ពិភពចែករំលែក - World Share: ប៉ូលីសប៉ុស្តិ៍ព្រែកកំពឹស ដេកប្រចាំការ! ក្រុមចោរជិះ...

ពិភពចែករំលែក - World Share: ប៉ូលីសប៉ុស្តិ៍ព្រែកកំពឹស ដេកប្រចាំការ! ក្រុមចោរជិះ...: World Share   រាជធានី​ភ្នំពេញ ៖ ប្លន់! ជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿង មានគ្នា៦នាក់ ប្រដាប់ដោយដាវសាម៉ូរៃ បានធ្វើសកម្មភាពជិះតាមធាក់ម៉ូតូ...

ប៉ូលីសប៉ុស្តិ៍ព្រែកកំពឹស ដេកប្រចាំការ! ក្រុមចោរជិះតាមធាក់ម៉ូតូឲ្យដួល រួចដកដាវគំរាមកាប់ ប្លន់ម៉ូតូ ZOOMER-X​ យកទៅបាត់ ពេលទៅដាក់ពាក្យប្ដឹង​ ងើបមកជេក្រុមអ្នកយកព័ត៌មានទៀត!






World Share
 


រាជធានី​ភ្នំពេញ ៖ ប្លន់! ជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿង មានគ្នា៦នាក់ ប្រដាប់ដោយដាវសាម៉ូរៃ បានធ្វើសកម្មភាពជិះតាមធាក់ម៉ូតូអោយដួល រួចដកដាវគំរាមកាប់ប្លន់យកម៉ូតូ ZOOMER-X​ ពីបុរសម្នាក់ បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល​ មិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍ព្រែកកំពឹស កំពុងដេកប្រចាំការឡើយ កាលពីវេលាម៉ោង០០និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ៍ ទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ត្រង់ចំណុចជិតស្ពានបាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរាជធានីភ្នំពេញ។

បើតាមជនរងគ្រោះឈ្មោះយ៉ាង ឧត្ដម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចាក់បទភ្លេងខារ៉ាអូខេ ជិតកោះពេជ្រ មានស្រុកកំណើតនៅភូមិចារ ឃុំកន្ត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល​ រៀបរាប់ប្រាប់ខេមប៉ុស្តិ៍ថា នៅមុនពេលកើតហេតុ រូបគាត់បានចេញមកពីកន្លែងធ្វើការ "ចាក់ភ្លេងខារ៉ាអូខេ នៅជិតកោះពេជ្រវិញ" ដោយបានជិះម៉ូតូមួយគ្រឿង ម៉ាក ZOOMER-X ពណ៍សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FS-7178 ធ្វើដំណើរតាមផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិច គោលបំណងត្រលប់ទៅវិញដងសពដង ស្រាប់មកដល់ចំនុចកើតហេតុខាងលើលេចជនសង្ស័យ១ក្រុមជិះម៉ូតូ៣គ្រឿង មិនចាំម៉ាក មានគ្នា៦នាក់ មកពីក្រោយ ជិះមកគៀបសងខាងហើយធ្វើសម្មភាពធាក់អោយដួល រួចដកដាវបម្រុងកាប់​ ធ្វើអោយរូបគាត់ភ័យរត់ចោលម៉ូតូក៍ស្រែកថាចោរៗយករួចខ្លួនសិនដោយឃើញឱកាសល្អជនសង្ស័យទាំងនោះបានប្រញ៉ាប់ប្រញ៉ាល់លើកម៉ូតូរបស់ខ្លួនយកជិះគេចខ្លួនបាត់ ដោយសុវត្តិភាព មិនរំខានដល់កម្លាំងនគរបាលប៉ុស្តិ៍​រដ្ឋបាល​ព្រែកកំពឹស ដែលកំពុងសង្ងំដេកលង់លក់ឡើយ ព្រោះថ្មីៗនេះ អភិបាល​រាជធានី​ភ្នំពេញ ចេញបញ្ជា​ឲ្យ​ប៉ូ​លី​ស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​១០៥ និង​អធិការ​ខណ្ឌ​ទាំង​១២ ត្រូវ​មាន​អ្នក​ប្រចាំការ​២៤​ម៉ោង​ លើ​២៤​ម៉ោង ដូច​សាលាសង្កាត់​តែ​ម្តង ដើម្បី​រង់ចាំ​ទទួល​ពាក្យបណ្តឹង និង​ត្រៀមលក្ខណៈ​អន្តរា​គម​ន៍បាន​ទាន់​ពេល ជុំវិញ​បញ្ហា​សន្តិសុខ និង​បំរើ​ការងារ​ជូន​ប្រជាពលរដ្ឋ នៅ​ពេល​ពួក​គាត់​ត្រូវការ​បន្ទាន់ ។


