Showing posts with label បៀតបៀន​កេរ្តិ៍​ខ្មាស. Show all posts
Showing posts with label បៀតបៀន​កេរ្តិ៍​ខ្មាស. Show all posts

ស្អាតហើយទំនងខ្នាញ់ខ្លាំងពេក ទប់មិនជាប់ រពឹសដៃដើរទៅចាប់ច្របាច់សុដន់(ដោះ)នាងស្រែកផ្អើល ចាប់ឲ្យប៉ូលីសចាត់ការតាមច្បាប់


រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់រពឹសដៃ ដើរមកចាំសូដន់នារីម្នាក់ហើយព្យាយាមអូសទៅកន្លែងងងឹតតែត្រូវជនរងគ្រោះស្រែក ផ្អើលប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ៈ00នាទីយប់ ថ្ងៃទី១៤ ខែវិឆិ្ឆកា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយក្លឹបស៊ីធី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមាជ័យ រាជធានីភ្នំពេញ។

តាមសម្តីរបស់ជនរងគ្រោះមានឈ្មោះ ម.ច.ន អាយុ២៤ឆ្នាំស្នាក់នៅជិតកន្លែងកើតហេតុមុខរបរលក់ប្រហិត មុខក្លឹបស៊ីធីបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានដើរមកផ្ទះមកយកខ្លាញ់ដើម្បីលក់ប្រហិតខណៈមកជិតដល់ក៏មានជនសង្ស័យបានដើរមកហើយធ្វើសកម្មភាពចាប់សូដន់នារីរងគ្រោះ ហើយព្យាយាមទាញទៅកន្លែងងងឹងតែត្រូវនារីរងគ្រោះស្រែក ផ្អើលប្រជាពលរដ្ឋនិងសន្តិសុខក្លឹបបានចាប់បានប្រគល់អោយសមត្ថកិច្ចតែម្តង។

ជនសង្ស័យមានឈ្មោះ ឈន់ចន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។
បច្ចុប្បន្នជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
#ផ្អើលគេចាប់ប្រគល់ឲ្យប៉ូលីស
ខ្នាញ់ពេក ជនសង្ស័យម្នាក់រពឹសដៃ ដើរមកចាប់សុដន់(ដោះ) នារីម្នាក់ហើយព្យាយាមអូសទៅកន្លែងងងឹតតែត្រូវជនរងគ្រោះស្រែក ផ្អើលប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ច កាលពីវេលាម៉ោង០៨:០០នាទីយប់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយក្លឹបស៊ីធី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ភ្នំពេញ។ តាមសម្តីរបស់នារីជនរងគ្រោះអាយុ២៤ឆ្នាំ ស្នាក់នៅជិតកន្លែងកើតហេតុជាអ្នកលក់ប្រហិត មុខក្លឹបស៊ីធី បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានដើរមកផ្ទះមកយកខ្លាញ់ដើម្បីលក់ប្រហិតខណៈមកជិតដល់ក៏មានជនសង្ស័យបានដើរមកហើយធ្វើសកម្មភាពចាប់សូដន់ច្របាច់ហើយព្យាយាមទាញទៅកន្លែងងងឹង តែត្រូវនាងស្រែកផ្អើលប្រជាពលរដ្ឋនិងសន្តិសុខក្លឹប បានចាប់បាន ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ ជនសង្ស័យមាន ឈ្មោះ ឈន់ ចន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ បច្ចុប្បន្នជនរងគ្រោះ បានមកដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ២ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

សាហាវមែន! នារីម្នាក់ត្រូវសង្សារនាំទៅរួមរ័ក្ស ដោយប្រុសលេងយូរៗពេក ខាងស្រីដាច់ខ្យល់ស្លាប់…


[ពិភពចែករំលែក]
ឥណ្ឌូនេស៊ីៈ នាងក្រមុំអាយុ ១៨ ឆ្នាំ ម្នាក់ ត្រូវបានរកឃើញដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម ដោយប្រដាប់ភេទរបស់នាង ត្រូវបានជនមិនស្គាល់មុខស៊កនឹងដងចបយ៉ាងឃោរឃៅបំផុត ។ សាកសពនារីរងគ្រោះដែលមានឈ្មោះ Enno Fariah ត្រូវបានមិត្តភក្តិ៣នាក់របស់នាង រកឃើញកាលពីព្រឹកថ្ងៃទី ១៣ ឧសភា ។

