រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ដ៏គួររន្ធត់មួយ ដោយមានរថយន្តមួយគ្រឿងម៉ាក Camry ឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2M-2245 បានបើកបញ្ច្រាស់តាមផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់បាត់បង់ជិវិត និងជាច្រើននាក់ទៀតរងរបួសធ្ងន់។ ក្រោយកើតហេតុប្រជាពលរដ្ឋនៅម្តុំមានការខឹងសម្បារយ៉ាងខ្លាំង ហើយបានព្រួតគ្នាវាយកំទេចរថយន្តនោះចោល និងចាប់អ្នកបើកបរវាយម្នាក់មួយដៃមួយជើងរហូតដល់សល់ចង្ហើមចង្រិត។ យោងតាមការរាយការណ៍បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧ នេះ ជនបង្កកំពុងសន្លប់ស្តូកស្តឹងមិនដឹងខ្លួននៅបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហើយតាមការបញ្ចាក់របស់គ្រូពេទ្យបានឲ្យដឹងថា ស្ថានភាពរបស់ជនបង្កធ្ងន់ធ្ងរខ្លាំងណាស់ ដោយសារតែបែកលលាដ៏ក្បាល ឈាមកកក្នុងខួរក្បាល និងផ្នែកជាច្រើនទៀត។ មានសំណួរជាច្រើនបានចោទសួរថា ប្រសិនបើជនបង្កស្លាប់បាត់បង់ជិវិត តើអ្នកនរណាជាអ្នកសងសំណងដល់ជនរងគ្រោះ? ចងសងអ្វី? បេីគេស្លាប់បាត់ហេីយ!
ជនបង្កបើករថយន្តបុករះមនុស្សស្លាប់ជាច្រើននាក់កាលពីម្សិលមិញអាចប្រឈមនឹងការបាត់បង់ជីវិត បើជនបង្កស្លាប់ តើនរណាជាអ្នកសងសំណងដល់ជនរងគ្រោះ?
ស្រ្តីអ្នកជំនួញវ័យ២៩ឆ្នាំម្នាក់បានស្លាប់ ខណៈពេលធ្វើការវះកាត់កែសម្ភស្ស
ប្រទេសភីលីពីន ៖ ស្ត្រីអ្នកជំនួញជនជាតិភីលីពីនម្នាក់បានស្លាប់ ខណៈពេលធ្វើការវះកាត់កែដើមទ្រូង និងសម្រករាង ដោយការវះកាត់ធ្វើឡើង នៅទីក្រុង Liposuction ប្រទេសភីលីពីន ។
Shiryl Saturnino ត្រូវបានគេប្រកាសថាបានស្លាប់ នៅវេលាម៉ោង៣៖២០នាទីទាបភ្លឺនៅថ្ងៃ២៨ មីនា ២០១៧នេះ។
សាច់ញាតិរបស់ជនរងគ្រោះបានទាមទារអោយប៉ូលីសធ្វើការស៊ើបអង្គេតទាក់ទងនឹងការស្លាប់នេះ ។ ការកែកុនដើម្បីសម្រស់ស្រស់ស្អាត ជារឿងល្អ តែគួប្រុងប្រយត្ន័បំផុតចំពោះការជ្រើសរើសអ្នកជំនាញក្នុងការវះកាត់។
ប្រភពពី ៖ ABC FB
Breaking News : មុននេះបន្តិច មានរថយន្តម៉ាកសឺដេស បេីកបុកបង្គោលភ្លើង នៅក្រុងតាខ្មៅ
Edit
ខេត្តកណ្តាល: មុននេះបន្តិច មានរណីគ្រោះថ្នាក់ចរាចរណ៍រថយន្តម៉ាកសឺដេស ពាក់ស្លាកលេខ2K-9446 បុកបង្គោលភ្លើង បណ្តាលឲ្យបុរសម្នាក់រងរបួល នៅតាមបណ្តោយផ្លូវជាតិលេខ២ កាលពីវេលាម៉ោង១២៖២០នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។
នារីមានផ្ទៃពោះជាង៦ខែ ប្រុងលោត ពីលេីស្ពានអាកាសក្បាលថ្នល់ បានគេជួយចាប់ទាន់ ហេីយត្រូវក្រុមការងារនាំទៅស្នាក់នៅវិទ្យុABC ទាំងយប់
រាជធានីភ្នំពេញ ៖ នារីម្នាក់ ដោយសារចាញ់បោកប្រុសព្រាន រហូតមានផ្ទៃពោះ៦ខែ និងខឹងបងស្រីស្តីបន្ទោសដេញចេញពីផ្ទះទៀតនោះ បានមកប៉ុនប៉ងលោតទឹកសំលាប់ខ្លួននៅលើស្ពានព្រះមុនីវង្សថ្មី ប៉ុន្តែបងប្អូនអ្នកធ្វើដំណើរតាមផ្លូវឃើញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយឃាត់ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ កើតឡើងកាលពីវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី២៧ មីនា ២០១៧ ស្ថិតនៅលើស្ពានអាកាសក្បាលថ្នល់ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ប្រភពឱ្យដឹងថា នារីរងគ្រោះឈ្មោះរឿន ស្រីមុំ អាយុ១៨ឆ្នាំ ជាអ្នកដើរលក់សណ្តែកដីតាមហាង ស្នាក់នៅផ្ទះជួលជាមួយបងស្រី នៅម្តុំវត្តសន្សំកុសល ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