ជាក់ស្ដែងសមត្ថកិច្ចប៉ុស្តិ៍ព្រែកកំពឹស ដាក់កម្លាំងដេកប្រចាំការនៅប៉ុស្តិ៍ ដើម្បីរងចាំទទួលពាក្យបណ្ដឹង ២៤ម៉ោងលើ២៤ម៉ោងពិតមែន រហូតទាល់តែជនរងគ្រោះទៅដល់មុខប៉ុស្តិ៍ រកមើលសមត្ថកិច្ចឲ្យចេញជួយអន្តរាគមន៍​ផង ស្រាប់តែធ្លាក់ទឹកមុខ​ អស់សង្ឃឹម​ ព្រោះសមត្ថកិច្ចគាត់ដេកប្រចាំការមែន​ ទើបដាស់ឲ្យងើបមកសួរនាំរួចគ្រាន់តែទទួលពាក្យបណ្ដឹងនោះ​ទុក ដើម្បីស្រាវជ្រាវ​ប៉ុណ្ណោះ​។
    

បន្ទាប់ពីដាក់ពាក្យបណ្ដឹងរួច ជនរងគ្រោះក៍បានរៀបចំឡើងជិះម៉ូតូឌុបត្រលប់ទៅផ្ទះវិញ ត្រូវបានក្រុមអ្នកសារព័ត៍មាន ដែលទើបមកដល់បានមួយសន្ទុះ បាននាំគ្នាធ្វើការសាកសួរ និងថតរូបភាព ក្រៅបរិវេណប៉ុស្តិ៍ប៉ុណ្ណោះ ស្រាប់តែលោកមេប៉ុស្តិ៍ម្នាក់ ស្លៀកពាក់ស៊ីវិល ទើបតែចេញងើបពីដេកប្រចាំការក្នុងប៉ុស្តិ៍ដែរនោះ ដើរចេញមកមិនបានសួរនាំអីនោះទេ ត្រេងត្រាំងៗ រួចមកស្រែកជេមកលើក្រុមអ្នកសារព័ត៍មានយ៉ាងខ្លាំងៗយ៉ាងចាស់ ទើបធ្វើឲ្យក្រុមអ្នកសារព័ត៍មានយើង មិនហ៊ានតប(ត)ដែរ ព្រោះគាត់ទើបងើបមកពីដេកប្រចាំការ ទើបនាំគ្នាជិះម៉ូតូចេញពីប៉ុស្តិ៍ព្រែកកំពឹសត្រលប់ទៅវិញរៀងខ្លួន។

សូមបញ្ជាក់ថា ក្នុង​សន្និបាត​បូក​សរុបការងារ​បោះ​ឆ្នោត នីតិកាល​ទី​៦ ឆ្នាំ​២០១៨ របស់​គណៈកម្មការ​រៀបចំ ការ​បោះ​ឆ្នោត​រាជធានី​ភ្នំពេញ កាលពីចុងខែសីហានេះ ឯកឧត្ដម​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​ប៉ូ​លី​ស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​១០៥ និង​អធិការ​ខណ្ឌ​ទាំង​១២ ត្រូវ​មាន​អ្នក​ប្រចាំការ​២៤​ម៉ោង​ លើ​២៤​ម៉ោង ដូច​សាលាសង្កាត់​តែ​ម្តង ដើម្បី​រង់ចាំ​ទទួល​ពាក្យបណ្តឹង និង​ត្រៀមលក្ខណៈ​អន្តរា​គម​ន៍បាន​ទាន់​ពេល ជុំវិញ​បញ្ហា​សន្តិសុខ និង​បំរើ​ការងារ​ជូន​ប្រជាពលរដ្ឋ នៅ​ពេល​ពួក​គាត់​ត្រូវការ​បន្ទាន់ ។ ជុំវិញ​បញ្ហា​ប្រជាពលរដ្ឋ មក​ប៉ុស្តិ៍​ដាក់​ពាក្យបណ្តឹង ប៉ូលិស​ឆ្លើយ​ថា រឿង​តូចតាច​មិន​ចាំបាច់​ប្តឹង​នោះ​ឡើយ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត ។ ដូច្នេះ ដើម្បី​បញ្ជៀ​សការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​បន្ត​ទៀត​នោះ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល អធិការ​ខណ្ឌ ត្រូវ​តែ​ដាក់​វេន​ប្រចាំការ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ សម្រាប់​ទទួល​បណ្តឹង និង​អន្តរា​គម​ន៍​បាន​ទាន់​ពេល ជូន​ពួក​គាត់​។

