ឆឺតឆឺត! ជិតដល់ថ្ងៃហេីយ បុណ្យភូមិ ទំរង់បុរាណខ្មែរ លើកទី៤ ធ្វើនៅវត្តទួលក្រសាំង ស្រុកស្អាង ថ្ងៃទី៧ ៨ ៩ មេសា ២០១៧



ឆ្នាំនេះស្ថាបនិក បុណ្យភូមិ គឺ ក្រុមភ្លេីងគប់ និងស្ថានីយ៍វិទ្យុABC បានរៀបចំ បុណ្យភូមិ លេីកទី៤ ដោយមានរយៈពេល៣ថ្ងៃដដែល ចាប់តាំងពីថ្ងៃទី០៧,០៨,០៩ មេសា ២០១៧នេះ នៅវត្តទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។


នៅក្នុងពិធីបុណ្យភូមិនោះដែរ គឺមានកម្មវិធីសប្បាយជាច្រើន ដូចជាល្បែងប្រជាប្រិយ វាយក្អម ការរាំកម្សាន្ត និងមានទីកន្លែងសម្រាប់ក្រុមយុវវ័យថតរូបលេងកម្សាន្តផងដែរ ។ 


ពិសេសជាងនេះទៅទៀត ក៏ឃើញមានការតាំងលក់ផលិតផលជាច្រើន មានអាវប្រភេទជាក្រមា អាវយឺត និងនំចំណីជាច្រើន ភាគច្រើនជារបស់ខ្មែរ ។ល។ 


កុំភ្លេចមកលេងបុណ្យភូមិទាំងអស់គ្នាណា៎។

Bonn Phum will be celebrated on April, 7-9 at Toul Krosang pagoda.


ស្ថាបនិក បុណ្យភូមិ គឹ ក្រុមភ្លេីងគប់ និង ស្ថានីយ៍វិទ្យុABC បានរៀបចំបុណ្យភូមិ ទំរង់បុរាណ លេីកទី៤ ដោយមានរយៈពេល៣ថ្ងៃដដែល ចាប់តាំងពីថ្ងៃទី០៧,០៨,០៩ មេសា ២០១៧ នេះ នៅវត្តទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល











ឆ្នាំនេះស្ថាបនិក បុណ្យភូមិ គឺ ក្រុមភ្លេីងគប់ និងស្ថានីយ៍វិទ្យុABC បានរៀបចំ បុណ្យភូមិ លេីកទី៤ ដោយមានរយៈពេល៣ថ្ងៃដដែល ចាប់តាំងពីថ្ងៃទី០៧,០៨,០៩ មេសា ២០១៧នេះ នៅវត្តទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។

នៅក្នុងពិធីបុណ្យភូមិនោះដែរ គឺមានកម្មវិធីសប្បាយជាច្រើន ដូចជាល្បែងប្រជាប្រិយ វាយក្អម ការរាំកម្សាន្ត និងមានទីកន្លែងសម្រាប់ក្រុមយុវវ័យថតរូបលេងកម្សាន្តផងដែរ ។

ពិសេសជាងនេះទៅទៀត ក៏ឃើញមានការតាំងលក់ផលិតផលជាច្រើន មានអាវប្រភេទជាក្រមា អាវយឺត និងនំចំណីជាច្រើន ភាគច្រើនជារបស់ខ្មែរ ។ល។ 



Bonn Phum will be celebrated on April, 7-9 at Toul Krosang pagoda.

