"យុទ្ធនាការ កុំជែងទេវតា" របស់វិទ្យុABC ចែកជូនទឹកសុទ្ធ និងពន្យល់ពីច្បាប់ចរាចរណ៍ជូនអ្នកដំណើរតាមដងផ្លូវ នៅរង្វង់មូលព្រែកសំរោង ក្រុងតាខ្មៅ

"យុទ្ធនាការ កុំជែងទេវតា" របស់វិទ្យុABC ចែកជូនទឹកសុទ្ធ និងពន្យល់ពីច្បាប់ចរាចរណ៍ជូនអ្នកដំណើរតាមដងផ្លូវ នៅចំណុចរង្វង់មូលព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល (ថ្ងៃទី១)

ក្រុងតាខ្មៅ ៖ កាលពីល្ងាចម្សិលមិញថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ ក្រុមការងារវិទ្យុABC និងកម្លាំងនគរបាលចរាចរណ៍ ក្រុងតាខ្មៅ ដោយមានការចូលរួមពី លោកគ្រូ ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកបាល់ទាត់ដ៏ល្បីនៅកម្ពុជា បានរូួមគ្នាធ្វើការងារសង្គម ចែកជូនទឹកសុទ្ធ ដោយស្នាមញញឹមនិងទឹកចិត្តរីករាយ និងពន្យល់អំពីច្បាប់ចរាចរណ៍ជូនអ្នកដំណើរតាមដងផ្លូវ នៅចំណុចរង្វង់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល ។


សូមទទួលយកភាពត្រជាក់ដោយស្នាមញញឹមពីក្រុមការងារវិទ្យុអេបីសុី និង សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសូមចងចាំថាមនុស្សជាទីស្រលាញ់របស់អ្នកនិងក្រុមគ្រួសារអ្នកកំពុងរងចាំអ្នកត្រលប់ទៅផ្ទះដើម្បីជួបជុំគ្រួសារ។



ក្នុងឱកាសបុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពស ២៥៦១ គស ២០១៧ យេីងខ្ញុំទាំងអស់គ្នាជាក្រុមការងារវិទ្យុABC សូមគោរពជូនពរ ប្រិយមិត្តបងប្អូនជនរួមជាតិទាំងអស់​ បានជួបប្រទះ​តែ​សេចក្ដី សុខ សេចក្តីចម្រើន រក​ស៊ីទទួលទាន​មាន​បាន ធ្វើ​ដំណើរ​ទៅ​កាន់ទី​ជិតទី​ឆ្ងាយ សូមបាន​ប្រកប​ដោយ​សុខ សុវត្ថិភាពគ្រប់​ក្រុមគ្រួសារ និងចូលរួមគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវទាំងអស់គ្នា!


ដោយក្ដីគោរពរាប់អានពីវិទ្យុABC


គឹ​ម រ៉ូ​ហ្សា​ បែក​ស្រុក10​ឆ្នាំ​ចង់​បង្ហាញ​មុខលេីពិភពសិល្បះឡេីងវិញ


អតីត​តារា​សម្តែង និង​តារាចម្រៀង​គឹ​ម រ៉ូ​ហ្សា បាន​មក​លេង​មាតុភូមិ​ក្រោយ​ពី​ចេញ​ទៅ​កសាង​ជីវិត​ថ្មី នៅ​ដែនដី​អូស្ត្រាលី ។ ក្នុងអំឡុងពេល​នេះ​គឹ​ម រ៉ូ​ហ្សា​ចង់​បង្ហាញ​វត្តមាន​ក្នុង​ពិភព​សិល្បៈ ដ្បិត​ចិត្ត​នៅ​តែ​ស្រឡាញ់ ។