ឯកឧត្ដម​អភិបាលរាជធានីភ្នំពេញ​ បានបញ្ជាក់យ៉ាងច្បាស់ថា ការ​ដាក់​ចេញបទបញ្ជា​ខាងលើនេះ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​១០៥ និង​អធិការ​ខណ្ឌ​ទាំង​១២ ត្រូវ​បើក​យុទ្ធនាការ តម្រូវ​ឲ្យ​មាន​អ្នក​ប្រចាំការ ទាំង​មន្ត្រីសង្កាត់ ក៏​ដូច​ប៉ូលិស​សង្កាត់ ពិសេស​ចៅសង្កាត់​ជា​មេ​របស់​ប៉ូលិស ដែល​មាន​ភារៈកិច្ច​ត្រួតពិនិត្យ​លើ​បញ្ហា​នេះ​ត្រូវ​ត្រួតពិនិត្យ​មើល​ថា​ តើ​ប៉ូលិស​ប៉ុស្តិ៍​អនុវត្ត​តាម​បទបញ្ជា​បាន​ដែរ​ឬទេ ជា​ពិសេស​ប៉ុស្តិ៍​នគរបាល និង​ចៅសង្កាត់​ត្រូវ​តែ​សហការ​គ្នា ដើម្បី​បំរើ​ប្រជាពលរដ្ឋ ដោយ​មិន​គិត​ពី​ផល​ប្រ​យោ​ជ​ន៍ជា​ធំ ៕

ចង់សងអ្វី? រថយន្តបែនបើកឆ្លងផ្លូវបុកម៉ូតូច្រាសទិស ចំពីមុខ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ រួចបើករត់បាត់!



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីមានរថយន្តបែនដឹកដីបើកឆ្លងផ្លូវទៅបុកម៉ូតូច្រាសទិសគ្នា ចំពីមុខពេញទំហឹង កាលពីវេលាម៉ោង០៧:៥០នាទីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃកី "ខ" សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះតាមអត្តសញ្ញាណប័ណដែលនៅជាប់នឹងខ្លួន មានឈ្មោះថា ខាយ កំសេន ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត ភូមិសាឡូងទី១ ឃុំអង្គេទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ជនរងគ្រោះជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CN-0970 ជាមធ្យោបាយ ។
បើតាមសាច់ញាតិប្រាប់មកកាន់សមត្ថកិច្ចដែលទាក់ទងតាមរយៈទូរស័ព្ទ បានឲ្យដឹងថា ជនរងគ្រោះខាងលើ មានមុខរបរ ជាជាងភ្លើង ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ចំណែករថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋអះអាងថា ជារថយន្តបែនកង់៦ ក្រោយកើតហេតុភ្លាម បានបន្ថែមល្បឿនបើកគេចទៅបាត់ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុន ពេលកើតហេតុ គេបានឃើញ រថយន្តបង្ក បើកពីជើង ទៅត្បូង លុះដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវ ជ្រុលទៅបុក ចំពីមុខម៉ូតូជនរងគ្រោះ ដែលបើកពីត្បូង ទៅជើង បណ្តាលឲ្យបោកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗ នៅកន្លែងតែម្ដង ម៉ូតូខ្ទេចមួយកំណាត់មុខ ហើយរថយន្តបង្ក បើករត់កាត់តាមផ្លូវបេតុង ក្នុងភូមិ គេចទៅបាត់ស្រមោល បន្សល់ទុកតែសាកសព នៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ រួចយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលពងទឹក ដើម្បីរងចាំក្រុមគ្រួសារយកឯកសារមកយកទៅវិញ។ ចំណែកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីហើយ។


➤ពិភពចែករំលែក World Share - Blogger Network Social News Update 

ស្ត្រីជាម្តាយ ប្រកាសក្តែងៗសុំស្វែងរកយុត្តិធម៌ និងបង្ហាញឈ្មោះពេទ្យ "សង់ត្រាល់" និងគ្រូពេទ្យគ្មានវិជ្ជាជីវៈ ដែលធ្វើឲ្យកូនស្រីទើបកើតបាន ៤ថ្ងៃស្លាប់



[ពិភពចែករំលែក - World Share]
រាជធានីភ្នំពេញ ៖ បន្ទាប់ពីបាត់បង់កូនជាទីស្រឡាញ់ពេញបេះដូង ក្រុមគ្រួសារមួយបានធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើគ្រូពេទ្យមន្ទីរពេទ្យ “សង់ត្រាល់” ថា ក្រុមគ្រួសារពេទ្យក្នុងមន្ទីរពេទ្យនេះ មិនយកចិត្តទុកដាក់មើលថែអ្នកជំងឺឡើយ ដោយបណ្ដែតបណ្តោយឲ្យកូនជាទីស្រឡាញ់របស់គាត់ ស្លាប់យ៉ាងអាណោចអាធ័មបំផុត។

រឿងគួរឲ្យភ្ញាក់ផ្អើលមួយនេះ កំពុងមានការចែករំលែកបន្តគ្នារាប់ម៉ឺុននាក់ ដែលទារិកាគួរឲ្យស្រឡាញ់ម្នាក់ដែលទើបតែកើតបាន ៤ថ្ងៃប៉ុណ្ណោះ បានបាត់បង់ជីវិតដោយគ្រួសារសព និយាយថាដោយសារគ្រូពេទ្យមិនយកចិត្តទុកដាក់បញ្ជូនពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយ បណ្តាលឲ្យហួសពេលជួយសង្គ្រោះលែងបាន យោងតាមគណនី Jolly BabyShop ជាម្តាយមីងបានបង្ហោះបន្ថែមថា ដោយបង្ហាញឈ្មោះមន្ទីរពេទ្យដែលគ្មានការទទួលខុសត្រូវ ព្រមទាំងប្រកាសសុំស្វែងរកយុត្តិធម៌។

ដោយស្ត្រីជាម្តាយទារិកាអភ័ព្វបានសរសេរថា ៖ “សូមអំពាវនាវជួយរកយុត្តិធម៌ ឲ្យខ្ញុំផង ដេីម្បីកុំឲ្យគ្រោះថ្នាក់ដល់បងប្អូនកូនចៅដទៃទៀត ។ សូមជួយផ្សព្វផ្សាយ គឺមន្ទីរពេទ្យ សង់ត្រាល់ ហើយមន្ទីរពេទ្យនេះ បងប្អូនស្គាល់ហើយថាជាមន្ទីរពេទ្យរបស់អ្នកណា? ជីវិតវាជាកម្មផល មិនអាចគេចការស្លាប់បាន តែនេះស្លាប់ដោយការធ្វេសប្រហែស និងបុគ្គលគ្រូពេទ្យ ឈ្មោះ Dr Sam borin ដែលគ្មានវិជ្ជាជីវៈ មន្ទីរនេះយកលុយថ្លៃណាស់ តែពេលដែលយើងមានបញ្ហាថ្ងៃទី១សុខភាពល្អតែក្មេងមិនទាន់ចេះបៅគ្រូពេទ្យមកប្រាប់ថាឲ្យព្យាយាមឲ្យកូនបៅឲ្យបានច្រើន១ម៉ោងផឹកម្ដង ។ បន្ទាប់មកថ្ងៃទី២ កូនខ្ញុំចេះតែយំពេលនោះនាងក្ដៅខ្លួនប្រាប់ពេទ្យគ្រូពេទ្យឲ្យជូតខ្លួនទៅបន្ទាប់ពីពេលនោះមកទៀតនាងបានក្អួតទៀតទៅប្រាប់ពេទ្យៗថាមិនអីទេជារឿងធម្មតាទេការរំលាយអាហារមានចេញមានចូលបន្ទាប់មកទៀតនាងជុះលាមកៗពពុះៗពួកយើងបានប្រាប់ថាក្រពះ រឺពោះវៀនកូនមិនល្អទេដឹង គ្រូពេទ្យគាត់ថា មិនអីៗទេ ដល់យប់ម៉ោង៣កូនខ្ញុំក្ដៅខ្លួនទៀតទៅតាមវា។


វាបែរជាមិនមកមើល ជាក់ស្ដែង កូនខ្ញុំ ក្ដៅខ្លួន ទៅតាមពេទ្យ វាមិនមក គ្រាន់តែអោយយើងយកកន្សែងត្រជាក់ជូតខ្លួនក្មេង ដដែលៗ ដោយមិនអស់ចិត្តយើងទៅទិញប្រដាប់វាស់កំដៅមកវាស់ ឃើញរហូតកំដៅ៣៨អង្សា ទៅតាមវាទៀត វាមិនមកហើយនៅតែណែនាំយើងអោយជូតកន្សែងត្រជាក់ដដែល និងថាមិនអីៗៗទេ (ដែលវាយកថ្លៃសេវាយើងសោះ ចុះទំរាំអត់លុយទៀតវាទៅជាយ៉ាងណា) ចុងក្រោយយើងវាស់ទៀតកំដៅឡើងដល់៣៩ ទៅស្រែកសួរពេទ្យខ្លាំងៗ ទើបវាមក កូនខ្ញុំហើមពោះទៅហើយ ទើបវានិយាយថា អត់សមត្ថភាពព្យាបាលសុំបញ្ចូនមក ពេទ្យកាល់ម៉ែត្រ និង បញ្ជូនបន្តមកពេទ្យគុន្ធបុប្ជា (សុំកោតសសើរមន្ទីរពេទ្យគុន្ធបុប្ជាពិតជាយកចិត្តទុកដាក់ចំពោះជួយសង្រ្គោះកូនខ្ញុំនិងប្រជាជនពិតមែន ) ។

