អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបេីកកិច្ចប្រជុំទទួលផែនការ​ ស្តីពី​ ការការពារ​សន្តិសុខ​សុវត្ថិភាពសណ្តាប់ធ្នាប់​សាធារណៈ​ ក្នុង​អំឡុង​ពេលបោះឆ្នោតជ្រេីសរេីស​ ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​អាណត្តិ​ទី​៥

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ២០២២នេះ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបេីកកិច្ចប្រជុំទទួលផែនការ​ ស្តីពី​ការការពារ​សន្តិសុខ​សុវត្ថិភាពសណ្តាប់ធ្នាប់​សាធារណៈ​ ក្នុង​អំឡុង​ពេលបោះឆ្នោតជ្រេីសរេីស​ ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​អាណត្តិ​ទី​៥ ដោយមានការចូលរួមពីលោក-លោកស្រីអធិការរងខណ្ឌមានជ័យទាំងអស់ និងនាយផ្នែក រួមទាំងលោកនាយប៉ុស្តិ៍រដ្ឋបាលទាំង៧ផងដែរ ។ 



សូមបញ្ជាក់ថា ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងជាង ៤,៦០០នាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ អំឡុងពេលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ។ ថ្លែងបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសម្រាប់ដំណើរការបោះឆ្នោតខាងមុខ កាលពីថ្ងៃទី២៤ ឧសភា លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​​អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ ត្រូវ​ត្រៀម​មធ្យោបាយ​ សម្ភារៈ​ និង​កម្លាំង​ ចេញ​ការពារ​សន្តិសុខ​ រក្សា​សណ្តាប់ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​ឲ្យទទួល​បាន​សុខ​សុវត្ថិ​ភាពល្អ​ ហើយ​ត្រូវ​ការពារ​នៅ​មណ្ឌល​ និង​ការិយាល័យ​បោះ​ឆ្នោត​ អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់បោះឆ្នោត​ គឺជា​កម្លាំង​បម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ​ សុភាព​រាបសា​​មិនមែន​ជា​កម្លាំង​ ឈរ​ការពារ​គំរាមកំហែង​ប្រជាពលរដ្ឋ​នោះ​ទេ ធ្វើបែបនេះដើម្បីចៀសវាងកុំឲ្យមានការចោទកាន់ មកលើអាជ្ញាធរសមត្ថកិច្ច​។ 

 លោកឧត្តមសេនីយ៍ឯក ស ថេត​ក៏ ​បាន​ណែនាំកម្លាំងសមត្ថកិច្ច ​កុំ​នៅ​ក្បែរ​ប្រជាពលរដ្ឋ​ចូល​ទៅ​បោះ​ឆ្នោត​ ដោយ​កម្លាំង​ការពារ​នៅ​ឲ្យ​ឆ្ងាយ​ពី​ការិយាល័យ​បោះ​ឆ្នោត ​យ៉ាង​ហោច​ណាស់ ​១៥​ម៉ែត្រ​។​ ចំពោះ​អ្នក​ការពារ​នៅ​ខាងក្នុង​ទីតាំង​បោះ​ឆ្នោត​ ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​ការងារ​ ពាក់មួក​ និង​ក្រវាត់ក​។ ចំណែក​កម្លាំង​ការពារ​បរិវេណ ​នៅ​ខាងក្រៅ​ទីតាំង​បោះ​ឆ្នោត​ គឺ​នៅ​ឲ្យ​ឆ្ងាយ​យ៉ាង​ហោច​ណាស់​ ១០០​ម៉ែត្រ​ ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ឈុត​។​ 

 លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បានមានប្រសាសន៍​ថា​ ក្រៅពី​កម្លាំង​ឈរជើង​ការពារ​ការិយាល័យ​ និង​មណ្ឌលបោះឆ្នោត​ ក៏​ត្រូវ​ត្រៀម​រួច​ជា​ស្រេច​នូវ​កម្លាំង​ចេញ​អន្តរាគមន៍​ ដែល​ត្រូវ​ឈរជើងនៅ​តាម​បណ្តា​អធិការដ្ឋាននគរបាលខណ្ឌ​ទាំង១៤​ និង​នៅស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កម្លាំង​អន្តរាគមន៍​នេះ ​គឺ​ត្រៀម​ចេញ​ដោះស្រាយ​សភាពការណ៍​សន្តិសុខ​ នៅ​ពេល​កើត​មាន​ហេតុ​ការ​អ្វីមួយ ​កើតឡើង​នៅ​ពេល​បោះ​ឆ្នោត​។​ គួរបញ្ជាក់ថា នៅ​ក្នុង​ដំណាក់កាល​ នៃ​ការ​បោះ​ឆ្នោត​ខាងមុខនេះ ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​នឹង​ប្រើប្រាស់​កម្លាំង​ជាង​ ៤,៦០០​នាក់​។​ 

