រន្ធត់! ឡានពេទ្យបើកបញ្ច្រាសទិស បុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់បោកផ្ទប់លើឡានស្លាប់ភ្លាមៗ និង២នាក់ទៀត ខ្ទាតផ្លោងទៅផ្លូវម្ខាងទៀតរបួសធ្ងនធ្ងរ នៅផ្លូវបត់ចូលផ្សារផ្អាវ


ABC Breaking News | ខណៈមេឃកំពុងបង្អុលភ្លៀងយ៉ាងខ្លាំង មានរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង បានបើកបញ្ច្រាសទិស បុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្ស២នាក់ ដែលគេដឹងថា ជាកម្មករលើកស្រូវរបួសធ្ងន់ និងម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម នៅវេលាម៉ោង១០កន្លះព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវកែងកាច់ចូលផ្សារផ្អាវ ស្ថិតក្នុងភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។






សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបាន ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសង្គ្រោះបន្ទាន់ពណ៌ស លាយក្រហម បើកក្នុងទិសដៅបញ្ច្រាស់ទិសគ្នាតាមបណ្ដោយផ្លូវជាតិលេខ៧ លុះដល់ចំណុចកើតហេតុ បានទៅបុកម៉ុតូ១គ្រឿងយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្សម្នាក់ ត្រូវបោកផ្ទប់លើរថយន្តពេទ្យ និង២នាក់ទៀត ខ្ទាតផ្លោងទៅផ្លូវម្ខាងទៀត ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។



ជនរងគ្រោះទាំង៣ ជាកម្មករលើកស្រូវ នៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។





មូលហេតុដែលរថយន្តសង្គ្រោះបន្ទាន់បើកបញ្ច្រាសផ្លូវនេះ គឺមកផ្លូវម្ខាងទៀតគេបិទបើកការដ្ឋានជួសជុលផ្លូវ ទើបតម្រូវរថយន្តបើកក្នុងផ្លូវតែមួយ។

សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់! រយៈពេល២ថ្ងៃនេះ កម្ពុជានឹងជួបបាតុភូតធម្មជាតិ ៣ទៀត កំណួចខ្យល់មកពីសមុទ្រចិនខាងត្បូង ជ្រលងសម្ពោធខ្ពស់ខ្សោយ និងការបំភាយកំដៅចេញពីសំបកផែនដី



រជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា នៅថ្ងៃទី១-២ ខែមេសា ឆ្នាំ២០១៧នេះ កម្ពុជានឹងបាតុភូតធម្មជាតិចំនួន០៣ទៀត រួមមាន៖ កំណួចខ្យល់មកពីសមុទ្រចិនខាងត្បូង ជ្រលងសម្ពោធខ្ពស់ខ្សោយ និងការបំភាយកំដៅចេញពីសំបកផែនដី។



សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា នៅពេលដែលបាតុភូតធម្មជាតិចំនួន០៣ បានជួបនប្រសព្វគ្នា នឹងធ្វើឲ្យបណ្តាខេត្តមួយចំនួន នៅទូទាំងប្រទេសរងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។


បើតាមសេចក្តីជូនដំណឹង រាជធានី-ខេត្តជាច្រើននឹងទទួលបាតុធម្មជាតិមួយនេះទាំងព្រឹក រសៀល និងពេលយប់។


ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពអាក្រក់នេះ នឹងចាប់ផ្តើមធូរស្រាលឡើងវិញ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ប៉ុន្តែបន្តនៅមានភ្លៀងរាយប៉ាយក្នុងអំឡុង២-៣ថ្ងៃបន្ថែមទៀត។


ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេស មានការប្រុងប្រយ័ត្នចំពោះ បាតុភូត លាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់នេះ ឲ្យបានខ្ពស់បំផុត ជាពិសេសតំបន់ និងខេត្តដែលមានរៀបរាប់ខាងលើនេះ៕


មេរៀនជីវិត ៖ ៧ចំណុចនេះអានហើយស្វាងចែស


1. មិនមែនឱកាសទាំងអស់សុទ្ធតែគួរតែចាប់យកនោះទេ ឱកាសខ្លះជាអន្ទាក់ប៉ុណ្ណោះ។

2. មនុស្សខ្លះអាចចង់បំផ្លាញអ្នកដទៃរហូតដល់ចុងក្រោយបំផ្លាញខ្លួនឯង។

3. យើងគ្រប់គ្នានឹងធ្វើបានល្អក្នុងលក្ខខណ្ឌណាមួយដែលអំណោយផល។

4. ត្រូវស្គាល់ដែនកំណត់ ព្រោះយើងម្នាក់ៗសុទ្ធតែមានដែនកំណត់។

5. ពេលខ្លះ ការឆ្លើយតបដ៏ល្អបំផុតចំពោះការរករឿងពីអ្នកដទៃគឺការមិនតបត។ 

6. ពេលខ្លះ ដើម្បីសំរេចកិច្ចការមួយ អ្នកត្រូវការធ្វើការងារជាក្រុម ព្រោះអ្នកមិនអាចជោគជ័យដោយម្នាក់ឯងរហូតនោះទេ។