ដោយឡែកមន្ទីរពេទ្យ "សង់ត្រាល់" គ្រូពេទ្យ Sam Borin វានៅតែមិនទទួលស្គាល់ពីកំហុសនៃការធ្វេសប្រហែសរបស់វា វាបែរពន្យល់ថា នេះមកពីការវិវត្តន៏នៃជម្ងឺក្មេងទៅវិញ ចុះបើដឹងថាវានឹងវិវត្តន៏ហើយចុះគេទៅហៅ លោកគ្រូឯងមិនមកភ្លាមៗមិចនៅតែមិនអីៗទុកកូនខ្ញុំរហូតធ្ងន់ធ្ងរ តើបងប្អូនជួយពិចារណាមើល ថាវាឆ្លើយសមទេ ? កូនស្រីខ្ញុំ លីណា ទើបកើតបាន៤ថ្ងៃសោះលោកគ្រូឯងក៏ប្រមាថជីវិតគេម្លេះ ដោយបានបាត់បង់ជីវិតកូនស្រីដ៏សែនស្រស់ស្អាតរបស់ខ្ញុំ ជាចុងក្រោយខ្ញុំមិនបានទាមទារសំណងវិញទាំងអស់ ព្រោះកូនខ្ញុំបានស្លាប់ទៅហើយនិងខ្ញុំចង់ឲ្យមន្ទីរពេទ្យសង់ត្រាល់នេះបញ្ឈប់គ្រូពេទ្យ Sam Borin នេះជាបន្ទាន់ទៅព្រោះវាគ្មានវិជ្ជាជីវៈ និងទំនួលខុសត្រូវទេ យកជីវិតគេមកលេងជាល្បែងដោយគ្មានការទទួលខុសត្រូវនៅភារៈកិច្ចដែលគេគ្រប់គ្នាបានផ្ញើរវាសនានិងអាយុជីវិតទៅលើគ្រូពេទ្យនេះ។ ខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានៅក្នុងសង្គមFBនេះជួយស៊ែរដើម្បីឲគ្រប់គ្នាបានដឹងនិងកុំឲ្យជួបរឿងដ៏សែនឈឺចាប់នេះដូចក្រុមគ្រួសារខ្ញុំនិងកុំទៅទទួលសេវាកម្មនៅមន្ទីរសង់ត្រាល់នេះទៀត”៕

គណនីហ្វេសប៊ុកមួយឈ្មោះ Jolly BabyShop ដែលត្រូវជាម្ដាយរបស់ក្មេងស្រីតូចគួរអោយស្រលាញ់ឈ្មោះថា "ជូលី" បានសរសេរសាររិះគន់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខាងលើ ធ្វើឲ្យផ្អើលផ្ទុះការចែកចាយតៗគ្នា និងរិះគន់យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុកចំពោះភាពចន្លោះប្រហោងបណ្ដែតបណ្ដោយមិនមើលថែអ្នកជំងឺរបស់ក្រុមគ្រូពេទ្យក្នុងន័យផ្សេងៗគ្នា បន្ទាប់គ្រួសារមួយនេះ បានរងគ្រោះដោយត្រូវបាត់បង់កូនទើបតែកើតបានរយៈពេល៤ថ្ងៃ។






គណនីហ្វេសប៊ុក Jolly BabayShop កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ បានសរសេរបញ្ជាក់ពីភាពឈឺចាប់របស់ពួកគេយ៉ាងដូច្នេះថា “ពេលដែលស្ដ្រីពរពោះម្ដងៗ មិនមែនស្រួលទេ ទម្រាំគ្រប់ខែ ធ្វើជាពេទ្យគួរតែដឹងហេតុអ្វីក៏ធ្វេសប្រហែសម្លេះ? សូមបងប្អូនជួយស៊ែផង ដើម្បីកូនៗៗទាំងអស់គ្នា ខ្ញុំជួបរឿងអយុត្តិធម៌នៅមន្ទីរពេទ្យ បានធ្វើឲ្យកូនខ្ញុំស្លាប់ ដោយសារតែពួកគ្រូពេទ្យ វាមិនយកចិត្តទុក្ខដាក់និងយើងទេ វាមិនខ្វល់ពីកូនយើងទេ ពេលដែលកូនយើងឈឺក្តៅខ្លួន យើងប្រាប់ពេទ្យថា កូនយើងក្អួត រោគ ក្ដៅ ខ្លួនវាចេះតែថាមិនអីៗៗ រហូតដល់កូនយើងហើមពោះខ្លាំងមែនទែន ពេទ្យមកមើល ហើយថា មើលលេងបានហើយបញ្ចូនកូនយើងទៅពេទ្យកាល់ម៉ែតទៅដល់”។ 

