បង្ក្រាបឥតល្ហែ! បង្ក្រាបករណីជួញដូរគ្រឿងញៀន ២ករណីផ្សេងគ្នា នៅក្នុងទឹកដីខណ្ឌមានជ័យ


សូមបងប្អូនជៀសឲ្យឆ្ងាយពីគ្រឿងញៀន!
គ្រឿងញៀន និងបំផ្លាញជីវិតអ្នក គ្រួសាររបស់អ្នក ព្រមជាមួយ និងសង្គមរបស់អ្នក!

រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ត្រី ម៉េង វិមានតារ៉ាអធិការរងខណ្ឌមានជ័យ ទទួលបន្ទុកយុត្តិធម៌ ដឹកនាំកម្លាំងបង្ក្រាបករណីជួញដូរគ្រឿងញៀន ខុសច្បាប់០២ ករណីផ្សេងគ្នា នៅទឹកដីខណ្ឌមានជ័យ យប់ថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១៧ ។

​ករណីទី១ | វេលាម៉ោង២០:៣៥នាទីយប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលប៉ុស្តិ៍​ស្ទឹងមានជ័យទី២ បាន​សហ​ការ​ជា​មួយកម្លាំងនគរបាលខណ្ឌមានជ័យ ធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយ​នៅពេល​មកដល់ ផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ ពីបទ​ជួញដូរនិងប្រើប្រាស់ដោយ​ខុស​ច្បាប់នូវ​សារ​ធាតុ​ញៀន ដែល​មាន​ឈ្មោះ ៖ ១-ឈ្មោះ ចាយ សុភ័ត្រ្តា ភេទ ប្រុស  អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះ​ជួលគ្មានលេខ ​ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  ​ ។
​២-ឈ្មោះ វង់ សុខលីន ភេ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះ​ជួលគ្មានលេខ ​ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

​ក្នុងនោះ​យើង​បា​ន​ដកហូតវត្ថុតាងមាន៖ក្រាមពណ៍ស​ថ្លា​(សង្ស័យ​ជាគ្រឿងញៀន) ចំនួន ០២ កញ្ចប់​ថង់តូច, សំបកថង់ប្លាស្ទិចមួយចំនួន , ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន និង ទូរស័ព្ទដៃចាស់០១គ្រឿង  ។ បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ ចាយ សុភ័ត្រ្តា និង ឈ្មោះ វង់ សុខលីន ឃាត់​ខ្លួននៅ​អធិការដ្ឋាន ដើម្បី​កសាង​​សំណុំ​រឿង  ។


​ករណីទី២ | វេលាម៉ោង២១:០០នាទីយប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បាន​សហ​ការ​ជា​មួយកម្លាំងនគរបាលខណ្ឌមានជ័យ ធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ ហើយនៅពេល​មកដល់វាលខ្សាច់ មុខផ្ទះគ្មានលេខ ​ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០១នាក់ ពីបទ​ជួញដូរដោយ​ខុស​ច្បាប់នូវ​សារ​ធាតុ​ញៀន ដែល​មាន​ឈ្មោះ សា កុលស៊ីម ហៅ សង្ហា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ​ ។ ក្នុងនោះ​យើង​បា​ន​ដកហូតវត្ថុតាងមាន៖ក្រាមពណ៍ស​ថ្លា​(សង្ស័យ​ជាគ្រឿងញៀន)ចំនួន ១៥ កញ្ចប់​ថង់តូច។ បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ សា កុលស៊ីម  ឃាត់​ខ្លួននៅ​អធិការដ្ឋាន ដើម្បី​កសាង​​សំណុំ​រឿង  ។