ស្ថាបនិក បុណ្យភូមិ គឹ ក្រុមភ្លេីងគប់ និង ស្ថានីយ៍វិទ្យុABC បានរៀបចំបុណ្យភូមិ ទំរង់បុរាណ លេីកទី៤ ដោយមានរយៈពេល៣ថ្ងៃដដែល ចាប់តាំងពីថ្ងៃទី០៧,០៨,០៩ មេសា ២០១៧ នេះ នៅវត្តទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល


កុំភ្លេចមកលេងបុណ្យភូមិទាំងអស់គ្នាណា៎។

Update គ្រោះថ្នាក់ដ៏សាហាវរថយន្ត Highlander បេីកបុករថយន្តតូរីសដឹកអ្នកដំណេីរ ពេញទំហឹង ស្លាប់២នាក់​ របួសជាង១០នាក់ នៅផ្លូវ6A ម្តុំព្រែកលៀប 



រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ត Highlander បានបុកជាមួយរថយន្តទួរីស ដឹកអ្នកដំណេីរពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកបររថយន្ត Highlander ស្លាប់គៀបជាប់នឹងរថយន្តតែម្ដង។ ចំណែករថយន្តទួរីស ស្លាប់ស្រ្តីម្នាក់ និងរងរបួសជាង១០នាក់ មានក្មេងចាស់ ប្រុសស្រី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។




ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងជិត១យប់ ឆ្លងចូលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ ដោយរថយន្តទាំងពីរធ្វើដំណើរបញ្ច្រាសទិសគ្នា។ រថយន្តទាំងពីរនេះសមត្ថកិច្ចមិនទាន់អះអាងថា រថយន្តមួយណាខុស ឬត្រូវទេ។




ដកស្រង់ពី ៖ ABC FB

ទិន្នន័យសរុបប្រចាំថ្ងៃដែលស្ថានីយ៍វិទ្យុ ABC កម្ពុជា 107.5 F M ទទួលបានសរុប ក្នុងខែ មីនា ឆ្នាំ 2017 មានដូចជា ៖


ទិន្នន័យសរុបប្រចាំថ្ងៃដែលស្ថានីយ៍វិទ្យុ ABC កម្ពុជា 107.5 F M ទទួលបានសរុប ក្នុងខែ មីនា ឆ្នាំ 2017 មានដូចជា ៖

-ករណីគ្រោះថ្នាក់ចរាចរណ៍ : 1,124 ករណី,     របួសធ្ងន់ 792​ នាក់, 

របួសស្រាល 328 នាក់, និងស្លាប់ 84 នាក់។

-ករណីបាត់ម៉ូតូ : 262 ករណី = 262 គ្រឿង(បាត់​សរុប1ខែ)។

-ករណីបាត់រថយន្ត : 15 ករណី = 15 គ្រឿង(បាត់សរុប1ខែ)។

-ករណីប្លន់ : 11 ករណី (11ករណី ប្លន់បានសំរេច)។

-ករណីចោរឆក់ : 56 ករណី (51ករណី ឆក់បានសំរេច)។

-ករណីចងកសំលាប់ខ្លួន :​ 09 ករណី (ស្លាប់​ 02នាក់)។

-ករណី​ប្រទះឃេីញសព​ :​ 09 ករណី​ = 09 នាក់។ 

-ករណីលង់ទឹក​ : 02 ករណី​ (ស្លាប់​ 07នាក់)។

-ករណីលេបថ្នាំសម្លាប់ខ្លួន​ :​ 02​ ករណី​ (ស្លាប់​ 02 ​នាក់)។ 

-ករណីខ្យល់គ​ : 01 ករណី​ (ស្លាប់​ 01 នាក់​)។

-ករណីឆក់ខ្សែភ្លេីង​ ​ :​ 02​ ករណី​ (ស្លាប់​ 02​ នាក់​)។ 

−ចាក់សាំងដុតសម្លាប់ខ្លួន : 01 ករណី (ស្លាប់ 01 នាក់)។

−ផ្ទុះឧស្ម័នក្នុងរោងចក្រ : 01 ករណី (ស្លាប់ 01 នាក់) ។

−ធ្លាក់ពីលេីផ្ទះ : 01 ករណី (របួសធ្ងន់ 01 នាក់) ។

−ធ្លាក់ពីលេីដេីមត្នោត : 01 ករណី (របួសធ្ងន់ 01 នាក់) ។

-ករណីហិង្សា​ : 413 ករណី (ស្លាប់ 02 នាក់) ។

-ករណីអគ្គិភ័យ​ : 41 ករណី (ស្លាប់ 03 នាក់​)៕៚

បេីមានអ្វីបន្ទាន់ៗ ឬត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ​មនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ អាចទាក់ទងមកវិទ្យុABC HOT LINE 010 231010 / 012 231010 / 070 231010 / 077 23-10-10 / 087 232323

