គួរឲ្យអាសូរណាស់! ក្មេងស្រីម្នាក់អាយុ៧ខែ ត្រូវឆេះស្លាប់ក្នុងភ្នក់ភ្លេីង រីឯម្ដាយឪពុករបួសធ្ងន់ ដោយសារផ្ទុះហ្គាស នៅសង្កាត់ស្ទឹងមានជ័យ
(ភ្នំពេញ)៖ មានករណីផ្ទុះហ្គាសមួយ បណ្ដាលឲ្យក្មេងស្រីម្នាក់អាយុ៧ខែ ស្លាប់យ៉ាងអាណោចអាធម ចំណែកម្ដាយឪពុកបានរងរបួសធ្ងន់ នៅក្នុងផ្ទះលក់ហ្គាសមួយ ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០៨៖១៥នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ៕
ខណៈនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន កំពុងចុះត្រួតពិនិត្យនៅកន្លែងកើតហេតុផ្ទាល់៕
សូមចូលរួមរំលែកមរណះទុក្ខដ៏ក្រៀមក្រំនេះផង...!!!
ប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាដីធ្លី ១៧៥គ្រួសារ មកពីខេត្តកោះកុងទទួលបានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខណ្ឌមានជ័យ
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១-០៣-២០១៧នេះ ប្រជាពលរដ្ឋដីធ្លីមកពីខេត្តកោះកុងដែលស្នាក់នៅក្នុងវត្តសាមគ្គីរង្ស៊ី ស្ថិតនៅក្រុម៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នោះគឺ ចំនួនប្រជាពលរដ្ឋដីធ្លីបានចំនួន១៧០នាក់ មកពីស្រុកចំនួន២ ឃុំចំនួន៣ និងភូមិចំនួន៤ដែលដីធ្លីរបស់គាត់មានបញ្ហាដីជាមួយក្រុមហ៊ុនកោះកុងហ៊្សូហ្គ័រ(របស់ឧកញ៉ាលីយ៉ុងផាត់)ដែលមានប្រជាពលរដ្ឋប៉ះពាល់ដីលំនៅដ្ឋាន១៧៥គ្រួសារ ។
ដោយនៅពេលនេះលោក ឌី រ័ត្នខេមរុណអភិបាលរងខណ្ឌមានជ័យ រួមនិងលោកចៅសង្កាត់ស្ទឹងមានជ័យ បានធ្វើការសម្របសម្រួល អោយពួកគាត់ប្រើប្រាស់ម៉ូតូកង់បីល្អជាងការដើរដង្ហែជាក្បួន ព្រោះអាចធ្វើអោយមានការ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដោយលោកបានជួយឧបត្ថម្ភជាសាច់ប្រាក់ចំនួន២០ម៉ឺនរៀលសំរាប់ជួលម៉ូតូកង់បីក្នុងការធ្វើដំណើរទៅក្រសួង។
ចំណែកក្រុមដីធ្លីកោះកុងបន្ទាប់ពីទទួលការឧបត្ថម្ភជាសាច់ប្រាក់សំរាប់ជួលកង់បីរួច ពួកគាត់បានប្រាប់បន្តថា ចាប់ពីថ្ងៃនេះទៅពួកគាត់និងចេញទៅក្រសួងជារៀងរាល់ថ្ងៃ បើមានលុយជួលកង់បីគឺគាត់និងជិះវា តែបើអត់មានលុយទេគឺគាត់ដើរដោយថ្មើរជើងទៅក្រសួង៕
ដកស្រង់ពីលោក ទុយ ម៉ែន
ដោយ ៖ ពិភពចែករំលែក
ស្នេហាដំបូងនៅតែពិសេស ហើយពិបាកនឹងបំភ្លេច ក៏ដោយសារតែហេតុផលនេះដែរ
អ្នកណាក៏មានស្នេហាគ្រាដំបូងដែរ គ្រាន់តែមិនប្រាកដថាវាជោគជ័យឬក៏អត់ ព្រោះអ្វីៗក៏យើងមិនអាចមើលឃើញ ប៉ុន្តែអ្វីដែលសំខាន់នោះគឺពាក្យថា «ស្នេហាដំបូង» វាស្ដាប់ទៅនៅតែពិសេស ហើយមានមនុស្សមួយចំនួននៅតែចងចាំវា ក៏ព្រោះតែ៖
