កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាបនិង​ឃាត់ខ្លួនប្រុសស្រី៧នាក់ ដែលពពាក់ពពួនគ្នាជក់ថ្នាំ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ


[ពិភពចែករំលែក]
រាជធានីភ្នំពេញ ៖ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ទទួលបានបទបញ្ជា ពីឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានចាត់ឲ្យលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ សហការជាមួយ លោកវរសេនីយ៍ ម៉េង វិមានដារ៉ា អធិការរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ រួមមានមានកម្លាំងនគរបាលខណ្ឌមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ធ្វើការចុះរដ្ឋបាល នៅចំណុចក្រោមស្ពានអាកាស ស្ទឹងមានជ័យ ដែលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ជាកន្លែងដែល ពពាក់ពូនគ្នាប្រើប្រាស់គ្រឿងញៀន និងធ្លាប់មានករណីវាយប្លន់យកលុយឬទូរស័ព្ទពីប្រជាពលរដ្ឋដែលធ្វើដំណើរកាត់ហ្នឹងទៀតផង។​

ក្នុងការចុះបង្ក្រាបនេះបានធ្វើការឃាត់ខ្លួនជនប្រុសស្រី៧នាក់ (ស្រី៣នាក់) ដែលមានឈ្មោះដូចខាងក្រោម 
១- សំណាង រតនា ប្រុស អាយុ៣០ឆ្នាំ ររើសអេតចាយ។
២- ចាន់ និមល ភេទស្រី អាយុ២១ឆ្នាំ  ធ្វើការហាងខារ៉ាអូខេ។
៣- ឡេង ច្រឹប ភេទស្រី អាយុ៣២ឆ្នាំ រើសអេតចាយ។
៤- មុំ ស្រីពៅ ភេទស្រី អាយុ១៨ឆ្នាំ រើសអេតចាយ
៥- មុំ វិទូ ភេទប្រុស អាយុ៣៣ឆ្នាំ រើសអេតចាយ។​
៦- ច្រិត វិនះ ភេទប្រុស អាយុ២៣ រើសអេតចាយ។
៧- សុស ធិ ភេទប្រុស អាយុ២៥  រើសអេតចាយ។

វត្ថុតាងដកហូតដាវសាម៉ូរៃ២ដើម កាំបិត៣ និង សំភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន ព្រមទាំងសំរបទូរស័ព្ទគ្រឿងទូរស័ព្ទមួយចំនួនធំទៀត។ បច្ចុប្បន្នជនប្រុសស្រី៧នាក់នាក់ខាងលើត្រូវបាននាំខ្លួនទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅកែខ្លួននៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺទាំងយប់តែម្ដង​។​

ខ្ញុំ ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធាន គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ សូមរលឹកឡើងវិញថា ៖ បញ្ហាគ្រឿងញៀន និងល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់ គឺជាដើមចមតែមួយគត់ នៃការបំផ្លិតបំផ្លាញធនធានមនុស្ស ក៏ដូចជាសង្គមជាតិ ទាំងមូល អោយធ្លាក់ចុះដុនដាម និងស្នើរ ដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបនូវល្បែង ស៊ីសងគ្រប់ប្រភេទ និងបន្តតាមដាននិងស្រាវជ្រាវកំណត់មុខសញ្ញា នៅតាមតំបន់មិនរបៀបរៀបរយទាំងអស់នោះ។

នាពេលបច្ចុប្បន្ននេះ ក្រោមការណែនាំ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវអនុសាសន៍ ជាច្រើនក្នុងការ បើកយុទ្ធនាការទប់សង្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ យើងសង្គេតឃើញថា ប៉ុន្មានរយៈពេលក្រោយមកនេះបញ្ហាទាំងនេះ បានមានការ ថបថយចុះគួរអោយកត់សម្គាល់ និងជាទីមោទនភាពបំផុត ។

សូមបញ្ជាក់ថា គ្រឿងញៀន គឺជាសារធាតុម្យ៉ាងដែលអាចពង្វក់អារម្មណ៍ និងស្មារតី របស់មនុស្សស្ទើរតែ១០០ភាគរយ រហូតមនុស្សមួយចំនួន ត្រូវរងគ្រោះសសៃប្រសាទដោយសារវាផង ដែរ  វាអោយធ្វើអោយមនុស្សម្នាក់ ក្លាយទៅជាមនុស្ស២ផ្សេងគ្នា ប្រសិនបើបុគ្គលនោះប្រើប្រាស់ វាហួសកម្រិត ដូចជាក្លាយជាមនុស្សឆេវឆៅ ចូលចិត្តប្រើប្រាស់ហិង្សា ខ្វះវិចារណៈញ្ញាណ ពិសេស ខ្វះភាពម្ចាស់ការលើខ្លួនឯងទាំងស្រុងតែម្តង ដែលជាហេតុធ្វើអោយសង្គមមនុស្សត្រូវធ្លាក់ចូលក្នុងភ្លក់ ភ្លើងដោយសារវា ដូច្នេះហើយ សូមបងប្អូននិយាយថា “ទេ” ចំពោះគ្រឿងញៀន ៕៚ [ពិភពចែករំលែក]

បង្ក្រាបឥតល្ហែ! បង្ក្រាបករណីជួញដូរគ្រឿងញៀន ២ករណីផ្សេងគ្នា នៅក្នុងទឹកដីខណ្ឌមានជ័យ


សូមបងប្អូនជៀសឲ្យឆ្ងាយពីគ្រឿងញៀន!
គ្រឿងញៀន និងបំផ្លាញជីវិតអ្នក គ្រួសាររបស់អ្នក ព្រមជាមួយ និងសង្គមរបស់អ្នក!

រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ត្រី ម៉េង វិមានតារ៉ាអធិការរងខណ្ឌមានជ័យ ទទួលបន្ទុកយុត្តិធម៌ ដឹកនាំកម្លាំងបង្ក្រាបករណីជួញដូរគ្រឿងញៀន ខុសច្បាប់០២ ករណីផ្សេងគ្នា នៅទឹកដីខណ្ឌមានជ័យ យប់ថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១៧ ។

​ករណីទី១ | វេលាម៉ោង២០:៣៥នាទីយប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលប៉ុស្តិ៍​ស្ទឹងមានជ័យទី២ បាន​សហ​ការ​ជា​មួយកម្លាំងនគរបាលខណ្ឌមានជ័យ ធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយ​នៅពេល​មកដល់ ផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ ពីបទ​ជួញដូរនិងប្រើប្រាស់ដោយ​ខុស​ច្បាប់នូវ​សារ​ធាតុ​ញៀន ដែល​មាន​ឈ្មោះ ៖ ១-ឈ្មោះ ចាយ សុភ័ត្រ្តា ភេទ ប្រុស  អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះ​ជួលគ្មានលេខ ​ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  ​ ។
​២-ឈ្មោះ វង់ សុខលីន ភេ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះ​ជួលគ្មានលេខ ​ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

​ក្នុងនោះ​យើង​បា​ន​ដកហូតវត្ថុតាងមាន៖ក្រាមពណ៍ស​ថ្លា​(សង្ស័យ​ជាគ្រឿងញៀន) ចំនួន ០២ កញ្ចប់​ថង់តូច, សំបកថង់ប្លាស្ទិចមួយចំនួន , ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន និង ទូរស័ព្ទដៃចាស់០១គ្រឿង  ។ បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ ចាយ សុភ័ត្រ្តា និង ឈ្មោះ វង់ សុខលីន ឃាត់​ខ្លួននៅ​អធិការដ្ឋាន ដើម្បី​កសាង​​សំណុំ​រឿង  ។


​ករណីទី២ | វេលាម៉ោង២១:០០នាទីយប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បាន​សហ​ការ​ជា​មួយកម្លាំងនគរបាលខណ្ឌមានជ័យ ធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ ហើយនៅពេល​មកដល់វាលខ្សាច់ មុខផ្ទះគ្មានលេខ ​ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០១នាក់ ពីបទ​ជួញដូរដោយ​ខុស​ច្បាប់នូវ​សារ​ធាតុ​ញៀន ដែល​មាន​ឈ្មោះ សា កុលស៊ីម ហៅ សង្ហា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ​ ។ ក្នុងនោះ​យើង​បា​ន​ដកហូតវត្ថុតាងមាន៖ក្រាមពណ៍ស​ថ្លា​(សង្ស័យ​ជាគ្រឿងញៀន)ចំនួន ១៥ កញ្ចប់​ថង់តូច។ បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ សា កុលស៊ីម  ឃាត់​ខ្លួននៅ​អធិការដ្ឋាន ដើម្បី​កសាង​​សំណុំ​រឿង  ។

រដ្ឋមន្រ្តីការពារជាតិថៃ ទាញកំាភ្លើងភ្ជង់ រដ្ឋមន្ត្រី​ការពារ​ជាតិខ្មែរ (ថ្មីៗ)

