ដំណឹងបាត់បងប្រុស ជាង១ខែហើយ ដោយចេញពីផ្ទះមិនដោយមិនដឹងមូលហេតុ បើបងប្អូនណាបានឃើញ គ្រួសារគាត់នឹងជូនជាសាគុណ!​



ដំ​​​ណឹងបាត់មនុស្ស
បុរសក្នុងរូបថតខាងលើនេះបានបាត់ចេញពីផ្ទះជាង១ខែហើយ នៅម្ដុំចាក់អង្រែក្រោម ដោយមិនដឹងថាគាត់ ទៅណានោះទេ បើបងប្អូនណាបានឃើញបុរស ដូចមានរូបថតនេះ ឬដឹងដំណឹង ឬជួបនៅកន្លែងណា សូមទំនាក់ទំនង តាមរយះទូរស័ព្ទលេខ​ :​ 017303989, 0969917699​, 011591736 ខាងក្រុមគ្រួសារគាត់និងមានសាគុណជូន​ អរគុណ! (09-12-2017)


 

ប្រើល្បិចភ្លេច​ឆ្នាំង​សាក​ទូ​រស័ព្ទ ពឹង​ឲ្យ​ជូន​ទៅ​ជួយ​រក ស្រាប់តែ....



ខេត្តព្រៃវែង​ ៖​ កាល​ពី​​វេលា​​ម៉ោង​​២១​​:​​៥០​​នាទី​ថ្ងៃ​ទី​៦​ ខែ​ធ្នូ​ ឆ្នាំ​​២០១៧​ ​មាន​​កើត​​ករណី​​រំលោភ​សេព​សន្ថវៈ​​បាន​​សម្រេច​ ចំនួន​​​១​​លើក​ ហើយ​ជន​សង្ស័យ​​ត្រូវ​​បាន​​សមត្ថកិច្ច​​ឃាត់​ខ្លួន​​បាន នៅ​​ចំណុច ​(​រោង​​ចាំ​​ស្រូវ​​ទួល​​សង្កែ​)​ ស្ថិត​ក្នុង​ភូមិ​​ជើង​​ទឹក​ ឃុំ​​រោង​ដំរី​ ស្រុក​​បាភ្នំ​ ខេត្ត​ព្រៃវែង​ ​ ។​

ជន​សង្ស័យ​​ឈ្មោះ​ ហេង​ បញ្ញា​ ភេទ​ប្រុស​ អាយុ​​២២​​ឆ្នាំ​ រស់​នៅ​​ភូមិ​​ក្តី​​ដូង​ ឃុំ​​រោង​​ដំរី​ ស្រុក​បាភ្នំ​ ព្រៃវែង​ ។​ ចំ​ណែក​​ជន​​រង​គ្រោះ​​ឈ្មោះ​ អ​.​ស​.​ណ​ អាយុ​​១២​​ឆ្នាំ​ រស់​នៅ​​ភូមិ​​ជើង​​ទឹក​ ឃុំ​រោង​ដំរី​ ស្រុក​​បាភ្នំ​​ ខេត្ត​ព្រៃវែង​ ។ ​

ប្រភព​​ព័ត៌មាន​​បាន​​ឲ្យ​​ដឹង​​ថា​ មុន​ពេល​កើត​ហេ​តុ​ ជន​​រង​គ្រោះ​​និង​​ជន​សង្ស័យ​​បាន​​អង្គុយ​មើ​ល​​ទូរទស្សន៍​​នៅ​ផ្ទះ​​ឈ្មោះ​ ប៉ុ​ល​ ឡា​ ភេទ​​ប្រុស​ អាយុ​​៣៥​​ឆ្នាំ​ (​ជាប់​​ផ្ទះ​​ជន​​រង​​គ្រោះ​)​ ពេល​​នោះ​ ជន​​ស​ង្ស​យ័​​បាន​​ប្រើ​​ល្បិច​​លួង​លោម​​ថា​ ខ្លួន​ភ្លេច​​ឌុ​យ​​ទូ​រស​ព្ទ​នៅ​​រោង​​ចាំ​​ស្រូវ​​ទួល​​សង្កែ​ ដោ​យ​​អោយ​​ជន​​រង​គ្រោះ​​ជូន​​ទៅ​​ជួយ​​រក​ ហើយ​​ជន​រង​​គ្រោះ​​និង​​ជន​សង្ស័យ​​ក៏​​បាន​​ជិះ​​ម៉ូតូ​​ទៅ​កន្លែ​ង​កើត​ហេតុ​ គាប់​​ជួន​​ឱកាស​ល្អ​ ជន​សង្ស័យ​​ក៏​បាន​​រំលោភ​​ជន​​រង​គ្រោះ​បាន​​សម្រេច​​តែ​​ម្តង​ ។​

បន្ទាប់​​ពី​​ធ្វើ​​សកម្មភាព​​រួច​​ហើយ​ ជន​សង្ស័យ​បាន​​រត់​គេច​​ខ្លួន​​បាត់​ ។​ ​សូម​​បញ្ជាក់​​ថា​ ឪពុក​​ម្តាយ​​ជន​​រង​គ្រោះ​​ទៅ​​ធ្វើ​កម្មករ​​នៅ​​ភ្នំពេញ​ ដោយ​​ទុក​​ឲ្យ​​ជន​​រង​គ្រោះ​នៅ​ផ្ទះ​​តែ​​ពីរ​​នាក់​​និង​​ជី​ដូន​ ។​ ​បច្ចុប្បន្ន​ កម្លាំង​ជំនា​ញ​បាន​​កសាង​​សំណុំ​រឿង​​ចាត់​ការ​​តាម​​ច្បាប់​ ៕