ស្នេហាដំបូងគឺមានឥទ្ធិពលខ្លាំង៖ អារម្មណ៍ដែលអ្នកស្រឡាញ់មនុស្សម្នាក់ដំបូង គឺជាអារម្មណ៍ដែលមានកម្លាំងខ្លាំងបំផុត ព្រោះវាជាពេលដែលអ្នកស្គាល់ពាក្យថាស្រឡាញ់លើកទី១ ដូច្នេះហើយពេលនោះគឺជាពេលដែលពិសេសបំផុតសម្រាប់អ្នក។
ការបែកបាក់ស្នេហាដំបូងមានឥទ្ធិពលខ្លាំងមកលើអ្នក៖ ៖ ស្នេហាទីមួយគឺគ្របដណ្ដប់លើអារម្មណ៍ និង ទឹកចិត្តអ្នកខ្លាំង ដូច្នេះពេលដែលបែកគ្នាប្រាកដជាអាចមានការប៉ះពាល់ខ្លាំងលើទឹកចិត្តអ្នក ហើយក៏ពិបាកនឹងបំភ្លេចដែរ។
ស្នេហាដំបូងគឺមានការចងចាំច្រើន៖ មិនប្រាកដថាវាជាការចងចាំល្អឬអាក្រក់នោះទេ តែវាប្រាកដជាដកជាប់ក្នុងខួរក្បាលរបស់អ្នក ភាពផ្អែមល្ហែម អារម្មណ៍រំភើប ការខកចិត្ត ការឈឺចាប់ដែលមាននៅពេលនោះសុទ្ធតែជាអារម្មណ៍ដំបូងដែលអ្នកទទួលបាន ដូច្នេះវាពិតជាពិបាកនឹងបំភ្លេចណាស់។
រូបតំណាង
ស្នេហាដំបូងគឺជាស្នេហាដ៏ស្លូតត្រង់មួយ៖ ភាគច្រើនស្នេហាដំបូងគឺជាការស្រឡាញ់ដោយស្មោះត្រង់ និងជាអារម្មណ៍ពិត កើតចេញពីចិត្ត មិនមែនកើតឡើងដោយការការស្អប់ ការខឹង ឬក៏មានចិត្តចង់ធ្វើបាបនោះទេ។
ស្នេហាដំបូងបានផ្លាស់ប្ដូរអ្នក៖ ស្នេហាដំបូងបានផ្លាស់ប្ដូរអ្នក ពេលខ្លះវាអាចផ្លាស់ប្ដូរអ្នកពីអាក្រក់ទៅល្អ ហើយខ្លះទៀតពីល្អទៅអាក្រក់ ទៅតាមទំហំដែលវាមានមកលើអ្នក។ វាបានបង្រៀនអ្នកឲ្យស្គាល់រឿងជាច្រើន ហើយកែប្រែអ្នកឲ្យទៅជាមនុស្សម្នាក់ផ្សេងទៀត។
ស្នេហាដំបូងគឺតំណាងឲ្យភាពយុវវ័យរបស់អ្នក៖ សួរខ្លួនឯងមើលថាពេលដែលមានស្នេហ៍គ្រាដំបូងនៅពេលណា? ភាគច្រើនទៅហើយដែលមានស្នេហាទី១នៅពេលដែលខ្លួនជាយុវវ័យ មិនទាន់មានគំនិតចាស់ទុំ។
ស្នេហាដំបូងគឺជាជាស្នេហាដែលមានតែម្ដងប៉ុណ្ណោះ៖ អ្នកមិនអាចនិយាយថាស្នេហាដំបូងអ្នកមានលើកទី២នោះទេ ដូច្នេះហើយទើបពាក្យថាស្នេហ៍ដំបូងនៅតែពិសេស ហើយគ្រប់គ្នាសុទ្ធតែមានស្នេហាដំបូង។
អាចនិយាយបានថាអ្នកអាចនឹងចងចាំស្នេហាដំបូងរបស់អ្នក ប៉ុន្តែមិនអាចនិយាយថាអ្នកនៅតែត្រូវការវានោះទេ ព្រោះវាគ្រាន់តែជាអតីតកាលមួយប៉ុណ្ណោះ។
−−−−−−−−−−−−−−−−−−−−−ប្រភព ៖ Lifehack ប្រែសម្រួល៖ ផេង ផលធិតា ផ្សាយបន្តដោយ ៖ ពិភពចែករំលែក
ក្រុមការងារវិទ្យុABC នាំគ្នាទៅដាក់ចំណាំងផ្លាត កន្លែងងាយគ្រោះថ្នាក់ នៅស្ពានតូចជាងផ្លូវ ងងឹតគ្មានភ្លេីងបំភ្លឺផ្លូវ ជិតសាលាសង្កាត់ជើងឯក