តាមប្រភពពីក្រុមការងារវិទ្យុABC ឃើញហេតុការណ៍ថា គាត់កំពុងតែធ្វើដំណើរតាមផ្លូវឆ្លងកាត់ស្ពានអាកាសក្បាលថ្នល់ ខណៈពេលនោះ ក៏ប្រទះឃើញនារីខាងលើ បានឈរយំរេរ៉លើស្ពាន រួចហើយនារីរូបនោះបំរុងឡើងលើដៃស្ពានលោតសម្លាប់ខ្លួន តែគាត់ឃើញ ហេីយជិះទៅហៅសមត្ថកិច្ចដែលនៅជិតហ្នឹង កំពុងវាស់វែងរថយន្តកូរ៉េបេីកបុកទ្រូងផ្លូវ អោយមកជួយឃាត់ និងលួងលោម ហេីយមានបងស្រីឈ្មោះ គី វី ដែលធ្វេីដំណេីរឆ្លងកាត់ ចុះមកជួយលួងលោម និងហៅរ៉ឺម៉កកង់បី ដឹកនារីរូបនោះទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ។ ក្រោយពីសាកសួររួចប្អូនស្រីមិនព្រមត្រលប់ទៅផ្ទះវិញទេ គឺសុំទៅស្នាក់នៅវិទ្យុABCសិន រឿងយ៉ាងម៉េចៗទៀតចាំសាកសួរបន្ថែម បន្តិចក្រោយមកប្អូនស្រីក៏ធ្វេីដំណេីរជាមួយក្រុមការងារទៅកាន់វិទ្យុABC តាំងយប់តែម្ដង។
នារីរូបនោះបានរៀបរាប់ទាំងទឹកភ្នែកថា ដោយសារតែរូបខឹងបងស្រីបង្កើតបានស្តីបន្ទោស ដែលខំជួយធ្វើការក្នុងផ្ទះសព្វគ្រប់បែបយ៉ាងហើយ ក៏មិនត្រូវចិត្តបងស្រីនាង ។ នៅមុនពេលកើតហេតុ បងស្រីនាងបានស្តីបន្ទោស និងបានដេញនាងចេញពីផ្ទះទៀត ហើយណាមួយរូបនាង មានផ្ទៃពោះខ្វះតែ៣ថ្ងៃទៀត បានចំនួន៦ខែហើយ ហើយកូននៅក្នុងពោះរបស់នាង គឺគ្មានឪពុកនោះទេ ដោយសារតែរូបនាងចាញ់បោកគេ ទើបធ្វើឱ្យរូបនាងពិបាកចិត្ត ទើបសម្រចចិត្តមកលោតទឹកសម្លាប់ខ្លួនបែបនេះ ។
ប្រភពពី ៖ ABC FB
វិទ្យុABC ចេញរថយន្ត២គ្រឿង ទៅជួយដឹកសាកសពជនរងគ្រោះ ៣នាក់បងប្អូន ស្លាប់ដោយសាររថយន្តបើកបុករះ នៅផ្លូវមុនីវង្ស យកទៅធ្វេីបុណ្យដល់ស្រុកកំណេីត នៅខេត្តកំពង់ចាម
រាជធានីភ្នំពេញ ៖ សពមនុស្ស៣នាក់ (ស្រី២នាក់ ប្រុសម្នាក់) ដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបុករះម៉ូតូ នៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានក្រុមគ្រួសារទាក់ទងទៅស្ថានីយ៍វិទ្យុABC ជួយរថយន្តដឹកសាកសពផង ដេីម្បីយកសពទៅធ្វេីបុណ្យនៅឯស្រុកកំណេីត នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ភ្លាមៗនោះស្ថានីវិទ្យុABC បានអោយក្រុមការងារចេញរថយន្ត២គ្រឿងទៅដល់កន្លែងភ្លាមៗ និងរៀបចំធ្វេីការដឹកសាកសពរួចចេញដំណេីរទៅតែម្ដង។ (ដោយរថយន្តអន្តរាគមន៍វិទ្យុABC ជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ជូនស្ថានីយ៍វិទ្យុABC សំរាប់ចេញអន្តរាគមន៍ និងសកម្មភាពមនុស្សធម៍ក្នុងសង្គម)៕