លោក អ៊ឹម សិទ្ធី តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាអតីតរដ្ឋមន្ដ្រីក្រសួងអប់រំ បានទទួលមរណភាព ក្នុងជន្មាយុ៧០ឆ្នាំ



រាជធានីភ្នំពេញ ៖ លោក អ៊ឹម សិទ្ធី តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាអតីតរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលមរណភាព ព្រឹកទាបភ្លឺនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយរោគាពាធ។

លោក សួង សារិន បានបញ្ជាក់ថា នៅព្រឹកមិញនេះ លោកបានទទួលព័ត៌មាននៃការទទួលមរណភាព ពីកូនរបស់លោក ដើម្បីជំរាបជូនទៅខាងរដ្ឋសភា ក្នុងការជួយចាត់រៀបចំពិធីបុណ្យសព។

បើតាមលោក សារិន ការទទួលមរណភាពរបស់លោក អ៊ឹម សិទ្ធី បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែសុខភាពរបស់លោក មិនទាន់មានការទ្រុឌទ្រោមនោះឡើយ៕

តម្លើងបង្គន់ចំនួន២០ បន្ទប់ងូតទឹក២៧បន្ទប់ តបណ្តាញទឹកនិងតភ្លើងអគ្គិសនី តាមផ្ទះស្នាក់នៅបណ្តោះអាសន្នទាំង១៥៣គ្រួសារ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ



រាជធានីភ្នំពេញ : បង្គន់អនាម័យចំនួន២០ បន្ទប់ងូតទឹក២៧បន្ទប់រួមទាំង បណ្តាញទឹក និងតភ្លើងអគ្គិសនីផងត្រូវបានអាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងតម្លើងនិងតនៅ តាមផ្ទះស្នាក់នៅបណ្តោះអាសន្នទាំង១៥៣គ្រួសារនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្រោយពីផ្ទះបណ្តោះអាសន្ននេះបានស្ថាបនារួចរាល់។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា បន្ទាប់ពីបានសង់ផ្ទះបណ្តោះអាសន្នជូនប្រជាពលរដ្ឋ ១៥៣គ្រួសារដែលត្រូវរើចេញពីប្រឡាយស្ទឹងមានជ័យរួចរាល់ ថ្ងៃទី០៨ធ្នូនេះ ក្រុមការងារបានចុះរៀបចំការតម្លើងបង្គន់ចំនួន ២០បង្គន់ បន្ទប់ងូតទឹកចំនួន ២៧បន្ទប់ តបណ្តាញទឹក និងតភ្លើងអគ្គិសនីតាមផ្ទះ ដើម្បីដាក់អោយប្រើប្រាស់ដោយឥតគិតថ្លៃក្នុងរយៈពេលសាងសង់ប្រឡាយបេតុង។

លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រាប់ប្រជាពលរដ្ឋកន្លងមកនេះថា ប្រជាពលរដ្ឋរស់នៅតាមប្រឡាយស្ទឹងមានជ័យជាង១៥៣គ្រួសារនឹងត្រូវបញ្ជូនមកស្នាក់នៅ ផ្ទះទំហំ៤គុណ៦ម៉ែត្រ មានផ្លូវមុខ ក្រោយមានទឹកភ្លើងនិងបង្គន់អនាម័យ ជាបណ្ណោះអាសន្ននៅក្រោមស្ពានអាកាសស្ទឹងមានជ័យ។

លោកបន្យថា ជាជំហានទី១ យ៉ាងយូរយៈ ពេល១ខែ អាជ្ញាធររាជធានីភ្នំពេញនឹងផ្តល់បណ្ណ័កម្មសិទ្ធស្របច្បាប់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅសហគមស្ទឹងមានជ័យនេះតែម្តង។

ជាគម្រោងនៅពេលដែលការស្ថាបនាប្រឡាយនិងផ្លូវអមសងខាងប្រឡាយនេះ ស្ថានាបានរួចរាល់ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំតបណ្តាញទឹកស្អាត ភ្លើងអគ្គីសនីចូលផ្ទះប្រជាពលរដ្ឋ រួមនឹងការដាក់បង្កោលភ្លើងសាធារណៈនៅលើផ្លូវនេះថែមទៀត ដើម្បីអោយតំបន់នេះក្លាយជាទីក្រុងស្ទឹងមានជ័យ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការអភិវឌ្ឍនេះមានប្រវែង១៣៥០ម៉ែត្រ ដោយឆ្លងកាត់ខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។

ប្រឡាយស្ទឹងមានជ័យនឹងត្រូវសាងសង់ឡើង ដោយបុកស៊ីផាយដូចនៅប្រឡាយបាក់ទូកដែរ ដោយត្រូវធ្វើផ្លូវ៦ម៉ែត្រជាប្រភេទផ្លូវបេតុង រៀបចំតបណ្តាញទឹក ភ្លើងអគ្គីសនីចូលផ្ទះប្រជាពលរដ្ឋ ដាក់បង្កោលភ្លើងសាធារណៈនៅលើផ្លូវនេះថែមទៀត ។

ប្រឡាយស្ទឹងមានជ័យនេះបានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្វើម២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