Officials Facebook Page : ABC FB


ថៃសម្រេចដាក់ស្នើ "ល្ខោនខូន" ទៅក្នុងបញ្ជីសម្បត្តិ​បេតិកភណ្ឌ​ពិភពលោកហើយ​


គណៈរដ្ឋមន្ត្រី​ថៃ បាន​យល់​ព្រម​សំណើ​តាម​ក្រសួង​វប្បធម៌​ដើម្បី​ដាក់​បញ្ចូល​ល្ខោន​ខូន (Khon) ឬ​ល្ខោន​ពាក់​របាំង​មុខ រួម​ទាំង​ការ​ម៉ាស្សា​បែប​ប្រពៃណី ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​អង្គការ​យូណេស្កូ (UNESCO) កាល​ពី​ថ្ងៃ​ទី ២៨​មិនា​សប្ដាហ៍​មុន។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ថៃ​លោក​ Vira Rojpojchanarat បាន​មាន​ប្រសាសន៍​ថា​ គណៈរដ្ឋមន្ត្រី​បាន​យល់​ព្រម​តាម​សំណើ​ក្រសួង​​ក្នុង​ការ​ដាក់​បញ្ចូល​បេតិកភណ្ឌ​វប្បធម៌​ទាំង​ពីរ​នេះ​កាល​ពី​ចុង​ខែ​មិនា។ ​បន្ទាប់​ពី​សម្រេច​ដាក់​ស្នើ ក្រសួង​ត្រូវ​ការ​រយៈពេល​មួយ​ឆ្នាំ​ទៀត​​ មុន​ពេល​បញ្ជូន​សំណើ​ទៅ​កាន់​រដ្ឋាភិបាល​ក្នុង​​សម័យ​ប្រជុំ​​​លើក​ទី​១២ របស់​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការពារ​សម្បត្តិ​បេតិកភណ្ឌ​អរូបី​ដើម្បី​បញ្ជាក់​ទទួលស្គាល់​។ សម័យ​ប្រជុំ​នេះ​​នឹង​ធ្វើ​ឡើង​​ចាប់​ពី​ថ្ងៃ​ទី ៤​ធ្នូ ដល់​ទី ៨​ធ្នូ ​ឆ្នាំ ២០១៧ ក្នុង​ទីក្រុង​សេអ៊ូល ​ប្រទេស​កូរ៉េខាងត្បូង។


ល្ខោនខូន គឺ​ជា​បេតិកភណ្ឌ​វប្បធម៌​ទី​មួយ​​ក្នុង​ចំណោម​បេតិកភណ្ឌ​វប្បធម៌​ទាំង ៥ ដែល​រដ្ឋាភិបាល​ថៃ​នឹង​ស្នើ​ទៅ​កាន់​អង្គការ​យូណេស្កូ​ជា​បន្ត​បន្ទាប់​រហូត​ដល់​ឆ្នាំ ២០២១។ យូណេស្កូ ​បាន​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​​ការពារ​សម្បត្តិ​បេតិកភណ្ឌ​អរូបី​ពិភពលោក​ដោយ​រួម​មាន​ការ​អនុវត្ត ចំណេះ ជំនាញ និង​ឧបករណ៍​នានា​ដែល​ពាក់ព័ន្ធ​នឹង​​វប្បធម៌ ប្រពៃណី។


