គួរឲ្យអាសូរណាស់! ក្មេងស្រីម្នាក់អាយុ៧ខែ ត្រូវឆេះស្លាប់ក្នុងភ្នក់ភ្លេីង រីឯម្ដាយឪពុករបួសធ្ងន់ ដោយសារផ្ទុះហ្គាស​ នៅសង្កាត់ស្ទឹងមានជ័យ

(ភ្នំពេញ)៖ មានករណីផ្ទុះហ្គាសមួយ បណ្ដាលឲ្យក្មេងស្រីម្នាក់អាយុ៧ខែ ស្លាប់យ៉ាងអាណោចអាធម ចំណែកម្ដាយឪពុកបានរងរបួសធ្ងន់ នៅក្នុងផ្ទះលក់ហ្គាសមួយ ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០៨៖១៥នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ៕ ខណៈនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន កំពុងចុះត្រួតពិនិត្យនៅកន្លែងកើតហេតុផ្ទាល់៕ សូមចូលរួមរំលែកមរណះទុក្ខដ៏ក្រៀមក្រំនេះផង...!!!

ប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាដីធ្លី​ ១៧៥គ្រួសារ​ មកពីខេត្តកោះកុងទទួលបានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខណ្ឌមានជ័យ​ 

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១-០៣-២០១៧នេះ ប្រជាពលរដ្ឋដីធ្លីមកពីខេត្តកោះ​កុងដែលស្នាក់នៅក្នុងវត្តសាមគ្គីរង្ស៊ី ស្ថិតនៅក្រុម៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នោះគឺ ចំនួនប្រជាពលរដ្ឋដីធ្លីបានចំនួន​១៧០នាក់ មកពីស្រុកចំនួន២ ឃុំចំនួន៣ និងភូមិចំនួន៤ដែលដីធ្លី​របស់គាត់មានបញ្ហាដីជាមួយក្រុមហ៊ុនកោះកុងហ៊្សូហ្គ័រ(របស់ឧកញ៉ាលីយ៉ុងផាត់)ដែលមានប្រជាពលរដ្ឋប៉ះពាល់ដីលំនៅដ្ឋាន១៧៥គ្រួសារ ។   ដោយនៅពេលនេះលោក ឌី រ័ត្នខេមរុណ​អភិបាលរងខណ្ឌមានជ័យ ​រួមនិងលោកចៅសង្កាត់ស្ទឹងមានជ័យ បានធ្វើការសម្របសម្រួល អោយពួកគាត់ប្រើប្រាស់ម៉ូតូកង់បីល្អជាងការដើរដង្ហែជាក្បួន ព្រោះអាចធ្វើអោយមានការ ប៉ះ​ពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ​ ដោយលោកបានជួយឧបត្ថម្ភ​ជាសាច់ប្រាក់ចំនួន២០ម៉ឺនរៀលសំរាប់ជួលម៉ូតូកង់បីក្នុងការធ្វើដំណើរទៅក្រសួង។  ចំណែកក្រុមដីធ្លីកោះកុងបន្ទាប់ពីទទួលការឧបត្ថម្ភជាសាច់ប្រាក់សំរាប់ជួលកង់បីរួច ពួកគាត់បានប្រាប់បន្ត​ថា ចាប់ពីថ្ងៃនេះទៅពួកគាត់និង​ចេញទៅក្រសួងជារៀងរាល់ថ្ងៃ បើមានលុយជួលកង់បីគឺគាត់និងជិះវា តែបើអត់មានលុយទេគឺគាត់ដើរដោយថ្មើរជើងទៅក្រសួង៕  ដកស្រង់ពីលោក ទុយ ម៉ែន  ដោយ ៖ ពិភពចែករំលែក

ស្នេហា​ដំបូង​​​​​នៅ​តែ​ពិសេស​ ហើយ​ពិបាក​​នឹង​បំភ្លេច​ ក៏​ដោយ​សារ​​តែ​ហេតុ​ផល​នេះ​ដែរ​