7. ព្យាយាមធ្វើអ្វីដែលអ្នកពូកែ ហើយកុំតាមចាប់អ្វីដែលនឹងអាចបំផ្លាញអ្នក។


~Source : Olivier Kizika៚

ស្ថានទូតកម្ពុជាប្រចាំប្រទេសស្វីស ជូនដំណឹងថា ក្រុមគ្រូពេទ្យមិនទាន់អនុញ្ញាតឲ្យភ្ញៀវចូលសួរសុខទុក្ខលោក Beat Richner ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះទេ

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសស្វីស បានឲ្យដឹងថា លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថានិកនៃមន្ទីរពេទ្យគន្ធបុប្ផា បាននិងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ហើយកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ នៃប្រទេសស្វីស ដោយនៅពេលនេះក្រុមគ្រូពេទ្យមិនទាន់អនុញ្ញាតឲ្យ ភ្ញៀវចូលសួរសុខទុក្ខលោក Beat Richner ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនោះទេ។ ទោះបីយ៉ាងណាស្ថានទូតកម្ពុជាប្រចាំប្រទេសស្វីស សូមជូនពរ និងបួងសួងសូមឱ្យលោកវេជ្ជបណ្ឌិត ទទួលបានជោគជ័យក្នុងការព្យាបាល និងឆាប់បានជាសះស្បើយ។ (សេចក្តីជូនដំណឹងរបស់ស្ថានទូតតាមរយៈ Facebook នៅព្រលប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧)


ស្ថានទូតកម្ពុជាប្រចាំប្រទេសស្វីស បានធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធមួយចំនួនដូចជា ក្រសួងការបរទេសស្វីស មូលនិធិមន្ទីរពេទ្យគន្ធបុប្ជា នៅក្នុងទីក្រុង Zurich និងលោកវេជ្ជបណ្ឌិត René Schwarzenbach មេធាវីរបស់លោកវេជ្ជបណ្ឌិត Dr. Richner ដើម្បីទទួលបានដំណឹងពីកន្លែងដែលលោកវេជ្ជបណ្ឌិតកំពុងស្នាក់នៅ ដើម្បីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសស្វីស អាចអញ្ជើញទៅសួរសុខទុក្ខ និងសំដែងនូវការជូនពរ ក៏ដូចជាការដឹងគុណ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ជាពិសេសគ្រួសារនៃក្មេងៗកម្ពុជា ចំពោះលោក វេជ្ជបណ្ឌិតដែលបានរួមចំណែក និងលះបង់ដ៏ធំធេងនៅក្នុងការជួយសង្គ្រោះជីវិតក្មេងៗ និងការជួយ ជ្រមជ្រែងវិស័យសុខាភិបាលកម្ពុជា។


ជាថ្មីម្តងទៀត ស្ថានទូតកម្ពុជាប្រចាំប្រទេសស្វីស សូមជូនពរ និងបួងសួងសូមឱ្យលោកវេជ្ជបណ្ឌិត ទទួលបានជោគជ័យក្នុងការព្យាបាល និងឆាប់បានជាសះស្បើយ។


សូមជំរាបថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ មន្ទីរពេទ្យមនុស្សធម៌ដ៏ធំនៅកម្ពុជាគន្ធបុប្ផា បានប្រកាសឲ្យដឹងលោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បាននិងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ហើយកំពុងទទួល​ការសង្រ្គោះនៅឯមន្ទីរពេទ្យក្នុងប្រទេសស្វីស នេះបើយោងតាមសេចក្តីប្រកាសដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅយប់ថ្ងៃទី២៨ ខែមីនានេះ។


នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ជាមួយនិងការធ្លាក់ខ្លួនឈឺធ្ងន់នេះ លោកវេជ្ជបណ្ឌិត Beat Richner នឹងលាលែងពី​តំណែងនាពេលខាងមុខ ហើយតំណែងជាប្រធានគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា នឹងត្រូវប្រគល់ជូនលោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធានមន្ទីរពេទ្យ នាពេលបច្ចុប្បន្ន។ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសឲ្យដឹងដែរថា បើទោះបីលោកវេជ្ជបណ្ឌិត Rechner ធ្លាក់ខ្លួនឈឺធ្ងន់យ៉ាងណាក្តី តែមន្ទីរពេទ្យនៅតែដំណើរការជាធម្មតាជាមួយបុគ្គលិកប្រមាណ ២,៥០០រូប៕













មុននេះបន្តិច មានករណីទុស្សេខ្សែភ្លេីងឆាបឆេះលេីបង្គោលភ្លេីង នៅម្ដុំព្រែកប្រា បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ


រាជធានីភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីតាមបណ្តោយផ្លូវ៣៦៩ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ទាន់ពេលវេលា ។




ហេតុការណ៍ កាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ នៅផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។







ប្រភពពី : ABC FB