បែក​ទៅ​សាង​អនាគត​ថ្មី​ជាមួយ​ស្វាមី​ជា​អាណិកជន​នោះ គឹ​ម រ៉ូ​ហ្សា មានកូន​ស្រី​ម្នាក់ ។​សម្តី​រួសរាយ​រាក់ទាក់​គឹ​ម រ៉ូ​ហ្សា រៀបរាប់​ឱ្យ​ដឹង ថា នាង​មក​លេង​ស្រុក​កំណើត​បាន​២​ដង​ហើយ ។ លើក​ទី​១ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​នេះ​ជា​លើក​ទី​២ ។ គឹ​ម រ៉ូ​ហ្សា ចេញ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​តាំងពី​ឆ្នាំ​២០០៧​ម៉្លេះ បើ​គិត​ទៅ​រយៈពេល​១០​ឆ្នាំ​ហើយ ។ រស់នៅ​ប្រទេស​អូស្ត្រាលី ទីក្រុង​ស៊ីដ​នី​រ៉ូ​ហ្សា ឆ្លៀត​រៀន​បន្ថែម​និង​ច្រៀង​នៅ​ចុង​ស​ប្តា​ហ៍ ។អ្វី​ក្រៅពី​នេះ​គឺ​មើលថែ​កូន ។

មក​ស្រុក​កំណើត​ជា​លើក​ទី​២​នេះ គឹ​ម រ៉ូ​ហ្សា មាន​គម្រោង​ទទួល​ការងារ​សិល្បៈ ខ្លះ​ៗ​ដោយសារ​នាង​នៅ​តែ​ស្រឡាញ់ និង​ចូល​ចិត្ត ។ «​នាង​ខ្ញុំ​ចង់​ច្រៀង​នៅ​តាម​ស្ថានីយ​ទូរទស្សន៍ ព្រោះ​ស្តាយ​កេរ្តិ៍ឈ្មោះ​ធ្លាប់​សាង​កាលពីមុន ។ ណាមួយ​ចង់ឱ្យ​បងប្អូន​យើង​ស្គាល់​ឡើង​វិញ​កុំឱ្យ​បាត់​មុខ​គ្រា​មានចិត្ត​នឹករលឹក​» ។ គឹ​ម រ៉ូ​ហ្សា មក​កម្ពុជា​ជិត​១​ខែ​ហើយ ។ នាង​មក​លេង​បងប្អូន និង​ឪពុក​ម្តាយ​យូរ​ជាង​លើក​ទី​១ គឺ​មាន​ពេល​បី​ខែ​ឯណោះ ។


គឹ​ម រ៉ូ​ហ្សា កត់សម្គាល់​ឃើញ​ថា​«​វិស័យ​សិល្បៈ​មាន​ភាព​រីក​ចម្រើន​ខ្លាំង ។ តារា ក្រោយ​ៗក៏​មាន​ភាព​រីកសាយ​តម្លៃ ប្រាក់​ចំណូល​ក៏​ខ្ពស់​ជាង​ជំនាន់​នាង​ខ្ញុំ​ប្រឡូក ។ បើ​អាច​នាង​ខ្ញុំ​ពិតជា​ចង់ឱ្យ​ពេលវេលា​បក​ក្រោយ ដើម្បី​រក​ប្រាក់​ចំណូល​ពី​សិល្បៈ​ដែល​មាន​ភាព​លូតលាស់​ច្រើន​ខុស​ពី​ជំនាន់​នាង​ខ្ញុំ​ប្រាក់​បាន​ពី​សិល្បៈ​តិចតួច ហើយ​ស៊ូ​ណាស់ ។ យ៉ាងណា​ក្តី​នាង​ខ្ញុំ​ចូលរួម​ត្រេកអរ​ដែល​សិល្បៈ​ក្រោយ​នេះ​រីក​ចម្រើន​ជាង​មុន ។


នាង​ខ្ញុំ​រំពឹង​ថា​អំឡុង​ពេល​មក​លេង​ស្រុក​បណ្តា​ស្ថានីយទូរទស្សន៍​នានា​នឹង​អញ្ជើញ​រូប​នាង​ខ្ញុំ​បាន​សម្តែង​ច្រៀង​តាម​រយៈ​កម្មវិធី​ប្រគំ​តន្ត្រី​នានា នៅ​ចុង​ស​ប្តា​ហ៍ ដើម្បី​បាន​ជួប​អ្នកគាំទ្រ និង​បងប្អូន​ក្នុងស្រុក​ដែល​នាង​ខ្ញុំ​មានការ​នឹករលឹក​ជា​ខ្លាំង​» ៕

ដោយ  ៖  ពិភពចែករំលែក

ប្រភពពី ៖ កោះសន្តិភាព

ឆ្លូវ ខាល ថោះ មមែ ច នឹងមានអ្វីកើតឡើងនៅ ៥ ថ្ងៃទៀត?