គណនីហ្វេសប៊ុកដដែលបន្តថា “ទៅកាល់ម៉ែតៗលេងទទួល ប្រាប់ថា ឧបករណ៍មិនគ្រប់គ្រាន់ឲ្យនាំកូនមកពេទ្យគន្ធបុប្ជា ខ្ញុំមិនដឹងថា ពេទ្យស្រុកខ្មែរមួយចំនួន បានរៀនពីក្រមសីលធម៌របស់គ្រូពេទ្យដែរឬអត់នោះទេ ព្រោះខ្ញុំឈឺចាប់ខ្លាំងណាស់ហ្នឹងទង្វើមិនខ្វល់ មិនអើពើ ដែលក្នុងនាមយើងជាម្នាយឪពុកក្មេងកំពុងស្រក់ទឹកភ្នែកអាណិតកូន វាពិតជាសោកស្ដាយខ្លាំងណាស់។ អ្នកជំងឺបានចាត់ទុក្ខគ្រូពេទ្យដូចទេវតា ឲ្យតំលៃណាស់ទៅលើគ្រូពេទ្យ តែគ្រូពេទ្យធ្វើអោយខ្លួនឯងក្លាយជាគ្មានតំលៃ គួអោយស្អប់ខ្ពើម នឹងគួរអោយចង់ធាក់មួយជើងអោយបាក់ក តែយើងក៏មិនអាចធ្វើ”។ “ទីបំផុត ក្មួយខ្ញុំបានបាត់បង់ជីវិតនៅម៉ោង២ថ្ងៃត្រង់នេះ ថ្ងៃទី៧។ ឯណាទៅពាក្យថា មិនអី??????? នៅពេលបានដឹងថា កូនបាត់បង់ជីវិត បងខ្ញុំស្ទើរដួលសន្លំ ទ្រហោយំ អោបសពកូន។ ខ្ញុំពិតជាខ្លោចចិត្តណាស់កូន លីណា ទើបកើតបាន៤ថ្ងៃ ត្រូវស្លាប់ទៅវិញ ដោយសារការធ្វេសប្រហែលរបស់ពេទ្យ”

ហ្វេសប៊ុក Jolly BabyShop បញ្ជាក់។ សូមបញ្ជាក់ថា ថ្វីបើក្នុងខ្លឹមសារម្ចាស់គណនីហ្វេសប៊ុកខាងលើ មិនបានបញ្ជាក់ពីអត្តសញ្ញាណមន្ទីរពេទ្យក៏ពិតមែន ប៉ុន្តែបើតាមសារឆ្លើយឆ្លង (comment) ម្ចាស់គណនីបានប្រាប់អ្នកចូលរួមរំលែកទុក្ខ និងសម្ដែងការសោកស្ដាយថា នៅពេលកូនមិនស្រួលខ្លួនខ្លាំង ម្ដាយក្មេងរងគ្រោះបាននាំកូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ “សង់ត្រាល់” ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៨២អា តាមបណ្ដោយផ្លូវលេខ១៥៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពាក់ព័ន្ធករណីនឹងការចោទប្រកាន់ខាងលើនេះ លោកប្រធានមន្ទីរពេទ្យ សង់ត្រាល់ យើងមិន មិនអាចសុំការបំភ្លឺបានទេ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះ ៕

រថយន្តកុងទ័ន័រ ដឹកស្រូវសាលីយកទៅក្រុមហ៊ុន ស្រាបៀកម្ពុជា បើកប្រលះរោងបុណ្យ៧ថ្ងៃ នៅផ្លូវ៣៧១ ខ្ទេចយ៉ាងដំណំទាំងកណ្ដាលយប់!