បើ​យោង​តាម​តារាង​ព័ត៌មាន ​របស់​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ រាជធានី​ភ្នំពេញ​ គឺ​មាន​ប្រជាពលរដ្ឋ ​បាន​ចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​មាន​ចំនួន ​៨៩៩,៦៨៨​នាក់​ មាន​មណ្ឌលបោះឆ្នោត​ ២៦៥​ មណ្ឌល។ ​ក្នុង​នោះ​ មាន​ការិយាល័យ​បោះ​ឆ្នោត ​២,១៩៧​ ការិយាល័យ​៕

កម្លាំងនគរបាលជាង ៤,៦០០នាក់ នឹងប្រើប្រាស់ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់អំឡុងពេលបោះឆ្នោត នៅរាជធានីភ្នំពេញ

 

រាជធានីភ្នំពេញ​ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងជាង ៤,៦០០នាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ អំឡុងពេលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ។

ថ្លែងបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសម្រាប់ដំណើរការបោះឆ្នោតខាងមុខ កាលពីថ្ងៃទី២៤ ឧសភា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ ត្រូវ​ត្រៀម​មធ្យោបាយ​ សម្ភារៈ​ និង​កម្លាំង​ ចេញ​ការពារ​សន្តិសុខ​ រក្សា​សណ្តាប់ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​ឲ្យទទួល​បាន​សុខ​សុវត្ថិ​ភាពល្អ​ ហើយ​ត្រូវ​ការពារ​នៅ​មណ្ឌល​ និង​ការិយាល័យ​បោះ​ឆ្នោត​ អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់បោះឆ្នោត​ គឺជា​កម្លាំង​បម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ​ សុភាព​រាបសា​​មិនមែន​ជា​កម្លាំង​ ឈរ​ការពារ​គំរាមកំហែង​ប្រជាពលរដ្ឋ​នោះ​ទេ ធ្វើបែបនេះដើម្បីចៀសវាងកុំឲ្យមានការចោទកាន់ មកលើអាជ្ញាធរសមត្ថកិច្ច​។




លោកឧត្តមសេនីយ៍ឯក ស ថេត​ក៏ ​បាន​ណែនាំកម្លាំងសមត្ថកិច្ច ​កុំ​នៅ​ក្បែរ​ប្រជាពលរដ្ឋ​ចូល​ទៅ​បោះ​ឆ្នោត​ ដោយ​កម្លាំង​ការពារ​នៅ​ឲ្យ​ឆ្ងាយ​ពី​ការិយាល័យ​បោះ​ឆ្នោត ​យ៉ាង​ហោច​ណាស់ ​១៥​ម៉ែត្រ​។​ ចំពោះ​អ្នក​ការពារ​នៅ​ខាងក្នុង​ទីតាំង​បោះ​ឆ្នោត​ ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​ការងារ​ ពាក់មួក​ និង​ក្រវាត់ក​។ ចំណែក​កម្លាំង​ការពារ​បរិវេណ ​នៅ​ខាងក្រៅ​ទីតាំង​បោះ​ឆ្នោត​ គឺ​នៅ​ឲ្យ​ឆ្ងាយ​យ៉ាង​ហោច​ណាស់​ ១០០​ម៉ែត្រ​ ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ឈុត​។​ 

លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បានមានប្រសាសន៍​ថា​ ក្រៅពី​កម្លាំង​ឈរជើង​ការពារ​ការិយាល័យ​ និង​មណ្ឌលបោះឆ្នោត​ ក៏​ត្រូវ​ត្រៀម​រួច​ជា​ស្រេច​នូវ​កម្លាំង​ចេញ​អន្តរាគមន៍​ ដែល​ត្រូវ​ឈរជើង ​នៅ​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង ​១៤​ និង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កម្លាំង​អន្តរាគមន៍​នេះ ​គឺ​ត្រៀម​ចេញ​ដោះស្រាយ​សភាពការណ៍​សន្តិសុខ​ នៅ​ពេល​កើត​មាន​ហេតុ​ការ​អ្វីមួយ ​កើតឡើង​នៅ​ពេល​បោះ​ឆ្នោត​។​
គួរបញ្ជាក់ថា នៅ​ក្នុង​ដំណាក់កាល​ នៃ​ការ​បោះ​ឆ្នោត​ខាងមុខនេះ ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​នឹង​ប្រើប្រាស់​កម្លាំង​ជាង​ ៤,៦០០​នាក់​។​ បើ​យោង​តាម​តារាង​ព័ត៌មាន ​របស់​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ រាជធានី​ភ្នំពេញ​ គឺ​មាន​ប្រជាពលរដ្ឋ ​បាន​ចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​មាន​ចំនួន ​៨៩៩,៦៨៨​នាក់​ មាន​មណ្ឌលបោះឆ្នោត​ ២៦៥​ មណ្ឌល។ ​ក្នុង​នោះ​ មាន​ការិយាល័យ​បោះ​ឆ្នោត ​២,១៩៧​ ការិយាល័យ​៕ 

