ស្ត្រីវ័យក្មេង ខឹង​ប្តី​លេងល្បែង និងញៀនថ្នាំ និយាយ​មិន​​ស្តាប់ ក៏សម្រេច​ចិត្តចង.ក សម្លាប់ខ្លួន ស្លាប់ចោលកូននិងប្ដី ផ្អើលក្រុងសៀមរាប!


ខេត្តសៀមរាប ​៖​ (ផ្ទះធំ ទ្រនំខ្ពស់ តែបញ្ហាផ្លូវចិត្ត ធំជាងអ្វីគ្រប់យ៉ាង) ​ស្ត្រី​វ័យ​២២​ឆ្នាំ​ម្នាក់ ពេលមុន​បាន​លេបថ្នាំសម្លាប់​ខ្លួន តែ​មិន​ស្លាប់ ក៏​ដើរទៅ​យក​​​សម្រាប់​ដាក់​ព្យួរ​អាវ​ ពណ៌​​ខៀវ ទៅ​ចង​ភ្ជាប់​នឹង​ប​ង្អូ​ច​ ក្នុង​បន្ទប់ដេក​របស់​ខ្លួន ជាន់​ទី​២ ឯ​ម្តងទៀតជាមួយ​​​កន្សែង​ពោះ​គោ ពណ៌.​ស មក​ចង.ក​​ សម្លាប់​ខ្លួនស្លាប់បានសម្រេច​ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ កាលពីវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី​០៣ មិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅ​ចំណុច​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុងសៀមរាប ​ខេត្តសៀមរាប ​ដោយ​សារ​ខឹង​ប្តី​លេងល្បែងនិយាយ​គ្នា​មិន​​ស្តាប់ ហើយ​មិនចេះ​​ជួយ​ការងារ​ផ្ទះ​ ។
​​សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រី​​រង​គ្រោះ​ឈ្មោះ គឹ​ម ល័ក្ខស្មី (Kim Leaksmy)​ ហៅ ស្រី​នុ​ច អាយុ​២២ឆ្នាំ ជា​​លក់ដូរ មាន​ប្តី​ឈ្មោះ​ទ្រី វណ្ណ​ធី អាយុ​២៤​ឆ្នាំ ហើយ​មានកូនប្រុសម្នាក់​អាយុ​៣​ឆ្នាំ ពួក​គេ​មាន​ទីលំនៅ​នៅចំណុចផ្ទះកើតហេតុ ។
បើ​​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​ថា មុន​ពេល​កើតហេតុ​ មាន​បងប្អូន​ខាង​ជន​រង​គ្រោះ ​និង​ប្រជាពលរដ្ឋ​ដែល​ស្គាល់​ បាន​មក​ប្រាប់​សមត្ថកិច្ច​​ថា មាន​ករណី​ចង.ក​​សម្លាប់​ខ្លួន​ ពេល​នោះ​សមត្ថកិច្ច​ជំនាញ​ ក៏​បាន​ចុះ​ដល់​កន្លែង​កើតហេតុ សព​ត្រូវ​បងប្អូន​បាន​ដឹក​​ជន​រង​គ្រោះ​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ខ្លាចក្រែង​​អត់​ទាន់​ស្លាប់ តែ​ខាង​មន្ទីរពេទ្យបាន​ប្រាប់ថា ​នាងបានស្លាប់បាត់ទៅហើយ ​​។ ទើបដឹកយកមកផ្ទះវិញរងចាំសមត្ថកិច្ចជំនាញធ្វើ​កោសល្យវិច័យ​។