នៅព្រលប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ ក្រុមការងារវិទ្យុABC នាំគ្នាទៅដាក់ចំណាំងផ្លាត នៅកន្លែងងាយគ្រោះថ្នាក់ នៅស្ពានតូចជាងផ្លូវ ងងឹតគ្មានភ្លេីងបំភ្លឺផ្លូវ ជិតសាលាសង្កាត់ជើងឯក។
ដោយសារតែផ្លូវមានភាពងងឹត និងស្ពានតូចជាងផ្លូវ ក៏ធ្វើឲ្យបុរសរងគ្រោះបួងចង្កូតមិនទាន់ ជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ ហើយរុឺម៉កម៉ូតូក៏បានសង្កត់ម្ចាស់នៅជាប់និងភក់ប្រឡាយទឹកស្អុយជាប់ជិត១ម៉ោងដោយគ្មានអ្នកជួយ បណ្ដាលឲ្យលិចខ្លួនជាប់និងភក់ស្លាប់យ៉ាងអាណោចអាធ័ម ។
មូលហេតុគឺដោយសារ មានគ្រោះថ្នាក់ច្រេីនដងហេីយ ដោយយប់មិញនេះ បុរសម្នាក់ដែលជាអ្នករត់ម៉ូតូរុឺម៉ក់ កង់បី បានបើកធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្ដាលឲ្យរុឺម៉ក់សង្កត់ពីលើលិចខ្លួនក្រោមជាប់និងភក់ស្លាប់យ៉ាងអាណោចអាធ័ម នៅវេលាម៉ោង១០៖២០នាទីយប់ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ ត្រង់ចំណុចក្បែរសាលាសង្កាត់ជើងឯក នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ។
ប្រភពពី Page ៖ ABC FB98.70 FM
ផ្សាយបន្តដោយ ៖ ពិភពចែករំលែក
ខ្ទើយ សឡា ដាក់មួយឃ្លាភ្លាម មានប្រិយមិត្តៗជាច្រេីន ចូល Comment លើកទឹកចិត្តភ្លែត
ព័ត៌មានកំសាន្ត ៖ ភាគច្រើននៃក្រុមការងារ ABC តែងតែនិយាយថា ពួកគេចូលចិត្តសម្តែង ប៉ុន្តែការសម្តែងមួយចំនួនបានធ្វើឲ្យបានធ្វើឲ្យមហាជនមិនពេញចិត្ត និងផ្ទុះការរិះគន់យ៉ាងចាស់ដៃ ។
គួរបញ្ជាក់ឲ្យដឹងថា អ្នកបម្រើការងារនៅក្នុងវិទ្យុ ABC និងកម្មវិធី ABC 3 Spring មានឈ្មោះថា សូឡា បានចេញវីដេអូមួយដើម្បីសុំទោសមហាជនទាំងទឹកភ្នែក រហូតមានការរិះគន់ពេញបណ្តាញសង្គមតែម្តង ។ ហើយកាលពីពេលថ្មីៗនេះ មាន Page ហ្វេសប៊ុកមួយបានបង្ហោះរូប សូឡា ជាច្រើនសន្លឹកដោយភ្ជាប់មកជាមួយនិងចំណងជើង សរុបមកគេកើតអីអោយប្រាកដនឹង.....??? ឡើងជាតួឯកបានសម្រេចហើយមើលទៅបានជាចូលតួ drama ខ្លាំងដល់ម្លឹង យំផងសំពះផងធ្វើមើលតែអាណាងាប់ ....!!!!
ស្រាប់តែ សូឡា បានស៊ែររូបនោះហើយ ឆ្លើយតបថា អើអីចេះ ម៉ងទៅខ្ជិលបកស្រាយឆាប់ចប់ ពេលឈុតឯងសម្តែងប្រាប់គេថាសម្តែងគេថាមែនទែន ដល់ពេលឈុតមែនទែនប្រាប់គេថាអាហ្នឹងមែនទែនគេថាឯងសម្តែង ពិបាកនិយាយគ្នាដល់ហើយធ្វើបាបតែឯងនរណាឈ្នះបើឯងតែម្នាក់ឯង ខ្ជិលណាស់រស់តែ៨០ឆ្នាំទៀតទេ នៅក្នុងនោះផងដែរ ក៏មានអ្នកចូលខមមិនលើកទឹកចិត្ត សូឡា ខុសពីសព្វដង ព្រោះធ្លាប់តែមានការរិះគន់ ៕
ប្រភពពី : Facebook Random
ផ្សាយបន្តដោយ : ពិភពចែករំលែក
Subscribe to:
Posts (Atom)