ប្រភពពី Kampuchea Tmey

ពិភពចែករំលែក - World Share: ប៉ូលីសប៉ុស្តិ៍ព្រែកកំពឹស ដេកប្រចាំការ! ក្រុមចោរជិះ...

ពិភពចែករំលែក - World Share: ប៉ូលីសប៉ុស្តិ៍ព្រែកកំពឹស ដេកប្រចាំការ! ក្រុមចោរជិះ...: World Share   រាជធានី​ភ្នំពេញ ៖ ប្លន់! ជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿង មានគ្នា៦នាក់ ប្រដាប់ដោយដាវសាម៉ូរៃ បានធ្វើសកម្មភាពជិះតាមធាក់ម៉ូតូ...

ប៉ូលីសប៉ុស្តិ៍ព្រែកកំពឹស ដេកប្រចាំការ! ក្រុមចោរជិះតាមធាក់ម៉ូតូឲ្យដួល រួចដកដាវគំរាមកាប់ ប្លន់ម៉ូតូ ZOOMER-X​ យកទៅបាត់ ពេលទៅដាក់ពាក្យប្ដឹង​ ងើបមកជេក្រុមអ្នកយកព័ត៌មានទៀត!






World Share
 


រាជធានី​ភ្នំពេញ ៖ ប្លន់! ជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿង មានគ្នា៦នាក់ ប្រដាប់ដោយដាវសាម៉ូរៃ បានធ្វើសកម្មភាពជិះតាមធាក់ម៉ូតូអោយដួល រួចដកដាវគំរាមកាប់ប្លន់យកម៉ូតូ ZOOMER-X​ ពីបុរសម្នាក់ បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល​ មិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍ព្រែកកំពឹស កំពុងដេកប្រចាំការឡើយ កាលពីវេលាម៉ោង០០និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ៍ ទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ត្រង់ចំណុចជិតស្ពានបាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរាជធានីភ្នំពេញ។

បើតាមជនរងគ្រោះឈ្មោះយ៉ាង ឧត្ដម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចាក់បទភ្លេងខារ៉ាអូខេ ជិតកោះពេជ្រ មានស្រុកកំណើតនៅភូមិចារ ឃុំកន្ត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល​ រៀបរាប់ប្រាប់ខេមប៉ុស្តិ៍ថា នៅមុនពេលកើតហេតុ រូបគាត់បានចេញមកពីកន្លែងធ្វើការ "ចាក់ភ្លេងខារ៉ាអូខេ នៅជិតកោះពេជ្រវិញ" ដោយបានជិះម៉ូតូមួយគ្រឿង ម៉ាក ZOOMER-X ពណ៍សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FS-7178 ធ្វើដំណើរតាមផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិច គោលបំណងត្រលប់ទៅវិញដងសពដង ស្រាប់មកដល់ចំនុចកើតហេតុខាងលើលេចជនសង្ស័យ១ក្រុមជិះម៉ូតូ៣គ្រឿង មិនចាំម៉ាក មានគ្នា៦នាក់ មកពីក្រោយ ជិះមកគៀបសងខាងហើយធ្វើសម្មភាពធាក់អោយដួល រួចដកដាវបម្រុងកាប់​ ធ្វើអោយរូបគាត់ភ័យរត់ចោលម៉ូតូក៍ស្រែកថាចោរៗយករួចខ្លួនសិនដោយឃើញឱកាសល្អជនសង្ស័យទាំងនោះបានប្រញ៉ាប់ប្រញ៉ាល់លើកម៉ូតូរបស់ខ្លួនយកជិះគេចខ្លួនបាត់ ដោយសុវត្តិភាព មិនរំខានដល់កម្លាំងនគរបាលប៉ុស្តិ៍​រដ្ឋបាល​ព្រែកកំពឹស ដែលកំពុងសង្ងំដេកលង់លក់ឡើយ ព្រោះថ្មីៗនេះ អភិបាល​រាជធានី​ភ្នំពេញ ចេញបញ្ជា​ឲ្យ​ប៉ូ​លី​ស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​១០៥ និង​អធិការ​ខណ្ឌ​ទាំង​១២ ត្រូវ​មាន​អ្នក​ប្រចាំការ​២៤​ម៉ោង​ លើ​២៤​ម៉ោង ដូច​សាលាសង្កាត់​តែ​ម្តង ដើម្បី​រង់ចាំ​ទទួល​ពាក្យបណ្តឹង និង​ត្រៀមលក្ខណៈ​អន្តរា​គម​ន៍បាន​ទាន់​ពេល ជុំវិញ​បញ្ហា​សន្តិសុខ និង​បំរើ​ការងារ​ជូន​ប្រជាពលរដ្ឋ នៅ​ពេល​ពួក​គាត់​ត្រូវការ​បន្ទាន់ ។