បេីតាមទិន្នន័យហ្វេសប៊ុកឈ្មោះ Phath Mady បានបង្ហោះថា កាលពីម៉ោង០៣:១៤នាទី ថ្ងៃទី០៣ មិថុនា​ ២០១៨ដូច្នេះថា  យល់សុបិន្តថា​បាក់ធ្មេញចង្កូមខាងលើតើមានន័យថាម៉េច?  ដោយមិនសូវមានអ្នកលេងហ្វេសប៊ុក Comments ប្រាប់ឡើយ។ ក្រោយមកទៀតនៅម៉ោង០៥:៤០នាទីឈ្មោះ គីម ល័ក្ខស្មី "Kim Leaksmy" បានស្លាប់ហេីយ នៅវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃទី០៣ ខែមិថុនា ២០១៨នេះ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡេីយ ដោយភ្ជាប់​ជាមួយរូបភាព៤សន្លឹកដែលបង្ហាញពីនារីម្នាក់បានស្លាប់និងមានមនុស្សស្រែកត្រហ៊ោរយំទៀតផង។
ខាងក្រោមនេះគឺការសរសេររៀបរាប់របស់ហ្វេសប៊ុកឈ្មោះ Phath Mady ដូច្នេះថា
"បងប្អូនមិត្តភក្កិ ណាជាមិត្តជាញាត្តិ ខ្ញុំសូមប្រកាស់យប់នេះម៉ោង 7:30នាទី #គីមល័ក្ខស្មី បានទទួលមរណភាព.​ យល់សុបុិណបាក់ធ្មេញ. សូមអូនទៅអោយបានស្ងប់សុខ RIP ពេលនេះបានត្រឹមសោកស្តាយដែលអ្វីៗគ្រប់យ៉ាងបាត់បង់គ្មានថ្ងៃត្រឡប់. ទោះ​like Pic comment, chat, call លែងឮសំលេងគាត់ជារាងរហូតហើយ.
ផ្ទះធំ ទ្រនំខ្ពស់ តែបញ្ហាផ្លូវចិត្ត ធំជាងអ្វីគ្រប់យ៉ាង"


តែបើតាមហ្វេសប៊ុកឈ្មោះ (Kim Ravy)​ ដែលជាឪពុកបង្កើតរបស់នារីរងគ្រោះ បានបង្ហោះដែរថា​ ព្រឹកថ្ងៃទី០៤ ខែមិថុនា​ ឆ្នាំ២០១៨នេះថា "កូនស្រីខុំ្ញបានសា្លប់ហើយនៅល្ងាចថ្ងៃទី០៣/o៦/២០១៨" ហើយប្រហែលមួយម៉ោងក្រោយទៀតគាត់ក៏បានបង្ហោះទៀតថា "ការសា្លប់របស់កូនស្រីខុំ្ញ ឈឺចាប់ដោយសារបានប្តីចំជាអ្នកញៀនថាំ្ន កែមិនឡើង ចុងក្រោយកូនខ្ញុំសំរេចចិត្តបពា្ចប់ជីវិតដោយខ្លួនឯង សូមកូនទៅកាន់ឋានសុខ ជាតិក្រោយសូមជូបមនុស្សល្អ មនុស្សមានសមត្ថភាព និងមានចិត្តធម៏ សំរាប់ជីវិតកូន" ។
យ៉ាងណាមិញ​ទំព័រពិភពចែករំលែក បានស្រាវជ្រាវ រកហ្វេសប៊ុករបស់បុរសជាប្ដីនារីឈ្មោះ  "Tri Van Thy" ដោយមិនឃើញមានបង្ហោះអ្វីនៅឡើយទេ តែមួយរយះមុនក៏មានការបង្ហោះរូបភាពផ្អែមល្ហែមជាមួយប្រពន្ធនិងកូនផងដែរ ។ ជាមួយគ្នានេះដែរ​ ហ្វេសប៊ុករបស់នារីរងគ្រោះដែលមានឈ្មោះថា "Kim Leaksmy" ដែលបង្ហោះកាលពីវេលាម៉ោង១២:២៥នាទីថ្ងៃត្រង់​ ថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ២០១៨នេះដែរ ដោយសរសេររៀបរាប់ខ្លីថា "មោះ! ណាគេទំនេរទៅចងកលេង​ ពីនាក់ហេ"
​បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​រួចរាល់​ហើយ ព្រមទាំង​ធ្វើ​កោសល្យ​វិច័យរួចបាន​សន្និដ្ឋាន​ថា ស្ត្រី​​រង​គ្រោះ​គឺ​ពិត​ជា​ចង.ករ​ សម្លាប់​ខ្លួនឯង​ ពិតប្រាកដ​មែន​ ។ បច្ចុប្បន្នសពនារីរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕ អត្ថបទរូបភាព​ AhBoYz៚