ជនសង្ស័យលួចខ្សែភ្លើង ត្រូវសន្តិសុខក្នុងការដ្ឋានសំណង់ខុនដូ "ព្រីនស៍​ ផ្លាហ្សា" យកខ្សែភ្លើងជាច្រើនចាប់ចងទៅវិញ (អ្នកច្បាប់​ និយាយថា​ ការធ្វើទារុណកម្មលើជនសង្ស័យ​ប្រឈមបទល្មើសឧក្រិដ្ឋ ជាប់ទោសពី៧ឆ្នាំទៅ១៥ឆ្នាំ)


(ប្រភពពី ឆាយានាថ)
➤ពិភពចែករំលែក World Share - Blogger Network Social News Update 
[ព័ត៌មាន​ ពិតជាអាចជួយសង្គមបាន] អ្នកច្បាប់​ និយាយថា​ ការធ្វើទារុណកម្មលើជនសង្ស័យ​ប្រឈមបទល្មើសឧក្រិដ្ឋ ជាប់ទោសពី៧ឆ្នាំទៅ១៥ឆ្នាំ

រាជធានីភ្នំពេញ ៖ ហេតុការណ៍នៃការយកខ្សែភ្លើងជាច្រើនចងលើជនសង្ស័យ​ នៅ​ក្នុងការដ្ឋានសំណង់ខុនដូ​ "ព្រីមស៍​ ផ្លាហ្សា"​ក្នុងខណ្ឌចំការមន ​កំពុងមានការជជែកគ្នាជាច្រើន អំពីទិដ្ឋភាពផ្លូវច្បាប់​ ។​ គ្រូច្បាប់មួយរូបនិងជាមេធាវីផងនោះ​ ថ្លែងថា​ ការធ្វើទារុណកម្មលើជនសង្ស័យ​ប្រឈមបទល្មើសឧក្រិដ្ឋ ជាប់ទោសពី៧ឆ្នាំទៅ១៥ឆ្នាំ​ ដែលជនសង្ស័យអាចធ្វើជាម្ចាស់បណ្តឹងខ្លួនឯងផ្ទាល់​ ។


ជនសង្ស័យម្នាក់ឈ្មោះ​ ហោ​ សុភី​ អាយុ៣០ឆ្នាំ​ ត្រូវបានសន្តិសុខក្នុងការដ្ឋានសំណង់ខុនដូ"ព្រីនស៍​ ផ្លាហ្សា"​ យកខ្សែភ្លើងជាច្រើនចាប់ចង​ ក្រោយជនសង្ស័យលួចខ្សែភ្លើងយកទៅលក់​ បង្កការភ្ញាក់ផ្អើល​ កាលពីរសៀលថ្ងៃទី១៤​ ខែធ្នូ​ តាមមហាវិថីព្រះនរោត្តម​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ។


គ្រូច្បាប់មួយរូបនិងជាមេធាវីផងនោះសុំមិនបញ្ចេញឈ្មោះ​ បានបញ្ចេញទិដ្ឋភាពច្បាប់ចំនួនពីរ​ ពាក់ព័ន្ធករណីនេះ​ ទី១​ ការប្រឈមបទល្មើសលួចដែលប្រព្រឹត្តដោយជនសង្ស័យ​ និង​ ទី២​ ការប្រឈមរបស់សន្តិសុខក្រោមការបង្គាប់បញ្ជារបស់ម្ចាស់ការដ្ឋានសំណង់​ ជុំវិញការចាប់ចងជនសង្ស័យ​ ក្រោមរូបភាពនៃការធ្វើទារុណកម្ម​ ។

មាត្រា៨៩នៃក្រមនីតិវិធីក្រមព្រហ្មទណ្ឌ"វិធានការដំបូងក្នុងករណីបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្តែង"ចែងថា​ ក្នុងករណីបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្តែង​ មន្ត្រីនគរបាលយុត្តិធម៌ត្រូវរាយការណ៍ភ្លាមជូនព្រះរាជអាជ្ញា​ ។​ មន្ត្រីនគរបាលយុត្តិធម៌ចុះទៅកាន់ទីកន្លែងកើតហេតុ​ ដើម្បីធ្វើការពិនិត្យបទល្មើស​ ។​ មន្ត្រីនគរបាលយុត្តិធម៌ធានារ៉ាប់រងរក្សាទុកនូវតម្រុយនៃភស្តុតាងទាំងឡាយណាដែលអាចបាត់បង់​ ។​ មន្ត្រីនគរបាលយុត្តិធម៌អាចហាមឃាត់បុគ្គលគ្រប់រូបកុំឱ្យទៅទីណាឆ្ងាយពីកន្លែងបទល្មើស​ រហូតដល់ពេលបញ្ចប់កិច្ចប្រតិបត្តិការរបស់ខ្លួន​ ។