[ពិភពចែករំលែក]
លោក​ឧបនាយករដ្ឋមន្ត្រី ប្រា​វីត វង្ស​ស៊ូ​វ៉ា​ន់ ( Prawit Wongsuwan ) រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ បាន​ទាញ​កាំភ្លើង​ដែល​គេ​ដាក់​តាំងពិព័រណ៍​យក​មក​ភ្ជង់​លោក​ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិខ្មែរ ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រទេស​ថៃ សកម្មភាព​របស់​លោក​ប្រមុខ​ការពារ​ជាតិ​ថៃ​ដែល​ភ្ជង់​លោក ទៀ បាញ់​នេះ គ្រាន់តែ​ជា​ការ​លេងសើច​ប៉ុណ្ណោះ ។
ការ​យក​ភ្ជង់​កាំភ្លើង​លោក​ប្រមុខ​ការពារ​ជាតិខ្មែរ ពី​សំណាក់​លោក ប្រា​វីត វង្ស​ស៊ូ​វ៉ា​ន់​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ក្នុង​ពិធី​តាំងពិព័រណ៍​អាវុធ​នៅ​ក្នុង​ប្រទេស​ថៃ ។
យ៉ាងណា​ក៍ដោយ បើ​ទោះបីជា​សកម្មភាព​ភ្ជង់​លោក ទៀ បាញ់ ត្រូវ​បាន​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ថៃ​ថា​ជា​ការ​លេងសើច​នោះ​ ក្តី ប៉ុន្តែ​បើ​តាម​កងកម្លាំង​ថា​ជា​ការ​ខុសច្បាប់ ប្រមាថសិទ្ឋិបុគ្គល ព្រោះ​ការ​ភ្ជង់​កាំភ្លើង​ទៅ​លើ​បុគ្គល​ណាមួយ លុះណាតែ​បុគ្គល​ដែល​គេ​ភ្ជង់​នោះ​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ ។
នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ «​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​អ្នកនាំពាក្យ​ ក្រសួងការពារជាតិ លោក​ឈុំ សុ​ជាតិ ៕ ប្រភព៖​អង្រុត​

ស្ត្រី​ម្នាក់មាន​ផ្ទៃពោះ៤ខែ ​ត្រូវចោរ២នាក់ ជិះមក​ឆក់​កាបូប (តែមិនបានសំរេច) បណ្ដាលឲ្យដួល​រងរបួស​ជើង!


ពិភពចែករំលែក - World Share]
រាជធានីភ្នំពេញ ៖ នៅវេលា​ម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ មានក្រុម​ជនសង្ស័យ ២នាក់ បានធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ស្ត្រី​មាន​ផ្ទៃពោះ ៤ខែ ​ជិះ​ម៉ូតូ​ម្នាក់ឯង​បណ្តាលអោយ​ដួល​រងរបួស​ជើង តែ​ឆក់​កាបូប មិនបាន​សម្រេចទេ នៅតាម​បណ្តោយ ​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្សី ទល់មុខ​ផ្សារ​បាយ័ន ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។
ស្ត្រី​រងគ្រោះ អាយុ ២៥ឆ្នាំ ស្នាក់នៅ​ម្តុំ​ផ្សារ​សំណង់១២ ខណ្ឌទួលគោក ។

មុនពេល​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Today ពណ៌​ក្រហម ​ដែល​គ្មាន​ពាក់​ស្លាក​លេខ ​ដោយ​ចេញ​មកពី​ពិនិត្យ​ផ្ទៃពោះ​ជិះ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្សី​ពី​កើតមក​លិច​ដល់​មុខ​ផ្សារ​បាយ័ន​បាន​លេចមុខ​ជនសង្ស័យ២នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ដោយ​មិន​ចាំ​ម៉ាក​ជិះ​មកពី​ក្រោយ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ដ្រី​រងគ្រោះ​តែ​មិនបាន​សម្រេច​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​រងរបួស​ជើង ។ 

ដោយឡែក​ជនសង្ស័យ​បាន​ជិះ​គេចខ្លួន​បាត់ស្រមោល​តែម្ដង  ៕

អាចារ្យ អេ និងក្រុមការងារវិទ្យុABC ស្នើរសុំលោកឃួង ស្រេង ​អភិបាលរាជធានី ឲ្យអោយមាន ប៉ុស្តិ៍ប្រចាំការ២៤ម៉ោង នៅតាមទីប្រជុំជនក្នុងសង្កាត់នីមួយៗ គ្រប់ខណ្ឌ ដើម្បីងាយស្រួលអន្តរាគមន៍



[ពិភពចែករំលែក]
លោកគ្រូអាចារ្យ អេ ក៏ដូចជាក្រុមការងារវិទ្យុABC តែងតែនិយាយ ស្នើរសុំតាម On Air ជាញឹកញាប់ថា ចង់អោយមាន ប៉ុស្តិ៍ប្រចាំការ២៤ម៉ោង នៅតាមទីប្រជុំជន ក្នុងសង្កាត់នីមួយៗ ឲ្យបានទូទាំងខណ្ឌទាំង១២នេះ ក្នុងក្រុងភ្នំពេញយើងនេះ សម្រាប់ឲ្យប៉ូលីស និងអាវុធហត្ថ ឬក៏ប្រការពារនៅប្រចាំការ ដើម្បីងាយស្រួលរាល់ពេលដែលពលរដ្ឋណា មានអាសន្ន មានអ្វីបន្ទាន់ ត្រូវការឲ្យជួយ គឺចេញអន្តរាគមន៍ បានទាន់ពេលវេលា។​

ជាក់ស្ដែងនេះជា ប៉ុស្តិ៍ប្រចាំការ២៤ម៉ោង ដែលគណៈបញ្ជាការ ឯកភាពខណ្ឌជ្រោយចង្វារ បានដាក់ឲ្យកម្លាំងប្រចាំការ ដើម្បីជួយអន្តរគមន៍។​
នេះមានបណ្តើរៗហើយ សូមថ្លែងអរគុណយ៉ាងខ្លាំង!​