របស់វិទ្យុABC ចែកជូនទឹកសុទ្ធ និងពន្យល់ពីច្បាប់ចរាចរណ៍ជូនអ្នកដំណើរតាមដងផ្លូវ បានទៅដល់រង្វង់មូលនាងកាន់គួរស្រូវ ខណ្ឌដង្កោហេីយ


នៅល្ងាចថ្ងៃទី១២ មេសា ២០១៧នេះ ក្រុមការងារវិទ្យុABC និងកម្លាំងនគរបាលចរាចរណ៍ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដង្កោ រូួមគ្នាធ្វើការងារសង្គម ចែកជូនទឹកសុទ្ធ និងពន្យល់អំពីច្បាប់ចរាចរណ៍ជូនអ្នកដំណើរតាមដងផ្លូវ នៅចំណុចរង្វង់មូលនាងកាន់គួរស្រូវ (រង្វង់មូលដីក្រហម) ស្ថិតនៅផ្លូវជាតិលេខ២ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។



សូមទទួលយកភាពត្រជាក់ដោយស្នាមញញឹមពីក្រុមការងារវិទ្យុអេបីសុី និង សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសូមចងចាំថាមនុស្សជាទីស្រលាញ់របស់អ្នកនិងក្រុមគ្រួសារអ្នកកំពុងរងចាំអ្នកត្រលប់ទៅផ្ទះដើម្បីជួបជុំគ្រួសារ។

ក្នុងឱកាសបុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពស ២៥៦១ គស ២០១៧ យេីងខ្ញុំទាំងអស់គ្នាជាក្រុមការងារវិទ្យុABC សូមគោរពជូនពរ ប្រិយមិត្តបងប្អូនជនរួមជាតិទាំងអស់​ បានជួបប្រទះ​តែ​សេចក្ដី សុខ សេចក្តីចម្រើន រក​ស៊ីទទួលទាន​មាន​បាន ធ្វើ​ដំណើរ​ទៅ​កាន់ទី​ជិតទី​ឆ្ងាយ សូមបាន​ប្រកប​ដោយ​សុខ សុវត្ថិភាពគ្រប់​ក្រុមគ្រួសារ និងចូលរួមគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវទាំងអស់គ្នា!


ដោយក្ដីគោរពរាប់អានពីវិទ្យុABC