ប្រភពពីតាម​ការ​ទស្សន៍ទាយ​របស់​គេហទំព័រ ហោរាសាស្រ្តចិន Taiiwan Secret និង Feng Shui China បានបញ្ជាក់​ប្រាប់​ពី​ការផ្លាស់ប្ដូរ​រាសី​អាក្រក់​ប្រែជា​ល្អ ជួប​មហា​សំណាង មាន​លាភ​មាស លាភ​ប្រាក់ ដែលជា​ការកែប្រែ​ជីវិត​ថ្មី​ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ដែរ។ 

ឆ្នាំ​ទាំងអស់​ដែលមាន​ការកែប្រែ​ខ្សែជីវិត ពី​សំណាងអាក្រក់​ទៅជា​ល្អ​ក្រោយពេល​បញ្ចប់​ពិធី​ សែនឆេងម៉េងរបស់ប្រទេសចិន នេះ រួមមាន ឆ្នាំឆ្លូវ , ឆ្នាំខាល , ឆ្នាំថោះ , ឆ្នាំមមែ  ឆ្នាំច


-ឆ្នាំឆ្លូវ ៖ ចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី ១៧ នេះ សម្រាប់​មនុស្ស​ដែល​កើត​ឆ្នាំឆ្លូវ ដែលមាន​តំណាង​ដោយ​សត្វគោមាស នឹង​ជួប​សំណាង​ធំ ដោយ​រាសី​ស្ថិតនៅលើ​កំពូលប្រាសាទមាស ដែល​អាច​កែប្រែ​ជោគវាសនា​អាក្រក់​កាលពី​ឆ្នាំ​ចាស់ ឬអតីតកាល ឱ្យក្លាយ​មកជា​ល្អប្រសើរ ។ នៅក្នុង​ពេលវេលានេះដែរ ទោះជា​ប្រកបការងារ​អ្វី​រមែង​បាន​ជួប​លាភ​ធំ ហើយ​បើ​ចំពោះ​ស្ត្រី​នឹង​ជួប​លាភ​រស់​ចូលមក​ជិត​ខ្លួន​ថែម​ទៀតផង ។


-ឆ្នាំខាល ៖ ជា​ឆ្នាំ​ដែលមាន​រូប​សត្វ​ខ្លាមាស​ធ្វើជា​តំណាង​ក្នុងចំណោម​សត្វ​ទាំង12 សម្រាប់​ជោគជតារាសី​ក្នុង​ឆ្នាំរកាឆ្នាំថ្មីនេះ គិតចាប់ថ្ងៃទី១៦ ដល់ ១៨ នឹង​លេចឡើង​ត្រដែត​ត្រ​ឌឹ​ម ជួប​ព្រេង​សំណាងល្អ​ជាង​ឆ្នាំ​ចាស់។ នៅក្នុងថ្ងៃកំណត់ខាងលើ​នេះ ទោះជា​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ ក៏​តែង​ទទួលបាន​ជោគជ័យ ដ្បិត​មាន​ក្រុមមនុស្សល្អៗនៅ​ឈរ​ចាំ​ជួយ​យិ​ត​យោង​ជានិច្ច ។ ដោយឡែក​សម្រាប់​អ្នកជា​មន្ត្រីរាជការ​វិញ នឹង​បានទទួលដំណឹងអំពីការ​ឡើងបុណ្យ​ស័ក្ដិយស ដោយសារ​មាន​អ្នកមានអំណាច​នៅ​ឈរ​ចាំ​ជួយ​យិ​ត​យោង​សណ្តោង និង​ជម្រុញ​ពីក្រោយ​ខ្នង។