ជាក់ស្ដែងសមត្ថកិច្ចប៉ុស្តិ៍ព្រែកកំពឹស ដាក់កម្លាំងដេកប្រចាំការនៅប៉ុស្តិ៍ ដើម្បីរងចាំទទួលពាក្យបណ្ដឹង ២៤ម៉ោងលើ២៤ម៉ោងពិតមែន រហូតទាល់តែជនរងគ្រោះទៅដល់មុខប៉ុស្តិ៍ រកមើលសមត្ថកិច្ចឲ្យចេញជួយអន្តរាគមន៍​ផង ស្រាប់តែធ្លាក់ទឹកមុខ​ អស់សង្ឃឹម​ ព្រោះសមត្ថកិច្ចគាត់ដេកប្រចាំការមែន​ ទើបដាស់ឲ្យងើបមកសួរនាំរួចគ្រាន់តែទទួលពាក្យបណ្ដឹងនោះ​ទុក ដើម្បីស្រាវជ្រាវ​ប៉ុណ្ណោះ​។
    

បន្ទាប់ពីដាក់ពាក្យបណ្ដឹងរួច ជនរងគ្រោះក៍បានរៀបចំឡើងជិះម៉ូតូឌុបត្រលប់ទៅផ្ទះវិញ ត្រូវបានក្រុមអ្នកសារព័ត៍មាន ដែលទើបមកដល់បានមួយសន្ទុះ បាននាំគ្នាធ្វើការសាកសួរ និងថតរូបភាព ក្រៅបរិវេណប៉ុស្តិ៍ប៉ុណ្ណោះ ស្រាប់តែលោកមេប៉ុស្តិ៍ម្នាក់ ស្លៀកពាក់ស៊ីវិល ទើបតែចេញងើបពីដេកប្រចាំការក្នុងប៉ុស្តិ៍ដែរនោះ ដើរចេញមកមិនបានសួរនាំអីនោះទេ ត្រេងត្រាំងៗ រួចមកស្រែកជេមកលើក្រុមអ្នកសារព័ត៍មានយ៉ាងខ្លាំងៗយ៉ាងចាស់ ទើបធ្វើឲ្យក្រុមអ្នកសារព័ត៍មានយើង មិនហ៊ានតប(ត)ដែរ ព្រោះគាត់ទើបងើបមកពីដេកប្រចាំការ ទើបនាំគ្នាជិះម៉ូតូចេញពីប៉ុស្តិ៍ព្រែកកំពឹសត្រលប់ទៅវិញរៀងខ្លួន។

សូមបញ្ជាក់ថា ក្នុង​សន្និបាត​បូក​សរុបការងារ​បោះ​ឆ្នោត នីតិកាល​ទី​៦ ឆ្នាំ​២០១៨ របស់​គណៈកម្មការ​រៀបចំ ការ​បោះ​ឆ្នោត​រាជធានី​ភ្នំពេញ កាលពីចុងខែសីហានេះ ឯកឧត្ដម​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​ប៉ូ​លី​ស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​១០៥ និង​អធិការ​ខណ្ឌ​ទាំង​១២ ត្រូវ​មាន​អ្នក​ប្រចាំការ​២៤​ម៉ោង​ លើ​២៤​ម៉ោង ដូច​សាលាសង្កាត់​តែ​ម្តង ដើម្បី​រង់ចាំ​ទទួល​ពាក្យបណ្តឹង និង​ត្រៀមលក្ខណៈ​អន្តរា​គម​ន៍បាន​ទាន់​ពេល ជុំវិញ​បញ្ហា​សន្តិសុខ និង​បំរើ​ការងារ​ជូន​ប្រជាពលរដ្ឋ នៅ​ពេល​ពួក​គាត់​ត្រូវការ​បន្ទាន់ ។ ជុំវិញ​បញ្ហា​ប្រជាពលរដ្ឋ មក​ប៉ុស្តិ៍​ដាក់​ពាក្យបណ្តឹង ប៉ូលិស​ឆ្លើយ​ថា រឿង​តូចតាច​មិន​ចាំបាច់​ប្តឹង​នោះ​ឡើយ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត ។ ដូច្នេះ ដើម្បី​បញ្ជៀ​សការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​បន្ត​ទៀត​នោះ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល អធិការ​ខណ្ឌ ត្រូវ​តែ​ដាក់​វេន​ប្រចាំការ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ សម្រាប់​ទទួល​បណ្តឹង និង​អន្តរា​គម​ន៍​បាន​ទាន់​ពេល ជូន​ពួក​គាត់​។