[ពិភពចែករំលែក - World Share]
រាជធានីភ្នំពេញ ៖ រថយន្តកុងទ័ន័រមួយគ្រឿង ដឹកស្រូវសាលីយកទៅក្រុមហ៊ុនស្រាបៀរកម្ពុជាដោយសារតែងងុយពេកងួកមួយភាំងក៏បានរ៉េចង្កូតទៅបុករោងបុណ្យ៧ថ្ងៃរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៏នេះ កើតឡើងកាលពីវេលាម៉ោង ០១ៈ០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ត កុងទ័ន័រ ពណ៌ក្រហម មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-9332 ដឹកស្រូវសាលីយកទៅ ក្រុមហ៊ុន ស្រាបៀរកម្ពុជា តាមបណ្តោយផ្លូវ៣៧១ ទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ តៃកុងរថយន្តងួកមួយភាំង បានរេចង្កូតជ្រុល ទៅបុករោងបុណ្យ៧ថ្ងៃ បណ្តាលឲ្យរងការខូចខាត យ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសហើយគេក៏ឃាត់ម្ចាស់រថយន្តក៏នៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញក៏បានមកយករថយន្តនឹងតាកុងរថយន្តយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

ស្ត្រីវ័យក្មេង ខឹង​ប្តី​លេងល្បែង និងញៀនថ្នាំ និយាយ​មិន​​ស្តាប់ ក៏សម្រេច​ចិត្តចង.ក សម្លាប់ខ្លួន ស្លាប់ចោលកូននិងប្ដី ផ្អើលក្រុងសៀមរាប!


ខេត្តសៀមរាប ​៖​ (ផ្ទះធំ ទ្រនំខ្ពស់ តែបញ្ហាផ្លូវចិត្ត ធំជាងអ្វីគ្រប់យ៉ាង) ​ស្ត្រី​វ័យ​២២​ឆ្នាំ​ម្នាក់ ពេលមុន​បាន​លេបថ្នាំសម្លាប់​ខ្លួន តែ​មិន​ស្លាប់ ក៏​ដើរទៅ​យក​​​សម្រាប់​ដាក់​ព្យួរ​អាវ​ ពណ៌​​ខៀវ ទៅ​ចង​ភ្ជាប់​នឹង​ប​ង្អូ​ច​ ក្នុង​បន្ទប់ដេក​របស់​ខ្លួន ជាន់​ទី​២ ឯ​ម្តងទៀតជាមួយ​​​កន្សែង​ពោះ​គោ ពណ៌.​ស មក​ចង.ក​​ សម្លាប់​ខ្លួនស្លាប់បានសម្រេច​ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ កាលពីវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី​០៣ មិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅ​ចំណុច​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុងសៀមរាប ​ខេត្តសៀមរាប ​ដោយ​សារ​ខឹង​ប្តី​លេងល្បែងនិយាយ​គ្នា​មិន​​ស្តាប់ ហើយ​មិនចេះ​​ជួយ​ការងារ​ផ្ទះ​ ។
​​សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រី​​រង​គ្រោះ​ឈ្មោះ គឹ​ម ល័ក្ខស្មី (Kim Leaksmy)​ ហៅ ស្រី​នុ​ច អាយុ​២២ឆ្នាំ ជា​​លក់ដូរ មាន​ប្តី​ឈ្មោះ​ទ្រី វណ្ណ​ធី អាយុ​២៤​ឆ្នាំ ហើយ​មានកូនប្រុសម្នាក់​អាយុ​៣​ឆ្នាំ ពួក​គេ​មាន​ទីលំនៅ​នៅចំណុចផ្ទះកើតហេតុ ។
បើ​​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​ថា មុន​ពេល​កើតហេតុ​ មាន​បងប្អូន​ខាង​ជន​រង​គ្រោះ ​និង​ប្រជាពលរដ្ឋ​ដែល​ស្គាល់​ បាន​មក​ប្រាប់​សមត្ថកិច្ច​​ថា មាន​ករណី​ចង.ក​​សម្លាប់​ខ្លួន​ ពេល​នោះ​សមត្ថកិច្ច​ជំនាញ​ ក៏​បាន​ចុះ​ដល់​កន្លែង​កើតហេតុ សព​ត្រូវ​បងប្អូន​បាន​ដឹក​​ជន​រង​គ្រោះ​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ខ្លាចក្រែង​​អត់​ទាន់​ស្លាប់ តែ​ខាង​មន្ទីរពេទ្យបាន​ប្រាប់ថា ​នាងបានស្លាប់បាត់ទៅហើយ ​​។ ទើបដឹកយកមកផ្ទះវិញរងចាំសមត្ថកិច្ចជំនាញធ្វើ​កោសល្យវិច័យ​។
បេីតាមទិន្នន័យហ្វេសប៊ុកឈ្មោះ Phath Mady បានបង្ហោះថា កាលពីម៉ោង០៣:១៤នាទី ថ្ងៃទី០៣ មិថុនា​ ២០១៨ដូច្នេះថា  យល់សុបិន្តថា​បាក់ធ្មេញចង្កូមខាងលើតើមានន័យថាម៉េច?  ដោយមិនសូវមានអ្នកលេងហ្វេសប៊ុក Comments ប្រាប់ឡើយ។ ក្រោយមកទៀតនៅម៉ោង០៥:៤០នាទីឈ្មោះ គីម ល័ក្ខស្មី "Kim Leaksmy" បានស្លាប់ហេីយ នៅវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃទី០៣ ខែមិថុនា ២០១៨នេះ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡេីយ ដោយភ្ជាប់​ជាមួយរូបភាព៤សន្លឹកដែលបង្ហាញពីនារីម្នាក់បានស្លាប់និងមានមនុស្សស្រែកត្រហ៊ោរយំទៀតផង។
ខាងក្រោមនេះគឺការសរសេររៀបរាប់របស់ហ្វេសប៊ុកឈ្មោះ Phath Mady ដូច្នេះថា
"បងប្អូនមិត្តភក្កិ ណាជាមិត្តជាញាត្តិ ខ្ញុំសូមប្រកាស់យប់នេះម៉ោង 7:30នាទី #គីមល័ក្ខស្មី បានទទួលមរណភាព.​ យល់សុបុិណបាក់ធ្មេញ. សូមអូនទៅអោយបានស្ងប់សុខ RIP ពេលនេះបានត្រឹមសោកស្តាយដែលអ្វីៗគ្រប់យ៉ាងបាត់បង់គ្មានថ្ងៃត្រឡប់. ទោះ​like Pic comment, chat, call លែងឮសំលេងគាត់ជារាងរហូតហើយ.
ផ្ទះធំ ទ្រនំខ្ពស់ តែបញ្ហាផ្លូវចិត្ត ធំជាងអ្វីគ្រប់យ៉ាង"