-ឆ្នាំថោះ ៖ ស្ទើរតែ​ពេញ​១ខែនេះ អ្នក​ដែល​កើត​ឆ្នាំថោះ ដែលមាន​សត្វ​ទន្សាយមាស​ជា​តំណាង នឹងមាន​ភាពរហ័សរហួន អារម្មណ៍​ភ្លឺ​ថ្លា មាន​រាសី​ខ្ពស់ ជាពិសេស បាន​ជួបនឹង​ក្រុមមនុស្សល្អៗ ។ ប៉ុន្តែតាមការបកស្រាយក្នុងគេហទំព័រ Feng Shui China គឺចង់ សំដៅថា ក្នុងថ្ងៃទី១៣ ដល់ ១៨ គឺល្អជាងគេ ។ នៅក្នុង​វេលា​នេះ រឿងរ៉ាវអាក្រក់ៗទាំង​ប៉ុន្មាន​ដែល​កើតមាន​តាំងពី​ខែចាស់ ឬក៏ឆ្នាំ​ចាស់ នឹង​រលាយ​សាបសូន្យ ដោយ​ជំនួស​មកវិញ​លាភ​ធំ ហើយ​គោលបំណង​ដែល​ព្រៀងទុក​តាំងពី​ឆ្នាំ​កន្លង​ទៅនោះ នឹង​បានសម្រេច​ដូច​ការគិត​នៅត្រឹម​ចុងខែមេសានេះ ។

-ឆ្នាំមមែ ៖ ចាប់ពីថ្ងៃទី ១៤ ដល់ ១៨ ខែមេសា នេះ អ្នកនឹងមាន​រាសី​ខ្ពស់ និង​ឈរ​នៅលើ​ចំណុចកំពូល​នៃ​ជើង​លេខ ។ នៅក្នុងពេលនេះដែរ បើទោះជា​លោកអ្នក​ជួបនឹង​ឧបសគ្គ ឬ​បញ្ហា​ធំ​យ៉ាងណា ក៏មាន​ក្រុមមនុស្ស​នៅចាំ​ជួយ​ដោះស្រាយបាន​យ៉ាង​ប្រសើរ ជាពិសេស សម្រាប់​អ្នក​ដែល​ប្រកប​កិច្ចការងារ​នៅក្នុង​រដ្ឋាភិបាល​តែម្ដង ។ ដោយឡែក​សម្រាប់​អ្នក​ប្រកប​ជំនួញ​ជួញដូរ​វិញ ក៏​នឹង​ទទួលបាន​ភាគលាភ​យ៉ាង​ធំធេង ដែល​សូម្បីតែ​បំណុល​ដែល​គេ​ជំពាក់ និង​ត្រូវបាន​គេ​បំភ្លេចចោល​កាលពី​ខែចាស់ ឬក៏ឆ្នាំ​ចាស់​នោះ ក៏​នឹង​វិលត្រឡប់​មកវិញ​ផងដែរ ។




-ឆ្នាំច ៖ ជា​សត្វ​នាំ​សំណាង​មួយផងដែលក្នុងចំណោម​សត្វ​តំណាង​ឆ្នាំ​ទាំង៣ ដែលមាន រោង ច និង កុរ ។ ក្នុងកណ្តាលខែមេសានេះ លោកអ្នក​នឹង​ជួបតែសំណាងល្អៗ ទទួលបាន​លាភសក្ការៈ​យ៉ាង​ត្រចះត្រចង់ ។ នៅចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែមេសានេះ ​ផងដែរ បើសិន​លោកអ្នក​មានបំណង ឬ​គម្រោង​ធ្វើ​អ្វីមួយ សូមកុំ​រុញរា ហើយ​ត្រូវ​សម្រុក​ធ្វើ​ទៅតាម​គម្រោង និង​ជា​ធ្វើជាជំហានៗ ដ្បិត​ភាពជោគជ័យ​នឹង​តោង​នៅជាប់​ខ្លួន​អ្នកជា​និច្ច ប៉ុន្តែ​លោកអ្នក​ក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​ផងដែរ​ចំពោះ​មនុស្ស​នៅ​ជិត​ខ្លួន ដែលមាន​និស្ស័យ​យកចិត្ត​អ្នក បើ​មិន​ដូច្នោះ​ទេ ព្រេងសំណាង​នឹងត្រូវ​ប្ដូរ​មកជា​គ្រោះ​ចាញ់បោក​គេ​វិញ​ជា​មិនខានឡើយ៕ 


