Vital ប្រារព្ធកម្មវិធីស្រង់ព្រះធំបំផុតប្រចាំឆ្នាំជូនដល់ដូនចាស់ក្រីក្រ



ដូនចាស់ជរាក្រីក្រគ្មានទីពឹង ទាំងអ្នកខ្លះពិកាផងប្រមាណជាង៦ភូមិជាង នៅស្រុកកោះធំ នឹង បានទទួលសង្គហធម៌ ប្រាក់ឧបត្ថម្ភ និង ការស្រង់ព្រះ(ងួតទឹក)យ៉ាងយកចិត្តទុកដាក់។ 


នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនវីតាល់បានប្រារព្ធកម្មវិធីសប្បុរសធម៌ធំបែបនេះ។ មូលនិធិ២៥៛វីតាល់ បានផ្សារភ្ជាប់កម្មវិធីសប្បុរសធម៌ជាមួយនិងព្រះពុទ្ធសាសនាដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខ។ 


ពិធីស្រង់ព្រះនេះ ប្រារព្ធទៅនៅស្រុកកោះធំ ដែលប្រមូលបានដូនចាស់ជរាក្រខ្សត់អាយុជាង៨០ឆ្នាំ ប្រមាណ១២០នាក់ ដែលសព្វថ្ងៃកំពុងរស់នៅយ៉ាងពិបាក ខ្វះមុខខ្វះក្រោយព្រោះគ្មានទីពឹង គ្មានកូនចៅឧបត្ថម្ភ ចំនែកឯដូនចាស់មួយចំនួនទៀតកំពុង ទទឹងរង់ចាំកូនចៅដែលចាកចោលផ្ទះមកផ្ទះវិញក្នុងឱកាសឆ្នាំថ្មី ដើម្បីទទួលបានឧបត្ថម្ភ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងការថែទាំពីពួកគេ។ 


កម្មវិធីស្រង់ព្រះត្រូវបានដូនតាខ្មែរអនុវត្តតាំងតែពីដើមមក ដោយមានជំនឿរថា ជាការធ្វើបែបនេះគឺជាការសន្សំបុណ្យកុសលបានច្រើនក្នុងផ្លូវព្រះពុទ្ធសាសនា ព្រោះចាស់ព្រឹទ្ធិចារ្យគឺប្រៀបាននឹងព្រះរស់សម្រាប់កូនចៅគ្រប់គ្នា។ ដូច្នេះហើយទើបវីតាល់បានពាំនាំមូលនិធិ២៥៛ ចូលរួមក្នុងសទ្ធារដ៏ជ្រះថ្លានេះ ដើម្បីសន្សំបុណ្យកុសលត្រឡប់ទៅអាថិជនវីតាល់វិញ ដែលបានចូលរួមចាប់មគ្គផល ២៥៛ក្នុងការជាវទឹកវីតាល់មួយដប។ វីតាល់ សង្ឃឹមថានឹងទទួលបានការគាំទ្រពីសំណាក់អតិជនទូទាំងប្រទេស ដើម្បីបន្ត គម្រោងនៃកម្មវិធីស្រង់ព្រះនេះជារៀងរាល់ឆ្នាំ នៅតាមបណ្តាតំបន់ដាច់ស្រយាលក្រីក្រដទៃទៀត។  

 

ដោយសាតែមានការគាំទ្រខ្លាំងពីអតិថិជន វីតាល់ ធ្វើឲ្យមូលនិធិ២៥៛របស់វីតាល់មានកញ្ចប់កាន់តែធំ និងដែល នេះជាឱកាសល្អដែលវីតាល់គួរតែពាំនាំបុណ្យកុសលពីកម្មវិធីស្រង់ព្រះនេះ ត្រលប់ជូនដល់អតិថិជនវីតាល់វិញ ឲ្យពួកគាត់បានចាប់មគ្គផលទាំងអស់គ្នាជាមួយវីតាល់។

ក្រឡាប់រថយន្តដឹកស៊ីម៉ង់ត៍ សង្កត់ពីលើកម្មករសំណង់ស្លាប់បុរស២នាក់បងប្អូន និង៥នាក់ទៀតរបួសធ្ងន់ស្រាល