យោងតាមមិត្តភក្តិរបស់នាង, នារីរងគ្រោះគឺបានបាត់ខ្លួនចំនួន ៣ ថ្ងៃ ដោយពុំឃើញមកធ្វើការទេ ។ ដោយមានការងឿងឆ្ងល់ ពួកគេក៏បានសម្រេចទៅមើលដល់ផ្ទះរបស់នាង ។ ពេលទៅដល់ ពួកគេបានឃើញទ្វាផ្ទះរបស់នាងចាក់សោ ហើយពួកគេក៏គោះទ្វា ប៉ុន្តែ ពុំមាននរណាម្នាក់ឆ្លើយតបនោះទេ ។ ដោយមានការសង្ស័យកាន់តែខ្លាំង ពួកគេក៏វាយទម្លុះទ្វា និងឃើញ Fariah ដេកស្លាប់ក្នុងថ្លុកឈាម ដោយលើខ្លួនរបស់នាងមានអាវត្រូវបានលាត់បញ្ចេញសុដន់ និងប្រដាប់ភេទត្រូវបានស៊កនឹងដងចបគួរឲ្យអាសូរបំផុត ។


ប៉ូលីសនិយាយថា ដងចបដែលត្រូវបានស៊កចូលប្រដាប់ភេទរបស់នារីរងគ្រោះលិចរហូតផ្លែ គឺមានប្រវែង ៦០ សង់ទីម៉ែត្រ ។ ប៉ូលីសបន្តថា នារីរងគ្រោះត្រូវបានជនមិនស្គាល់មុខចាប់រំលោភ មុនពេលដងចបត្រូវស៊កចូលប្រដាប់ភេទរបស់នាង ។

ទោះជាយ៉ាងណា ប៉ូលីសបានចាប់ខ្លួនជនសង្ស័យចំនួន ៣ នាក់ ដែលម្នាក់ក្នុងចំណោមពួកវា គឺជាមិត្តភក្តិនារីរងគ្រោះ ។ ក្រោយស៊ើបអង្កេត, ប៉ូលីសសន្មត់ថា មិត្តប្រុសរបស់ Enno ដែលមានឈ្មោះថា Rahmat Alim អាយុ ១៥ ឆ្នាំ គឺអ្នកសម្លាប់នាង ព្រោះតែរូបគេខឹងនាងបដិសេធរួមភេទ ។

ពួកគេទាំងពីរបានស្គាល់គ្នាទើបបានរយៈពេល ១ ខែ ប៉ុណ្ណោះ ហើយសម្រេចចិត្តណាត់ជួបគ្នានៅក្នុងផ្ទះ នៅយប់ថ្ងៃព្រហ្បតិ៍ ។ នៅពេល Rahmat ស្នើសុំនាងរួមភេទ, នាងបានបដិសេធភ្លាមៗ ។ Rahmat បន្ទាប់មក ក៏បានចេញពីក្នុងផ្ទះពោរពេញដោយកំហឹង និងត្រលប់មកវិញ ជាមួយបុរស ៣ នាក់ និងចាប់ផ្តើមធ្វើសកម្មភាពផ្តួលនាងទៅកម្រាល ។ ខណៈពេលនោះ ពួកវាពុំអាចស្វែងរកកាំបិតណាមួយនៅក្នុងចង្ក្រានបាយទេ, ហេតុនោះ ពួកវាក៏បានទាញចបដែលស្ថិតមិនឆ្ងាយពីបន្ទប់របស់នារីរងគ្រោះ និងបន្ទប់មកវាយមកលើផ្ទៃមុខរបស់នាង! នាងក៏បានសន្លប់សឺៗ, ហើយពួកវាក៏ចាប់ផ្តើមរំលោភទាំង៣នាក់តែម្តង និងបន្ទាប់ពីរំលោភរួច ពួកវាក៏បានយកដងចបស៊កចូលប្រដាប់ភេទរបស់នាងលិចរហូតដល់ផ្លែ ដែលមានជម្រៅ ៦០ សង់ទីម៉ែត្រ (ដល់ទ្រូង) ៕

ថោកទាបណាស់! ថៅកែស្រីជនជាតិចិនម្នាក់ ផឹកស្រាស្រវឹងចាប់រំលោភបុគ្គលិកប្រុសខ្លួន រហូតដល់