ប្រសិនបើយល់ថាមានប្រយោជន៍​ ព្រះរាជអាជ្ញាចុះទៅកាន់ទីកន្លែងកើតហេតុ​ និង​ ដឹកនាំការស៊ើបអង្កេត​ ។​ ប្រសិនបើមានការបន្ទាន់​ ព្រះរាជអាជ្ញាអាចអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ណាម្នាក់ធ្វើប្រតិបត្តិការលើវិសាលភាពទាំងមូលនៃដែនដីជាតិ​ ដោយគោរពតាមលក្ខខណ្ឌទាំងឡាយ​ ដែលមានចែងក្នុងមាត្រា​៦៨​(ការពន្លាតសមត្ថកិច្ចដែនដី)នៃក្រមនេះ​ ។

ដោយឡែកមាត្រា២១០នៃក្រមព្រហ្មទណ្ឌ​"បទទារុណកម្មនិងអំពើឃោរឃៅ​"ចែងថា​ ទារុណកម្មឬអំពើឃោរឃៅដែលប្រព្រឹត្តទៅលើបុគ្គលណាមួយ​ ត្រូផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ​ ។ អ្នកច្បាប់ដដែល​ និយាយថា​ ក្នុងករណីនេះ​ ជនសង្ស័យត្រូវស្ថិតក្រោមការស៊ើបអង្កេតបឋមក្នុងបទល្មើសមជ្ឈិមជាក់ស្តែង​ ដែលអាចប្រឈមបទល្មើសអំពើលួច​ តាមមាត្រា​៣៥៣និងមាត្រា៣៥៦នៃក្រមព្រហ្មទណ្ឌ​ ។

ចន្លោះពេលនេះ​ ជនសង្ស័យផ្ទាល់ក៏អាចធ្វើបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងបុគ្គលទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើស​ ជាអាទិ៍​ ការធ្វើទារុណកម្មដោយការចាប់ចងនេះ​ បានដែរ​ ដែលបុគ្គលនោះអាចប្រឈមបទល្មើសទារុណកម្មនិងអំពើឃោរឃៅ​ ។

កន្លងមក​ គេតែងតែសង្កេតឃើញថា​ រាល់មានបទល្មើសកើតឡើងពិសេស​ បទឆក់ឬបទប្លន់​ ជាដើម​ ប្រជាពលរដ្ឋតែងប្រព្រឹត្តហិង្សាលើជនសង្ស័យ​ ដែលពេលខ្លះអាចដល់ស្លាប់ថែមទៀងផង​ ។​ បញ្ហានេះ​ អ្នកច្បាប់​ និង​ មជ្ឈដ្ឋានមួយចំនួន​ សំណូមពរដល់សាធារណជន​ មេត្តាយល់ឱ្យច្បាស់ពីបញ្ហានេះ​ ដែលពេលខ្លះ​ អាចក្លាយខ្លួនជាជនល្មើសដោយមិនដឹងខ្លួន​ ។​

រាល់បទល្មើសកើតឡើង​ គម្បីទុកសមត្ថកិច្ច​ ជូនមន្ត្រីនគរបាលយុត្តិធម៌និងតុលាការ​ ជា​អ្នកមានចំណាត់ការផ្លូវច្បាប់វិញ​ ៕ (ប្រភពពី ឆាយានាថ)