ប្រភព​ពី​គេហទំព័រ និង​ជា​ទូរទស្សន៍​ថៃ Thai PBS ​បាន​ផ្សាយ​ថា បន្ទាប់​ពី​ដាក់​ស្នើ​ល្ខោន​ខូន និង​ប្រពៃណី​ម៉ាស្សា​​ក្នុង​ឆ្នាំ​នេះ កីឡា​ប្រដាល់ Muay Thai, របាំ​ល្ខោន​នរាហ៍ (Nora dance drama) និង​​ម្ហូប​ប្រពៃណី​ថៃ​​មួយ​ នឹង​ត្រូវ​ស្នើ​ដូច​គ្នា​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ខាង​មុខ។


យោង​​តាម​លោក​រដ្ឋមន្ត្រី​ខាង​លើ ហេតុ​ផល​មួយ​ដែល​ល្ខោន​ខូន​ត្រូវ​បាន​ជ្រើស​ដាក់​សំណើ​មុន​គេ ​ព្រោះ​វា​បាន​បង្ហាញ​ពី​ឧត្ដមគតិ​ដ៏​ល្អឥតខ្ចោះ​នៃ​វប្បធម៌​ថៃ។



ព្រះមហាក្សត្រិយានី ស៊ីរីគិត ជា​មហេសី​ព្រះចៅ​ភូមិបុល អាឌុលយ៉ាដេត ដែល​ទើប​ចូលទិវង្គត ​គឺ​អ្នក​គាំទ្រ​ដ៏​សំខាន់​មួយ​ក្នុង​​ការ​ស្នើ​ល្ខោន​ខូន និង​​ទម្រង់​សម្ដែង រួម​ទាំង​ការ​រចនា​សំលៀកបំពាក់​ផង។


ប្រភព​ដដែល​សរសេរ​ថា ល្ខោនខូន ​ត្រូវ​បាន​គេ​សម្ដែង​ដំបូង​នៅ​សម័យ​អយុធ្យា ដែល​ជា​ទម្រង់​ល្ខោន​ដក​ស្រង់​ចេញ​ពី​រឿង រាមាយាណៈ រៀប​រាប់​ពី​ចម្បាំង​រវាង​ព្រះ​រាម​ជា​អវតារ​របស់​ព្រះ​វិស្ណុ​ក្នុង​សាសនា​ហិណ្ឌូ​ ជាមួយ​នឹង​យក្ស​ក្រុង​រាពណ៍ ​ដែល​បាន​ចាប់​ពង្រត់​មហេសី​ព្រះរាម។


លើស​ពី​នេះ​ ក្រសួងការបរទេស​ថៃ​ក៏​កំពុង​រៀប​ចំ​ធ្វើ​​យ៉ាង​ណា​ឲ្យ​ប្រទេស​ថៃ​ក្លាយ​ជា​សមាជិក​អនុសញ្ញា​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​​យូណេស្កូ ដែល​បច្ចុប្បន្ន​មាន​ ១៥០​ប្រទេស​ផង​ដែរ។


គួរ​រម្លឹក​ដែរ​ថា កាល​ដើម​ខែ​មិថុនា​ឆ្នាំ ២០១៦ សារព័ត៌មាន​ថៃ Bangkok Post បាន​ផ្សាយ​ពី​គម្រោង​ស្នើ​នេះ ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​ខ្មែរ​មាន​ការ​ព្រួយ​បារម្ភ​ពី​អនាគត​​ល្ខោន​ខោល​កម្ពុជា ដោយ​សារ​ល្ខោន​ខូន​ថៃ​មាន​ទម្រង់​លេង និង​ការ​ស្លៀកពាក់​ដូច​ល្ខោន​ខោល​ខ្មែរ៕





ប្រភពដេីមពី ៖ Thai PBS 

ដកស្រង់បន្តពី ៖ Sabay News

 ប្រែ​សម្រួល ៖ ឡេង ភារុណ

ផ្សាយបន្តដោយ ៖ ពិភពចែករំលែក