បាត់ដំបង: យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀតហើយ បានកើតឡើង បន្ទាប់ពីរថយន្តធន់ធំ ជាប្រភេទរថយន្តដឹកស៊ីម៉ង់រួមដំណើរដោយមនុស្សចំនួន៧នាក់លើរថយន្ត ជិះចុះចំណោត បណ្តាលឲ្យក្រឡាប់ដាច់កង់ ខូចខាតមើលលែងយល់ទៅហើយ រហូតបណ្តាលឲ្យបុរស២នាក់បងប្អូនត្រូវស៊ីម៉ង់ត៍សង្កត់ពីលើស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ចំណែកមនុស្ស៥នាក់ទៀតរងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។


ហេតុការណ៍នេះបានកើតឡើង ប្រហែលម៉ោង៤ព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខវត្តភ្នំព្រឹក ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។


ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

ខំមកពីខេត្តដើម្បីមកទទួលកូនក្មួយមកពីកូរ៉េ គិតថាអាចជួបជុំរីករាយជាមួយគ្នាក្នុងថ្ងៃចូលឆ្នាំ តែបែរជាបាត់បង់ជីវិតក្នុងគ្រោះថ្នាក់នៅព្រែកលាបយប់មិញទៅវិញ


ឃើញម្នាក់ៗ Share រឿងនារីជាសង្សារដែលយំសោកបោកខ្លួនបាត់បង់សង្សារយ៉ាងច្រើន វាពិតជាគួរអោយសោកសង្រេងមែនហើយ ដែលនៅសុខៗស្រាប់តែបាត់បង់មនុស្សជាទីស្រលាញ់ទៅ ចុះបងប្រុសពីរនាក់នេះ ម្ដាយគាត់ក៏បាត់បង់ជីវិតក្នុងគ្រោះថ្នាក់នេះដែរ តែហាក់ដូចជាមិនសូវមានអ្នករំលែកទុក្ខគាត់សោះ មិនដឹងជាហេតុអី គួរអោយអាសូរ អង្គុយយំ ក្បែរសពពីរនាក់បងប្អូន ម៉ង់ៗ 😟ជិះតាមផ្លូវទិសដៅធម្មតាសុខៗក៏ត្រូវគេមកបុកស្លាប់ដែរ 😭ខំមកពីខេត្តដើម្បីមកទទួលកូនក្មួយមកពីកូរ៉េ គិតថាអាចជួបជុំរីករាយជាមួយគ្នាក្នុងថ្ងៃចូលឆ្នាំ តែ..😭😭ចូលរួមរំលែកទុក្ខផងបងប្រុស.... (04−04−2017) 

ប្រភពពី ៖ កូនចាប Kon Chab ABC

ដំបូន្មាន៥ចំណុចដែលជនជាតិចិនប្រដៅកូនចៅអោយក្លាយជាសេដ្ឋី

ដំបូន្មាន៥ចំណុច ដែលជនជាតិចិនប្រដៅ កូនចៅតៗគ្នា មក...ពី មានតែ កន្ទេល មួយ ខ្នើយ មួយ ក្លាយជា សេដ្ឋី " កតញ្ញូ ស៊ូទ្រាំ ស្មោះត្រង់ សន្សំ និង ឧស្សាហ៍"ទើប ធ្វើឱ្យ កសាង ធុរកិច្ច ឡើង បាន ពីបាតដៃ ទទេ ដែល មានតែ កន្ទេល មួយ ខ្នើយ មួយ និង ថែមទាំង មានការ ប្រៀនប្រដៅ ប្រាប់ ពី ចំណុច ហាម មិនគួរ និយាយ 5 ម៉ាត់ ដូចខាងក្រោម ទៀតផង។



1 . "ពិបាក"

ពេល និយាយ ពាក្យ ថា ពិបាក វា នឹង ក្លាយជា ការរារាំង សមត្ថភាព របស់ ខ្លួនឯង ភ្លាម តែម្តង។

2 . "ធ្វើ មិនកើត"

ពេល និយាយ ពាក្យ នេះ វា នឹង ក្លាយជា ការបណ្តេញ ខ្លួនឯង ចេញពី អ្វីដែល កំពុង ធ្វើ ឬ រារាំង ការរៀន យល់ដឹង។

