ផ្អើលឃើញបុរសម្នាក់ដេកស្លាប់ មានស្នាមអា.ក ហូរឈាមជោគខ្លួន សង្ស័យករណីឃាតកម្ម!​



[ពិភពចែករំលែក World Share]

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយទាំងព្រលឹម ខណៈដែលបុរសម្នាក់វ័យប្រហែលជាង២០ឆ្នាំ ត្រូវប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ផ្កាប់់មុខជាប់គល់ឈើធំមួយ មានស្នាមអា.ក ឈាមជោគពេញខ្លួន ដោយសង្ស័យជាករណីឃាតកម្ម សម្លាប់ឆៅៗតែម្ដង ។​

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលទាំងព្រលឹមស្រាងៗម៉ោងប្រមាណជាង៦ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចដីឡូមួយកន្លែង ក្រោយរោងចក្រប៊ើរី ស្ថិតក្នុងភូមិត្រពាំងក្រសាំង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។

សពបុរសរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈនេះកម្លាំងសមត្ថកិច្ចមូលដ្ឋាន កំពុងឡោមព័ទ្ធចំណុចកើតហេតុ ដើម្បីទាក់ទង សមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច្ឆ័យ និងសហការគ្នាធ្វើការស្រាវជ្រាវរកមូលហេតុសិន។

(សូមរងចាំដំណឹងបន្ថែមពីសមត្ថកិច្ចយើងនឹងជម្រាបជូននៅពេលបន្តិចទៀតនេះ)

ប៉ូលីសអន្តោប្រវេសន៍ ឆ្មក់ចូលបង្ក្រាប ចិនប្រុសស្រី ១០០នាក់ ពពាក់ពពួនគ្នា ក្នុងខុនដូរ៧ជាន់ ផ្អើលខណ្ឌទួលគោក សង្ស័យពាក់ព័ទ្ធករណី ចាប់ជំរិតតាមប្រព័ន្ធអ៉ិនធើណេត?



[ពិភពចែករំលែក World Share]
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ​បានដឹកនាំកម្លាំងទ្រង់ទ្រាយធំ ជាច្រើននាក់ ចុះធ្វើការត្រួតពិនិត្យការស្នាក់នៅ និងការបំពេញការងាររបស់ជនបរទេស ដោយឃាត់ខ្លួនបានជនជាតិចិន ចំនួនជាង១០០នាក់ ក្នុងនោះមានស្រី១៩នាក់ យកមកធ្វើការសាកសួរ។


ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង១១៖៣០នាទីព្រឹក ថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខុនដូ អគារ៩៩ ផ្លូវ៣៣៦ កែង៣៧៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះ​ ធ្វើឡើង ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ និងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ដឹកនាំកម្លាំងដោយឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងរូបលោកផ្ទាល់ ដោយសហការជាមួយការិយាល័យ អន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រួមនឹងនគរបាលខណ្ឌទួលគោកផងដែរ។



បើតាមឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ក្នុងប្រតិបត្តិការរយៈពេលប្រមាណជាង២ម៉ោងនេះ សមត្ថកិច្ចបានពិនិត្យឃើញមានជនជាតិចិន ចំនួន ១០០នាក់ ក្នុងនោះមានស្រី១៩នាក់  បានលួចចូលមក ស្នាក់នៅខុនដូអគារ៩៩ ដើម្បីប្រព្រឹត្តបទល្មើស VoIP និង Game Online (សង្ស័យចាប់ជំរិតតាមប្រព័ន្ធអ៊ិនធើណេត និងធ្វើការដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប័ណ្ណការងារត្រឹមត្រូវ)។


ក្រោយបញ្ចប់ប្រតិបត្តិការត្រួតពិនិត្យនៅកន្លែងកើតហេតុរួចរាល់ សមត្ថកិច្ចបាននាំខ្លួនបានបញ្ជូនជនជាតិចិន ចំនួន១០០នាក់ ប្រកបរបរ Game Online ខុសច្បាប់ ខាងលើ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការត្រួតពិនិត្យ និងអនុវត្តតាមនីតិវិធីច្បាប់។ ជនសង្ស័យជនជាតិចិនទាំងនេះ អាចនឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា៕

ក្មេងស្ទាវប្រុសស្រី២នាក់ស្លាប់ បន្ទាប់ពីជិះដេញគ្នាទាំងក្រុម ទៅបុករថយន្តពេញទំហឹង នៅម្ដុំផ្សារអូឌឹម!​

[ពិភពចែករំលែក - World Share]
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់យុវតីរូបស្រស់ស្អាតម្នាក់ និង បុរសម្នាក់បានស្លាប់ ខណៈ៣នាក់ទៀតរបួសធ្ងន់ មិនសង្ឃឹមរស់ ដោយសារ បើកម៉ូតូដេញគ្នាក្នុងល្បឿន លឿនជ្រុលទៅបុករថយន្តយ៉ាងពេញទំហឹង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នាម៉ោង០០:២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៨នេះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ម៉ូតូ ជាច្រើនគ្រឿង ជិៈដោយប្រុសស្រីប្រដេញគ្នាលើផ្លូវជាតិលេខ៤ ក្នុងទឹសដៅពីកើតទៅលិច លុះបើកមកដល់ចំណុច កើតហេតុ ក៏បានបុកពេញទំហឹង ជារមួយរថយន្ត មួយគ្រឿង ម៉ាកសុីណា ដែលបើកក្នុងទឹសដៅពីលិច មកកើតវិញ ភ្លាមៗនោះគេបានឃើញយុវតី ដ៏ស្រស់សោភាម្នាក់នោះបានស្លាប់ភ្លាមតែម្តង ចំនែកមិត្តភក្រជាច្រើនទៀតបានរបួសរនោករនេល តែម្តង ត្រូវបាន រថយន្ត ដឹកយកទៅសង្គ្រោះ ផងដែរ។

ដោយឡែកអ្នកបើករថយន្តវិញបានរត់គេចខ្លួនបាត់ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

ចុងក្រោយរថយន្តរួមជាមួយម៉ូតូត្រូវបាន នគរបាលចរាចរណ៍ក្រុងចុះមកវាស់វែងនឹងស្ទួចយកទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ។