ប៉ូលីសប៉ុស្តិ៍ព្រែកកំពឹស ដេកប្រចាំការ! ក្រុមចោរជិះតាមធាក់ម៉ូតូឲ្យដួល រួចដកដាវគំរាមកាប់ ប្លន់ម៉ូតូ ZOOMER-X​ យកទៅបាត់ ពេលទៅដាក់ពាក្យប្ដឹង​ ងើបមកជេក្រុមអ្នកយកព័ត៌មានទៀត!






World Share
 


រាជធានី​ភ្នំពេញ ៖ ប្លន់! ជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿង មានគ្នា៦នាក់ ប្រដាប់ដោយដាវសាម៉ូរៃ បានធ្វើសកម្មភាពជិះតាមធាក់ម៉ូតូអោយដួល រួចដកដាវគំរាមកាប់ប្លន់យកម៉ូតូ ZOOMER-X​ ពីបុរសម្នាក់ បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល​ មិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍ព្រែកកំពឹស កំពុងដេកប្រចាំការឡើយ កាលពីវេលាម៉ោង០០និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ៍ ទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ត្រង់ចំណុចជិតស្ពានបាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរាជធានីភ្នំពេញ។

បើតាមជនរងគ្រោះឈ្មោះយ៉ាង ឧត្ដម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចាក់បទភ្លេងខារ៉ាអូខេ ជិតកោះពេជ្រ មានស្រុកកំណើតនៅភូមិចារ ឃុំកន្ត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល​ រៀបរាប់ប្រាប់ខេមប៉ុស្តិ៍ថា នៅមុនពេលកើតហេតុ រូបគាត់បានចេញមកពីកន្លែងធ្វើការ "ចាក់ភ្លេងខារ៉ាអូខេ នៅជិតកោះពេជ្រវិញ" ដោយបានជិះម៉ូតូមួយគ្រឿង ម៉ាក ZOOMER-X ពណ៍សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FS-7178 ធ្វើដំណើរតាមផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិច គោលបំណងត្រលប់ទៅវិញដងសពដង ស្រាប់មកដល់ចំនុចកើតហេតុខាងលើលេចជនសង្ស័យ១ក្រុមជិះម៉ូតូ៣គ្រឿង មិនចាំម៉ាក មានគ្នា៦នាក់ មកពីក្រោយ ជិះមកគៀបសងខាងហើយធ្វើសម្មភាពធាក់អោយដួល រួចដកដាវបម្រុងកាប់​ ធ្វើអោយរូបគាត់ភ័យរត់ចោលម៉ូតូក៍ស្រែកថាចោរៗយករួចខ្លួនសិនដោយឃើញឱកាសល្អជនសង្ស័យទាំងនោះបានប្រញ៉ាប់ប្រញ៉ាល់លើកម៉ូតូរបស់ខ្លួនយកជិះគេចខ្លួនបាត់ ដោយសុវត្តិភាព មិនរំខានដល់កម្លាំងនគរបាលប៉ុស្តិ៍​រដ្ឋបាល​ព្រែកកំពឹស ដែលកំពុងសង្ងំដេកលង់លក់ឡើយ ព្រោះថ្មីៗនេះ អភិបាល​រាជធានី​ភ្នំពេញ ចេញបញ្ជា​ឲ្យ​ប៉ូ​លី​ស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​១០៥ និង​អធិការ​ខណ្ឌ​ទាំង​១២ ត្រូវ​មាន​អ្នក​ប្រចាំការ​២៤​ម៉ោង​ លើ​២៤​ម៉ោង ដូច​សាលាសង្កាត់​តែ​ម្តង ដើម្បី​រង់ចាំ​ទទួល​ពាក្យបណ្តឹង និង​ត្រៀមលក្ខណៈ​អន្តរា​គម​ន៍បាន​ទាន់​ពេល ជុំវិញ​បញ្ហា​សន្តិសុខ និង​បំរើ​ការងារ​ជូន​ប្រជាពលរដ្ឋ នៅ​ពេល​ពួក​គាត់​ត្រូវការ​បន្ទាន់ ។


ជាក់ស្ដែងសមត្ថកិច្ចប៉ុស្តិ៍ព្រែកកំពឹស ដាក់កម្លាំងដេកប្រចាំការនៅប៉ុស្តិ៍ ដើម្បីរងចាំទទួលពាក្យបណ្ដឹង ២៤ម៉ោងលើ២៤ម៉ោងពិតមែន រហូតទាល់តែជនរងគ្រោះទៅដល់មុខប៉ុស្តិ៍ រកមើលសមត្ថកិច្ចឲ្យចេញជួយអន្តរាគមន៍​ផង ស្រាប់តែធ្លាក់ទឹកមុខ​ អស់សង្ឃឹម​ ព្រោះសមត្ថកិច្ចគាត់ដេកប្រចាំការមែន​ ទើបដាស់ឲ្យងើបមកសួរនាំរួចគ្រាន់តែទទួលពាក្យបណ្ដឹងនោះ​ទុក ដើម្បីស្រាវជ្រាវ​ប៉ុណ្ណោះ​។
    

បន្ទាប់ពីដាក់ពាក្យបណ្ដឹងរួច ជនរងគ្រោះក៍បានរៀបចំឡើងជិះម៉ូតូឌុបត្រលប់ទៅផ្ទះវិញ ត្រូវបានក្រុមអ្នកសារព័ត៍មាន ដែលទើបមកដល់បានមួយសន្ទុះ បាននាំគ្នាធ្វើការសាកសួរ និងថតរូបភាព ក្រៅបរិវេណប៉ុស្តិ៍ប៉ុណ្ណោះ ស្រាប់តែលោកមេប៉ុស្តិ៍ម្នាក់ ស្លៀកពាក់ស៊ីវិល ទើបតែចេញងើបពីដេកប្រចាំការក្នុងប៉ុស្តិ៍ដែរនោះ ដើរចេញមកមិនបានសួរនាំអីនោះទេ ត្រេងត្រាំងៗ រួចមកស្រែកជេមកលើក្រុមអ្នកសារព័ត៍មានយ៉ាងខ្លាំងៗយ៉ាងចាស់ ទើបធ្វើឲ្យក្រុមអ្នកសារព័ត៍មានយើង មិនហ៊ានតប(ត)ដែរ ព្រោះគាត់ទើបងើបមកពីដេកប្រចាំការ ទើបនាំគ្នាជិះម៉ូតូចេញពីប៉ុស្តិ៍ព្រែកកំពឹសត្រលប់ទៅវិញរៀងខ្លួន។

សូមបញ្ជាក់ថា ក្នុង​សន្និបាត​បូក​សរុបការងារ​បោះ​ឆ្នោត នីតិកាល​ទី​៦ ឆ្នាំ​២០១៨ របស់​គណៈកម្មការ​រៀបចំ ការ​បោះ​ឆ្នោត​រាជធានី​ភ្នំពេញ កាលពីចុងខែសីហានេះ ឯកឧត្ដម​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​ប៉ូ​លី​ស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​១០៥ និង​អធិការ​ខណ្ឌ​ទាំង​១២ ត្រូវ​មាន​អ្នក​ប្រចាំការ​២៤​ម៉ោង​ លើ​២៤​ម៉ោង ដូច​សាលាសង្កាត់​តែ​ម្តង ដើម្បី​រង់ចាំ​ទទួល​ពាក្យបណ្តឹង និង​ត្រៀមលក្ខណៈ​អន្តរា​គម​ន៍បាន​ទាន់​ពេល ជុំវិញ​បញ្ហា​សន្តិសុខ និង​បំរើ​ការងារ​ជូន​ប្រជាពលរដ្ឋ នៅ​ពេល​ពួក​គាត់​ត្រូវការ​បន្ទាន់ ។ ជុំវិញ​បញ្ហា​ប្រជាពលរដ្ឋ មក​ប៉ុស្តិ៍​ដាក់​ពាក្យបណ្តឹង ប៉ូលិស​ឆ្លើយ​ថា រឿង​តូចតាច​មិន​ចាំបាច់​ប្តឹង​នោះ​ឡើយ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត ។ ដូច្នេះ ដើម្បី​បញ្ជៀ​សការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​បន្ត​ទៀត​នោះ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល អធិការ​ខណ្ឌ ត្រូវ​តែ​ដាក់​វេន​ប្រចាំការ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ សម្រាប់​ទទួល​បណ្តឹង និង​អន្តរា​គម​ន៍​បាន​ទាន់​ពេល ជូន​ពួក​គាត់​។

ឯកឧត្ដម​អភិបាលរាជធានីភ្នំពេញ​ បានបញ្ជាក់យ៉ាងច្បាស់ថា ការ​ដាក់​ចេញបទបញ្ជា​ខាងលើនេះ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​១០៥ និង​អធិការ​ខណ្ឌ​ទាំង​១២ ត្រូវ​បើក​យុទ្ធនាការ តម្រូវ​ឲ្យ​មាន​អ្នក​ប្រចាំការ ទាំង​មន្ត្រីសង្កាត់ ក៏​ដូច​ប៉ូលិស​សង្កាត់ ពិសេស​ចៅសង្កាត់​ជា​មេ​របស់​ប៉ូលិស ដែល​មាន​ភារៈកិច្ច​ត្រួតពិនិត្យ​លើ​បញ្ហា​នេះ​ត្រូវ​ត្រួតពិនិត្យ​មើល​ថា​ តើ​ប៉ូលិស​ប៉ុស្តិ៍​អនុវត្ត​តាម​បទបញ្ជា​បាន​ដែរ​ឬទេ ជា​ពិសេស​ប៉ុស្តិ៍​នគរបាល និង​ចៅសង្កាត់​ត្រូវ​តែ​សហការ​គ្នា ដើម្បី​បំរើ​ប្រជាពលរដ្ឋ ដោយ​មិន​គិត​ពី​ផល​ប្រ​យោ​ជ​ន៍ជា​ធំ ៕