បន្ថែមក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តមួយគ្រឿង បើកបុករះម៉ូតូ នៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ចន្លោះ ចំណុចច្រមុះជ្រូកក្បាលថ្នល់នោះ មកវិទ្យាល័យបឹងត្របែក ខាងមុខ អតីតរោងចក្រ គង់ហុង កាត់ដេរ) ដែលបានបណ្តាលឲ្យស្លាប់មនុស្ស៣នាក់(ស្រី២នាក់ ប្រុសម្នាក់) និងរបួសប្រមាណ១០នាក់ ព្រមទាំងខូចខាតម៉ូតូជិត១០គ្រឿង។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាប្រហែលម៉ោង៦៖៣០នាទីល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បង្កដោយរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខភ្នំពេញ 2M-2245។
សេចក្ដីរាយការណ៍បានបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីជនបង្ក បានបើករថយន្ត ពីជើងទៅត្បូង ស្រាប់តែដល់ចំណុចកើតហេតុ ពោលនៅមុខអតីតរោងចក្រ គង់ហុង កាត់ដេរ ស្រាប់តែជ្រុលទៅបុកជនរងគ្រោះ ប្រុសស្រី៣នាក់ កំពុងបើកម៉ូតូឆ្លងផ្លូវ ហើយក៏ជ្រុលទៅបញ្ច្រាសផ្លូវ បើកបុករះម៉ូតូរបស់ប្រជាពលរដ្ឋផ្សេងទៀត ដែលកំពុងធ្វើដំណើរមកពីមុខ បណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់ គួរឲ្យរន្ធត់។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យស្ត្រី២នាក់ និងបុរសម្នាក់ទៀត បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ខណៈអ្នករងគ្រោះរបួសជិត១០នាក់ ព្រមទាំងខូចខាតម៉ូតូជិត១០គ្រឿងផងដែរ។
ដោយសារតែកំហឹងខ្លាំងពេក ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាវាយអ្នកបើករថយន្តស្ទើរស្លាប់ និងនាំគ្នាទៅវាយរថយន្តបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានព្យាយាមជួយយកអ្នកបើករថយន្ត ចេញពីកន្លែងកើតហេតុ និងជួយអន្តរាគមន៍ ខណៈនោះមានការផ្ទុះតវ៉ាយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។ ជាមួយគ្នានេះ កម្លាំងនគរបាលក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយបាញ់ទឹក ខ្លាចក្រែងផ្ទុះឆេះនៅពេល ប្រជាពលរដ្ឋវាយកម្ទេចនោះ។
ស្ត្រីរងគ្រោះទាំង២នាក់ គឺជាបងប្អូនភ្លោះ និងបុរសម្នាក់ជាបងប្អូន ដែលបានស្លាប់នោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហេីយត្រូវបានក្រុមគ្រួសារ ទាក់ទងទៅស្ថានីយ៍វិទ្យុABC ជួយរថយន្តដឹកសាកសពផង ដេីម្បីយកសពទៅធ្វេីបុណ្យនៅឯស្រុកកំណេីត នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រីឯអ្នករបួស ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។
សម្រាប់រថយន្តបង្កដែលខូចខាតស្ទើរទាំងស្រុងនោះ និងម៉ូតូរបស់ជនរងគ្រោះផ្សេងទៀត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីចាត់ការបន្តទៀតតាមផ្លូវច្បាប់។
យ៉ាងណាក៏ដោយ ស្ថានភាពរញ៉េរញ៉ៃ ដែលប្រជាពលរដ្ឋផ្ទុះកំហឹងយ៉ាងខ្លាំងនោះ បានស្ងប់ស្ងាត់ទៅវិញ នៅប៉ុន្មានម៉ោងក្រោយ ហើយភ្នាក់ងារយើងបានស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនបង្កបានច្បាស់ហើយគឺមានឈ្មោះ មាស សុខហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទដៃ ស្នាក់នៅផ្ទះលេខ១១១ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ បច្ចុប្បន្នជនបង្ករូបនេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត។ ពិភពចែករំលែក៚
Subscribe to:
Posts (Atom)