[ពិភពចែករំលែក]
រាជធានីភ្នំពេញ ​៖​ បុរស​ជនជាតិ​ចិន​ម្នាក់​ រង​ការ​ចោទ​ថា បាន​ប្រព្រឹត្ត​នូវ​អំពើ​អាស​ទៅលើ​កូនចៅ​របស់​ខ្លួន​ដែល​ជា​ជន​ជាតិ​ចិន​ដូចគ្នា​ ហើយ​ត្រូវ​នាង​មកប្តឹង​ប៉ូលិស​ឲ្យ​ជួយ​អន្តរាគមន៍ ​ប៉ុន្តែ​ខាង​ប៉ូលិស​មិនបាន​ឃាត់ខ្លួន​ជនបង្ករ​ទេ​ ដោយ​សំអាងថា គ្មាន​ភស្តុតាង​ច្បាស់លាស់​។

ករណី​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១​រសៀល នៅ​ថ្ងៃ​ទី​១៩ ខែសីហា ២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​២៩B ផ្លូវB ក្នុង​បុរី​ពិភពថ្មី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ បុរស​ជាប់ចោទ​ខាងលើ ឈ្មោះ Lin Sheng អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន មាន​ទី​លំ​នៅនិង​កើត​នៅ ខេត្ត Hai nan នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សព​ថ្ងៃ​មក​ស្នាក់នៅ​ ប្រទេស​កម្ពុជា បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ ​រកស៊ី​សង់​អគារ​ខុន​ដូរ លក់​នៅ​រាជធានី​ភ្នំពេញ មានមុខ​តំណែង​ជានា​យក​ផ្នែក​ប្រតិបត្តិ​ទីផ្សារ។

នាងរង​គ្រោះ​មានឈ្មោះ Guo Hua Yiang អាយុ​២៧​ឆ្នាំ​ជនជាតិ​ចិនដីគោក មុខរបរ​ជានា​យក​គម្រោង កម្មវិធី ប្រចាំ​ក្រុមហ៊ុន​ខុន​ដូរ​ឯកជន​នេះ​ជាមួយគ្នា។ តាម​សំដី​នារី​រងគ្រោះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ ​វេលា​ម៉ោង​៨​យប់​នៅ​ចំណុច​ផ្ទះ​ជួល​ក្នុង​បុរី​ពិភពថ្មី​ខាងលើ ដោយមាន​មនុស្ស​ប្រុស​ស្រី​៧​ទៅ​៨​នាក់​រួម​ទាំង​នាង​ផង​ដែរ ​ហើយ​ជនសង្ស័យ​ដែល​ជា​មេ​របស់​នាង បាន​យកដៃ​របស់​គាត់​មក​ដា​ក់លើ​ដើមទ្រូង​និង​ស្ទាបអង្អែល​ខ្លួនប្រាណ​នាង ​ដែល​ក្នុងពេលនោះ​មាន​មនុស្ស​ច្រើន។ ក្រោយមក​មេ​របស់​នាង​បាន​ហៅ​ឲ្យ​នាង​យក​ទឹក ទៅ​ឲ្យ​គាត់​នៅ​បន្ទប់​ជាន់​ខាងលើ នៅ​ពេល​ទៅដល់​បន្ទប់​ជនសង្ស័យ​មិនបាន​ស្លៀក​សំលៀកបំពាក់​នោះ​ទេ​ គឺ​មាន​តែ​ខោ​ទ្រនាប់​តែប៉ុណ្ណោះ​ជនសង្ស័យ​បាន​ចាប់ដៃ​នាង​ឲ្យ​ស្ទាប​ប្រដាប់​ភេទ​របស់​ខ្លួន​ និង​យកដៃ​ទៅ​ស្ទាបអង្អែល​រាងកាយ​នាង​ថែមទៀត​ពេលនោះ​នាង​ក៏​ស្ទុះ​រត់​ចេញ​មក​ក្រៅ​។ ក្រោយមក​នាង​ក៏​ប្តូរ​កន្លែង​ស្នាក់នៅ លុះ​មកដល់​ថ្ងៃទី​១៨ ខែ​ឆ្នាំ​ដដែល​នារី​រងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទឹក​ថ្លា ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍។