ប្រភព៖ Mohasneha

ចៃដន្យ ឬព្រហ្មលិខិតដែលធ្វើឲ្យ អ្នកស្រវឹងស្រារួចបើកបរ ជួបរឿងបែបនេះ! អានហើយ ច្បាស់ជាភ្លឺភ្នែកមិនខាន! 

ចៃដន្យ មិនដឹងថាវាសនា ឬព្រហ្មលិខិតដែលធ្វើឲ្យសម្បត្តិជួបរឿងចៃដន្យបែបនេះ...

សម្បត្តិជាយុវជនវ័យ ២០ ឆ្នាំមួយរូបមានរូបសម្រស់ស្រស់សង្ហារ ដៃទូលាយ និងជាបុរសសម្បូរស្នេហ៍ថែមទៀតផង ។ ល្ងាចមួយសម្បត្តិ និងសង្សារឈ្លោះគ្នាយ៉ាងខ្លាំង ។ សង្សារសម្បត្តិបានប្រាប់ថានឹងបែកពីគេបើសិនជាគេមិនឈប់សាវ៉ាទៀត។ ដោយសារការស្ត្រេសក្នុងចិត្តពេក សម្បត្តិ ចូលកាស៊ីណូ លេងល្បែងស៊ីសង ផឹកស្រារហូតដល់យប់អាធ្រាត ចាញ់អស់ពីខ្លួន ។ ដោយដឹងខ្លួនថាគ្មានអ្វីសងគេ សម្បត្តិបានលួចជិះឡានរត់គេចពីពួកបនល្បែង ។

ខឺងចិត្តនិងចាញ់ល្បែងផង មូម៉ៅនឹងសង្សារផង លាយឡំនិងជាតិសុរាផង សម្បត្តិបើកឡានលឿនដូចហោះ ស្រែកជេរគេឯង វ៉ាឆ្វេងស្ដាំ រំលងស្តុបគ្មានខ្វល់អ្នកណាឡើយ។ មកដល់ផ្លូវបត់រាងស្ងាត់ សម្បត្តិបើកកាន់តែលឿនរហូតជ្រុលទៅបុកនឹងម៉ូតូមួយខ្ទាតអ្នកបើកដល់ចិញ្ចើមផ្លូវ។ ដោយហេតុនៅក្ដៅចិត្ត ណាមួយខ្លាចប៉ូលីសចាប់បានផង សម្បត្តិបើកឡានហួសយ៉ាងព្រហើន។ តាមផ្លូវទូរស័ព្ទរោទិ៍ តែគេមិនទទួលថែមទាំងគប់ទូរស័ព្ទបែកខ្ទេចខ្ចាយ។ បន្ទាប់ពីដល់ខេត្ត ដើរលេងហ៊ឺហាសប្បាយ ភ្លេចអស់កង្វល់ ព្រឹកនេះសម្បត្តិរៀបចំត្រលប់ទៅផ្ទះវិញ ក្នុងបំនងសុំលុយម្ដាយបន្ថែម។ ស្រាប់តែទៅដល់មុខផ្ទះ បេះដូងសម្បត្តិស្ទើរធ្លាក់ដល់ដី ។