តែបើតាមហ្វេសប៊ុកឈ្មោះ (Kim Ravy)​ ដែលជាឪពុកបង្កើតរបស់នារីរងគ្រោះ បានបង្ហោះដែរថា​ ព្រឹកថ្ងៃទី០៤ ខែមិថុនា​ ឆ្នាំ២០១៨នេះថា "កូនស្រីខុំ្ញបានសា្លប់ហើយនៅល្ងាចថ្ងៃទី០៣/o៦/២០១៨" ហើយប្រហែលមួយម៉ោងក្រោយទៀតគាត់ក៏បានបង្ហោះទៀតថា "ការសា្លប់របស់កូនស្រីខុំ្ញ ឈឺចាប់ដោយសារបានប្តីចំជាអ្នកញៀនថាំ្ន កែមិនឡើង ចុងក្រោយកូនខ្ញុំសំរេចចិត្តបពា្ចប់ជីវិតដោយខ្លួនឯង សូមកូនទៅកាន់ឋានសុខ ជាតិក្រោយសូមជូបមនុស្សល្អ មនុស្សមានសមត្ថភាព និងមានចិត្តធម៏ សំរាប់ជីវិតកូន" ។
យ៉ាងណាមិញ​ទំព័រពិភពចែករំលែក បានស្រាវជ្រាវ រកហ្វេសប៊ុករបស់បុរសជាប្ដីនារីឈ្មោះ  "Tri Van Thy" ដោយមិនឃើញមានបង្ហោះអ្វីនៅឡើយទេ តែមួយរយះមុនក៏មានការបង្ហោះរូបភាពផ្អែមល្ហែមជាមួយប្រពន្ធនិងកូនផងដែរ ។ ជាមួយគ្នានេះដែរ​ ហ្វេសប៊ុករបស់នារីរងគ្រោះដែលមានឈ្មោះថា "Kim Leaksmy" ដែលបង្ហោះកាលពីវេលាម៉ោង១២:២៥នាទីថ្ងៃត្រង់​ ថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ២០១៨នេះដែរ ដោយសរសេររៀបរាប់ខ្លីថា "មោះ! ណាគេទំនេរទៅចងកលេង​ ពីនាក់ហេ"
​បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​រួចរាល់​ហើយ ព្រមទាំង​ធ្វើ​កោសល្យ​វិច័យរួចបាន​សន្និដ្ឋាន​ថា ស្ត្រី​​រង​គ្រោះ​គឺ​ពិត​ជា​ចង.ករ​ សម្លាប់​ខ្លួនឯង​ ពិតប្រាកដ​មែន​ ។ បច្ចុប្បន្នសពនារីរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕ អត្ថបទរូបភាព​ AhBoYz៚