3 . "អស់សង្ឃឹម"

ព្រោះតែ ពាក្យ មួយ ម៉ាត់ នេះ ផុស ឡើង នៅក្នុង ចិត្ត ថាមពល ទាំងមូល ទូទាំង រាងកាយ និង ផ្លូវ ចិត្តនឹង ធ្លាក់ចុះ បាត់អស់។

4 . "ខ្ជិល"

មិនគួរ សូម្បីតែ និយាយ លេង ព្រោះ នឹងធ្វើ ឱ្យ កើត ភាពមិន ទទួលខុសត្រូវ។

5 . "ហត់នឿយ"

ពេល និយាយ ពាក្យ នេះ ចេញមក រាងកាយ នឹង ឆ្លើយតប ដោយ ការ ទន់ជ្រាយ ភ្លាម តែម្តង។

ទាំងអស់នេះ គឺជា គោល ចិត្ត វិទ្យា ដែល ត្រឹមត្រូវ ខ្លាំង បំផុត សម្រាប់ មនុស្ស យើង គ្រប់គ្នា និង ត្រូវ ជាមួយ គោល ធម៌ ព្រះពុទ្ធសាសនា ដែល បាន ពោលថា "ចិត្ត គឺ ចៅហ្វាយ...រាងកាយ គឺ កូនឈ្នួល" ទៀតផង៕

ពិភពចែករំលែក

នារីជាសង្សារបុរសបើករថយន្ត Highlander បង្ហោះសាររំជួលចិត្ត អានហើយចង់ស្រក់ទឹកភ្នែក




មុននេះប៉ុន្មានម៉ោងសង្សារបុរសដែលជិះរថយន្ត highlender បានបង្ហោះលើហ្វេសបុករបស់គាត់ថា៖ បងហាបងសន្យាមួយអូនម៉េចខ្លះហា? ថាមើលថែរអូនអស់មួយជីវិត សន្យាថានិងធ្វើអោយអូនមានក្តីសុខរហូតហូរ? នៅមានទៀតបងសន្សាថានិងអោយអូន ពាក់រ៉ូបកូនក្រមុំដែលស្អាតជាងគេ ចុះហែតុអីបងសន្យាហើយបងធ្វើមិនបានហា Run ? បងអាក្រក់ណាស់ Run បងដឹងហើយថាអូនស្រឡាញ់បងពិនណា !



មកវិញមកណាមនុស្សល្អរបស់អូន ប្តីសំឡាញ់ចិត្តអូនអើយ អូនខ្វះបងអត់បានទេ បងជាក្តីសុខរបស់អូនលើអត់ហាប្តីរបស់អូន? ហេតុអីលោកមិនមេតា្តដល់គូរខ្ញុំហេតុអីកម្មមកពង្រាត់តាំងនៅស្រឡាញ់ តើពួកខ្ញុំសាងអីខុស? ម៉េចបានអោយពីរអ្នកខ្ញុំ ព្រាត់គ្នាបែរនេះ? ពួកខ្ញុំសាងតែអំពើល្អទេ ហេតុអីមិនអោយពីរអ្នកខ្ញុំនៅជាមួយគ្នាហាខ្ញុំស្អប់ ពិភពលោកនេះណាស់ ????????


ព័ត៌មានលំអិត៖ មនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសពបុរសម្នាក់គៀបជាប់ក្នុងរថយន្ត ហើយមានមនុស្សជាង១០នាក់ទៀតបានរងរបួសធ្ងន់-ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរថយន្តហាយឡែនឌ័រ បុកគ្នាជាមួយនឹងរថយន្តទួរីស។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងជិត១រំលងអាធ្រាត្រថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។




ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AL-1953 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុរថយន្តបានរ៉េទៅឆ្វេងបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ ហើយហោះផ្លោងទៅបុកនឹងរថយន្តទួរីសដឹកអ្នកដំណើរពាក់ស្លាកលេខ ភ្នំពេញ 2L-8824 ដែលបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់មនុស្ស២នាក់ (តៃកុងរថយន្តហាយឡែនឌ័រគៀបស្លាប់ក្នុងរថយន្ត) និងរបួសជាង១០នាក់តែម្តង។


ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ និងជួយហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅមន្ទីរពេទ្យ៕