អ្នក​ណា​ក៏​មាន​ស្នេហា​គ្រា​ដំបូង​ដែរ​ គ្រាន់​តែ​មិន​ប្រាកដ​ថា​វា​ជោគជ័យ​ឬក៏​អត់​ ព្រោះ​អ្វី​ៗ​ក៏​យើង​មិន​អាច​មើល​ឃើញ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ពាក្យ​ថា​ «ស្នេហា​ដំបូង» ​វា​ស្ដាប់​ទៅ​នៅ​តែ​ពិសេស​ ហើយ​មាន​មនុស្ស​មួយ​ចំនួន​នៅ​តែ​ចង​ចាំ​វា​ ក៏​ព្រោះ​តែ​៖ ​ស្នេហា​ដំបូង​គឺ​មាន​ឥទ្ធិពល​ខ្លាំង​៖​ អារម្មណ៍​ដែល​អ្នក​ស្រឡាញ់​មនុស្ស​ម្នាក់​ដំបូង​ គឺ​ជា​អារម្មណ៍​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​ ព្រោះ​វា​ជា​ពេល​ដែល​អ្នក​ស្គាល់​ពាក្យ​ថា​ស្រឡាញ់​លើក​ទី​១​ ​ ដូច្នេះ​ហើយ​ពេល​នោះ​គឺ​ជា​ពេល​ដែល​ពិសេស​បំផុត​សម្រាប់​អ្នក​។ ការ​បែក​បាក់​ស្នេហា​ដំបូង​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​អ្នក​៖​ ​​៖​ ស្នេហា​ទី​មួយ​គឺ​គ្រប​ដណ្ដប់​លើ​អារម្មណ៍​ និង​ ទឹកចិត្ត​អ្នក​ខ្លាំង ដូច្នេះ​ពេល​ដែល​បែកគ្នា​ប្រាកដ​ជា​អាច​​មាន​ការ​ប៉ះ​ពាល់​ខ្លាំង​លើ​ទឹក​ចិត្ត​​អ្នក​ ហើយ​ក៏​ពិបាក​នឹង​បំភ្លេច​ដែរ​។ ស្នេហា​ដំបូង​គឺ​មាន​ការ​ចង​ចាំ​ច្រើន​៖​ មិន​ប្រាកដ​ថា​វា​ជា​ការ​ចងចាំ​ល្អ​ឬ​អាក្រក់​នោះ​ទេ​ តែ​វា​ប្រាកដ​ជា​ដក​ជាប់​ក្នុង​ខួរក្បាល​របស់​អ្នក​ ភាព​ផ្អែម​ល្ហែម​ អារម្មណ៍​រំភើប​ ការ​ខក​ចិត្ត​ ការ​ឈឺ​ចាប់​ដែល​មាន​នៅ​ពេល​នោះ​សុទ្ធ​តែ​ជា​អារម្មណ៍​ដំបូង​ដែល​អ្នក​ទទួល​បាន​ ដូច្នេះ​​វា​ពិត​ជា​ពិបាក​នឹង​បំភ្លេច​ណាស់​។ រូបតំណាង ស្នេហា​ដំបូង​គឺ​ជា​ស្នេហា​ដ៏​ស្លូត​ត្រង់​មួយ​៖​ ភាគ​ច្រើន​ស្នេហា​ដំបូង​គឺ​ជា​ការ​ស្រឡាញ់​ដោយ​ស្មោះត្រង់​ និង​ជា​អារម្មណ៍​ពិត កើត​ចេញ​ពី​ចិត្ត​​ មិនមែន​កើត​ឡើង​ដោយ​ការ​ការ​ស្អប់​ ការ​ខឹង​ ឬ​ក៏​មាន​ចិត្ត​ចង់​ធ្វើ​បាប​នោះ​ទេ​។ ស្នេហា​ដំបូង​បាន​ផ្លាស់​ប្ដូរ​អ្នក​៖​ ស្នេហា​ដំបូង​បាន​ផ្លាស់​ប្ដូរ​អ្នក​ ពេល​ខ្លះ​វា​អាច​ផ្លាស់​ប្ដូរ​អ្នក​ពី​អាក្រក់​ទៅ​ល្អ​ ហើយ​ខ្លះ​ទៀត​ពី​ល្អ​ទៅ​អាក្រក់​ ទៅ​តាម​ទំហំ​ដែល​វា​មាន​មក​លើ​អ្នក​។ វា​បាន​បង្រៀន​អ្នក​ឲ្យ​ស្គាល់​រឿង​ជា​ច្រើន​ ហើយ​កែប្រែ​អ្នក​ឲ្យ​ទៅ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត។ ស្នេហា​ដំបូង​គឺ​តំណាង​ឲ្យ​ភាព​យុវវ័យ​របស់​អ្នក​៖ សួរ​ខ្លួន​ឯង​មើល​ថា​ពេល​ដែល​មាន​ស្នេហ៍​គ្រា​ដំបូង​នៅ​ពេល​ណា​?​ ភាគ​ច្រើន​ទៅ​ហើយ​ដែល​មាន​ស្នេហា​ទី១​នៅ​ពេល​ដែល​ខ្លួន​ជា​យុវវ័យ​​ មិន​ទាន់​មាន​គំនិត​ចាស់​ទុំ។ ស្នេហា​ដំបូង​គឺ​ជា​ជា​ស្នេហា​ដែល​មាន​តែ​ម្ដង​ប៉ុណ្ណោះ៖ អ្នក​មិន​អាច​និយាយ​ថា​ស្នេហា​ដំបូង​អ្នក​មាន​លើក​ទី​២​នោះ​ទេ​ ដូច្នេះ​ហើយ​ទើប​ពាក្យ​ថា​ស្នេហ៍​ដំបូង​នៅ​តែ​ពិសេស​ ហើយ​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ស្នេហា​ដំបូង។ អាច​និយាយ​បាន​ថា​អ្នក​​អាច​នឹង​ចង​ចាំ​​ស្នេហា​ដំបូង​របស់​អ្នក​​ ប៉ុន្តែ​មិន​អាច​និយាយ​ថា​អ្នក​នៅ​តែ​ត្រូវ​ការ​វា​នោះ​ទេ​ ព្រោះ​វា​គ្រាន់​តែ​ជា​អតីតកាល​មួយ​ប៉ុណ្ណោះ។
−−−−−−−−−−−−−−−−−−−−−
ប្រភព​ ៖​ Lifehack ប្រែសម្រួល៖ ផេង​ ផល​ធិតា ផ្សាយបន្តដោយ ៖ ពិភពចែករំលែក