ឈ្លោះគ្នាក្នុងបណ្តាញសង្គមហ្វេសប៊ុក ពេលជួបមុខគ្នា វាយបែកក្បាល



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ ក្មេងប្រុស២នាក់បានទំនាស់ពាក្យសម្តីគ្នាក្នុងបណ្តាញសង្គមហ្វេសប៊ុក ពេលជួបមុខគ្នា ក៏ផ្ទុះហិង្សាភាគីម្ខាងយកមួកុវត្តិភាពវាយបែកក្បាល។ ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្សារជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពសាក្សីដែលនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ហួត អាយុ១៦ឆ្នាំ។ ចំណែកយុវជនដៃដល់ត្រូវបាននគរបាលចាប់ខ្លួនបានទាំ២នាក់ ហើយក្នុងនោះ ម្នាក់ឈ្មោះប៊ុន ចាន់ណារិទ្ធ ហៅ ពិសិដ្ឋ អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀតឈ្មោះជឿន ចាន់ដារ៉ា អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុភាគីទាំងសងខាងគឺបានឈ្លោះគ្នាតាមឆាតប្រព័ន្ធហ្វេសប៊ុក ។ ដោយបានជេរគ្នាទៅវិញទៅមក នៅតាមឆាតនោះយ៉ាងចាស់ដៃ ផ្ដើមចេញពីជនរងគ្រោះអាយុតិចជាង តែហៅជនដៃដល់អាមឹង។មិ នតែប៉ុណ្ណោះជនដៃដល់បានប្រាប់ជនរងគ្រោះតាមឆាតថា 《ឯងកុំឲ្យអញជួបមុខឲ្យសោះ》។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលគំរាមពីពេលព្រឹក លុះដល់វេលាថ្ងៃត្រង់ ខណៈដែលក្មេងប្រុសរងគ្រោះកំពុងអង្គុយនៅកន្លែងលក់សាច់ជ្រូក ក្នុងផ្សារជម្ពូវ័ន ស្រាប់តែលេចមុខជនដៃដល់ និងបក្ខពួកជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ក្រហមអត់ស្លាកលេខ ទៅដល់ ក៏បានឌឺដងដាក់គ្នារហូតឈានដល់ការប្រើហិង្សាវាយតប់គ្នា ហើយជនដៃដល់ឈ្មោះប៊ុន ចាន់ណារិទ្ធ ហៅ ពិសិដ្ឋ ទាញមួកសុវត្ថិភាពវាយក្មេងប្រុសរងគ្រោះ បណ្ដាលឲ្យរងរបួសស្រាល ប៉ុន្តែបែកក្បាលហូរឈាមតិចៗដែរ។ ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលហើយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ចុះទៅអន្តរាគមន៏ចាប់ខ្លួនជនដៃដល់និងបក្ខពួកនាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣តែម្តង ៕ ដកស្រង់បន្តពី (norkorwatnews.com)

រថយន្តយីឌុបដាច់ហ្រ្វាំងបុកទម្លុះដេប៉ូឈើ បណ្ដាលអោយបុរសម្នាក់ស្លាប់គៀបជាប់ក្រោមរថយន្តជាង៥ម៉ោង និងមនុស្ស៣នាក់ទៀតរបួសធ្ងន់ស្រាល


➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ រថយន្តធុនធំយីឌុបដឹកទំនិញ ១គ្រឿង បានដាច់ហ្វ្រាំងជ្រុលចង្កូតបុកទម្លុះចូល ដេប៉ូឈើ ១កន្លែង ទាំងកម្រោល បណ្តាលឲ្យក្រឡាប់រថយន្តសង្កត់បុរសម្នាក់ស្លាប់យ៉ាងរន្ធត់ជាប់ក្រោមរថយន្តជាង ៥ម៉ោង ទើបយកសពចេញបាន និងមនុស្ស ៣នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ១ និង ៤០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នេះ ស្ថិតនៅចំណុចរង្វង់មូលព្រែកថ្មី ក្នុងភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមសម្តី​កូនស្រីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ឪពុកដែលស្លាប់ជាប់ក្រោមរថយន្តជាង ៥ម៉ោង នោះ មានឈ្មោះ ហ៊ន ហ៊ាន ភេទប្រុស អាយុ ៤៨ឆ្នាំ ថ្ងៃឡើងធ្វើជាអ្នកបើកឡានដឹកសិស្សសាលា យប់ឡើងមកយាមដេប៉ូឈើឲ្យគេនៅចំណុចកើតហេតុ ដោយមានកូនក្នុងបន្ទុកចំនួន ៦នាក់ ពិការម្នាក់នៅផ្ទះ និងមានកូនស្រីជិតរៀបការផងដែរ រស់នៅក្នុងជីវភាពក្រលំបាក ដោយនៅជាមួយនិងបងស្រីនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ចំណែកមនុស្ស ៣នាក់ទៀត ក្នុងនោះ មានអ្នកបើករថយន្តម្នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុផ្ទាល់ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តយីឌុបធុនធំ ១គ្រឿង ប្រភេទដឹកទំនិញរាប់តោនគរស្ទើរតែដូចភ្នំ បើកតាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុ ស្រាប់តែដាច់ហ្វ្រាំងជាហេតុធ្វើឲ្យជ្រុលចង្កូតបុកទម្លុះចូលក្នុងដេប៉ូឈើខាងលើទាំងកម្រោល ទៅសង្កត់លើរថយន្តកូរ៉េ ១គ្រឿង ដែលនៅក្នុងដេប៉ូនោះ កៀបសង្កត់បុរសម្នាក់ ដែលជាអ្នកដេកយាមដេប៉ូខាងលើ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់យកចេញមិនរួច អស់រយៈពេលជាង ៥ម៉ោងក្រោយកើតហេតុ ទើបអាចគាស់យកសពជនរងគ្រោះចេញមកខាងក្រៅបាន និងបានបណ្តាលឲ្យមនុស្ស ៣នាក់ទៀត ក្នុងនោះ មានម្នាក់ជាអ្នកបើកបររថយន្តបង្ក បានរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រួមនិងបណ្តាលឲ្យខូចខាតទ្វារ រួមទាំងសម្ភារមួយចំនួនទៀតផងដែរ។

បន្ទាប់ពីកើតហេតុភ្លាមៗ គេឃើញមានរថយន្តកូរ៉េ ចំនួន ២គ្រឿង បានមកជញ្ជូនសេងអីវ៉ាន់ ដើម្បីស្ទូចរថយន្តបង្កនេះចេញ តែអស់រយៈពេលជាង ៥ម៉ោង ទៅ ៦ម៉ោង នៅមិនទាន់ជញ្ជូនអស់នៅឡើយទេ។

ក្រោយមក សមត្ថកិច្ចជំនាញបានចុះមកវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត។

ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ 



➤ពិភពចែករំលែក World Share - Blogger Network Social News Update 

អភិបាលខណ្ឌមានជ័យ ឆ្លៀតចុះសួរសុខទុក្ខពលរដ្ឋ នៅសង្កាត់ចាក់អង្រែក្រោមទាំងយប់ ដើម្បីប្រមូលផ្តុំទុក្ខលំបាក និងសំណូមពរ​ពីប្រជាពលរដ្ឋ ធ្វើការដោះស្រាយ និងគិតគូរ អំពីការបញ្ចុះតម្លៃទឹក-ភ្លើង



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : ទំនេរពីការងារលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ក៏បានឆ្លៀតពេលចុះ សួរសុខទុក្ខពលរដ្ឋនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោមទាំងយប់ ដើម្បីប្រមូលផ្តុំ ទុក្ខលំបាក និងសំណូមពរ​របស់ ប្រជាពលរដ្ឋ ធ្វើការដោះស្រាយ និងពង្រីកវិសាលភាព គិតគូរ អំពីការបញ្ចុះតម្លៃទឹក-ភ្លើង នៅយប់ថ្ងៃ ព្រហស្បត្តិ៍ ទី១១រោច​ ខែមិគសិរ ឆ្នាំរកា នព្វសក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី​​១៤ ខែធ្នូ គ.ស ២០១៧នេះ។

ទន្ទឹមគ្នាទៅនឹងការដាក់ចេញគោលនយោបាយលើកទឹកចិត្ត និងយន្តការបង្កើនចំណូលជូន កម្មករ-កម្មការិនី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំជាប្រចាំដល់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជា រដ្ឋបាលថ្នាក់ក្រោមជាតិដទៃទៀត ឱ្យយកចិត្តទុកដាក់ កាត់បន្ថយ ការចំណាយរបស់បងប្អូនកម្មករ-កម្មការិនី តាមរយៈយន្តការផ្តល់សេវាពិនិត្យព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដោយឥតគិតថ្លៃ ការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ ដោយមិនបង់ប្រាក់ និងការតភ្ជាប់បណ្ដាញទឹកស្អាត-អគ្គិសនីដល់បន្ទប់ជួលស្នាក់នៅរបស់ពួកគាត់។

ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះតបណ្ដាញទឹកស្អាត-អគ្គិសនីជូនបងប្អូនកម្មករ-កម្មការិនី ដោយសម្រេចបានលទ្ធផលជាវិជ្ជមាន។

ស្របតាមអនុសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេ​ញ នៅយប់ថ្ងៃ ព្រហស្បត្តិ៍ ទី១១រោច​ ខែមិគសិរ ឆ្នាំរកា នព្វសក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី​​១៤ ខែធ្នូ គ.ស ២០១៧ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ឆ្លៀតពេលទំនេរពីការងារ ក៏បានឆ្លៀតពេលចុះសួរសុខទុក្ខពលរដ្ឋ នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ អមដំណើរដោយលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ លោកជាសុខៃ ចៅសង្កាត់ចាក់អង្រែក្រោម​ លោកមេប៉ុស្តិ៍ មន្ត្រីរាជការ លោកមេភូមិ អនុប្រធានភូមិ និងប្រធានក្រុមយុវជនសសយក ផងដែរ។

លោកអភិបាលខណ្ឌមានជ័យបានអោយដឹងថា ការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនេះ គឺដើម្បីប្រមូលផ្តុំទុក្ខលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ យកមកធ្វើការដោះស្រាយ និងបានដឹកនាំ ជំរុញបន្ថែមការអនុវត្តការងារនេះ និងពង្រីកវិសាលភាព គិតគូរផងដែរអំពីការបញ្ចុះតម្លៃទឹក-ភ្លើង ដែលត្រូវលក់ជូនបងប្អូនអាជីវករ តាមបណ្ដាផ្សាររដ្ឋ ទាំងអស់ក្នុងខណ្ឌមានជ័យ ដោយសហការយ៉ាងជិតស្និត ជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងអគ្គិសនីកម្ពុជាផងដែរ៕ 


➤ពិភពចែករំលែក World Share - Blogger Network Social News Update 



➤ពិភពចែករំលែក World Share - Blogger Network Social News Update 

ក្មេងប្រុសម្នាក់ចាប់ត្រីក្នុងព្រែក​ សង្ស័យរអឺលជើងធ្លាក់ទឹកលង់ស្លាប់



ខេត្តស្វាយរៀង៖ ក្មេងប្រុសត្រូវបានក្មេងៗឃ្វាលក្របី ប្រទះឃើញធ្លាក់ចូលទឹកលង់ស្លាប់នៅចំណុចព្រែកកំពង់ជីពាយ បង្កមានការ​ភ្ញាក់ផ្អើល និងឆោឡោ​ឡើងហើយរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។

សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យកាសែតនគរវត្តដឹងថា ក្មេងប្រុសដែលលង់ទឹកស្លាប់មានឈ្មោះសៅ ណាន អាយុ១៣ឆាំ្ន មុខរបរសិស្ស រស់នៅ ភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង មានទីលំនៅភូមិ សង្កាត់ខាងលើក្បែរកន្លែងកើតហេតុ។

តាមអ្នកភូមិបានឲ្យដឹងថា ក្មេងប្រុសខាងលើ គឺសព្វដងពេលព្រឹកតែងតែទៅចាប់ត្រី ដើម្បីយកមកធ្វើម្ហូប និងយកទៅលក់នៅឯផ្សារ ព្រោះឪពុកម្ដាយមានជីវភាពខ្វះខាត។ ប្រភពបន្តថា មុនកើតហេតុ គេឃើញក្មេងប្រុសបានទៅចាប់ត្រីនៅចំណុចព្រែកកំពង់ជីពាយ ស្រាប់តែរអឺលជើងធ្លាក់ទឹកប្រឡាយបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានជួយសង្គ្រោះ ប៉ុន្តែយឺតពេលទៅហើយ។

បន្ទាប់ពីពិនិត្យសាកសពរួច សមត្ថកិច្ចនគរបាលស្រុកប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ ដឹកស្រង់ពី (Norkorwat News)