ឯកឧត្ដម​អភិបាលរាជធានីភ្នំពេញ​ បានបញ្ជាក់យ៉ាងច្បាស់ថា ការ​ដាក់​ចេញបទបញ្ជា​ខាងលើនេះ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​១០៥ និង​អធិការ​ខណ្ឌ​ទាំង​១២ ត្រូវ​បើក​យុទ្ធនាការ តម្រូវ​ឲ្យ​មាន​អ្នក​ប្រចាំការ ទាំង​មន្ត្រីសង្កាត់ ក៏​ដូច​ប៉ូលិស​សង្កាត់ ពិសេស​ចៅសង្កាត់​ជា​មេ​របស់​ប៉ូលិស ដែល​មាន​ភារៈកិច្ច​ត្រួតពិនិត្យ​លើ​បញ្ហា​នេះ​ត្រូវ​ត្រួតពិនិត្យ​មើល​ថា​ តើ​ប៉ូលិស​ប៉ុស្តិ៍​អនុវត្ត​តាម​បទបញ្ជា​បាន​ដែរ​ឬទេ ជា​ពិសេស​ប៉ុស្តិ៍​នគរបាល និង​ចៅសង្កាត់​ត្រូវ​តែ​សហការ​គ្នា ដើម្បី​បំរើ​ប្រជាពលរដ្ឋ ដោយ​មិន​គិត​ពី​ផល​ប្រ​យោ​ជ​ន៍ជា​ធំ ៕

ចង់សងអ្វី? រថយន្តបែនបើកឆ្លងផ្លូវបុកម៉ូតូច្រាសទិស ចំពីមុខ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ រួចបើករត់បាត់!



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីមានរថយន្តបែនដឹកដីបើកឆ្លងផ្លូវទៅបុកម៉ូតូច្រាសទិសគ្នា ចំពីមុខពេញទំហឹង កាលពីវេលាម៉ោង០៧:៥០នាទីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃកី "ខ" សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះតាមអត្តសញ្ញាណប័ណដែលនៅជាប់នឹងខ្លួន មានឈ្មោះថា ខាយ កំសេន ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត ភូមិសាឡូងទី១ ឃុំអង្គេទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ជនរងគ្រោះជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CN-0970 ជាមធ្យោបាយ ។
បើតាមសាច់ញាតិប្រាប់មកកាន់សមត្ថកិច្ចដែលទាក់ទងតាមរយៈទូរស័ព្ទ បានឲ្យដឹងថា ជនរងគ្រោះខាងលើ មានមុខរបរ ជាជាងភ្លើង ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ចំណែករថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋអះអាងថា ជារថយន្តបែនកង់៦ ក្រោយកើតហេតុភ្លាម បានបន្ថែមល្បឿនបើកគេចទៅបាត់ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុន ពេលកើតហេតុ គេបានឃើញ រថយន្តបង្ក បើកពីជើង ទៅត្បូង លុះដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវ ជ្រុលទៅបុក ចំពីមុខម៉ូតូជនរងគ្រោះ ដែលបើកពីត្បូង ទៅជើង បណ្តាលឲ្យបោកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗ នៅកន្លែងតែម្ដង ម៉ូតូខ្ទេចមួយកំណាត់មុខ ហើយរថយន្តបង្ក បើករត់កាត់តាមផ្លូវបេតុង ក្នុងភូមិ គេចទៅបាត់ស្រមោល បន្សល់ទុកតែសាកសព នៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ រួចយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលពងទឹក ដើម្បីរងចាំក្រុមគ្រួសារយកឯកសារមកយកទៅវិញ។ ចំណែកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីហើយ។


➤ពិភពចែករំលែក World Share - Blogger Network Social News Update