រោងបុណ្យសពបានតាំងខ្លួននៅចំពីមុខផ្ទះខ្លួន។ សម្លេងខ្លងខែកហែរសពដាក់ឡាន នៅពីមុខមានរូបស្រស់ញញឹមរបស់ម្ដាយជាទីស្រលាញ់ ។ ឪពុករបស់គេកោរសក់បួស ភ្នែកក្រហមហាក់ដូចជាឆ្លងកាត់ការយំជាច្រើនថ្ងៃ ។ “ ម្ដាយឯងស្លាប់ដោយសារឡានបុកពេលជិះម៉ូតូយកលុយទៅសងបនល្បែងឲ្យឯង ។ ប៉ាតេរទៅឯងមិនចូល គាត់ចង់ឃើញមុខឯងជាលើកចុងក្រោយ ” “ គាត់នឹងមិនស្លាប់ទេ បើសិនជាពេលនោះប៉ានៅផ្ទះ ហើយយកគាត់ទៅពេទ្យទាន់ពេល” គ្រាន់តែលឺប៉ុណ្ណេះ សម្បត្តិទន់ជង្គង់គ្រិប ទឹកភ្នែកហូរស្រក់គ្មានដាច់ខ្សែ ។ ក្រុមប៉ូលីសមកដល់ ចាប់សម្បត្តិដាក់ខ្នោះ។


ជារឿងចែដន្យខ្លាំងណាស់ តាមការស្រាវជ្រាវបានបង្ហាញថាសម្បត្តិគឺជាឃាតករបុកម្ដាយរបស់គេនាយប់នោះ ។ សម្បត្តិស្រែកយំដូចមនុស្សឆ្កួត ព្រោះតែវិប្បដិសារី រហូតខូចសតិ។ គ្រួសារបានត្រឹបតែសោកស្ដាយ អ្វីៗមិនអាចត្រលប់ក្រោយ៕


គំនិតអប់រំ ៖ រឿងចៃដន្យអាចកើតមានគ្រប់ពេលមិនមែនគ្រោះថ្នាក់ចេះតែធ្លាក់លើអ្នកដ៏ទៃនោះទេកុំដោយសារទង្វើឆេវឆាវភ្លើតភ្លើនខ្វះការគិតពិចារណារបស់ខ្លួនបង្កឲ្យជួបវិប្បដិសារីអស់មួយជីវិត៕ ពិភពចែករំលែក

តារាស្រីជប៉ុនម្នាក់នេះគ្រាន់តែបង្ហោះរូបផ្កាមួយនៅលើបណ្ដាញសង្គមសោះ ត្រូវប៉ូលិសចាប់យកទៅសួរចម្លើយ!


[កម្សាន្ត April 11, 2017]

តារា​ជប៉ុន​ម្នាក់​ឈ្មោះ Nao Ueki ជា​សមាជិក​ក្រុម​ចម្រៀង HKT48 ត្រូវបាន​ប៉ូលិស​ស៊ើបអង្កេត បន្ទាប់ពី​ផុស​រូបភាព​ផ្កា​ខុសច្បាប់​មួយ​នៅលើ​ផ្លូវ​។​


​នាង Nao Ueki បាន​ចែករំលែក​រូបភាព​មួយ​នៅលើ Google Plus ដែល​ផ្កា​នោះបាន​ដុះ​ចេញពី​ផ្លូវ​កៅស៊ូ​ប្រហោង​មួយ ដោយ​បញ្ចេញយោបល់​ថា ជីវិត​តែងតែ​តស៊ូ បើទោះជា​ស្ថិតក្នុង​លក្ខណ​លំបាក​យ៉ាងណាក៏ដោយ​។ ហើយ​នាង​មុននឹង​បន្តដំណើរ​ទៅមុខទៀត​បាន​ស្រោច​ទឹក​ផ្កា​នោះ និង​ថត​វា​បង្ហោះ​លើ Google Plus​។​



​យ៉ាងណាមិញ នាង​មិនដឹងថា​នេះ​គឺជា​ផ្កា​អាភៀន​នោះទេ ហើយ​វា​ខុសច្បាប់​នៅ​ប្រទេស​ជប៉ុន​។ មិនបាន​ប៉ុន្មាន ប៉ូលិស​បាន​ទៅដល់​ផ្ទះ​នាង និង​បាន​ស៊ើបអង្កេត​លើ​ករណី​នាង​ផុស​រូបភាព​នោះ ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​។​


​សំណាងល្អ នាង​មិនបាន​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​នោះទេ ហើយ​ត្រូវបាន​ដោះលែង​វិញ ឬក៏​ផាកពិន័យ​អ្វី​ឡើយ​៕ 

Source : Khmer Read