បុរស​ជនជាតិ​ចិន​ជា​ជនជាប់ចោទ​បាន​បំភ្លឺ​ថា គាត់​មិនបាន​ប្រព្រឹត្ត​នូវ​អំពើ​អាស​ដូច​នាង​ចោទ​នោះទេ។ លោក​បំភ្លឺ​ថា កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ២០១៧ ខ្លួន​បាន​មក​ពី​កម្មវិធី​ផឹក​ស៊ី​មួយ ដោយមាន​សភាព​ស្រវឹង ហើយ​ពេល​មក​ដល់​ផ្ទះ​ស្នាក់នៅ​វិញ ខ្លួន​ក៏បាន​ហៅ​នារី​រងគ្រោះ​ដែល​ត្រូវជា​កូនចៅ​ឲ្យ​យក​ទឹក​ទៅ​ឲ្យ​គាត់​នៅ​ខាងលើ​ក្នុង​បន្ទប់ ពេលនោះ​ខ្លួន​មិនបាន​ស្លៀក​សម្លៀកបំពាក់​ពិតមែន មានតែ​ខោ​ទ្រនាប់ ប៉ុន្តែ​គាត់​មិនបាន​ធ្វើ​អី្វ​ដូចដែល​នារី​រងគ្រោះ​ចោទ​នោះ​ទេ តែ​គាត់​បាន​សារភាព​ថា គាត់​គ្រាន់តែ​បាន​ចាប់ដៃ​នាង​ពិតមែន​ក្នុងនាម​ជា​កូនចៅ​តែប៉ុណ្ណោះ។ ពាក់ព័ន្ធ​ករណី​ខាងលើនេះ លោក យឹម ដា​វុ​ធ នាយផ្នែក​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌ​បាន​ឲ្យ​ដឹង​ថា ខាង​ជំនាញ​លោក​បានត្រឹមតែ​ទទួល​ពាក្យបណ្តឹង​និង​កសាង​សំណុំរឿង​ប​ញ្ជូន​ទៅ​តុលាការតែប៉ុណ្ណោះ​។

លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៩​ថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​រួចមក​ លោក​បាន​បញ្ជា​ឲ្យកម្លាំង​ចុះទៅ​នាំខ្លួន​ជនសង្ស័យ​រូប​នោះមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ ប៉ុន្តែ​រក​ពុំ​ឃើញ​មាន​បទល្មើស​ណាមួយ​ក្នុង​អំពើ អាស​នោះ​ទេ​ ទើប​លោក​ឆ្លង​យោបល់​ទៅ​លោកស្នងការ​រាជធានី​ភ្នំពេញ​និង​លោក​ព្រះរាជអាជ្ញារ សុំ​ឲ្យ​មាន​អ្នកធានា​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ។




















ជុំវិញ​ករណីនេះ នាងរង​គ្រោះ​ដែលជា​កូនចៅ​របស់​ជនល្មើស​បាន​ប្រាប់​ថា បើ​ប៉ូ​លិស គ្មាន​សមត្ថភាព​ឃាត់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាមច្បាប់​ទេ នាង​នឹង​ជួប​ការ​គំរាមកំហែង និង​បន្ត​ផ្លាស់ប្តូរ​ទីលំនៅ​ដើម្បី​គេច​ពី​ការ​ព្យាយាម​អាក្រក់​ពី​ជនបង្ក៕ ប្រភពពី khentertainment.org