ក្រុមការងារវិទ្យុABC នាំគ្នាទៅដាក់ចំណាំងផ្លាត កន្លែងងាយគ្រោះថ្នាក់ នៅស្ពានតូចជាងផ្លូវ ងងឹតគ្មានភ្លេីងបំភ្លឺផ្លូវ ជិតសាលាសង្កាត់ជើងឯក


នៅព្រលប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ ក្រុមការងារវិទ្យុABC នាំគ្នាទៅដាក់ចំណាំងផ្លាត នៅកន្លែងងាយគ្រោះថ្នាក់ នៅស្ពានតូចជាងផ្លូវ ងងឹតគ្មានភ្លេីងបំភ្លឺផ្លូវ ជិតសាលាសង្កាត់ជើងឯក។
 
ដោយសារតែផ្លូវមានភាពងងឹត និងស្ពានតូចជាងផ្លូវ ក៏ធ្វើឲ្យបុរសរងគ្រោះបួងចង្កូតមិនទាន់ ជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ ហើយរុឺម៉កម៉ូតូក៏បានសង្កត់ម្ចាស់នៅជាប់និងភក់ប្រឡាយទឹកស្អុយជាប់ជិត១ម៉ោងដោយគ្មានអ្នកជួយ បណ្ដាលឲ្យលិចខ្លួនជាប់និងភក់ស្លាប់យ៉ាងអាណោចអាធ័ម ។
មូលហេតុគឺដោយសារ មានគ្រោះថ្នាក់ច្រេីនដងហេីយ ដោយយប់មិញនេះ បុរសម្នាក់ដែលជាអ្នករត់ម៉ូតូរុឺម៉ក់ កង់បី បានបើកធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្ដាលឲ្យរុឺម៉ក់សង្កត់ពីលើលិចខ្លួនក្រោមជាប់និងភក់ស្លាប់យ៉ាងអាណោចអាធ័ម នៅវេលាម៉ោង១០៖២០នាទីយប់ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ ត្រង់ចំណុចក្បែរសាលាសង្កាត់ជើងឯក នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ។

ប្រភពពី Page ៖ ABC FB98.70 FM
ផ្សាយបន្តដោយ ៖ ពិភពចែករំលែក

ខ្ទើយ សឡា​ ដាក់មួយឃ្លាភ្លាម មានប្រិយមិត្តៗជាច្រេីន ចូល Comment លើកទឹកចិត្តភ្លែត 

ព័ត៌មានកំសាន្ត ៖ ភាគច្រើននៃក្រុមការងារ ABC តែងតែនិយាយថា ពួកគេចូលចិត្តសម្តែង ប៉ុន្តែការសម្តែងមួយចំនួនបានធ្វើឲ្យបានធ្វើឲ្យមហាជនមិនពេញចិត្ត និងផ្ទុះការរិះគន់យ៉ាងចាស់ដៃ ។  គួរបញ្ជាក់ឲ្យដឹងថា អ្នកបម្រើការងារនៅក្នុងវិទ្យុ ABC និងកម្មវិធី ABC 3 Spring មានឈ្មោះថា សូឡា​ បានចេញវីដេអូមួយដើម្បីសុំទោសមហាជនទាំងទឹកភ្នែក រហូតមានការរិះគន់ពេញបណ្តាញសង្គមតែម្តង ។ ហើយកាលពីពេលថ្មីៗនេះ មាន Page ហ្វេសប៊ុកមួយបានបង្ហោះរូប សូឡា ជាច្រើនសន្លឹកដោយភ្ជាប់មកជាមួយនិងចំណងជើង សរុប​មក​គេ​កើត​អី​អោយ​ប្រាកដ​នឹង​.....??? ឡើង​ជា​តួ​ឯក​បាន​សម្រេច​ហើយ​មើល​ទៅ​បាន​ជា​ចូល​តួ​ drama​ ខ្លាំង​ដល់​ម្លឹង​ យំ​ផង​សំពះ​ផង​ធ្វើ​មើល​តែ​អាណា​ងាប់​ ....!!!! ស្រាប់តែ សូឡា បានស៊ែររូបនោះហើយ ឆ្លើយតបថា អើអីចេះ ម៉ងទៅខ្ជិលបកស្រាយឆាប់ចប់ ពេលឈុតឯងសម្តែងប្រាប់គេថាសម្តែងគេថាមែនទែន ដល់ពេលឈុតមែនទែនប្រាប់គេថាអាហ្នឹងមែនទែនគេថាឯងសម្តែង ពិបាកនិយាយគ្នាដល់ហើយធ្វើបាបតែឯងនរណាឈ្នះបើឯងតែម្នាក់ឯង ខ្ជិលណាស់រស់តែ៨០ឆ្នាំទៀតទេ នៅក្នុងនោះផងដែរ ក៏មានអ្នកចូលខមមិនលើកទឹកចិត្ត សូឡា ខុសពីសព្វដង ព្រោះធ្លាប់តែមានការរិះគន់ ៕ ប្រភពពី : Facebook Random ផ្សាយបន្តដោយ : ពិភពចែករំលែក