នាយករង​សាលា Golden Bridge នាំ​ក្មេង​ស្រី​ជា​សិស្សសាលា អាយុ​ទើប​៥​ឆ្នាំ ទៅ​រួម​ភេទ​ដល់​ផ្ទះ ប្រឈម​នឹង​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទប្រកាន់​ជនបរទេស​ដែល​បង្រៀន​និង​ជា​នាយករង​នៅ​សាលា​អន្តរជាតិ GOLDEN BRIDGE ពី​បទ «​ប្រទូស្ត​កេរ្តិ៍ខ្មាស​មាន​ស្ថាន​ទម្ងន់ទោស​» ទាក់ទង​នឹង​ជន​រង​គ្រោះ តាម​មាត្រា​២៤៦ និង​មាត្រា​២៤៨​នៃ​ក្រមព្រហ្មទណ្ឌ ។
ប្រភព​ព័ត៌មាន​ពី​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លី សុ​ផា​ណា បាន​ប្រាប់​អោយ​ដឹងនៅ​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ​ថា «​លោក សៀង សុខ ព្រះរាជអាជ្ញា​រង បាន​បើក​កា​រសើប​សួរ​ដោយ​ចោទប្រកាន់​លើ​ឈ្មោះ Mark Andrew Smith ពី​បទ ប្រទូស្ត​កេរ​ខ្មាស​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២៤៦ និង​មាត្រា​២៤៨ នៃ​ក្រមព្រហ្មទណ្ឌ កំណត់​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល ហើយ​បទល្មើស​នេះ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​» ។
សូម​បញ្ជាក់​ថា បុរស​ជនជាតិ​អង់គ្លេស​ឈ្មោះ Mark Andrew Smith អាយុ​៣៩​ឆ្នាំ ជា​នាយករង​សាលារៀន​អន្តរជាតិ Golden Bridge ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ ពី​បទឧក្រិដ្ឋ​កម្ម​ផ្លូវភេទ​លើ​កុមារ​កម្ពុជា ដែល​បាន​នាំ​ក្មេង​ស្រី​ជា​សិស្សសាលា អាយុ​ទើប​៥​ឆ្នាំ ទៅ​រួម​ភេទ​ដល់​ផ្ទះ ។
ការ​ចុះ​ទៅ​ឃាត់ខ្លួន​បុរស​ជនជាតិ​បរទេស​រូប​នេះ បន្ទាប់​ពី​ធ្លាយ​ព័ត៌មាន និង​បាន​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម Facebook របស់​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​មាន​គណនី​ឈ្មោះ «Vriya MC» ដែល​បាន​រៀបរាប់​ពី​ហេតុការណ៍​មួយ​នេះ បន្ទាប់​ពី​ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ទៅ​ស្ដ្រី​រូប​នេះ ប៉ុន្ដែ​ពួក​គេ​មិន​ហ៊ាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច គ្រាន់តែ​បាន​ទៅ​ជួប​ជាមួយ​នាយក​សាលា​ដែល​ជា​ជនជាតិ​ខ្មែរ ៕ 



ទាំងស្រុងពី : ដំណឹងយប់មិញ


➤ពិភពចែករំលែក World Share - Blogger Network Social News Update 

ឃាត់ខ្លួន​នាយក​សាលា​បឋម​សិក្សា​វាលស្បូវ​ ករណី​បៀតបៀន​កេរ្តិ៍​ខ្មាស​ក្មេង​ស្រី​អាយុ​១៤ឆ្នាំ​


➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

រាជធានីភ្នំពេញ ​៖ នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ឃាត់ខ្លួន​នាយក​សាលា​បឋម​សិក្សា​វាល​ស្បូវ​ម្នាក់​ ករណី​បៀតបៀន​កេរ្តិ៍​ខ្មាស​ក្មេង​ស្រី​អាយុ​១៤ឆ្នាំ​ ។

នាយក​សាលា​បឋម​សិក្សា​រូប​នេះ​ ឈ្មោះ​ ឡុង សុខ  អាយុ៥០ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ បន្ទាប់​ពី​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ កាលពី​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ នៅ​ចំណុច​ទីចាត់ការ​សាលា​បឋម​សិក្សា​វាលស្បូវ​ ភូមិ​តាអុក​ សង្កាត់​វាលស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ ។

ក្មេង​ស្រី​រងគ្រោះ​ និយាយ​ថា​ មុន​ពេល​កើត​ហេតុ​ ថ្ងៃទី១៩ ខែកក្កដា ​ឆ្នាំ២០១៧​ ក្មេង​ស្រី​និងមិត្តភក្តិ នាំគ្នាទៅលេងក្នុងទីចាត់ការរបស់​ជន​សង្ស័យ​។ ពេលនោះជនសង្ស័យបានប្រលែងលេងជាមួយកុមារី រងគ្រោះនិងមិត្តភក្តិ ។

បន្ទាប់មកមិត្តភក្តិ​ខ្លួន​បានចេញទៅលេងខាងក្រៅស្រាប់តែជនសង្ស័យបន្លំចាប់ច្របាច់​ដោះ​  ហើយ​ក្មេង​ស្រី​រងគ្រោះ​ បាន​ទៅ​កន្លែង​ស្នាក់​នៅ​វិញ​ បាន​ប្រាប់​អ្នក​មើល​ថែ​អង្គការ​សមាគម​ទឹកដីសន្យា។

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ នៅ​ដំណាក់កាល​សមត្ថកិច្ច​ជនសង្ស័យ​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ​ ដោយ​អះអាង​ថា​ បាន​ត្រឹម​តែ​ប្រលែង​លេង​ធម្មតា​ប៉ុណ្ណោះ​ ។​ បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ ៕


➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

Sponsor Test